Jump to content

ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេស

ពីវិគីភីឌា

គំរោងមេរៀន ៖ ​ ១-ទំនាក់ទំនងទូទៅនៃអរិយធម៌

២-ទំនាក់ទំនងអរិយធម៌ខ្មែរ និង បរទេស
៣-លក្ខណៈពិសេសនៃអរិយធម៌ខ្មែរ
៤-ទស្សនៈភាន់ច្រឡំ
៥-ទស្សនៈត្រឹមត្រូវ
១-ទំនាក់ទំនងទូទៅនៃអរិយធម៌
ក្នុងសង្គមមនុស្សការប៉ះទង្គិចគ្នា ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងជាតិសាសន៍មួយទៅនឹង

ជាតិសាសន៍មួយផ្សេងទៀតតែងតែកើតមានឡើងជាធម្មតា ព្រមទាំងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ ដូចនេះគ្រប់ជាតិសាសន៍ពុំដែលមានអរិយធម៌សុទ្ធសាធតែឯងនោះឡើយ លើកលែងតែជាតិសាសន៍នោះ នៅឆ្ងាយពីគ្នា ហើយគ្មានការទំនាក់ទំនងគ្នា។

២-ទំនាក់ទំនងអរិយធម៌ខ្មែរ និង បរទេស
ខ្មែរមានអរិយធម៌របស់ខ្លួន តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ប៉ុន្ដែឆ្លងតាមទំនាក់ទំនងជាមួយជន

បរទេសក្នុងដំណាក់កាលប្រវត្តិសាស្រ្ដជាបន្ដបន្ទាប់ អរិយធម៌ដ៏ចំណាស់នេះក៏ត្រូវបានទទួលឥទ្ធិពលពី អរិយធម៌បរទេសជាច្រើនណាស់ដែរ។ តើខ្មែរបានទទួលឥទ្ធិពលអ្វីខ្លះពីបរទេស​?

២-១-ឥទ្ធិពលឥណ្ឌាៈ ខ្មែរទទួលឥទ្ធិពលពីឥណ្ឌាយ៉ាងខ្លាំងក្លានៅស.វទី១ នៃគ.ស។ 

ឥទ្ធិពលទាំងនេះមានៈ ​ -ផ្នែកសាសនា ព្រហ្មសាសនា

 -ទស្សនៈរាជាធិបតេយ្យ របបគ្រប់គ្រងប្រទេសតាមរាជាធិបតេយ្យឥណ្ឌា
 -ភាសានិង អក្សរសិល្ប៍ ភាសាសំស្រ្កឹត
 -សិល្បៈនិង ទំនៀមទំលាប់....។
២-២-ឥទ្ធិពលចិន ទំនាក់ទំនងជិតស្និតរវាងចិននិងខ្មែរនៅស.វទី៣ បានធ្វើឲ្យខ្មែរទទួលឥទ្ធិពល

ពីចិនយ៉ាងឆាប់រហ័ស។

ឧទាហរណ៍ៈ ការធ្វើជំនួញ ល្បាយជាតិសាសន៍។
២-៣-ឥទ្ធិពលចាមជ្វា ខ្មែរមានទំនាក់ទំនងជាមួយចាម និងជ្វាតាំងពីស.វទី៥ មកម្ល៉េះ។

ទំនាក់ទំនងនេះបានធ្វើឲ្យខ្មែរទទួលឥទ្ធិពលពីសាសន៍នេះមួយចំនួន ពិសេសផ្នែកស្ថាបត្យកម្មដូចជា ប្រាសាតភ្នំ..និងក្បាច់លំអរូបរាហូចាប់ច័ន្ទ។ល។

២-៤-ឥទ្ធិពលថៃ-យួន ឥទ្ធិពលថៃ និងយួនមានរូបភាពច្បាស់លាស់ចាប់ពីស.វទី១៣ ដែលនៅពេលនោះ
ឥទ្ធិពលនយោបាយរបស់ខ្មែរកំពុងជួបប្រទះវិបត្តិផ្ទៃក្នុង ដែលនាំឲ្យជាតិថៃ និងយួនចូលធ្វើអន្ដរាគមន៍

ឥតឈប់ឈរ។ ឥទ្ធិពលទាំងនេះមាន​ ពាក្យសំដូ សំលៀកបំពាក់ទំនៀមទំលាប់ខ្លះៗ...។

២-៥-ឥទ្ធិពលអឺរ៉ុប​ ស.វទី១៦
ក្នុងពេលដែលប្រទេសកំពុងជួបប្រទះវិបត្តិផ្ទែក្នុង និងការឈ្លានពានរបស់បរទេសជិតខាង ពួកអឺរ៉ុបមួយ

ចំនួនក៏បានចូលមក ក្នុងប្រទេសកម្ពុជាហើយក៏បានសាបព្រោះអរិយធម៌របស់គេ ពិសេសផ្នែកៈ វិទ្យាសាស្រ្ដ បច្ចេកទេស ទំនៀមទំលាប់ របៀបស្លៀកពាក់ ចាប់ដៃ...លទ្ធិប្រជាធិបតេយ្យ ពិសេសកិច្ចការរដ្ឋបាល។

៣-លក្ខណៈពិសេសនៃអរិយធម៌ខ្មែរ
ជាការពិតអរិយធម៌ខ្មែរបានទទួលឥទ្ធិពលពីបរទេសច្រើន តែខ្មែរពុំនិយមទទួលយកមកអនុវត្តតាម 

ឬចំលងតាមទាំងស្រុងឡើយ។ ខ្មែរតែងយកអរិយធម៌បរទេសទាំងនោះមកកែច្នៃផ្សែផ្សំឲ្យមានលក្ខណៈសម ស្របតាមចំណង់ចំណូលចិត្តរបស់ជាតិខ្មែរដែលធ្លាប់មានពីមុនពោលគឺ ខ្មែរបានធ្វើ "ជាតូបនីយកម្ម" ដើម្បី តំរូវទៅតាមទស្សនៈខ្មែរជានិច្ច។ ចំពោះទស្សនៈបរទេសណាដែលមិនសមស្របតាមទស្សនៈទំនៀមទំលាប់ ប្រពៃណីខ្មែរទេ ខ្មែរនឹងច្រានចោល ហើយទីបំផុតទស្សនៈនោះនឹងសាបរលាបខ្លួនឯង។ ​ អាស្រ័យដោយខ្មែរចេះសំរបសំរួលកែច្នៃអ្វីដែលជាលក្ខណៈបរទេសឲ្យមកជាលក្ខណៈជាតិបែបនេះ ហើយទើបអរិយធម៌ខ្មែរមានការរីកចំរើនលូតលាស់កាន់តែប្រសើរឡើងជាលំដាប់។ ​​ តាមការរៀបរាប់ខាងលើយើងអាចសន្និដ្ឋានបានថាៈ អរិយធម៌ខ្មែរមានលក្ខណៈពិសេសពីរគឺ៖ ក-លក្ខណៈសំយោគៈ

-ខ្មែរមិនទទួលយកអរិយធម៌បរទេសទាំងស្រុងឡើយ។
-ខ្មែរយកឥទ្ធិពលបរទេសមកច្នៃប្រឌិតឲ្យមានលក្ខណៈជាតិ "ជាតូបនីកម្ម"

ខ-លក្ខណៈជាតិៈ ឥទ្ធិពលដែលមិនសមស្របតាមប្រពៃណី និងទំនៀមទំលាប់ ខ្មែរត្រូវទាត់ចោលទាំងស្រុង។

៤-ទស្សនៈមួយចំនួនលើអរិយធម៌ខ្មែរ
៤-១-ទស្សនៈភាន់ច្រឡំ មានមតិមួយចំនួនយល់ដោយការភាន់ច្រឡំថាៈ
-អរិយធម៌ខ្មែរមានប្រភពពីអរិយធម៌បរទេស ពិសេសគឺឥណ្ឌា
-អក្សរសិល្បិ៍ខ្មែរជាកូននៃភាសាសំស្រ្កឹត "លោក តូបាំង"(J.TAUPIN)
-ជនជាតិខ្មែរជាមែកធាងចេញមកពីអំបូរអារ្យ "ព្យែរឡួទី"(Pierre Loti)
៤-២-ទស្សនៈត្រឹមត្រូវៈ
-ខ្មែរមានអរិយធម៌ផ្ទាល់ខ្លួនតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ គឺអរិយធម៌អូស្រ្កូអាស៊ី ឬអរិយធម៌ខ្យល់រដូវ។
-បើគ្មានអរិយធម៌ខ្យល់រដូវពីដើមមកទេ ប្រទេសឥណ្ឌាក្ដី ចិនក្ដី មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួនមកលើខ្មែរបានឡើយ។
-ខ្មែរមិនមានដើមកំនើតពីឥណ្ឌាសុទ្ធសាធទេ តែខ្មែរជាអ្នកស្រុកដើមដែលគ្រាន់តែបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌាប៉ុននោះ។