Jump to content

ទេសចរណ៍សហគមន៍

ពីវិគីភីឌា

ទេសចរណ៍សហគមន៍គឺសំដៅលើការទំនាក់ទំនងរវាងភ្ញៀវទេសចរ និងសហគមន៍មូលដ្ឋានតាមរយៈដំណើរកម្សាន្តទៅកាន់តំបន់ណាមួយ ដែលកំណត់យកប្រជាជន និងធនធានសក្តានុពលផ្សេងៗនៅក្នុងសហគមន៍ជាកត្តាទាក់ទាញទេសចរណ៍ដ៏សំខាន់[]។ ទេសចរណ៍សហគមន៍គឺជាប្រភេទទេសចរណ៍ ដែលសហគមន៍មូលដ្ឋានជាអ្នកគ្រប់គ្រងដោយផ្ទាល់ ដើម្បីជំរុញដល់ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ដោយធ្វើការអន្តរកម្មរវាងសហគមន៍មូលដ្ឋានជាមួយភ្ញៀវទេសចរប្រកបដោយសុខមាលភាព និងសាមគ្គីភាពនៅក្នុងសហគមន៍[]។ ទេសចរណ៍សហគមន៍គឺជាអន្តរកម្មទំនាក់ទំនងដ៏មាអត្ថន័យរវាងភ្ញៀវទេសចរ និងម្ចាស់ស្រុកដោយបានបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងអភិរក្សាបរិស្ថាន និងសហគមន៍មូលដ្ឋានផ្ទាល់[]។ ទេសចរណ៍សហគមន៍គឺជាប្រភេទទេសចរណ៍ ដែលមានការគិតគូរអំពីនិរន្តរភាពផ្នែកបរិស្ថាន សង្គម សេដ្ឋកិច្ច​ និងវប្បធម៌ជាចម្បង។ ជាគោលការណ៍រួមប្រជាជនមូលដ្ឋានជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់តាមរយៈការជំរុញ និងបង្កើនការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីការរស់នៅរបស់សហគមន៍[]។ អេកូទេសចរណ៍គឺជាដំណើរកម្សាន្តមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការអភិរក្សធនធានធម្មជាតិ និងលើកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដែលមានគោលបំណងសំខាន់ក្នុងការសិក្សាស្វែងយល់ពីសម្បត្តិធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទនៀមទម្លាប់របស់សហគមន៍ផ្ទាល់[]

ឯកសារយោង

[កែប្រែ]
  1. ITC,2004
  2. CCBEN,2002
  3. MI,2000
  4. REST.1997
  5. ឯកសារជំនួយស្មារតី ស្តីអំពីការរៀបចំសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ឆ្នាំ២០២១ ទំព័រទី២ដល់៣