ទីសម្គាល់

ពីវិគីភីឌា

ទីសម្គាល់ (អង់គ្លេស: Sign) ជាសញ្ញា គ្រឿងសម្គាល់ ការអស្ចារ្យ ដែលបង្កប់ទៅដោយគោលបំណងខាងវិញ្ញាណ។ វាជាសញ្ញាដែលត្រូវបានធ្វើឲ្យដឹង ដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ ជាហេតុដ៏អស្ចារ្យ ឬការអស្ចារ្យ ដែលត្រូវបានបើកសម្ដែងដោយព្រះចេស្ដា និងព្រះវត្តមានរបស់ព្រះ។ វាអាចកើតឡើងដោយព្រះជាអ្នកធ្វើផ្ទាល់ ឬកើតឡើងតាមរយៈពួកអ្នកដែលព្រះបានចាត់ឲ្យមក។[១]

សាសនាគ្រីស្ទ[កែប្រែ]

លោក St. Augustine គឺជាមនុស្សដំបូងដែលបានសំយោគទ្រឹស្ដីបុរាណ និងទ្រឹស្ដីហែលលិនីស (Hellenistic) ស្ដីអំពីទីសម្គាល់។ ចំពោះគាត់ ទីសម្គាល់គឺជាអ្វីដែលត្រូវបានប្រើដើម្បីសម្គាល់អ្វីផ្សេងទៀត និងដើម្បីឲ្យអ្វីៗទាំងនោះផុសឡើងនៅក្នុងគំនិត។ ទីសម្គាល់ដ៍សាមញ្ញភាគច្រើនជាពាក្យដែលត្រូវបានថ្លែង និងកត់ត្រា (DDC 1.2.2; 2.3.4-2.4.5)។ ទោះបីជាមិនអាចបរិយាយបានទាំងស្រុងអំពីព្រះក៏ដោយ ក៏អូហ្គើស្ទីន (Augustine) បានសង្កត់ធ្ងន់ថា ទីសម្គាល់ជាច្រើន ទំនងជាបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងព្រះ និងមនុស្ស យោងតាមបទគម្ពីរ (DDC 1.6.6)។ អូហ្គើស្ទីនបានគាំទ្រជាសាធារណៈ និងបានធ្វើឲ្យបានប្រសើរឡើងដល់ទ្រឹស្ដីបុរាណ និងទ្រឹស្ដីហែលលិនីស ស្ដីអំពីទីសម្គាល់នានា។

ទីសម្គាល់មានមុខងារជាសញ្ញាសម្គាល់ដែលបង្ហាញពីអ្វីដែលនឹងកើតឡើង (res significans, DDC 3.9.13)។ ព្រះបានប្រទានទីសម្គាល់ជាច្រើនជាមធ្យោបាយសម្ដែងអង្គទ្រង់។ គ្រីស្ទានត្រូវតែចេះបកស្រាយទីសម្គាល់ទាំងនោះ ដើម្បីយល់នូវការបើកសម្ដែងខាងព្រះ។[២]

ឯកសារយោង[កែប្រែ]

  1. New Oxford American Dictionary
  2. Woo, B. Hoon (2013). "Augustine’s Hermeneutics and Homiletics in De doctrina christiana". Journal of Christian Philosophy 17: 103–106.