ទឹកជ្រោះអន្លង់រ័ត្ន

ពីវិគីភីឌា

ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​បួន​គីឡូម៉ែត្រ ខាង​ជើង​ឧទ្យានជាតិគិរីរម្យ និង មាន​ចម្ងាយ​ប្រមាណ​បីគីឡូម៉ែត្រ​ពី​រមណីយដ្ឋានទឹកធ្លាក់ចំបក់​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​របស់​សហគមន៍​ទេសចរណ៍​ក្នុង​ឃុំចំបក់ ។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​ចាប់​ផ្តើម​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០០៨ ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ពី​អង្គការម្លប់បៃតង មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ស្ពឺ ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ អាយ វី ស៊ី អិន របស់​ប្រទេសហូឡង់ ។ គេ​អាច​ធ្វើ​ដំណើរ​​ទៅ​កាន់​រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ន​បាន​ដោយ​មធ្យោបាយ​គ្រប់​ប្រភេទ​ទៅ ដល់កន្លែងតែម្តង ។