Jump to content

នយោបាយ

ពីវិគីភីឌា

ពាក្យនយោបាយមកពាក្យផ្សំគ្នាគឺពាក្យ នយ + ឧបាយ ដែលមានន័យថាឧបាយក្នុងការណែនាំ កលល្បិច ឬមេគំនិត ដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ[]។ ភាសាបច្ចេកទេសនយោបាយប្រែថាវិធីសាស្រ្តក្នុងការស្វែងរកអំណាចដើម្បីគ្រប់គ្រងប្រទេស។តើអ្វីទៅជាអំណាច?ក្នុងទីនេះសំដៅយកតំណែងបើក្នុងរបបគម្មុនិស្សគឺលេខាធិការឬប្រធានបក្សបើក្នុងរបបរាជានិយមគឺស្តេចឬប្រមុខរដ្ឋហើយបើក្នុងរបបប្រជាធិប្បតេយ្យបែបរដ្ដសភាគឺនាយករដ្ឋមន្រ្តីបែបប្រធានាធិបតីគឺប្រធានាធិបតីហើយបើបែបផ្សំរវាងបែបរដ្ឋសភានឹងបែបប្រធានាធិបតីគឺប្រធានាធិបតី។ក្រៅពីនោះនៅមានអំណាចបែបទាហានដែលមានមេបញ្ជាការជាដើម។ឬអាចមានអំណាចអ្វីផ្សេងទៀតដែលមានលក្ខណរៀបចំជារចនាសម្ពន្ធតាមប្រទេសនិមួយៗ។ប្រទេសកមពុជាយើងប្រើរបបប្រជាធិប្បតេយ្យបែបរដ្ឋសភា នៅក្នុងរបបរដ្ឋសភានេះដើម្បីចងអំណាចឲ្យមានតុល្យភាពស្មើគ្នានឹងអាចត្រួតពិនិត្យបាន គេបានចងជារចនាសម្ពន្ធអំណាចជា៣ឲ្យដាច់ដោយឡែកពីគ្នាគឺអំណាចនិតិបញ្ញត្តិ(រដ្ឋសភា) អំណាចនិតិប្រតិបត្តិ(រដ្ឋាភិបាល) នឹងអំណាចតុលាការ។ទាំងនេះគឺដើម្បីមិនឲ្យអំណាចប្រមូលផ្តុំទៅលើបុគ្គលឬបក្សណាមួយបាន។

បដិវត្តន៍នយោបាយ

[កែប្រែ]

បដិវត្តន៍ជាច្រើនកើតមាននៅក្នុងបដិវត្តបារាំងនៅក្នុងឆ្នាំ១៧៨៩ ហើយបានកើតមានបន្តរហូតដល់សតវត្សរ៍ទី១៩ ជាកត្តាបន្ទានើក្នុងការកើតឡើងទ្រឹស្តីសង្គមវិជ្ជា។ ឥទ្ធិពលបដិវត្តន៍ទៅលើសង្គមជាច្រើន ហើយនិងលទ្ធផលនិងការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ទោះបីជាមានលទ្ធផលយ៉ាងណាក៏ដោយក៏ប៉ុន្តែឥទ្ធិពលអវិជ្ជមានកើតឡើងមានផងដែរ នៅក្នុងការប្រែប្រួលទាំងនោះ។ អ្នកប្រាជ្ញទាំងនោះត្រូវបានរំខានដោយលទ្ធផលនៃភាពវិកវរ និងច្របូកច្របល់ជាពិសេសនៅក្នុងប្រទេសបារាំង។ អ្នកប្រាជ្ញទាំងនោះមានការឯកភាពគ្នាក្នុងបំណងស្ថាបនារបៀបរាបរយសង្គម។ អ្នកប្រាជ្ញជាច្រើននៅអំឡុងពេលនោះចង់ឱ្យមានការត្រឡប់ទៅរកសន្តិភាព និងរបៀបរៀបរយដូចសម័យយុគ្គកណ្តាល។ អ្នកប្រាជ្ញខ្លះទៀតទទួលស្គាល់ការប្រែប្រួលសង្គមមិនអាចត្រឡប់ថយក្រោយបាឡើយ។ ដូច្នោះពួកគេចង់បានការផ្លាស់ប្តូរសង្គម ដែលមានមូលដ្ឋានលើរបៀបរៀបរយសង្គម ដែលត្រូវបានបដិសេដដោយបដិវត្តន៍នយោបាយនៅក្នុងសតវត្សរ៍ទី១៨ និងសតវត្សរ៍ទី១៩។ ការចាប់អារម្មណ៍នៅក្នុងរបៀបរៀបរយសង្គម ដែលជាបញ្ហាមួយ ដែលមានការចាប់អារម្មណ៍ខ្លាំងពីទ្រឹស្តីសង្គមវិជ្ជាបុរាណ[]

ឯកសារយោង

[កែប្រែ]
  1. វចនានុក្រមខ្មែរ​ សម្តេចសង្ឍរាជ ជួន ណាត
  2. សៀវភៅ ប្រវត្តិអ្នកប្រាជ្ញ និងទ្រឹស្តីសង្គមវិជ្ជា រៀបរៀងដោយលោក បណ្ឌិត វង្ស អែមសំអាន ឆ្នាំ២០០៨ ទំព័រទី៤