ទឹកជ្រោះតាប៉ន
Appearance
ទឹកជ្រោះតាប៉នមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៤៨ មានចម្ងាយជាង ៥ គីឡូម៉ែត្រពីទីប្រជុំជនក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នៅទីនេះជាកន្លែងមានការកែច្នៃពីធម្មជាតិច្រើន ពោលគឺមិនមាននៅជាធម្មជាតិសុទ្ធសាធឡើយ ហើយក៏ ទទួលបាននូវការពេញនិយមខ្លាំងណាស់ដែរពីភ្ញៀវទេសចរ ។ ទឹកជ្រោះភ្នំតាម៉ានមានព្រៃជុំជិត និង មានទឹកហូរទាំងរដូវប្រាំង និង វស្សា តែបច្ចុប្បន្នបន្ទាប់ពីព្រៃឈើនៅតំបន់ខាងលើត្រូវបានគេនាំគ្នាកាប់បំផ្លាញយកដីធ្វើជាកម្មសិទ្ធិស្ទើរតែអស់រួចមក ទឹកជ្រោះនោះនៅរដូវប្រាំងពុំមានទឹកសម្រាប់ឱ្យភ្ញៀវងូតទឹកលេងកម្សាន្តឡើយ ។