Jump to content

នជីរតិសូត្រ

ពីវិគីភីឌា

នជីរតិសូត្រ​ទី ៦

[កែប្រែ]

[២១១] ទេវតាទូលថា អ្វី​រមែង​ចាស់ជរា អ្វី​រមែង​មិនចាស់ជរា អ្វី​ហៅថាផ្លូវខុស អ្វី​ជាសេចក្តី​អន្តរាយនៃ​ធម៌​ទាំង​ឡាយ អ្វី​អស់ទៅតាមយប់និងថ្ងៃ អ្វី​ជាមន្ទិល​នៃ​ព្រហ្មចរិយៈ អ្វី​ជាធម្មជាតសម្រាប់លាងជម្រះ មិនចាំបាច់មានទឹក ចិត្តរមែង​មិនឋិត​នៅក្នុងច្រក​ទាំងឡាយណា ច្រកទាំងនោះ តើមានប៉ុន្មានក្នុងលោក យើងខ្ញុំព្រះអង្គ​នាំគ្នា​មក​គាល់​ព្រះមានព្រះភាគ ធ្វើម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន ។

[២១២] ព្រះមានព្រះភាគត្រាស់ថា រូបរបស់សត្វទាំងឡាយរមែង​ចាស់​ជរា នាម​និងគោត្រ​រមែង​មិនចាស់ជរាឡើយ រាគៈ​ហៅថាផ្លូវខុស លោភៈ​ជាសេចក្តី​អន្តរាយ​នៃ​ធម៌​ទាំង​ឡាយ វ័យ​អស់ទៅតាមយប់​និងថ្ងៃ ស្ត្រី​ជាមន្ទិល​របស់​ព្រហ្មចរិយៈ ប្រជាជន​ទាំងនេះ​រមែង​ជាប់​ចំពាក់​នៅ​នឹងស្ត្រីទាំងនោះ តបធម៌​ឬព្រហ្មចរិយធម៌​ជាធម្មជាត​សម្រាប់​លាង​ជម្រះ​នូវ​មន្ទិល​នោះ មិនចាំបាច់មានទឹកឡើយ ចិត្តរមែង​មិនឋិត​នៅ​ក្នុងច្រក​​ទាំង​ឡាយ​ណា ច្រកទាំងនោះ​មាន ៦ យ៉ាង​ក្នុងលោក គឺ​​សេចក្តីខ្ជិលច្រអូស, សេចក្តី​ធ្វេស​ប្រហែស, សេចក្តី​មិនព្យាយាម, ការ​មិនសង្រួម, ការលក់ និង​សេចក្តីខ្ជិល ជនគប្បីវៀរបង់​នូវ​ច្រក​ទាំងនោះ ដោយ​ប្រការ​​ទាំងពួងចុះ។

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក សុត្តន្តបិដក​​លេខ​២៩ ទំព័រ​ទី ១១២ (នជីរតិសូត្រ)

Najīrati: Does Not Decay (SN 1.76 [SN i 43 SN i 96])

พระไตรปิฎก เล่มที่ ๑๕ พระสุตตันตปิฎก เล่มที่ ๗ สังยุตตนิกาย สคาถวรรค นชีรติสูตรที่ ๖ Archived 2021-09-27 at the វេយប៊ែខ ម៉ាស៊ីន.