ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (独立行政法人国際協力機構 dokuritsu gyōseihōjin kokusai kyōryoku kikō ត្រូវបានគេស្គាល់ជាទូទៅដោយអក្សរកាត់ថា "JICA: Japan International Cooperation Agency ") គឺជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យមួយដែលសម្របសម្រួលជំនួយអភិវឌ្ឍន៍ផ្លូរការ (ODA) សម្រាប់រដ្ឋាភិបាលនៃប្រទេសជប៉ុន។ អង្គការនេះត្រូវបានបង្កើតឡើងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ មក ភ្នាក់ងារនេះត្រូវបានដឹកនាំដោយ សាស្ត្រាចារ្យ Tanaka Akihiko ដែលជានាកយរងនៃសាកលវិទ្យាល័យតូក្យូ។
ប្រវត្តិ
[កែប្រែ]អង្គការ JICA ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីស្ថាប័នរដ្ឋបាលឯករាជ្យJICA (ច្បាប់លេខ១៣៦ ចុះថ្ងៃទី៦ ធ្នូ ឆ្នាំ២០០២)។ អង្គការនេះត្រូវបានគេបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០០៣ ដូចមានចែងនៅក្នុងច្បាប់សហប្រតិបត្ដិការ (រដ្ឋាភិបាលឯករាជ្យ) ទីភ្នាក់ងារអន្តរជាតិនៃឆ្នាំ២០០២។ មុននេះ (ជប៉ុន) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (ត្រូវបានគេស្គាល់ផងដែរថាជា " JICA") របស់ខ្លួនគឺជាអង្គការ ពាក់កណ្តាលរដ្ឋាភិបាលក្រោមដែនសមត្ថកិច្ចនៃក្រសួងការបរទេសដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៤។ សមាសភាគដ៏សំខាន់មួយ នៃការរុះរើរចនាសម្ព័ន្ធដ៏ទូលំទូលាយនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០០៦ គឺជាការរួមបញ្ចូលគ្នាក្នុងឆ្នាំ២០០៨ រវាង JICA ហើយនិងផ្នែកមួយនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបច្ចុប្បន្ននេះកំពុងពង្រីកកម្ចីសម្បទានទៅឱ្យ បណ្ដាប្រទេសកំពុងអភិវឌ្ឍ។ចាប់តាំងពីការរៀបចំរួចរាល់របស់ខ្លួននៅថ្ងៃទី ១ ខែតុលាឆ្នាំ២០០៨ "JICA ថ្មី" បានក្លាយជាអង្គការអភិវឌ្ឍទ្វេភាគីដ៏ធំមួយក្នុងចំណោមអង្គការអភិវឌ្ឍន៍ទ្វេភាគីធំជាងគេបំផុតនៅលើពិភពលោក ដែលមានបណ្តាញការិយាល័យ ៩៧ នៅក្រៅប្រទេស, គម្រោងជាង ១៥០ ប្រទេស និងធនធានហិរញ្ញវត្ថុប្រមាណ 1000 ពាន់លានយ៉េន ($ 8.5 មួយ ពាន់លានដុល្លារ)។ ទីភ្នាក់ងារដែលរៀបចំឡើងវិញក៏មានការទទួលខុសត្រូវចំពោះការគ្រប់គ្រងផ្នែកមួយនៃជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលបច្ចុប្បន្នស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការបរទេសនិងសមាសធាតុ ODAសំខាន់ទាំង៣រួមមានកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស, ប្រាក់ជំនួយនិងប្រាក់កម្ចីសម្បទានត្រូវបានគ្រប់គ្រងនៅក្រោមដំបូលតែមួយ។ អង្គការ JICA ថ្មីក៏នឹងពង្រឹងការស្រាវជ្រាវនិងការហ្វឹកហ្វឺនក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលដើរតួជា think tank របស់ ODA និងរួមចំណែកដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាសកល, ពង្រឹងការសហការជាមួយស្ថាប័នអន្តរជាតិនិងអាចទាក់ទងជំហររបស់ប្រទេសជប៉ុនលើបញ្ហាការអភិវឌ្ឍនិងជំនួយឲ្យកាន់តែប្រសើរឡើង។
ការផ្លាស់ប្តូរខាងមុខនេះនឹងជាផ្នែកបន្ថែមនៃកំណែទម្រង់អង្គការ JICA ដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០០៣ នៅពេលដែលបានក្លាយជារដ្ឋបាលឯករាជ្យ។ សហគ្រាសក្នុងស្រុករបស់អង្គការនេះរួមមានមជ្ឈមណ្ឌលអន្តរជាតិជាកន្លែងដែល JICA បានជួយបណ្តុះបណ្តាលមន្ត្រីសាធារណៈបរទេសចំនួន ៨០០០នាក់ អ្នកស្រាវជ្រាវ វិស្វករ គ្រូបង្រៀន និងមេដឹកនាំសហគមន៍ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុនដែលកំពុងត្រូវបានធ្វើឲ្យប្រសើរឡើង។ អង្គការនេះក៏បានទទួលនិងកំពុងការផ្លាស់ប្តូរផ្នែកប្រតិបត្តិការ និងផ្នែករចនាសម្ព័ន្ធក្នុងការិយាល័យតាមបណ្ដាប្រទេសរបស់ខ្លួន។ ការសង្កត់ធ្ងន់យ៉ាងខ្លាំងត្រូវបានដាក់ទៅលើវិធីសាស្ត្របែប field base ដើម្បីឆ្ពោះទៅកាន់កម្មវិធី គម្រោង វិសហមជ្ឈការបុគ្គលិកព្រមទាំងកំណើននៃការផ្ទេរសិទ្ធិពីការិយាល័យកណ្ដាលនៅទីក្រុងតូក្យូទៅកាន់ការិយាល័យបរទេស និងកាត់បន្ថយការិយាធិបតេយ្យព្រមទាំងកម្មវិធីឬគម្រោងតាមដានរហ័ស។
កំណើននៃគម្រោងឬកម្មវិធីរបស់ JICAផ្តោតទៅលើអ្វីដែលនាយកអង្គការ JICA គឺលោកស្រី សាដាកូ អូហ្កាតា ( Sadako Otaga ) បានពណ៌នាប្រៀបបានជាការផ្ដល់នូវ "សន្តិសុខរបស់មនុស្ស"។ ទស្សនៈដែលទើបតែអភិវឌ្ឍន៍ថ្មីនៃ "សន្តិសុខរបស់មនុស្ស" នឹងផ្ដល់អំណាចទៅដល់សហគមន៍ក្នុងស្រុកដើម្បីឲ្យមានការបញ្ចេញយោបល់របស់គេនាពេលអនាគតដោយកម្មវិធីពង្រឹងមូលដ្ឋានដូចជាការធ្វើឲ្យប្រសើរឡើងនូវគម្រោង ការអប់រំ និងសុខភាព។
សកម្មភាព
[កែប្រែ]អង្គការ JICA ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយអភិវឌ្ឈន៍ជាផ្លូវការរបស់ជប៉ុន ដែលមានតួនាទីក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្ដល់ដើមទុននិងប្រាក់កម្ចីជាប្រាក់យ៉េន។ កម្មវិធីអភិវឌ្ឍន៍ស្នូលរបស់អង្គការ JICA ជាកម្មវិធីឬគម្រោងជំនួយបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសម្ថភាព និងស្ថាប័ន, ការសិក្សាលទ្ធភាពអនុវត្ត និងផែនការមេ។ អ្នកស្ម័គ្រចិត្តសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (អង់គ្លស: Japan Overseas Cooperation Volunteers ហៅកាត់ថា JOCV), អ្នកស្ម័គ្រចិត្តចាស់របស់អង្គការ JICA ព្រមទាំងក្រុមជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយរបស់អង្គការ JICA ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងចំណោមសាធារណៈជន និងអ្នកជាប់ពន្ធជប៉ុន។ នៅពេលមានគ្រោះមហន្តរាយកើតឡើង គេតែងឃើញក្រុមជួយសង្គ្រោះនៅក្នុងរបាយការណ៍ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងព្រឹត្តិការណ៍គ្រោះមហន្តរាយធំៗជុំវិញពិភពលោក ដូចជា ការរញ្ជួយដីនៅទ្វីបអាស៊ីខាងត្បូងកាលពីឆ្នាំ២០០៥។
សេចក្តីថ្លែងការណ៍បេសកកម្មរបស់អង្គការ JICA
"យើងគឺស្ពានរវាងប្រជាជននៃប្រទេសជប៉ុន និងបណ្តាប្រទេសកំពុងអភិវឌ្ឍមួយ ដែលនឹងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធ ព្រមទាំងធ្វើការដើម្បីកសាងពិភពលោកឲ្យមានសន្តិភាពនិងវិបុលសុខជាងមុន។"
- បែបបទនៃការផ្ដល់ជំនួយដ៏សំខាន់
- កម្មវិធី / គម្រោងជំនួយបច្ចេកទេសសម្រាប់សមត្ថភាព និងការអភិវឌ្ឍស្ថាប័ន
- ការសិក្សាលទ្ធភាពអនុវត្ត និងផែនការមេ
- បញ្ចូនអ្នកជំនាញ
អ្នកជំនាញបានបញ្ជូនទៅតាមតំបន់ រួមមានអ្នកដែលត្រូវបានគេផ្ដល់អនុសាសន៍ពីក្រសួងរដ្ឋាភិបាលពាក់ព័ន្ធ និងទីភ្នាក់ងារ ព្រមទាំងអ្នកដែលដាក់ពាក្យតាមរយៈប្រព័ន្ធចុះឈ្មោះអ្នកឯកទេស។ ការងារទាំងនេះគិតចាប់ពីការស្នាក់នៅរយៈពេលលើសពីមួយឆ្នាំចុះមកដល់ការស្នាក់នៅរយៈពេលតិចជាងមួយឆ្នាំ។
កម្មវិធីបណ្តុះបណ្ដាលបច្ចេកទេស
[កែប្រែ]JICA បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់អ្នកចូលរួមពីបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងជួរវិស័យដ៏ធំទូលាយមួយ ដែលរួមបញ្ចូលទាំងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ឧស្សាហកម្ម និងកសិកម្ម។
- ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលក្នុងប្រទេសជប៉ុន
- ការហ្វឹកហ្វឺនជាក្រុម
- វគ្គសិក្សាវិស័យជាក់លាក់ (វគ្គសិក្សាក្នុងគោលបំណងធ្វើឲ្យការយល់ដឹងពីបញ្ហានៅទូទាំងពិភពលោកក្នុងវិស័យនានាកាន់តែមានភាពច្បាស់លាស់។ វគ្គសិក្សាជាទូទៅមានមនុស្សពី ៤ ទៅ ១៤នាក់ និងជាមធ្យម១០នាក់។ វគ្គសិក្សាមានរយៈពេលខុសៗគ្នា ពោលគឺមានពីរយៈពេលពី ៣សប្ដាហ៍ទៅ ១ឆ្នាំ។)
- វគ្គសិក្សាតាមតំបន់ ឬប្រទេសជាក់លាក់ (វគ្គសិក្សាក្នុងគោលបំណងធ្វើឲ្យការយល់ដឹងពីបញ្ហានៅតាមតំបន់ឬប្រទេសជាក់លាក់មួយ។)
- ការហ្វឹកហ្វឺនតាមបុគ្គលម្នាក់ៗ (ជាទូទៅជាការហ្វឹកហ្វឺនបច្ចេកទេសជាក់លាក់សម្រាប់គម្រោងណាមួយ។)
- ការស្នាក់នៅ
- ការហ្វឹកហ្វឺនជាក្រុម
- អង្គការ JICAមានកន្លែងស្នាក់នៅផ្ទាល់ខ្លួនសម្រាប់អ្នកចូលរួម។ កន្លែងទាំងនោះមានទីតាំងស្ថិតនៅក្នុងទីក្រុងដ៏សំខាន់នៅក្នុងប្រទេសជប៉ុន និងជាទូទៅត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលអន្តរជាតិ។ កន្លែងមួយដែលនៅក្រុងតូក្យូ គឺជាមជ្ឈមណ្ឌលអន្តរជាតិតូក្យូដែលស្ថិតនៅ Hatagaya, Shibuya។ កន្លែងនេះមានគុណភាពល្អ ហើយព័ត៌មានលម្អិតអាចរកបាននៅក្នុងគេហទំព័រ JICA ។
ការបែងចែកអ្នកស្ម័គ្រចិត្ត
[កែប្រែ]- អ្នកស្ម័គ្រចិត្ត(យុវជន)សហប្រតិបត្តិការក្រៅប្រទេស ជប៉ុន
- អ្នកស្ម័គ្រចិត្តក្រៅប្រទេសចាស់
- យុវជនស្ម័គ្រចិត្តសង្គម Nikkei
- អ្នកស្ម័គ្រចិត្តសង្គមចាស់ Nikkei
ខ្សែពេលវេលា
[កែប្រែ]- ខែមេសា ១៩៥៤ – ប្រទេសជប៉ុនបានចូលរួមជាមួយផែនការកូឡំបូ និងចាប់ផ្ដើមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស
- ខែមិថុនា ១៩៦២ - ទីភ្នាក់ងារ សហប្រតិបត្តិការ បច្ចេកវិទ្យា ក្រៅ ប្រទេស (អង់គ្លស: Overseas Technology Cooperation Agency ហៅកាត់ថាOTCA) បានបង្កើតឡើង
- កក្កដា ១៩៦៣ - សេវាកម្ម អន្តោប្រវេសជប៉ុន (អង់គ្លេស :Japan Emigration Service កាត់ថា JEMIS) បានបង្កើតឡើង
- ខែមេសា ១៩៦៥ - កម្មវិធីអ្នកស្ម័គ្រសហប្រតិបត្តិការ ក្រៅប្រទេស ជប៉ុន(អង់គ្លេស Japan Overseas Cooperation Volunteers ហៅកាត់ថាJOCV)បានចាប់ផ្ដើម
- ខែសីហា ១៦៧៤ - OTCA និងJEMIS បញ្ចូលចូលគ្នាដើម្បីបង្កើតជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
- ខែកញ្ញា ១៩៨៧ - ក្រុមសង្គ្រោះនៅពេលមានមហន្តរាយបានបង្កើតឡើង
- ខែ១៩៨៩- រាល់ការរួមចំណែក របស់ ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (អង់គ្លេស : official development assistance ហៅកាត់ថាODA) លើសពីការរួមចំណែករបស់សហរដ្ឋអាមេរិកហើយក្លាយជាការរូមចំណែកដ៏ធំបំផុតលើពិភពលោក
- ខែមេសា ១៩៩០ - កម្មវិធីបែងចែក អ្នកជំនាញសហប្រតិបត្តិការជាន់ខ្ពស់ (អ្នកស្ម័គ្រចិត្តចាស់ក្រៅប្រទេស) បានចាប់ផ្ដើម
- ខែតុលា ២០០៣ - អង្គការ JICA បានក្លាយជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យ