Jump to content

ទំព័រគំរូ:វិគីភីឌា:ព្រឹត្តិការ សំខាន់/មករា ៥, ២០០៨

ពីវិគីភីឌា

នាយក FBI ធ្វើទស្សនកិច្ចនៅកម្ពុជាចំនួនពីរថ្ងៃ

លោក Robert Mueller ប្រធានទីភ្នាក់ងារស៊ើបការសំងាត់ សហព័ន្ធរបស់អាមេរិក ហៅកាត់ថា FBI នឹងអញ្ជើញទៅដល់ ប្រទេសកម្ពុជា នៅថ្ងៃពុធនេះ ដើម្បីជួបចរចា ជាមួយនឹង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង មន្រ្ដីរដ្ឋាភិបាល ជាច្រើនរូបទៀត។ មន្រ្ដីស្ថានទូត អាមេរិកនៅ ក្រុងភ្នំពេញនិយាយថា លោក Mueller ក៏នឹងចូលរួមធ្វើជា អធិបតីនៅក្នុង ពិធីបើកសម្ពោធ ការិយាល័យ អចិន្រ្ដៃយ៍របស់ទីភ្នាក់ងារ FBI នៅក្នុងក្រុង ភ្នំពេញផងដែរ។ ប្រធានទីភ្នាក់ងារ FBI រូបនេះកំពុងបំពេញ ទស្សនកិច្ចនៅ ប្រទេសចំនួន៣ ក្នុងតំបន់។ អ្នកឆ្លើយឆ្លងព័ត៌មាន រាយការណ៍ការថា រដ្ឋាភិបាល ក្រុងវ៉ាស្ហ៊ីងតោន បានចាប់ផ្ដើមស្វែងរកការគាំទ្រពី ប្រទេសកម្ពុជា នៅក្នុងយុទ្ធ នាការខិតខំ ប្រឹងប្រែង មួយចំនួន ប្រឆាំងនឹង ឧក្រិដ្ឋកម្ម ដោយក្នុងនោះ រួមមាន ការប្រឆាំងនឹង អំពើភេរវកម្ម និង ការជួញដូរថ្នាំញៀន។ (វិទ្យុអូស្រ្ដាលី)