Jump to content

ធាតុ​គ្រោង

ពីវិគីភីឌា

ធាតុគ្រោង ជា​ធាតុ​ដែល​គេ​ប្រើ​ក្នុង​ការ​វិភាគ​គ្រោង ដើម្បី​បំបែក​គ្រោង​សាំញ៉ាំ ទៅ​ជា​ធាតុ​ងាយ។ ធាតុ​គ្រោង​អាច​ជា បន្ទាត់, ផ្ទៃ ឬ មាឌ។

ធាតុ​ជា​បន្ទាត់​មាន ៖

  • របារ - ទប់​កម្លាំង​តាម​អ័ក្ស មាន​ដូច​ជា​របារ​របស់​ស្ពាន​បាឡេ
  • ធ្នឹម - ទប់​កម្លាំង​តាម​អ័ក្ស និង កម្លាំង​ពត់​ មាន​ដូច​ជា​ធ្នឹម​ផ្ទះ
  • របារ​ទាញ - ទប់​កម្លាំង​ទាញ មាន​ដូច​ជា​ ខ្សែកាប។

ធាតុ​ជា​ផ្ទៃ មាន​៖

  • ភ្នាស - ទប់​បាន​តែ​កម្លាំង​ក្នុង​ប្លង់
  • កូក - ទប់​បាន​កម្លាំង​ក្នុង​ប្លង់ និង ម៉ូម៉ង់​ពត់ មាន​ដូចជា​ បន្ទះ​ប្លង់សេ​បេតុង​

ធាតុ​ ជា​មាឌ៖

  • ​អាច​ទប់​បាន​កម្លាំងតាម​អ័ក្ស កម្លាំង​កាត់ កម្លាំង​ពត់ គ្រប់​ទិស​ទាំង​អស់