Jump to content

ធនាធរ ចឹងរុងរឿងកិច្ច

ពីវិគីភីឌា

ធនាធរ ចឹងរុងរឿងកិច្ច (ភាសាថៃ: ธนาธร จึงรุ่งเรืองกิจ ,អានថា: ថាណាថន ជឹងរុងរឿងកិច , ភាសាចិន: 庄海文 កើតថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៨) អ្នកនយោបាយថៃ ដែលបានធ្វើជាប្រធានគណបក្សអនាគតឆ្ពោះទៅមុខ ឬ គណបក្សអនាគតថ្មី រហូតដល់គណបក្សនេះត្រូវបានរំលាយនៅឆ្នាំ២០២០។ ពីឆ្នាំ២០០២ ដល់ដើមឆ្នាំំំំ២០១៨ លោកគឺជាអនុប្រធានក្រុមហ៊ុនស័មមីតថៃ (Thai Summit Group) ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំបំផុតរបស់ប្រទេសថៃ។

ធនាធរ ចឹងរុងរឿងកិច្ចគឺជាមេដឹកនាំគណបក្សអនាគតថ្មី

លោកបានបង្កើតគណបក្សអនាគតឆ្ពោះទៅមុខក្នុងខែមីនា ឆ្នាំ២០១៨។ លោកត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទជាមេដឹកនាំគណបក្សក្នុងអំឡុងពេលកិច្ចប្រជុំជាសាធារណៈលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ២០១៨។ លោកកើតនិងធំធាត់នៅទីក្រុងបាងកកក្នុងគ្រួសារចិន-ថៃ ម្តាយរបស់លោកគឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនស័មមីត។ លោកពូរបស់លោកគឺ សុរិយា ចឹងរុងរឿងកិច្ច គឺជាអ្នកនយោបាយដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសថៃចន្លោះឆ្នាំ២០០២ និង ២០០៥។ លោកពូរបស់លោកគឺជាមេដឹកនាំម្នាក់នៃគណបក្សខ្លាំងប្រជារាស្ដ្រ ឬ ផ្លាំងប្រាឆារ៉ាត់ ដែលជាគណបក្សគាំទ្ររបបយោធាដ៏លេចធ្លោបំផុត និងជាគណបក្សសំខាន់នៅក្នុងសម្ព័ន្ធរដ្ឋាភិបាលបច្ចុប្បន្ន។ []

ឯកសារយោង

[កែប្រែ]
  1. https://en.m.wikipedia.org/wiki/Thanathorn_Juangroongruangkit#cite_note-4