Jump to content

ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ

ពីវិគីភីឌា
ទីភ្នាក់ងារ​សហប្រតិបត្តការ​អន្តរជាតិ​កូរ៉េ (KOICA)
Agency overview
បង្កើត1 មេសា 1991 (1991-04-01)
ទីភ្នាក់ងារ​មុនKorea Overseas Development Corporation
ដែន​សមត្ថកិច្ចសាធារណរដ្ឋ​កូរ៉េ
ទីស្នាក់ការ​កណ្ដាល825 Daewangpangyo-ro, Sujeong-gu, Seongnam-si, Gyeonggi-do, សាធារណរដ្ឋ​កូរ៉េ
បុគ្គលិក278
ទីភ្នាក់ងារ​ប្រតិបត្តិKim Young-mok, ប្រធាន
ទីភ្នាក់ងារ​មេMinistry of Foreign Affairs, Republic of Korea
គេហទំព័រkoica.go.kr

ទី​ភ្នាក់ងារ​សហប្រតិបត្តការ​អន្តរជាតិ​កូរ៉េ (កយកា KOICA, កូរ៉េ៖ 한국국제협력단) ត្រូវ​បាន​បាន​បង្កើត​ឡើង​ក្នុង​ខែ​មេសា ឆ្នាំ​១៩៩១ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការ​បរទេស​នៃ​សាធារណៈរដ្ឋ​កូរ៉េ។ ក្នុង​នាម​ជា​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការ​ចាត់ចែង​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ កយកាយ មាន​គោល​ដៅ​ដើម្បី​សម្របសម្រួល​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន និង​លើក​កម្ពស់​ទំនាក់​ទំនង​សហប្រតិបត្តការ​រវាង​កូរ៉េ និង​ប្រទេស​កំពុង​អភិវឌ្ឍ​ជុំវិញ​ពិភព​លោក។

បេសកកម្ម

[កែប្រែ]

ទីភ្នាក់ងារ​សហប្រតិបត្តការ​អន្តរជាតិ​កូរ៉េ ត្រូវ​បាន​បង្កើត​ឡើង​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ខែ​មេសា ឆ្នាំ​១៩៩១ ដើម្បី​ពង្រីក​ប្រសិទ្ធភាព​ការ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ តាមរយៈ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​ជំនួយ និង​បច្ចេកទេស។

នៅ​ពេល​កន្លង​មក កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ត្រូវ​បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​តម្រូវ​ការ​បឋម​របស់​មនុស្ស (BHN) នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ទៅ​លើ​ការ​ជម្រុញ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស (HRD) ។ ទោះ​ជា​យ៉ាង​ណា ការ​ផ្ដោត​ត្រូវ​បាន​ពង្រីក​កាន់​តែ​ធំ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​ជាមួយ​នឹង​ដៃគូ​អភិវឌ្ឍ​ផ្សេងៗ និង​ពង្រឹង​ភាព​ជា​ម្ចាស់​មូលដ្ឋាន​នៃ​អ្នក​ទទួល​ផល។ លើស​ពី​នេះ​ទៀត ការ​ព្រួយ​បារម្ភ​ជា​សាកល​ដូច​ជា​បញ្ហា​បរិស្ថាន ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​បញ្ជ្រាប​យេនឌ័រ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំណុច​សំខាន់​នៅ​ក្នុង​សហគមន៍​អន្តរជាតិ។

ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​និន្នាការ​ជា​បន្ត​បន្ទាប់​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍ និង​ការ​អនុវត្ត​ផ្សេងៗ កយកា បាន​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ​ដោយ​ប្រើ​ធនធាន​ហិរញ្ញវត្ថុ​មាន​កំណត់​របស់​ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ទីកន្លែង​ដែល ប្រទេស​កូរ៉េ​មាន​ឧត្តមភាព​ប្រៀបធៀប។ ជា​ពិសេស​ទៅ​ទៀត ប្រទេស​កូរ៉េ​មាន​បទពិសោធន៍​ប្លែក​ម្យ៉ាង​ក្នុង​ការ​អភិវឌ្ឍ​ពី​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​ពិភព​លោក ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ពិភព​លោក ដូច​ដែល​បាន​បង្ហាញ​តាមរយៈ​ការ​ចូល​ទៅ​ក្នុង​គណៈកម្មការ OECD/DAC (គណៈកម្មការ​ជំនួយ​អភិវឌ្ឍន៍) នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។ ជំនាញ និង​បទ​ពិសោធន៍ ដែល​ប្រទេស​កូរ៉េ​ទទួល​បាន​ពី​ការ​ផ្លាស់​ប្ដូរ​នេះ គឺ​ជា​ទុន​ដ៏​មាន​តម្លៃ​ដែល​អនុញ្ញាត​ឲ្យ កយកា មាន​ប្រសិទ្ធភាព​ជួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សង្គមកិច្ច​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​ដៃគូ​ឲ្យ​មាន​ចីរភាព និង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពួក​គេ​នូវ​ក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ​មួយ។

សកម្មភាព

[កែប្រែ]

មើល​ផង​ដែរ

[កែប្រែ]