Jump to content

ទំព័រគំរូ:វិគីភីឌា:អត្ថបទលេចធ្លោបច្ចុប្បន្ន/ធ្នូ ៥០, ២០០៧

ពីវិគីភីឌា

អាហារ​១០​ប្រភេទ ​ប្រកប​ដោយ​សុខភាព​ និង​ឆ្ងាញ់​ពិសា

មិត្ត​អ្នក​អាន​ជាទី​មេត្រី​! ឡេឌីស៍(Ladies: ស្ត្រីៗ)​សូម​លើក​យក​មក​ ជំរាប​ជូន ​នូវ​ប្រភេទ​អាហារ​ដ៏​ ឆ្ងាញ់​ពិសា ​មាន​១០​ប្រភេទ ប្រកប​ដោយ​សុខភាព​ ខ្ពស់​បំផុត ដោយ​សារ​តែ ​ប្រភេទ​មុខ​អាហារ​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​ ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ​បី​ចំណុច​ផង​ដែរ ក្នុង​ចំណុច​ដ៏​សំខាន់​ ប្រកប​ទៅ​ដោយ​គុណភាព ​ដូច​ខាង​ក្រោម​នេះ​៖ ជា​ប្រភព​អាហារ​ ដ៏​ប្រសើរនិង​មាន​គុណ​ប្រយោជ ព្រោះ​មាន​រសជាតិ​សរសៃ​ សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន ខនិជ​(ជាតិ​រ៉ែ) ​រួម​ជា​មួយ​នឹង​សមាសធាតុ​ បំប៉ន​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ជា​ប្រភេទ​អាហារ ​ដែល​មាន​កំរិត ​សមាសភាគ​ជាតិ​បំប៉ន​(Phytonutrients) និង​សារ​ធាតុ​អុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាង​ខ្ពស់​ មាន​ដូច​ជា​ប្រភេទ​វីតាមីន​ A និង E រួម​ទាំង​ វីតាមីន​បេតាការ៉ូទីន។ អាច​ជួយ​កាត់​បន្ថយ​បាន​ ចំពោះ​ករណី​មាន​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង​ ព្រម​ទាំង​ករណី​ ទាក់​ទិន​ទៅ​នឹង​ បញ្ហាសុខភាព ផ្សេង​ៗ​ទៀត ។ មាន​កំរិត​ដង់ស៊ីតេ​កាឡូរី​ទាប​ បាន​សេចក្ដី​ថា បើ​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ តាម​ចំណង់​ចំណូល​ចិត្ត​ក្ដី ក៏​មិន​បាន​បង្កើន​កាឡូរី​ ខ្លាំង​ពេក​នោះ​ដែរ ។ ជា​ប្រភេទ​អាហារ​ ដែល​មាន​ផ្សំ​ជា​ស្រេច​ នូវ​អ្វី​ដែល​ជា​តំរូវ​ការ​ របស់​រូប​កាយ​មនុស្ស​ ពិសេស​គឺសុខភាពអានបន្ត...