ផ្សារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ |
---|
Financial markets |
---|
|
Bond market |
Stock market |
Derivatives market |
Over-the-counter |
Foreign exchange |
Other markets |
Practical trading |
Finance series |
អ្នកសេដ្ឋកិច្ចបានប្រើប្រាស់ពាក្យ ទីផ្សារហិរញ្ញវត្ថុ ដែលមានន័យថា ទីផ្សារដែលមានមូលនិធិ(Fund)ត្រូវបានផ្ទេរពី អ្នកដែលមានមូលនិធិហួសពីសេចក្តីត្រូវការ ទៅអ្នកដែលខ្វះមូលនិធិ។ ទីផ្សារហិរញ្ញវត្ថុដែលមានដូចជា ទីផ្សារបំណុល (Bond Market)និងទីផ្សារហ៊ុន(Stock Market)មានលក្ខណៈសំខាន់ក្នុុងការធ្វើអោយមូលនិធិរបស់អ្នកដែលមិនប្រើប្រាស់វា អោយមានប្រសិទ្ធភាព ទៅអោយអ្នកដែលអាចប្រើប្រាស់មូលនិធិនោះប្រកបដោយប្រសិទ្ធភាពពោលគឺយក មូលនិធិនោះទៅធ្វើវិនិយោគទុន។
ទីផ្សារហិរញ្ញវត្ថុដែលមានដំណើរការល្អ គឺជាកត្តាដ៏សំខាន់ក្នុងការធ្វើអោយមានកំនើនសេដ្ឋកិច្ចខ្ពស់។ ទីផ្សារហិរញ្ញវត្ថុទន់ខ្សោយ គឺជាហេតុផលមួយដែលនាំអោយប្រទេសជាច្រើននៅក្នុងពិភពលោកនៅតែក្រ។ នេះបង្ហាញថាប្រទេសឧស្សាហកម្មឫ ប្រទេសអ្នកមាន មានទីផ្សារហិរញ្ញវត្ថុខ្លាំង។
នៅក្នុងទីផ្សារហិរញ្ញវត្ថុ អត្រាការប្រាក់លើប័ណ្ណបំណុល ថ្លៃប័ណ្ឌភាគហ៊ុននិងតំលៃរូបិយប័ណ្ណមានការប្រែប្រួលយ៉ាងខ្លាំង។ ដើម្បីស្វែងយល់ពីឥរិយាបថប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុទាំងក្នុងប្រទេសនិងឆាកអន្តរជាតិ ដែលត្រូវយល់ដឹងពីតួនាទីរបស់ទីផ្សារហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចនិងត្រូវយល់ដឹងថាតើបំរែបំរួលទីផ្សារហិរញ្ញវត្ថុ មានផលប៉ះពាល់យ៉ាងដូចម្តេចចំពោះអ្នកសន្សំនិងអ្នកខ្ចី។
ស្ថាប័នហិរញ្ញវត្ថុ
[កែប្រែ]ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋផ្តល់កំចីដល់អ្នកខ្ចីជាច្រើនអ្នកដោយរួមបញ្ចូលទាំងរដ្ឋាភិបាល សាជីវកម្ម IBM អ្នកជិតខាងអ្នក។ ដោយមិនដឹងខ្លួនផង អ្នកកំចីទាំងនេះ មិនផ្តល់កំចីដោយផ្ទាល់តាមរយៈ ទីផ្សារហិរញ្ញវត្ថុទេ តែផ្តល់កំចីដោយប្រយោលតាមរយៈស្ថាប័នហិរញ្ញវត្ថុ ដែលមានតួនាទីជា អន្តរការីហិរញ្ញវត្ថុ (Financial Intermediaries)។ អន្តរការីហិរញ្ញវត្ថុ(Financial Intermediaries)គឺជាស្ថាប័នដែលមានដូចជា ធនាគារពាណិជ្ជ(Commercial Bank)សហជីបឥណទាន (Credit Union)សមាគមន៍សន្សំនិងកំចី (Savings and loan association) ធនាគារសន្សំសង្គហ (mutual savings bank) មូលនិធិសង្គហ(mutual funds) ក្រុមហ៊ុនហិរញ្ញវត្ថុ (Finance companies) ក្រុមហ៊ុនធានារ៉ាប់រង(Insurance Companies)និងមូលនិធិសោធន(Pension funds)ដែលខ្ចីនិងប្រមូលមូនិធិពីអ្នកសន្សំ ហើយបន្ទាប់ក៏យកប្រាក់ដែលបានប្រមួលបាននេះទៅអោយអាជីវកម្មក្នុងស្រុកមួយខ្ចី។ ដូចគ្នានេះដែរ ប្រសិនបើ អ្នកកាត់ប្រាក់ទុកក្នុងផែនការចូលនិវត្តន៍របស់មូលនិធិសោធន នោះអ្នកគ្រប់គ្រងមូលនិធិសោធន នឹងប្រើប្រាស់ប្រាក់នេះដើម្បីទិញប័ណ្ណភាគហ៊ុនសាជីវកម្ម SONYឫទិញប័ណ្ណបំណុលរតនាគារឫទិញឧបករណ៍ផ្សេងទៀត។