Jump to content

ទីក្រុង​ប្រជុំ​ជន ឬ​ក្រុង​សម័យ​បុរេ​ប្រវត្តិសាស្រ្ត​នៅ​សុរិន្ទ្រ

ពីវិគីភីឌា

ដើម្បី​ស្រាវជ្រាវ​ពី​អតីតកាល កត្តា​ដ៏​សំខាន់បំផុត គឺ​ស្វែងយល់​ពី​ការរីកដុះដាល និង​ការវិវត្ត​សហគមន៍​មនុស្ស​ជំនាន់​មុន​នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ ព្រះរាជាណាចក្រ​ថៃបច្ចុប្បន្ន ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត គេ​ត្រូវ​សិក្សា​រាល់ស្លាកស្នាម​នៃ​វប្បធម៌​បុរាណ ។ ដោយសារ ​អត្ថប្រយោជន៍​នេះហើយ ទើប​យើងសូម​លើកយក​ទីប្រជុំជន​ចំនួន ៤ តែប៉ុណ្ណោះ​នៅ​ខេត្ត​សុ​រិ​ន្ទ្រមក​ធ្វើការ​អធិ-ប្បាយ ។ ថ្វីត្បិតតែ​ការស្រាវជ្រាវ​នេះ គឹជា​ការផ្តួចផ្តើម​រប​ស់​អ្នកឯកទេស​ថៃ​ក៍ដោយ ក៏ប៉ុន្តែយើងជា​អ្នកធ្វើ​ការវិភាគ​ស៊ីជម្រៅ​បន្ត​មួយ កម្រិត​ទៀត ។



តាម ​ការពិនិត្យ​វាយតម្លៃ​ឱ្យ​ដិតដល់ ដោយ​មូលហេតុ​ប្រ​វ​តិ្ត​សាស្ត្រ អី្វ​ដែលមាននៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ​ក៏​នៅមានក្នុង​អាណាខេត្ត ផ្សេងៗឯទៀត​នៃព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា​បច្ចុប្បន្ន​ផងដែរ ។ សេច​កី្ត​កត់សម្គាល់​នេះ​មិនមែនជា​ការមិន​សម​ហេតុ​សម​ផល​នោះទេ ពីព្រោះ​មុន​ការមកដល់​នៃ​ជនជាតិ​ថៃ​ក្នុង​តំបន់​នេះ និង​មុន​បញ្ចូល​ខេត្ត​នេះ​ទៅក្នុង​ខណ្ឌសីមា​នៃ​ព្រះរាជាណាចក្រ​ថៃ ខេត្ដ​នេះគឺជា​ទឹកដី​របស់​ខ្មែរ​សុទ្ធសាធ ។

ប្រការ ​នេះហើយ​ដែល​យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ដោយ​បកស្រាយ​ថា ទីប្រជុំជន​បុរេប្រវត្តិសាស្ត្រទាំងនោះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ដូនតា​ខ្មែរ ពោលគឺ​មិនអាច​ចាត់ទុកថា សមិទ្ធផល​ទាំងនោះ​ជា​របស់​ថៃ​ឡើយ​មុន​ស.វ​ទី ១៣ ។

ជារួម ​ក្នុងករណីនេះ យើង​អាច​បំភ្លឺ​នូវ​ប្រភព​មន-ខ្មែរ​នៃ​ទីប្រជុំជន​នា​ សម័យបុរេប្រវត្តិសាស្ត្រ​ទាំងនោះ​ដែលមាន​ពាសពេញ​ដេរ ដាស​នៅ​ទូទាំងព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា​បច្ចុប្បន្ន ហើយក៏​ជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​ខ្មែរ មុន​ឥណ្ឌា​រូបនីយកម្ម ។ ម្យ៉ាងវិញទៀត ​ដូច​នៅ​ប្រទេស​ទាំងពីរ​នេះដែរ យើង​ឃើញនៅមាន​ស្លាកស្នាម​វប្បធម៌​បុរេប្រវត្តិសាស្ត្រ ដូច​នៅ​វៀតណាម​ខាងត្បូង​ផងដែរ ។

ទីប្រជុំជន ​បុរេប្រវត្តិសាស្ត្រដែល​សំខាន់​ជាងគេ​នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ និង​មាន​រាងជា​ពងក្រពើ​ដែល​គេ​អាចសង្កេតឃើញ​រចនាសម្ព័ន្ធ​ជាក់លាក់​ដោយ​ រូបភាព​ពីលើ​អាកាស គឺ​ប្រជុំជន​នៅ​ភូមិ​កៃ​យ៉ៃ ភូមិ​ព្រះ​បិត ភូមិ​ស្លា​ក់ដៃ ក្នុង​ទី​រួម​ខេត្ត​សុ​រិ​ន្ទ្រ ។

តាម ​ឯកសារ​រូបភាព​ដែល​បានមកពី​ការស្រាវជ្រាវ​នេះ​បានចង្អុលបង្ហាញ​ឱ្យយើង​ឃើញ​ អំពី​ស្លាកស្នាមវប្បធម៌​ខ្មែរ​ដែលមាន​អាយុប្រមាណ​ជា ៥០០០ ឆ្នាំ​មកហើយ ។ វា​ក៏​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ​បញ្ជាក់​ឱ្យ​យើងដឹង​អំពី​ស្ថានភាព​ នៃការរៀបចំស្រុកភូមិ ឬ​សហគមន៍​ជនជាតិខ្មែរ​យើង​មុន​ការទទួល​ឥ​ទិ្ធ​ពល​ឥណ្ឌា​ដែល​បានធ្វើឱ្យ​ ទីតាំង​នៃ​ក្រុង (ពាក្យ​ខ្មែរ) តូចធំ​ទាំងនោះ​ឱ្យក្លាយ​ទៅជា​បុរី (ពាក្យ​សំ​ស្ដ្រឹ​ត) តាម​លំនាំ​ឥណ្ឌា ។

នៅ ​តំបន់​ខ្ពង់រាប​នគររាជ វប្បធម៌​ឥណ្ឌា​ត្រូវបាន​ជ្រួតជ្រាប​ក្នុងភូមិ​ភាគ​នេះចាប់តាំងពី​ដើម​ស.វ​ទី ៦ ។ ស្ថានីយ​បុ​រេ​ប្រ​វ​តិ្ត​នៅ​ សុ​រិ​ន្ទ្រ​ដែលមាន​រាង​ដូច​ពងក្រពើ គឺ​ដូច​គា្ន​នឹង​ស្ថានីយ​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​មេមត់​ខេត្តកំពង់ចាម​ដែរ ។

សរុប ​សេច​កី្ត​មក តាមរយៈ​ការវិភាគ យើង​អាច​វាយតម្លៃ​បាន​ថា ស្ថាន​ភាពជាក្រុង​បែប​ខ្មែរ​ជា​បុរី ឬ​បុ​រៈ​បែបឥណ្ឌា ការផ្លាស់ ប្តូរ​ទម្រង់​ត្រូវបាន​ធ្វើឡើងយ៉ាងងាយស្រួល​ជាទីបំផុត ។ នេះ​គឺជា​ចំណុច​យ៉ាង​ប្រសើរ​ដែលជា​ការបើកទំព័រ​ប្រ​វ​តិ្ត​សាស្ត្រ​ថ្មី​ ធ្វើឱ្យមាន​ការ រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា ។

ជាទីបំផុត ​សូមជម្រាបថា ក្នុង​បរិវេណ​នៃ​ទីក្រុង​បុរាណ​ទាំងនោះ គេ​បានរកឃើញ​នូវ​ឧបករណ៍​ធ្វើ​អំពី​ថ្ម​រំលីងដូចជា​ពូថៅ ឬ ​អ​ន្លួ​ញ កុលាលភាជន៍​ផាត់​ពណ៌ និង​ឥតមាន​ពណ៌​មួយចំនួន និង​របស់របរ​ប្រើប្រាស់​ជាច្រើន​ទៀត (ម.ត្រា​ណេ) ។

ឯកសារ​យោង

[កែប្រែ]
  • ប្រវត្តិ​សាស្រ្ត​​ វប្បធម៌​ អរិយធម៌​ខ្មែរ