ទំព័រគំរូ:ពត៌មានសំខាន់ៗក្នុងសប្តាហ៏នេះ
ថ្ងៃទី២៧ មេសា ២០០៨៖ កម្ពុជារៀបចំការប្រកួតជើងឯកចតុត្រង្គ
គណកម្មាធិការអូឡាំពិចកម្ពុជា(OCC) សហការជាមួយសមាគមចតុត្រង្គកម្ពុជា(CCA) នឹងរួមគ្នារៀបចំការប្រកួតការប្រកួតជើងឯកចតុត្រង្គលើកដំបូងរបស់ខ្លួន ដើម្បីលើកកំពស់និងទាក់ទាញចំនាប់អារម្មណ៍មកលើកីឡាជាតិមួយនេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣និងទី៤ខែឧសភាខាងមុខនេះ។ លោកលី ហួត ប្រធានCCAបានមានប្រសាសន៍បន្ថែមថា រង្វាន់សំរាប់ជើងឯកមានទឹកប្រាក់១០០០ដុល្លា ហើយចំនាត់ថ្នាក់លេខ២និងលេខ៣នឹងទទួលបានប្រាក់៧០០ដុល្លានិង៥០០ដុល្លា។ ក្រុមដែលចូលរួមនឹងរៀបចំជាលក្ខណៈតំនាងខេត្តក្រុង ហើយក្រុមនីមួយៗមានសមាជិកមិនលើសពី៥នាក់។ ចតុត្រង្គជាល្បែងដ៏មានប្រជាប្រិយក្នុងចំនោមប្រជាពរដ្ឋខ្មែរ ប៉ុន្តែគេមិនដែលបានឃើញការប្រកួតជាលក្ខណៈផ្លូវការទេ ដោយសារតែមិនមានការកំនត់កតិកាច្បាប់ប្រកួតអោយបានច្បាស់លាស់។ ការរៀបចំការប្រកួតផ្លូវការលើកនេះនឹងជួយថែរក្សានិងលើកស្ទួយមរតកជាតិនេះក្នុងស្រទាប់យុវជនជំនាន់ក្រោយ។ (ប្រភព៖ សារពត៌មានស៊ិនហួ)
យន្តហោះប៊ូអ៊ីង៧៣៧ប្រភេទ VP-BEL ចុះចតសាកល្បងដោយជោគជ័យនៅ ព្រលានយន្តហោះក្រុងព្រះសីហនុ
ជាលើកទី១ហើយដែលមានយន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង៧៣៧ បានចុះចតដោយជោគជ័យនៅ ព្រលានយន្តហោះក្រុងព្រះសីហនុ អតីតព្រលានយន្តហោះកងកេង ហើយក៏ជា ជោគជ័យផងដែរ នៃការចុះចតបន្ទាប់ពីមានការពង្រីកផ្លូវចុះចតថី្មប្រវែង ២៥០០ម៉ែត្រ ដែលពីមុននេះផ្លូវ ចាស់មានប្រវែងតែ១៨០០ម៉ែត្រប៉ុណ្ណោះ ។ មន្រី្តព្រលានយន្តហោះបានឲ្យដឹងថា នេះជាការចុះចតសាកល្បង ប្រកបដោយជោគជ័យ នៅវេលារសៀល ម៉ោង២ថៃ្ងទី១ មេសា ហើយបានហោះហើរចាកចេញវិញនៅ ម៉ោង៣ និង៣០នាទី រសៀលថៃ្ងដដែល។ យន្តហោះខ្នាតធំនេះមិនមានដឹកអ្នកដំណើរទេ ដែលនេះគ្រាន់តែជា ការហោះហើរចេញពីព្រលានយន្តហោះអន្តរជាតិភំ្នពេញទៅចុះចតដើមី្បសាកល្បងប៉ុណ្ណោះ ដូចេ្នះដំណើរការហោះហើរនិងចុះចត គឺបានទទួល ជោគជ័យ។ មន្រី្តព្រលានយន្តហោះ និយាយថា ការពង្រីកផ្លូវចុះចត នឹងត្រូវដំណើរការគំរោងទី២បន្តទៀត នៅព្រលានយន្តហោះក្រុងព្រះសីហនុនេះ។ (ប្រភពកាសែតកោះសន្តិភាព)