នរោត្តម នរៈទីប៉ោ
ព្រះអង្គម្ចាស់ នរោត្តម ណារ៉ាឌីប៉ូ ឫ នរៈទីប៉ោ (ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 1946 – គ. ១៩៧៦) ទ្រង់ជាព្រះរាជបុត្រានៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយ និង ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីកេសន។ គេធ្លាប់ហៅព្រះអង្កថាជា "ព្រះអង្គម្ចាស់នៃប្រជាជន" ក្នុងព្រះជន្មរបស់ព្រះអង្គ រហូតមកទល់នឹងព្រះជន្មាយុ ទ្រង់ត្រូវបានហៅថាជា " ព្រះរាជបុត្រដ៏អភ័ព្វបំផុត"។[១]
ជីវប្រវត្តិ
[កែប្រែ]ព្រះអង្គម្ចាស់នរោត្តមនរៈទីប៉ោ ទ្រង់ជាព្រះរាជបុត្រានៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយ និង ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីកេសន ព្រះអង្គជាបុត្រាកម្សត់ជាងគេ ក្នុងកំណាត់ហេតុរបស់ព្រះបាទសម្តេច នរោត្តម សីហនុ ទ្រង់បានមានព្រះបន្ទូលថា « នរៈទីប៉ោជាបុត្រដ៏កម្សត់ជាងគេ ព្រះមាតាទ្រង់បានសោយពិរាល័យគួរឲ្យរន្ធត់ប៉ុន្មានម៉ោងប៉ុណ្ណាះក្រោយប្រសូតទ្រង់រួច ។
ព្រះអង្គម្ចាស់នរោត្តម នរៈទីប៉ោ បានត្រូវព្រះបិតា នរោត្តម សីហនុ ព្រះអង្គ បញ្ជូនទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននៅ ទីក្រុងប៉េកាំង នោះទ្រង់សិក្សាខាងផែ្នកអក្សរសាស្រ្តនិង លិទ្ធិម៉ៅនិយម ព្រះបាទសម្តេច នរោត្តម សីហនុ បន្តទៀតថា ព្រះអង្គជាព្រះរាជបុត្រមានប្រាជ្ញាជាងគេទ្រង់ពូកែឥតខ្ចោះខាងអក្សរសាស្រ្ត និងយល់ដឹងជ្រៅជ្រះខាងផែ្នកលទ្ធិម៉ៅនិយម ព្រះបាទសម្តេច នរោត្តម សីហនុ មានព្រះបន្ទូល ទៀតថា ព្រះអង្គម្ចាស់ នរៈទីប៉ោ ត្រូវាបានខែ្មរក្រហមសម្លាប់ក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។
ឯកសារយោង
[កែប្រែ]- ↑ "មកដឹងព្រះរាជជីវប្រវត្តិ ព្រះរាជបុត្រា នរោត្ដម នរៈទីប៉ោ កម្សត់ជាងគេក្នុងកំណត់ហេតុព្រះមហាវីរក្សត្រ". Archived from the original on 2021-11-24. Retrieved 2021-11-24.