ទំព័រគំរូ:វិគីភីឌា:ព្រឹត្តិការ សំខាន់/កុម្ភះ ៥, ២០០៨
Appearance
ប្រទេសជាច្រើនក្នុង ទ្វីបអាស៊ី កំពុងរងការប៉ះពាល់ យ៉ាងខ្លាំងដោយសារ ការដាច់បណ្តាញ អ៊ិនធឺណិត។ មជ្ឈមណ្ឌលឧស្សាហកម្ម ទូរស័ព្ទដ៏សំខាន់របស់ ឥណ្ឌា ដែលផ្តល់ការផ្គត់ផ្គង់ សេវាកម្មទៅកាន់ ប្រទេសជាច្រើនជុំវិញ ពិភពលោក និង អ្នកជាវ អ៊ិនធឺណិត ឯកជនជាច្រើនកំពុងរង ការប៉ះពាល់ដោយសារ ការដាច់ប្រពន្ធ័ អ៊ិនធឺណិត នេះ។ មជ្ឈមណ្ឌលឧស្សាហកម្ម ទូរសព្ទ័របស់ ឥណ្ឌា បានអំពាវនាវជាបន្ទាន់ដល់ អ្នកប្រើប្រាស់ អ៊ិនធឺណិត ឲ្យកាត់បន្ថយ ការប្រើបា្រស់ របស់ពួកគេ។ គេរំពឹងថា ប្រទេសឥណ្ឌា បង់ក្លាដេស សិរីលង្កា និង បណ្តាប្រទេសមួយចំនួនទៀតក្នុង តំបន់អាស៊ី នឹងនៅតែជួបប្រទះ បញ្ហាដាច់ប្រព័ន្ធ អ៊ិនធឺណិតនេះចំនួន ពីរឬបីថ្ងៃបន្តទៅទៀត៕