ទីអង្គុយ (តាមអារ្យធម៌អ៊ឺរ៉ុប)
Appearance
[១] បណ្ដាអារ្យជននៅប្រទេសអ៊ឺរ៉ុបដែលទៅកាន់ទីប្រជុំនីមួយៗ តាមសេចក្ដីអញ្ជើញរបស់សមាគមណាមួយ ឬ របស់ឥស្សរជនណាមួយ ដូចជាទៅស្ដាប់សន្និសិទ ឬ បាឋកថា... ។ល។ នោះគេរាប់អានអង្គុយទន្ទឹមគ្នាប្ដីប្រពន្ធៗ ។ ទាំងទៅមើលល្បែងល្ប៉ារាំច្រៀង និងល្បែងផ្សេងៗ... លោកអ្នកដែលអញ្ជើញទៅក៏តែងតែអង្គុយជាគូៗភរិយាស្វាមីជាដរាប ជួនកាលមានទាំងកូនស្រីប្រុសទៅជាមួយផង នោះគេអង្គុយតាមជួរតាមក្រុមគ្រួសារទៅបានជាទម្លាប់ ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ