ទូរទស្សន៍ជាតិវៀតណាម។
ទូរទស្សន៍ជាតិវៀតណាម (ភាសាអង់គ្លេស: Vietnam Television, វៀតណាម: Đài Truyền hình Việt Nam អក្សរកាត់: VTV) គឺជាទូរទស្សន៍ជាតិរបស់វៀតណាម។ ក្នុងនាមជាទូរទស្សន៍រដ្ឋក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម ទូរទស្សន៍ជាតិវៀតណាម មានភារកិច្ច "ផ្សព្វផ្សាយទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋាភិបាល"។ [១]
| ប្រភេទ | ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ |
|---|---|
| ត្រា | VTV |
| ប្រទេស | |
| បង្កើតដោយ | កញ្ញា 7, 1970 |
| Headquarters | 43 Nguyen Chi Thanh St, Giang Vo ward, [ហាណូយ]], វៀតណាម |
| Owner | រដ្ឋាភិបាលវៀតណាម |
| បុគ្គលសំខាន់ | ង្វៀន ថាញ់ឡាម (អគ្គនាយក) ឌិញ ដាក់វិញ (អគ្គនាយករង) ឌឹ ថាញ់ហាយ (អគ្គនាយករង) ឌឹ ដាក់ហឿង (អគ្គនាយករង) ឡេ ឃ្វៀន (អគ្គនាយករង) |
| ឈ្មោះមុន | ប្រព័ន្ធទូរទស្សន៍ឯករាជ្យ ទូរទស្សន៍កណ្ដាល |
| Virtual channel | VTV1 VTV2 VTV3 VTV4 Vietnam Today VTV5 VTV5 Tây Nam Bộ VTV5 Tây Nguyên VTV Cần Thơ VTV7 VTV8 VTV9 VTV Digital VFC VTV Sports TVAd VTV College VTVcab (98,55%) SCTV (50%) VSTV (46%) |
| Language | វៀតណាម |
ទូរទស្សន៍ជាតិវៀតណាម មានជាមួយ វិទ្យុសម្លេងវៀតណាម និង ទីភ្នាក់ងារព័ត៌មានវៀតណាម ជាភ្នាក់ងារព័ត៌មានផ្លូវការក្រោមការគ្រប់គ្រងផ្ទាល់របស់ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ។ ទូរទស្សន៍ជាតិវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៧០ ដោយមានជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលពីគុយបា នៅ ទីក្រុងហាណូយ ជានាយកដ្ឋាននៃវិទ្យុសម្លេងវៀតណាម ។[២] ក្នុងអំឡុង សង្គ្រាមវៀតណាម វាត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់ពីតំបន់ភ្នំ។ បន្ទាប់ពីការបង្រួបបង្រួមឡើងវិញ នៅឆ្នាំ ១៩៧៥ អតីតស្ថានីយ៍គ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅភាគខាងត្បូងបានក្លាយជាផ្នែកនៃបណ្តាញជាតិហើយការផ្សាយត្រូវបានពង្រីកទៅប្រទេសទាំងមូល។ មជ្ឈមណ្ឌលផ្សាយតាមតំបន់របស់ទូរទស្សន៍ជាតិវៀតណាម មានទីតាំងនៅទីក្រុងសំខាន់ៗដូចជា ព្រៃនគរ ហ្វេ ដាណាង ញ៉ាត្រាង និង ព្រែកឬស្សី ។ ទូរទស្សន៍ជាតិវៀតណាម បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនជុំវិញបញ្ហានយោបាយ ការលួចចម្លង និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬម្ខាង។
ឯកសារយោង
[កែប្រែ]- ↑ VTV, BAO DIEN TU (2018-01-09). "Chức năng, nhiệm vụ và cơ cấu tổ chức của Đài Truyền hình Việt Nam". vtv8.vtv.vn (in វៀតណាម). Retrieved 2025-11-16.
- ↑ "IMPORTANT MILESTONES". www.vtv.org.vn. Archived from the original on 2010-01-27. Retrieved 2025-11-16.