ទូរទស្សន៍

ពីវិគីភីឌា
ទូរទស្សន៏មានអង់តែន

សារៈសំខាន់នៃបច្ចេកទេសទូរទស្សន៏​ ទូរទស្សន៏មិនគ្រាន់តែសម្រាប់មើល កំសាន្តកែអផ្សុកប៉ុណ្ណោះទេតាមល្បឿនរីកចំរើន នៃបច្ចរកទេស និង វិទ្យាសាស្ត្រសព្វថ្ងៃនេះ។ គេប្រើគ្រឿងវិទ្យុទូរទស្សន៏សម្រាប់ជាជំនួយដល់ គ្រប់បែបយ៉ាង ក្នុងកិច្ចការរបស់ មនុស្សលោក។ គេអាចប្រើគ្រឿងទូរទស្សន៏ ]ពិនិត្យមើលគ្រឿងម៉ាស៊ីនក្នុងរោងចក្រដែលដើរដោយស្វ័យប្រវត្តិ មិនបាច់ប្រើកម្មករ គឺមនុស្សម្នាក់ឬ ពីរនាក់អង្គុយតែក្នុងការិយាល័យ អាចមើលទៅឃើញចលនា ម៉ាស៊ីនក្នុងរោងចក្រធំមួយទាំងមូល ដែលគ្មានកម្មករ ហើយប្រសិនបើម៉ាស៊ីនមួយណា ដើរមិនស្រួល គេអាចបញ្ជាតាមចរន្តអគ្គីសនី ឬតាមរលកធាតុអាកាសអោយម៉ាស៊ីននេះឈប់ ឬអោយដើរស្រួលវិញ ដោយគេពុំចាំបាច់ដើរទៅជិតម៉ាស៊ីននោះឡើយ។ នៅក្នុងសាលារៀន ឬក្នុងមហាវិទ្យាល័យអ្វីមួយ គ្រូបង្រៀនកូនសិស្សដ៏ច្រើនកុះករបាន ដោយគ្រូនោះពុំចាំបាច់ដើរចូលទៅក្នុងថ្នាក់រៀននោះ ក៏អាចមើលគ្នាឃើញរវាងគ្រូនិងសិស្សដែរ ដោយគ្រូនោះមើលទៅសិស្សតាម កញ្ចក់ទូរទស្សន៏ ហើយសិស្សនោះក៏អាធ្វើសំនួរឆ្លងឆ្លើយជាមួយ គ្រូបានយ៉ាងងាយស្រួលបំផុត។ ទៅអនាគតបើបច្ចេកទេស ទូរទស្សន៏បានរីចំរើនដល់ កំពូលហើយ គេអាចប្រើបច្ចេកទេស នេះមកជំនួសកម្លាំងមនុស្សបានមួយផ្នែកធំទៀត ខាងរបរកសិកម្មគឺអ្នកស្រែទាំងឡាយពុំចាំបាច់ លីនង្គ័លដឹកគោ ក្របី ឬបើកត្រាក់ទ័រទៅប្រឡូកប្រឡាកក្នុងវាលស្រែ ហាលថ្ងៃហាលខ្យល់ភ្លៀង ហត់នឿយទៀតហើយ គេអាចប្រើរលកធាតុអាកាសទៅ បញ្ជាគ្រឿងម៉ាស៊ីន ស្វ័យប្រវត្តិអោយ ភ្ជួរស្រែ អោយស្ទូង សាប ច្រូតដោយខ្លួនឯង ដោយពុំបាច់មានមនុស្សនៅចាំត្រួតពិនិត្យឡើយ គឺគេពិនិត្យតាមកញ្ចក់ទូរទស្សន៏ហើយបញ្ជាពីចំងាយបានយ៉ាងងាយស្រួល ព្រមទាំងបានផលច្រើនមហិមា ប្រសើរ ជាងមានមនុស្សទៅធ្វើផ្ទាល់ទៅទៀត។ ក្រៅពីនេះ មនុស្សអាចប្រើគ្រឿងទូរទស្សន៏មើលឃើញ ពិភពមួយដ៏អស្ចារ្យនៅក្នុងបាតសមុទ្រ ដែលយើងសព្វថ្ងៃពុំអាចទៅដល់។

គ្រាប់ភ្នែកម្ដេចមើលឃើញ?[កែប្រែ]

តាមរយៈគ្រាប់ភ្នែកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ ឃើញច្រើនចំនុចដែលជាមូលហេតុធ្វើ អោយពួកអ្នកវិទ្យាសាស្ត្របានចាប់ផ្ដើមបង្កើតទូរទស្សន៏ឡើង។ ដោយសារតែគ្រាប់ ភ្នែកមនុស្សយើងអាចមើលឃើញឃើញវត្ថុផ្សេងៗ បានអាស្រ័យទៅលើវត្ថុនោះ វាចាំងពន្លឺឬស្រមោលឆ្លុះទៅក្នុងភ្នែករបស់យើង។ កែវភ្នែកយើងមានរាងដូចកែវហើម អាចអោយពន្លឺរស្មីផ្សេងៗ ចាំងឆ្លុះទៅប៉ះនឹងសរសៃវិញ្ញាណ ដែលស្ថិតនៅស្រទាប់ខាងក្នុងគ្រាប់ភ្នែក។ ស្រទាប់ទទួលពន្លឺនៃគ្រាប់ភ្នែកនីមួយៗ មានចំនុចល្អិតៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រមាណ ៧លានគ្រាប់។ ចំណុចនីមួយៗសុទ្ធតែជាប់នឹងសរសៃ វិញ្ញាណមួយៗ ទៅខួរក្បាលដុចនេះពន្លឺ ឬរូបភាពផ្សេងៗដែលចាំងទៅប៉ះនឹងចំណុចល្អិតៗទាំងនោះ សរសៃវិញ្ញាណទាំងអស់ក៏មាននាទី នាំព្រឹត្តិហេតុទាំងឡាយផ្ដល់ទៅខួរក្បាលមួយរំពេច។ ចំណុចដែលទទួលពន្លឺខ្សោយ សរសៃវិញ្ញាណដែលតទៅចំណចនេះក៏បញ្ជូនទោខួរក្បាលខ្សោយ។ ចំណុចណាដែលទទួលពន្លឺខ្លាំងសរសៃវិញ្ញាណដែលតភ្ជាប់និងចំណុចនោះ ក៏បញ្ជូនទៅខួរក្បាលនូវភាពខ្លាំង។ ពេលដែលយើងបើកភ្នែកមើលឃើញវត្ថុអ្វីមួយ ស្រមោលនៃវត្ថុទាំងនោះចាំងរូបរាងរបស់ខ្លួនទាំងមូល ចូលទៅរាយពេញក្នុងចំណុចល្អិតទាំងអស់នៃស្រទាប់ភ្នែក ក្នុងសរសៃវិញ្ញាណទាំងអម្បាលមាណ ដែលខ្លះបានទទួលពន្លឺខ្សោយ ខ្លះទទួលពន្លឺខ្លាំងក៏បញ្ចាំងទៅខួរក្បាលភ្លាម។ អាស្រ័យហេតុនេះហើយ បានជាគ្រាប់ភ្នែកយើងអាចមើលដឹងនូវវត្ថុផ្សេងៗ ដែលមានពន្លឺខុសប្លែកៗពីគ្នាបាន ហើយអ្នកវិទ្យាសាស្ត្រក៏បានចាប់ផ្ដើមអនុវត្តន៏ ធ្វើការពិសោធន៏ទៅតាមអ្វីដែលពួកគេបានស្រាវជ្រាវឃើញនោះ។

របៀបនៃការបញ្ជូនរូបភាព[កែប្រែ]

យោលទៅតាមមូលហេតុនៃគ្រាប់ភ្នែក អ្នកវិទ្យាសាស្រ្តក៏បានស្រាវជ្រាវរាវរកឃើញ នូវវិធីបញ្ជូនរូបភាពម្យ៉ាងទៅតាមចរន្តអគ្គីសនី ឬ តាមរលកធាតុអាកាស។ គេយករូបភាពនៃវត្ថុអ្វីមួយ មកបែងចែកជាគ្រាប់ល្អិតៗជាច្រើនអតិបរមា រួហើយឆ្នៃគ្រាប់ល្អិតទាំងនោះអោយទៅជាធាតុអគ្គីសនី។ ធាតុអគ្គីសនី ដែលកើតដោយគ្រាប់ល្អិតទាំងនេះមានសភាពខ្លាំងឬ ខ្សោយទៅតាមពន្លឺ ឬស្រមោលដែលរូបភាពទាំងនោះបានចាំងឆ្លុះចេញមកដែរ។ រូបថតក្នុងកាសែតគេហៅថារូបថត (Cliché) រូបថតទាំងអស់នោះបើយើងពិនិត្យអោយបានហ្មត់ចត់ទៅឃើញមានចំណុចខ្មៅៗ ជាច្រើនខ្លះធំ ខ្លះតូច រាយពាសពេញរូបរាងនៃរូបថត។ ហើយរូបមនុស្ស ឬវត្ថុក្នុងរូបថតនោះសោតក៏ករកើតឡើងដោយចំណុចខ្មៅ (Points noirs) ដ៏ច្រើនកុះករនោះដែរ។ កន្លែងដែលមានសម្បុរ ស គឺមកពីចំណុចខ្មៅនៅទីនោះល្អិតកន្លែងណាដែលមានសម្បិរស្លាប់ ឬខ្មៅដូចជាសក់ក្បាលឬសម្លៀកបំពាក់ខ្មៅជាដើម គឺមកពីកន្លែងនោះ មានចំណុចខ្មៅធំៗ ជាច្រើនតម្រៀបគ្នា ញឹកស្កះមើទៅឃើខ្មៅប្រតាក។

របៀបបែងរូបភាព[កែប្រែ]

ក្នុងការសិក្សាស្រាវជ្រាវ បច្ចេកទេសទូរទស្សន៏ គេមិនអាចយករូបថតមួយ ផ្ទាំងទៅបញ្ជូនម្ដងទាំងមូលបានទេ គឺគេត្រូវយករូបថតមួយទៅ បែងចែកជាចំណុចល្អិតៗ ជាច្រើនហើយចាប់ផ្ដើមរៀបគ្រាប់ល្អិតទាំងនោះ អោយទៅជាជួរបន្តបន្ទាប់ គ្នាពីឆ្វេងទៅស្ដាំនិងពីលើចុះក្រោម។ ការឆ្នៃចំណុចរូភាពអោយទៅជាចរន្តអគ្គីសនី គេធ្វើយ៉ាងមានរបៀបរៀបរយបំផុត គឺគេចែកជាជួរទី ១ជួរទិ ២ ជួរទី៣ ។ល។ ជួរទី ១ចាប់ពីឆ្វេងទៅស្ដាំពី ក ទៅ ខ។ ជួរទី ២ ចាប់ពីឆ្វេងទៅស្ដាំ ពី គទៅ ឃ ។ ជួរទី ៣ ចាប់ពីឆ្វេងទៅស្ដាំពី ង ទៅ ច............រហូតដល់ចប់រូបថត។

ការផ្ញើរូបភាពតាមរលកធាតុអាកាស[កែប្រែ]

គេយកធាតុអគ្គីសនីដែលកើតដោយរូភាព (Vidéo-fréquance) (ស៊ីងញ៉ាល់រូប) បញ្ជូនទៅក្នុងរលកធាតុអាកាសខ្ពស់ជា អតិបរមា មានកំពស់ប្រមាណជា ២ លានស៊ីចឡើងទៅ(Mega c/s) ហៅថា V-H-F (Voie Haute frequance0 ឬ U-H-F (Ultra Haute Fréquance) ដើម្បីអោយរលកធាតុអាកាសនេះ ពាំនាំស៊ីញ៉ាល់រូបធ្វើចលនាក្នុងអាកាស ។ រលកធាតុអាកាសទូរទស្សន៏ ពុំមានរំពើតរំពើនដូចរលកទឹក, ដូចរលកធាតុអាកាសផ្សាយសម្លេងទេ គឺវាធ្វើចលនាស្មើហើយត្រង់ៗ តែម្ដងក៏ដូចជាចលនាពន្លឺដូច្នោះដែរ វាពុំអាចបត់បែនក្រងិកក្រងក់បានឡើយ។ អាស្រ័យដូចនេះហើយ បានជាទូរទស្សន៏មិនអាចផ្សាយបានឆ្ងាយដូចវិទ្យុផ្សាយសម្លេង ដោយផែនដីមានរាងមូលដូច្នេះខ្សែបន្ទាត់ដែលរលកធាតុអាកាសទូរទស្សន៏រះដល់ណា គឺត្រូវចប់ត្រឹមហ្នឹង តាមធម្មតាវាអាចផ្សាយបានប្រហែល ៥០ ទៅ ១០០គីឡូម៉ែត ហួសពីនេះ គឺត្រូវប្រផុតប្រផើយយកជាការពុំបាន គឺវាលែងមានចលនា ឬក៏ខ្សោយហួសប្រមាណ ។​ ដើម្បីអោយគ្រឿងទូរទស្សន៏អាច ទទួលរូបភាពបានប្រព្រឹត្តិទៅតាមលំនាំរូប បានសេចក្ដីថា អោយគ្រឿងទូរទស្សន៏អាចបញ្ចេញរូបភាពបាន ស្របតាមលំនាំដើម, គេត្រូវផ្សាយស៊ីញ៉ាល់ស្របពេល (Signal synchro) និងស៊ីញ៉ាល់លុបស្រមោល (Blanking) លាយឡំជាមួយស៊ីញ៉ាល់រូបភាពនៅក្នុងរលកធាតុអាកាស ។ ដូចនេះរលកធាតុអាកាសទូរទស្សន៏មិនត្រឹមតែមានស៊ីញ៉ាល់រូបប៉ុណ្ណោះទេ គឺមានស៊ីញ៉ាល់ស្របពេល និងស៊ីញ៉ាល់លុបស្រមោលទៀត។ ស៊ីញ៉ាល់ទាំងពីរមុខនេះ មាននាទីសម្រាប់បញ្ជូនពន្លឺរាយក្នុងផ្ទៃចង្កៀងរូប (Lampe a rayon cathodique) អោយធ្វើចលនាតាមស្ថានីយ៏ផ្សាយ និងលុបអោយអស់ នូវស្រមោលដែលកើតដោយបន្ទាត់រះ នៃអេឡិចត្រុងដែលត្រលប់ម្ដងៗ ។ ធ្វើយ៉ាងនេះគ្រឿងវិទ្យុទូរទស្សន៏និង អាចបញ្ចេញរូបភាពសមរម្យតាមលំនាំដើម។ ប្រសិនបើគ្មានស៊ីញ៉ាល់ស្របពេលមកបញ្ជាទេ គ្រឿងទូរទស្សន៏នឹងបញ្ចេញរូបភាពគ្មានរបៀបរៀបរយ មិនស្របពេលនឹងស្ថានីយ៏ផ្សាយ ដូចនេះរូបភាពដែលបញ្ចេញនៅ លើផ្ទៃចង្កៀងរូប (Ecran) នឹងត្រឡប់ត្រឡិន, បែកខ្ញែកជា ៤ ជា ៥ ឬក៏រូភាពធ្វើដំណើរមិននឹងនរ រេចុះ រេឡើង។ល។ ដំណើរគ្នានឹងផ្សាយស៊ីញ៉ាល់រូបនេះ គេក៏បានយកស៊ីញ៉ាល់សម្លេង(Signal base Fréqunce) បញ្ជូនផ្សាយជាមួយរលកធាតុអាកាសដូចខាងលើនេះដែរ តែវាមានកំពស់ខុសពី រលកទូរទស្សន៏ខ្លះ។ គេធ្វើយ៉ាងនេះ ពេលដែលគ្រឿងទូរទស្សន៏ទទួលបានរូបភាពហើយ, ស៊ីញ៉ាល់សម្លេងក៏ចូលមកជាមួយគ្នា ហើយសម្លេងនិងរូបអាចមានចលនាស្របគ្នាបានទៅយ៉ាងរលូន។

អំពីទូរទស្សន៏[កែប្រែ]

ទូរទស្សន៍គឺជាមាស៊ិនអេឡិចត្រូនិចទូគមនាគន៍មួយដែល ជាគ្រឿងសំរាប់ធ្វើការបញ្ជូនរូភាព និង ការទទួលពីកន្លែល មួយទៅកន្លែងមួយទៀត ដែលអាចធ្វើឲ្យយើងមើលឃើញរូភាព ដែលមានពណ៌តែមួយ គឺ (ពណ៌ស ឬ ខ្មៅ ) និងមានពណ៌ជាច្រើនទៀត ដែលអមជាមួយនិងសំលេង ។ ជាមួយគ្នានេះផងដែរ ទូរទស្សន៍ វាបង្ហាញពីភាពដាច់ដឡែកផងដែរ នៅលើកញ្ចក់ទួរទស្សន៍,​​​ និងមានកម្មវិធីជាច្រើន ។ ទូរទស្សន៍មានដើមកំណើតមកពីការលាយភាសាឡាតាំងនិងក្រិច ពាក្យក្រិចមានន័យថា ការមើលពីចម្ងាយ & ភាសាឡាតាំង visio, (មកពីពាក្យ​​ video , vis- to see ) ។


ចាប់តាំងពីស.វទី១៩២០​ មក ការផ្សព្វផ្សាយ ពានិជ្ជកម្ម តាមរយៈទូរទស្សន៍វិទ្យុ បានផ្ដល់ផលប្រយោជន៏យ៉ាងខ្លាំងបំផុត ឈុតឆាករបស់ទូរទស្សន៍ វាជាកន្លែងសាមញ្ញ នៅតាមសា្ថប័នន

ប្រវត្តិនៃទូរទស្សន៏[កែប្រែ]

នៅក្នុងពេលនេះដែរ ការអភិវឌ្ឍន៏ស្ថិតនៅក្នុងដំណាក់កាលមួយ ដែលមានសន្ទុះយ៉ាងឆាប់រហ័សបំផុត,ម្យ៉ាងវិញទៀតទូរទស្សន៏ ត្រូវបានគេប្រើប្រាស់អោយមានសារះប្រយោជន៏នៅក្នុងលំដាប់ខ្ពស់ នៃខាងទស្សនសម្ពន័្ធ ដោយមានភាពស្វ័យប្រវត្តិហើយបច្ចេកវិទ្យាខាងអេឡិចត្រូនិចបានចាប់យក,ការបញ្ជូនឬឆ្លងកាត់និងការបង្ហាញរូបភាព។ ដោយនៅក្នុងអំឡុងចុងឆ្នាំ១៩២០,ហើយបច្ចេកវិទ្យាអេឡិចត្រូនិច ត្រូវបានគេស្រាវជ្រាវ អោយលេចចេញជារូបរាងឡើង។ ប្រពន្ធ័ទូរទស្សន៏ទំនើបៗទាំងអស់ជាវត្ថុដែលបន្សល់នូវពីសម័យបុរាណនៅលើអក្សរ។ បើទោះបីជាចំណេះដឹងធ្វើការ ដោយប្រពន័្ធគ្រឿងយន្ត មានការកើនឡើងយ៉ាងណាក៏ដោយកឺវាមានសារះសំខាន់ខ្លាំងណាស់ទៅលើការអភិវឌ្ឍន៏ បចេ្ចកវិទហយាអេឡិត្រូនិចទូរទស្សន៏យ៉ាងពិតប្រាកដ។ រូបភាពនៃអគ្គីសនីដំបូងបង្អស់ដែលបានធ្វើការផ្សព្វផ្សាយតាមរយះវិទ្យុទូរទស្សន៏ គឺវាបញ្ជូនទៅគ្រឿងយន្ត ម៉ាស៊ីនហ្វាក់បានយ៉ាងឆាប់រហ័សជាទីបំផុត, លើសពីនេះទៅទៀតនោះម៉ាស៊ីនផ្ញើរសារទូរលេខ បានរីកចំរើនឡើងនៅចុងសតវត្សទី១៩ ។ ដំណើការនៃការឆ្លងកាត់នៃថាមពលអគ្គីសនី រូបភាពមានចលនា រស់រវើក នៅលើកញ្ចក់ទូរទស្សន៏ នេះគឺជាគំរោងលើដំបូងបង្អស់នៅក្នុងឆ្នាំ១៨៧៨ ដូចទៅនឹងតេឡេហ្វូណូស្កូបដែរ, បន្ទាប់មកគឺការសិក្សាស្រាវជ្រាវមានរយះពេលខ្លី អំពីទូរសព្ទ័។ នៅពេលនោះផងដែរ វាក៏បានក្លាយទៅជាការកិតរំពឹងទុករបស់អ្នកនិពន្ធ, ដោយនៅថ្ងៃណាមួយ ពន្លឺនោះវាអាចឆ្លង កាត់ខ្សែលួសស្ពាន់ជារៀងរហូត ក៏ដូចជាសម្លេងផងដែរ។ គំនិតនៃការប្រើប្រាស់ស្កែនចុះឡើង ដើម្បីអោយរូបភាពឆ្លងកាត់ គឺគេដាក់អោយប្រើជាផ្លូវការក្នុងឆ្នាំ១៨៨១ នៅក្នុងម៉ាស៊ីនផ្ញើរទូរលេខទាំងមូល, តាមរយះនៃការប្រើផើងប៉ោល គ្រឿងយន្តទាំងនោះធ្វើការស្កែនចុះឡើង។ លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលទៅថ្ងៃខាងមុខ ការស្កែននៅក្នុងទំរង់មួយឬផ្សេងៗពីគ្នា ត្រូវបានគេប្រើរាល់រូបភាពបច្ចេកទេស ទាំងអស់ដោយឆ្លងកាត់ទៅតាមកាលកំណត់បញ្ជូនទៅក្នុងទូរទស្សន៏ នេះគឺជាដំនើរនៃ"សនិទានកម្ម" ដំនើរការនៃការផ្លាស់ប្ដូររូបភាពនៃចក្ខុវិញ្ញាណមួយ ទៅជាប់បន្តគ្នាក្នងការប្រព្រឹត្តិនៃអគ្គីសនី។

ឆ្នាំ១៨៨៤[កែប្រែ]

នៅក្នុងឆ្នាំ១៨៨៤ លោក Paul Gottlieb Nipkow មានអាយុ ២៣ ឆ្នាំជាសិស្សនិស្សិតនៅឯសកលវិទ្យាល័យនៅក្នុងប្រទេសអាល្លឺម៉ង់ ជាក់ស្ដែងជាដំបូងប្រពន្ធ័ទូរទស្សន៏អេឡិចត្រូនិចស្វ័យប្រវត្តិ ដែលអ្នកធ្វើការស្កែនឌីស, ការធ្វើអោយឌីសមានភាពរង្វិលខ្ញាល់ជាមួយនឹង ស៊េរីប្រហោងមូលដូចគូទខ្យងតំរងើឆ្ពោះទៅចំណុចកណ្ដាលដើម្បី ធ្វើសនិទានកម្ម។ ប្រហោងដែលមានកន្លែងនៅសល់នៃមុំគឺវាមានភាពស្មើគ្នា នៅចន្លោះពេលនោះវាមានការឆ្លាស់វេនឌីសតែមួយ តំរូវអោយមានការអនុញ្ញាតិ្តពន្លឺនៅលើវិញ្ញាណនៃអារម្មណ៏ដោយ មានការប្រែប្រួល ក្រោមអនុភាពអ្វីដែល ជាផលលិតផលសន្ទុះនៃអគ្គីសនី។ ដូចគ្នានេះដែររូបភាពដែលមានចំណុចប្រសព្វនៃការវិលនៅលើឌីសវាជា ប្រហោងដែលចាប់យកបន្ទះផ្ដេកនៃគ្រប់រូបភាពទាំងអស់។ ការរចនារបស់លោក Nipkow មិនតំរូវអោយមានភាពស៊ាំញ៉ាំទៅមុខរហូតនៅក្នុងបំពង់បំពងសម្លេង វាបនក្លាយទៅជាបច្ចេកទេសដែលមានប្រយោជន៏បំផុត។ ឧបករណ៏ទាំងនោះមានតែមួយគត់ ដែលមានសារះប្រយោជន៏ក្នុងការបញ្ជូនរូបភាពជាច្រើនអោយវា ឈប់ពាក់កណ្ដាលទី។ ដោយសារតែមានភាពស្មើគ្នាចំណុចទំនេរ វាមានទំហំផ្សេងពីគ្នាដូចជាម៉ាស៊ីនផ្ញើរទូរលេខ ឬក៏បណ្ដាញទូស័ព្ទជាដើម។ ក្រោយមកការរចនា ទៅលើរូបភាពតំរូវអោយអ្នកស្កែន ធ្វើការចាប់យកការបញ្ចាំងអោយ មើលឃើញមានភាពរង្វិលខ្ញាល់ ហើយនិទ្វារនៃបំពង់កាំរស្មី (CRT) ក៏ដូចជាឧបករណ៏មួយដែលបានធ្វើការ បង្ហាញរូបភាពទាំងនោះឡើង ក៏ប៉ុន្តែរូបភាពនៃភាពយន្តទាំងនោះវាបែរជានៅស្ងៀម មិនអាចធ្វើអ្វីបានទៅវិញ។ ពេលនោះភាពប្រែប្រួលក្រោមអនុភាពទាំងនោះពុំ បានដឹងនិងមានការជ្រើសរើស អោយមានការទទួលបានផលល្អប្រសើរឡើយ។ នៅក្នុងឆ្នាំ ១៩០៧ វិស័យវិទ្យាសាស្ត្រនៅក្នុងប្រទេសរុស៊ី (Russia) លោក Bori Rosin បានក្លាយទៅជាអ្នកបង្កើតជា លើកដំបូងនៅក្នុងការប្រើប្រាស់ (CRT) នៅក្នុងការធ្វើពិសោធន៏នៃប្រព័ន្ធទូរទស្សន៏ ។ គាត់បានប្រើប្រាស់ការស្កែនកញ្ចក់បញ្ចាំងអោយឃើញ រូបភាពទៅលើការ ឆ្លងកាត់ធម្មតា ដែលមានទ្រងទ្រាយ ដូចជាធរណីមាត្រទៅលើ (CRT) ។

ការប្រើប្រាស់ឌីស នីពកូវ( Nipkow)[កែប្រែ]

ការប្រើប្រាស់ឌីស នីពកូវ (Nipkow) លោក Jonh Logie Barid ដែលជាជនជាតិ Scottish ជាអ្នកបង្កើតក្នុងការបង្ហាញទៅលើរូបភាព ដែលមានការឆ្លងកាត់ ស្រមោល ធ្វើអោយមានចលនានោះលោក Jonh Logie Baid បានទទួលកេរ្ដិ៏ឈ្មោះល្បីល្បាញ នៅក្រុង ឡុងដុន (London) នៅក្នុងឆ្នាំ19២៥ ហើយវាបនាក្លាយទៅជារូបភាព ដែលមានប្រជាប្រិយបំផុត នៅក្នុងឆ្នាំ១៩២៦ ដែលរូបភាព នោះមានពណ៌ តែមួយបែប តែប៉ុណ្ណោះ។ លោក Baird បានផលិត ឌីសស្កែនបានសំរេចមានចំនួន ៣០ ខ្សែ ហើយ។ លោក Baird ban ក៏បានបង្ហាញ ពីទូរទស្សន៏ នៅលើពិភពលោកដែលវាជាសេចក្ដីជោគជ័យដ៏អស្ចារ្យ មួយជាលើកដំបូង របស់គាត់ ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏ទំរង់គ្រឿងយន្តនៃទូរទស្សន៏គឺប្រើមិនបានយូរទេ។ ជមួយគ្នានេះផងដែរ គេក៏បានកត់សំគាល់ឃើញថា នៅក្នុងឆហនាំ ១៩២៧ លោក Baird ក៏បានបង្កើតប្រព័ន្ធថតរូប វីឌីអុឲូ នៅលើពិភពលោកជាលើកដំបូងដែលវា គឺជា"ប្រព័ន្ធសូរសព្ទ" "Phonovision" ដោយមានការផ្លាស់ប្ដូរតាន ដោយដាក់សញ្ញាម៉ាស៊ីនថតទូរទស្សន៏ គាត់នៅខាងក្រៅនិងមានសំលេងច្បាស់ទូលាយ, បន្ទាប់មកគាត់ក៏បានធ្វើការចាប់យកសញ្ញាខាត់ឌីស ១០ អ៊ីងក្នុងការប្រើប្រាស់បច្ចេកទេសថត សំលេងដែលពុំមែនជាផ្លូវការ ។ សូរសព្ទនៃការថតសំលេងយ៉ាងតិចបំផុត របស់លោក Baird ត្រូវបានបន្សល់ទុកហើយទីបញ្ចប់គឺជាពាក្យសម្ងាត់ហើយ វាបានផ្ដល់អោយនូវរូបភាព ទំនើបបំផុតបានប្រើប្រាស់នៅចន្លោះសតវត្ស១៩៩០ ដែលប្រើសញ្ញាវា ហើយវាបានផ្ដល់អោយរូបភាព នៃលេខដែលប្រព្រឹត្តិទៅក្នុងបច្ចេកទាំងអស់នោះ ។

ឆ្នាំ១៩២៦[កែប្រែ]

នៅក្នុងឆ្នាំ១៩២៦ វិស្វករជនជាតិ HUngarian មានឈ្មោះថា Kálmán Tihanyi បានរចនាការប្រើប្រាស់ អេឡិចត្រូនិចនិងការការស្កែនយ៉ាងពេញលេញបំផិត ហើយរួមនិងអង្គធាតុផ្សំ និងគោលការណ៏ដ៏មានសារៈសំខាន់ គឺ (ការដាក់បញ្ជូលភ្លើង) (Charge Storage) នៅក្នុងម៉ាស៊ីនស្កែននៃបំពង់ម៉ាស៊ីនថត ។

ឆ្នាំ១៩២៧[កែប្រែ]

នៅក្នុងឆ្នាំ​១៩២៧ លោក Léo Theremin ជាជនជាតិ រុស៊ី (Russia) ជាអ្នកបង្កើតបានអភិវឌ្ឍន៏ Mirror-drum-based ដែលបានប្រប្រាស់ប្រព័ន្ធទូរទស្សន៏ទទួលបានលទ្ធផលរូបភាពចំនួន១០០ខ្សែ ។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ ១៩២៧ លោក Herbert E.Ives បានបង្កើតរូភាពតុកាត្តា របស់Bell Labs គឺមានការឆ្លងកាត់ចំនួន៥០ ប្រហោងដីស ក្នុងការបង្កើតផលិត ១៦ គោលការណ៏ តាមរយៈតេឡេក្រាមកពីក្រុង Washington DC ទៅក្រុង New York ហើយវិទ្យុក៏បានាឆ្លងកាត់ពី Whippany និង New Jorsey. Ives បានប្រើប្រាស់ Screen ធំពី ២៤ ទៅ ៣០ (៦០ទៅ៧៥ cm) ហើយការងាររបស់គាត់គឺជាលេខាធិការរបស់អ្នកជំនួញម្នាក់ឈ្មោះ Hertsert-Hoover។

អំពីលោក ហ្វីឡូ ហ្វានស្វ័ត (Philo Phasworth)[កែប្រែ]

នៅក្នុងឆ្នាំ ១៩២៧ លោក ហ្វីឡូ ហ្វានស្វ័ត (Philo Phasworth) បានបង្កើត​ ការធ្វើការងារ នៅលើប្រព័ន្ធទូរទស្សន៏ជាលើកដំបូង របស់ពិភលោកជាមួយនឹងគ្រឿងស្កែនអេឡិចត្រូនិច ហើយវាមានការកើនឡើងយ៉ាងខ្លាំង ដែលគាត់បានបង្ហាញជាលើកដំបូងនៅថ្ងៃទី០១​ ខែសីហា ឆ្នាំ ១៩២៨ ស្ថានីយ៏ទូរទស្សន៏ (WRGB) មានវ័យចំនាស់ ជាងគេបានអះអាងថា ការគូសចំលង វាជាដើមហេតុ មួយក្នុងការបង្កើតកន្លែងធ្វើពិសោធន៏កម្មមួយ នៅថ្ងៃទី១៣ ខែ មករា ឆ្នាំ១៩២៨, ជាការផ្សព្វផ្សាយ មកពីរោងចក្រអេឡិចត្រូនិចទូទៅ នៅ (Schenetadyç Ny, ដោយហៅអក្សរនោះថា (W.2XBS) ។ ប្រជាជនបានយល់ដឹងពី "ទូរទស្ស WGY" បន្ទាប់មកគឺស្ថានីយ៏ប៉ុស្តិ៏វិទ្យុ ។ ក្រោយមកនៅក្នុងឆ្នាំ ១៩២៨ អេឡិចត្រូនិចទូទៅ បានផ្ដល់ភាពងាយស្រួលជាលើកទី២ ដោយលើកនេះធ្វើនៅទីក្រុង ញ៉ូវយក (New York) ដែលមានការហៅអក្សរ (W2XBS), និងបច្ចុប្បន្ននេះ គេបានដឹងដែរ ពី (WNBC) ។ ស្ថានីយ៏នៅកន្លែងធ្វើការពិសោធន៏ ពីរមានលក្ខណៈធម្មជាតិ​គឺ មិនមានកម្មវិធីដូចមុនទេ អ្នកទទួលបានធ្វើប្រត្តិបត្តិការ ដោយអ្នកវិស្វករច្រើននៅ ក្នុងក្រុមហ៊ុនមួយ ។ រូបភាពតុកត្តា ធ្វើការបង្វិលថយក្រោយបានផ្សព្វផ្សាយ ២ម៉ោងជារៀងរាល់ថ្ងៃ សំរាប់បីបួនឆ្នាំម្ដង ដូចទៅនឹងបច្ចេកទេសសម័យថ្មីបានចាប់ផ្ដើមដោយ អ្នកវិស្វករជាច្រើននាក់ ។

ឆ្នាំ ១៩៣៦[កែប្រែ]

នៅក្នុងឆ្នាំ១៩៣៦ ហ្គេមអូឡាំពិច (Olympic Games) នៅក្នុងក្រុងបែកឡាំង (Belin) ស្ថានីយ៏ទូរទស្សន៏ នាំមកជាមួយសខ្សែកាបនៅក្នុងក្រុងបែកឡាំង (Berlin)ហើយ លោក លែពហ្សីច (Leipzig)'''''''