Jump to content

ទុក្ខតាសូត្រ

ពីវិគីភីឌា

ទុក្ខតាសូត្រ ទី៥

[៣១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះ មាន៣យ៉ាង។ សេចក្តី​ទុក្ខ មាន៣យ៉ាង តើអ្វីខ្លះ។  គឺសេចក្តីទុក្ខ ព្រោះអត់ធន់បានដោយក្រ១ សេចក្តី​ទុក្ខ​ព្រោះ​សង្ខារ១ សេចក្តីទុក្ខព្រោះការប្រែប្រួល១។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​ទុក្ខ​ មាន៣យ៉ាងនេះឯង។

[៣២០] ម្នាលភិក្ខុទាំងឡាយ  (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីទុក្ខ ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន​ នូវ​មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

( សុត្តន្តបិដក សំយុត្តនិកាយ មហាវារវគ្គ សៀវភៅលេខ ៣៧ ទំព័រទី ១៥៤; SN 45.165: Dukkhata Sutta — Suffering )