Jump to content

ធម្មនុញ្ញអន្តរជាតិ អំពី សិទ្ធិមនុស្ស

ពីវិគីភីឌា

សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង​ វប្បធម៌ និង កតិកាសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ព្រមទាំងពិធីសារបន្ថែមរបស់ កតិកាសញ្ញានេះចំនួនពីរទៀត បង្កើតបានជាច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ប្រជាជាតិទាំឡាយនៃសហប្រជាជាតិ បានប្រកាសបញ្ជាក់សាជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ ឆ្នាំ១៩៤៥ នូវជំនឿរបស់​ខ្លួនទៅលើសិទ្ធិមូលដ្ឋាននៃមនុស្សលើ​សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលបានអនុម័តកាល ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៥ បានចែងកំណត់ជាលើកដំបូងបង្អស់អំពីសិទ្ធិ និង សេរីភាពជាមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល និងមនុស្សទាំងអស់នៅលើពិភព លោក។ កតិកាសញ្ញាអន្តរជាតិនានាដែលបានអនុម័ត នៅក្នុងឆ្នាំ១៩៦៦ គឹជាសន្ធិសញ្ញាដែលភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់​ដែលបានចែងជាលំអិតអំពីសិទិ្ធ និងសេរីភាពដែលបានប្រកាសនៅក្នុងសេចក្ដី ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃកតិកាសញ្ញានានា នៅក្នុងឆ្នាំ១៩៩២រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា បានចែងទទួលស្គាល់សេចក្ដីប្រកាសជាស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ដទៃទៀត ថាជាផ្នែកមួយនៃច្បាប់កម្ពុជា។ ការពិនិត្យឡើងវិញលើការបកប្រែច្បាប់សិទ្ធិមនុស្សអន្តរជាតិ ត្រូវបានធ្វើចប់សព្វគ្រប់កាលពីខែ មិថុនា ឆ្នាំ២០០៤ ក្រោមការឧបត្ថម្ភពីការការិយាល័យឧត្តមស្នងអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស

[កែប្រែ]


ដោយយល់យើញថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និងសិទ្ធិស្មើភាពគ្នា និងសិទ្ធិមិនអាចលក់ ដូរ ផ្ទេរ ឬដក់ហូតបានរបស់សមាជិកទាំងអស់នែគ្រួសារមនុស្ស គីជាគ្រឹះនែសេរីភាព យត្តិធម៌ និង សន្តិភាពក្នុងពិភពលោក។ ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយសិទ្ធិមនុស្ស នាំអោយមនអំពើព្រៃផ្សៃសាហាវយង់ឃ្នង ធ្វើអោយក្ដៅក្រហាយដល់សតិសម្បជញ្ញៈមនុស្ស ជាតិ និងថា ការឈានដល់ពិភពលោកមួយ ដែលមនុស្សទាំងឡាយមានសេរីភាពក្នុងការនិយាយស្ដី និងជំនឿព្រមទាំងការភ័ខ្លាចនិង ទុរគិតភាព ត្រូវបានប្រកាស់ថាជាសេចក្ដីប្រថា្នដ៏ខ្ពងខ្ពស់បំផុតរបស់ មនុស្សទូទៅ។ ដោយយល់ឃើញថា ជាការចាំបាច់ ដែលសិទ្ធិមនុស្សត្រូវតែបានការពារដោយនីតិរដ្ឋ ដើម្បីជឿសវាងកុំអោយមនុស្សបង្ខំចិត្តជាចុងក្រោយបង្អស់ បះបោរប្រឆាំងទលនិងអំណាចផ្ដាច់ការនិង ការគាបសង្កត់។ ដោយយល់ឃើញថា ជាការចាំបាច់ ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានា។ ដោយយលឃើញថា ប្រជាជាតិទាំងឡាយ នៃសហប្រជាជាតិ បានប្រកាស់ បញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួនទៅលើសិទ្ធិមូលដ្ឋាន នៃមនុស្ស លើសេចក្ដីថ្លៃថ្នូរ លើតម្លៃរបស់មនុស្ស និងលើសមភាពនិង សិទ្ធិទៅលើបុរស់និងស្រ្តី ហើយផ្ដាច់ជ្ញាលើលស្ទួយ វឌ្ឍនភាពសង្គម និងកម្រិតជីវភាពរស់នៅកានតែប្រសើរឡើង ក្នុងសេរីភាពកាន់តែទូលំទូលាយ។ ដោយយល់ឃើញថា សហប្រតិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំអស់សន្យាធ្វើអោយ មានការគោរពជាសកលនិងការប្រតិបត្តិនូវសិទ្ធិ និងសេរីភាពមូលដ្ឋាន។ ដោយយល់យើញថា ការយល់ដូចគ្នាមួយអំពីសិទ្ធិនិងសេរីភាពទាំងនេះមានសារសំខាន់បំផុត ដើម្បីបំពេញនូវការសន្យាខាងលើ។

អាស្រ័ហេតុនេះ មហាសន្មិបាតប្រកាសថាៈ

[កែប្រែ]


សេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្សនេះ ជាឧត្តមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និង​ប្រជាជាតិទាំងអស់ត្រូវធ្វើអោយបានសំរេចដើម្បីអោយបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់អោយ រក្សាជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួន នូវសេចក្កីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្តុះបណ្ដាលការគោរពសិទ្ធិនិង សេរីភាពទាំងនេះ តាមរយះការបង្រៀននិង ការអប់រំហើយនិងខំប្រឹងប្រែងធានាអោយមានការ ទទួលស្គាល់និង ការអនុវត្តជាសកល និងដោយស័ក្កិសិទ្ធនូវសិទ្ធិនិងសេរីភាព ដោយវិធានការជាតិនិង អន្តរជាតិ ដែលមានលក្ខណះរីកចំរើនជាលំដាប់ទាំងក្នុងចំនោមប្រជាពលរដ្ឋនៃរដ្ឋសមាជិនិង ទាំងក្នុង ចំនោមប្រជាពលរដ្ឋដែនដីដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ។
មាត្រា ១
មនុស្សទាំងអស់ កើតមកមានសេរីភាព និងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និងសិទិ្ធ។ មនុស្សមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈជាប់ពីកំណើត ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតី ភាតរភាពជាបងប្អូន។
មាត្រា ២
មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនេះ ដោយគ្មានការប្រកាន់ចែកបែបណាមួយ មានជាអាទីពូជសាសន៏ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិ នយោបាយ ឬមតិផ្សេងៗទៀតដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាព ដទៃៗទៀតឡើយ។ លើសពីនេះ មិនត្រូវធ្វើការប្រកាន់បែងចែកណាមួយដោយសំអាតទៅលើឋានៈ ខាង នយោបាយ ខាងដែនសមត្ថកិច្ច ឬខាងអន្តជាតិរបស់ប្រទេស ឬដែនដី ដែនបុគ្គ