Jump to content

ទំនប់ទឹកអន្លង់ជ្រៃ

ពីវិគីភីឌា

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

thumb ទំនប់ទឹកអន្លង់ជ្រៃ មានវិសាលភាពផ្ទៃទឹកធំទូលាយ នាំខ្យល់បក់ត្រសៀកៗមកប៉ះកាយា ជាទីមនោរម្យសម្រាប់ទទួលទានអាហារថ្ងៃត្រង់ ដែលវេចខ្ចប់ពីផ្ទះជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ ឬក្រុមការងារនាឱកាសនៃដំណើរកម្សាន្តបុណ្យទានក្នុងខែភ្ជុំបិណ្ឌ និងចុងសប្តាហ៍ផងដែរ។ ទំនប់ទឹកអន្លង់ជ្រៃ មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកអ្នកអាចចេញពីទីរួមខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រ។ ប្រសិនបើជិះហួសតំបន់ទំនប់បន្តិចប្រមាណ៥ ឬ៦គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់វាលផ្កាពណ៌លឿងដ៏ស្រស់បំព្រងក្នុងចម្ការអំពៅរបស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់។ ទំនប់អន្លង់ជ្រៃ បានសាងសង់ពីជំនាន់ខ្មែរក្រហម បានប្រែក្លាយជាទំនប់វារីអគ្គិសនីថ្មី តាំងពីឆ្នាំ២០១២ ដែលទួលទំនប់មានប្រវែង ៦,២០គីឡូម៉ែត្រ ហើយផ្ទៃទឹកអាងទំនប់អន្លង់ជ្រៃ នារដូវវស្សាអាចមានផ្ទៃទឹកទំហំប្រមាណ៤៧៩គីឡូម៉ែត្រការ៉េ។ ទីនេះជាប្រភពដ៏សំខាន់សម្រាប់ផ្តល់ទឹកធ្វើកសិកម្ម និងប្រភពផ្ដល់ថាមពលអគ្គិសនីរបស់ស្រុកថ្ពង ផងដែរ។ ក្រៅពីជាទីលម្ហែកាយនោះ ទំនប់ទឹកអន្លង់ជ្រៃ គឺជាទីផ្តល់ថាមពលអគ្គិសនីយ៉ាងសំខាន់សម្រាប់ ប្រជាពលរដ្ឋទូទាំងស្រុកថ្ពង បានប្រើប្រាស់គ្រប់គ្រាន់ ក្នុងរដូវវស្សា តែនៅរដូវប្រាំងវិញ មិនបានគ្រប់គ្រាន់ទេ ដោយសារទឹកតិចពុំអាចផ្តល់ចរន្តខ្លាំងក្នុងការបង្កើតថាមពលអគ្គិសនីដូចរដូវវស្សាឡើយ។ ចំពោះតម្លៃថាមពលអគ្គិសនីមានតម្លៃ៨០០រៀល ក្នុង១គីឡូវ៉ាត់ ខណៈតម្លៃអាចនឹងចុះថ្លៃជាងនេះនៅពេលខាងមុខ។ ក្រៅពីនេះទំនប់អន្លង់ជ្រៃ ក៏ជាទីកន្លែងសម្រាប់ប្រារឰពិធីបុណ្យអុំទូកផងដែរ។ នៅក្នុងខែវិច្ឆិកា ដែលជារដូវកាលប្រារព្ធបុណ្យអុំទូក ជារៀងរាល់ឆ្នាំរបស់ស្រុកថ្ពង គឺភ្ញៀវទេសចរមកលេងយ៉ាងច្រើនកុះករ។ ថ្មីៗនេះ ក៏បានលេចឮព័ត៌មានថា មានក្រុមហ៊ុនឯកជននានា ចង់សហការកែច្នៃតំបន់នេះ ឲ្យក្លាយជាតំបន់រមណីយដ្ឋានកសិ-ទេសចរណ៍ផងដែរ[]

ឯកសារយោង

[កែប្រែ]
  1. www.postkhmer.com