ទំនាក់ទំនងអន្តរជាតិ
ទំនាក់ទំនង ឯកឧត្តមទួនសុច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អន្តរជាតិ (IR) គឺជាការសិក្សាអំពីទំនាក់ទំនងរវាងប្រទេស, តួនាទីនៃរដ្ឋអធិបតេយ្យ, អង្គការរដ្ឋាភិបាលអន្តរជាតិ (IGO), អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (INGO), អង្គការក្រៅរដ្ឋាភិបាល (NGO), និង ក្រុមហ៊ុនអន្តរសហប្រតិបត្តិការ (MNC)។ ទំនាក់ទំនងអន្តរជាតិគឹជាការសិក្សាមួយនិង វិស័យគោលការណ៍សារធារណៈមួយ និងអាចជាវិជ្ជមាននិងសាមញ្ញព្រោះវាវែកញែកនិង រៀបចំយ៉ាងច្បាស់នូវគោលនយោបាយក្រៅប្រទេសរបស់រដ្ឋមួយ។ សកម្មភាពនយោបាយ, កាលបរិច្ឆេទទំនាក់ទំនងអន្តរជាតិពីពេលបុរាណនៃក្រិច (Thucydides (ca. 460-395 BC) ហើយនិងនៅដើមសតវត្សទី២០ ក្លាយជាមុខវិជ្ជាការសិក្សាដាច់ពីគ្នា (No. 5901 in the 4-digit UNESCO Nomenclature) ក្នុងវិទ្យាសាស្ត្រនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ, ទំនាក់ទំនងអន្តរជាតិគឺជាមុខវិជ្ជាសិក្សាដែលរួមបញ្ចូលច្រើនមុខវិជ្ជា។ក្រៅពីវិទ្យាសាស្ត្រនយោបាយ មុខវិជ្ជាទំនាក់ទំនងអន្តរជាតិរួមយកនូវគ្រឿងគំនិតបញ្ញវ័ន្តពីវិស័យផ្សេងៗដូចជា វិទ្យាសាស្ត្របច្ចេកទេសនិង វិស្វករ, សេដ្ឋកិច្ច, ប្រវត្តិវិទ្យា និង ច្បាប់អន្តរជាតិ, ទស្សនៈវិទ្យា, ភូមិវិទ្យា និង ការងារសង្គម, តារាវិទ្យា និង ឧក្រិដ្ឋវិទ្យា ចិត្តវិជ្ជា និង ការសិក្សាពីភេទ, វប្បធម៌ ។ កម្រិតនៃទំនាក់ទំនងអន្តរជាតិគឺយល់ពីសកលរូបនីយកម្ម, អធិបតេយ្យភាពរដ្ឋ និង សន្តិសុខពិភពលោក, លំនឹងនៃសេដ្ឋកិច្ច, ការរីកសាយភាយនៃនុយក្លេអ៊ែរ និង ជាតិនិយម, ការអភិវឌ្ឍសេដ្ឋកិច្ច និង ហិរញ្ញវត្ថុពិភពលោក, ភេវរកម្ម និង ឧក្រិដ្ឋកម្មដែលរៀបចំ, សន្តិសុខមនុស្សលោក, ការជ្រៀតជ្រែកក្រៅប្រទេស និង សិទ្ធិមនុស្ស។
ប្រវត្តិ
[កែប្រែ]ប្រវត្តិនៃទំនាក់ទំនងអន្តរជាតិអាចរកឃើញនៅរាប់ពាន់ឆ្នាំមុន។ ឧទាហរណ៍ Barry Buzan និង Richard little ចាត់ទុកការទាក់ទងគ្នានៃរដ្ឋទីក្រុងបុរាណ Sumerian នាឆ្នាំ៣៥០០មុនគ.ស ជាប្រព័ន្ធអន្តរជាតិពេញលេញដំបូងបង្អស់។ ប្រវត្តិនៃទំនាក់ទំនងអន្តរជាតិអាស្រ័យទៅលើរដ្ឋអធិបតេយ្យគឺជានិច្ចជាកាលត្រូវនិយាយត្រលប់ទៅ Peace of Westphalia នៃឆ្នាំ១៦៤៨ដែលជាជំហានថ្មមួយក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋទំនើប មុនពេលនេះមកដល់ អង្គការអឺរ៉ុបសម័យយុគកណ្តាលនៃអាជ្ញាធរនយោបាយបានអាស្រ័យលើបញ្ជាសាសនាដែលមិនច្បាស់លាស់មួយ។ ផ្ទុយពីភាគច្រើននៃជំនឿ, Westphalia នៅតែបញ្ចូលគម្របប្រព័ន្ធនៃអធិបតេយ្យភាពជាពិសេសនៅក្នុងThe Holy Roman Empire។ លើសពី the Peace of Westphalia, the Treaty of Utrecht នៃឆ្នាំ១៧១៣គឺត្រូវបានគេគិតថាឆ្លុះបញ្ចាំងពីការកើតឡើងនៃលំនាំដែលអធិបតេយ្យភាពគ្មានភាពផ្ទៃក្នុងស្មើគ្នានៅក្នុងទឹកដីជាក់លាក់មួយ ហើយគ្មានមេបញ្ជាការពីក្រៅជាអ្នកមានអំណាចផ្តាច់ការតាមព្រំដែនទឹកដីអធិបតេយ្យភាពឡើយ។ ប៉ុន្មានគ្រោតគ្រាតទសវត្សឆ្នាំ១៥០០ដល់ឆ្នាំ១៧៨៩ បានឃើញនូវការងើបឡើងនៃរដ្ឋឯករាជ្យ និង អធិបតេយ្យ, ស្ថាប័នការទូតនិង អាវុធហត្ថ។ បដិវត្តដ៍បារាំងបន្ថែមគំនិតថ្មីទៅលើនេះដែលថាគ្មាន ព្រះអង្គម្ចាស់ ឬ មនុស្សមួយក្រុមណាដែលអាចចាត់ទុកជាជាតិសាសន៍មួយប៉ុន្តែគឺប្រជាជននៃរដ្ឋនោះដែលគួរតែត្រូវគេចាត់ទុកជាអធិបតេយ្យភាព។ពាក្យ សាធារណរដ្ឋកើនឡើងក្លាយជាន័យដូចរបស់វា។.
ប្រព័ន្ធដែលគាំទ្រតុល្យភាពនៃអធិបតេយ្យភាពនៃរដ្ឋរបស់អឺរ៉ុបនេះបាននាំចេញទៅ អាមេរិក, អាហ្វ្រិច និង អាស៊ីតាមការដាក់អាណានិគម និង ស្តង់ដានៃការរស់នៅ។ ប្រព័ន្ធអន្តរជាតិទំនើបចុងក្រោយក៏ត្រូវបានគេបង្កើតឡើងតាមដោះអាណានិគមកម្លុងពេលសង្គ្រាមត្រជាក់។ ទោះបីជាយ៉ាងណាក៏ដោយ, វាហាក់បីដូចជាស្រួលពេក។ កម្លុងពេលដែលប្រព័ន្ធnation-stateត្រូវគែចាត់ទុកថាទំនើប, រដ្ឋមួយចំនួនមិនទាន់បានសហការណ៍នឹងប្រព័ន្ធនេះនៅឡើយហើយត្រូវបានគេហៅថា ផ្តើមទំនើប។
ជាងនេះទៅទៀត, រដ្ឋមួយក្តាប់ធំបានប្តូរលើសពីការទទូចនៃអធិបតេយ្យភាពពេញលេញហើយអាចចាត់ទុកជាក្រោយទំនើប។សមត្ថភាពនៃទំនាក់ទំនងអន្តរជាតិពេលបច្ចុប្បន្នស្តែងដើម្បីពន្យល់ទំនាក់ទំនងរវាងប្រភេទផ្សេងៗនៃរដ្ឋនោះគឺជម្លោះ។ “Level of analysis” គឺជារបៀបមួយនៃការមើលប្រព័ន្ធអន្តរជាតិដែលរួមបញ្ចូលទាំងកម្រិតបុគ្គល, រដ្ឋក្នុងជាក្រុមមួយ, កម្រិតអន្តរជាតិនៃសហប្រត្តិបត្តិការនិង ទំនាក់ទំនងរដ្ឋាភិបាល, និងកម្រិតសាកលលោក។
អ្វីដែលច្បាស់ថាជាទ្រឹស្តីនៃទំនាក់ទំនងអន្តរជាតិមិនត្រូវបានអភិវឌ្ឍរហូតដល់ក្រោយសង្គ្រាមលោកលើកទី១ហើយត្រូវចាត់ការនឹងពត៌មានលំអិតខាងក្រោម។ ប៉ុន្តែទ្រឹស្តីIR មានប្រពៃណីយ៉ាងយូរទៅលើផ្នែកផ្សេងនៃវិទ្យាសាស្ត្រសង្គម។ ការប្រើអក្សរធំនៃ I និង R ក្នុងទំនាក់ទំនងអន្តរជាតិមានគោលដៅដើម្បីរំលេចនូវវិន័យនៃការសិក្សាទំនាក់ទំនងអន្តរជាតិ ពីបាតុភូតនៃទំនាក់ទំនងអន្តរជាតិ។ ឯកសារយោងមួយចំនួនដូចជា Sun Tzu’s The Art of War (6th Century BC), Thucydides’ History of the Peloponnesian War (5th Century BC), Chanakya’s Arthashastra (4th Century BC) ក្លាយជាការជំរុញនៃទ្រឹស្តីប្រាកដនិយជាមួយនឹង Hobbes’ Leviathan and MAchiavelli’sThe Prince ផ្តល់នូវការវែកញែកជ្រៅទៅទៀត។