Jump to content

នាងកាកី

ពីវិគីភីឌា

អារ៉មនឹងបារ៉មកថា

[កែប្រែ]

ជំរាបសួរមនឺស្សបុរសនឹងមនុស្សនារីញុំមិនមែនការសំពះឡើយតែPHOEUNជូនជាដំណឹងថាបងអាអូនតូចៗពូមីងលោកអ៊ុំតាយានឹងសាត់គោកសាត់ទឹកនឹងសាត់ទេពហោះហើររុកធម្មជាតិទេវតាអារ៉ាក់ទឹកនាក់តាភ្នំនឹងធម្មជាតិចំរុះពណ៌ទាំងឡាយអារ៉មកថានាក់មានចំណេះដឹងនឹងមិនមានចំណេះដឹងតើការរៀនចេញពីញុំចេះដល់កំរិតណាហើយមិត្តៗបងៗអ៊ុំៗតាយាអាន​ជាទី​និទាន សៀវភៅ​រឿង​កាកីដែលបងអាអូនតូចៗ និង​មិត្ត​ៗកំពុង​អាន​ពេលនេះ គឺ​បាន​រៀបរាងឡើង តាម​ឯកសារ​កកំណាបដែលជាមនុស្សហើយមនឺស្សរស់ភឿននិពន់កែតំរូវយកតួរបស់​កកកាការចេញដើមកំណើតសៀវភៅដោយការនឹកឃើញរបស់ញុំដោយញុំយកចំណេះដឹងរុករកនិង​តាមប្បាប់​របរបសសៀវភៅធម៌សច្ច:ធម៌ មាតិកា ដោយ​ពិត​ៗឥតមាន​ញុំតើនាក់ណាកែអត្តន័យ​សៀវភៅភពដើមមានតែនាមPHOEUN

សៀវភៅ​នេះ​តំរូវបាន​រៀបរៀងចំឡើងមានគោលបំណងជួយ​នឹនឹងមិនមានគោលបំណងសំរួលការអាន​របស់អតិថិជនៗអោយបានដឹងឬមិនដឹងៗជំនាន់​តកូនចៅដល់មនុស្សហើយបរទេសពិភពលោកទាំងមូលថាបាន​យល់​ពី​អត្ត​ន័យ​នៃ​រឿរឿរឿអោយបានដឹងជាក់លាក់ធើជា​ការលេងសើចមិត្ត​ៗសំរាប់​កែពេលលំបាកចិត្តចំពោះអាអូនតូចៗ និងជូនជាដំណឹងមិត្ត​ៗនាក់អានជាទីគាប់ចិត្តមិនគាប់ចិត្តគាប់ប្បីឬមិនពេញចិត្តឬពេញចិត្តញុំកំពុងកែអ:សរនេះជាដើមចង់តែសើចទេញុំសើចឡើងចិត្តរុះរាយរាក់ទាក់ទទួលដោយពេញចិត្តឬមិនពេញចិត្ត

ទទឹមនឹង​នេះដែរ ញុំជឿជាក់ថា​កំហុសនេះនាក់ណាជាសាងឡើងដោយ​អ​ចេតនាពិតៗមិនពិតជាមាន ញុំនឹងរង​ចាំ​ទទួល​ថាមានការមនុស្សឹងតែមួយភាគធំនូវ​រាល់​ការតិះដៀលមិនមានសុជីវធម៌នឹងសុជីវធម៌រងការអាម៉ាសមួយដែលញុំអាចទទួលបានភាពជាអាម៉ាស់នឹងការរងហានិភ័យដោយជាក់លាក់យ៉ាងពិតជាក់លាក់ជាការពិតដោយញុំធើការហើយមិនមានការដឹងមនុស្សមិនដែលនិយាយញុំអោយបានដឹងឡើយកែលំអ​រពីសំណាក់ បងបងៗនឹងអ៊ុំៗមិត្ត​ៗនាក់អាន​ដោយអានសៀវភៅដើមនិទានរឿងដោយរីករាយចុះពីញុំនាមលាហើយភេន ភឿន

វគ្កទី​ ​១

[កែប្រែ]

ក្នុង​កាល​កន្លងមក ពេលដែល​ព្រះមហា​ពោធិសត្វ​យោនយកកំណើត​ជា​គ្រុឌ​មួយ ដែលមាន​ឫទ្ធី​បារមី​ខ្លាំង​អស្ចារ្យ​ស្ថិតនៅ​ឯលើ​ភ្នំ​ព្រះ​សុមេរុ។

ក្នុង​គ្រា​នោះដែរ ក៏មាន​ព្រះមហាក្សត្រ​មួយអង្គ​ទ្រង់​ព្រះនាម​ព្រហ្ម​ទ​ត្ត សោយរាជ្យ​សម្បត្តិ​នៅ​នគរ​ពារាណសី។ ទ្រង់មាន​ភិ​លៀង ម្នាក់​ឈ្មោះថា”គ​ន្ធ័​ន” មាន​ឫទ្ធី​សិល្ប៍សាស្ត្រ​ដ៏ ខ្លាំងពូកែ ឮ​ល្បី​ពេញ​អស់​ភព​ផែន​ផង​ទាំងឡាយ​មិនតែប៉ុណ្ណោះ​គ​ន្ធ័​ន ចេះ​ទាំង​ដេញ​ពិណ ចេះ​ទាំង​ច្រៀង ល្បិច​ល្បោយ​តែង​កាព្យ​បាន​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង។ ព្រះបាទ​ព្រហ្ម​ទ​ត្ត​ទ្រង់​សោយរាជ​សម្បត្តិ​ល្បីល្បាញ​លើស​លើ​លោកា ស្ដេច​មួយរយ​មួយ​ប្រទេស​តែង​នាំ​សួយសារអាករ​មក​ថ្វាយ​មិនដែល​ដាច់​ឡើយ។ ព្រះអង្គ​ទ្រង់មាន​មហេសី​មួយអង្គ​នាម​កែវ​កាកី មាន​រូបឆោម​លោម​ពណ៌​យ៉ាង​ស្រស់​សោភា ល្អ​គ្មាន​ស្រី​ណា​ផ្ទឹម​បានឡើយ។ កាកី​បានកើត​កាយ ចេញពី​ផ្កា​កណិការ​ដូច្នេះហើយ​ទើប​ខ្លួនប្រាណ​នាង​មាន​ជាប់​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងុប​ដោយ លំអង​គ​ន្ធា បើ​នរណាម្នាក់​បានរួម​រស់​ស្នេហា​ជាមួយ​ហើយ​លុះ៧រាត្រី​ទើប​អស់​ក្លិនក្រអូប ដោយ​លំអ​ងគ​ន្ធា​នោះ។ ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ​នឹង​នាង​កែវ​កាកី​ណាស់​ទ្រង់​បានតែងតាំង​កាកី​ជា​អគ្គមហេសី​លើស​អស់​ស្រីស្នំ​ស្រឹង្គា​ទាំងពួង​នៅកនុង​វាំង។

ក្នុង​កាលនោះ ស្ដេច​គ្រុឌ​ដែល​ស្ថិត​នៅឯ​ចុង​សិម្ពលី​ជាទី​ស្ថាន និង​តេជះ​បារមី មានកំ​លាំង​ខ្លាំងក្លា​អស្ចារ្យ អាច​លោត​ផ្លោះ​ឆ្លង​មហាសាគរ​បាន​យ៉ាង​ងាយ មិនតែប៉ុណ្ណោះ គ្រុឌ​អាច​ប្រែកាយ​ជា​អ្វី​ក៏បាន​តាមចិត្ត​ប្រាថ្នា។ គ្រុឌ​តែង​ហោះ​ផ្លោះ​ឆ្លងទៅ​កំសាន្ដ បាស្កា​ជាមួយ​មហាក្សត្រ​ស​ជា​ញឹកញយ ប៉ុន្តែ​មិនដែល​ចាញ់ឈ្នះ​ទេ ជួនកាល​គ្រុឌ​ទៅ​សំរាក​កំសាន្ដ ជាមួយ​ព្រះមហាក្សត្រ​ទៀតផង លុះដល់​វេលា​ទើប​មកវិញ។

វេលា​ថ្ងៃមួយ​នោះ គ្រុឌ​នឹក​ចង់​លេង​បាស្កា​ជាមួយ​ព្រះមហា​ក្ស​ត្ស ក៏​ហោះ​ចេញ​ចាក សិម្ពលី​ផ្លោះ​ឆ្លង​ព្រៃភ្នំ​មហាសាគរ ហើយក៏​បានមក​ដល់ គ្រុឌ​បាន​ចូលទៅ​ដើម​ជ្រៃ​ធំ​មួយ​ហើយ ក៏បាន​សំដែងឫទ្ធិ​ប្រែកាយ​ជា​កំលោះ​សង្ហា​ម្នាក់ បើ​ស្រី​ណា​ម្នាក់​បានឃើញ​ហើយ​ប្រាកដជា​លង់​ស្រលាញ់​ជាក់​ជាមិនខាន។ ប្រែកាយ​រួចស្រេច​ហើយ​គ្រុឌ​ក៏បាន​ចេញពី​ដើម​ជ្រៃ​ដើរ​ទៅរក ព្រះមហាក្សត្រ​ព្រហ្ម​ទ​ត្ត ដែល​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ។ លុះ​ទៅដល់​ជិត​ហើយ​គ្រុឌ​កំលោះ​ក៏​ក្រាប​សំពះ​អង្គ​ស្ដេច​ធ្វើ​ហាក់ដូចជា​ខ្លា​ចនឹង​អំនាច​ទ្រង់​ពេក​ក្រៃ។ ព្រះអង្គ​ទ្រង់​ទត​ឃើញ​មាណព​ដូច្នោះ ក៏​ហៅ​ឲ្យ​មក​ជិត រួចហើយ​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​យក​ក្ដា​បាស្កា​មក​ក្រសាល​កំសាន្ត និង​មាណព។

កាលនោះ​ដែរ​នង​កែវ​កាកី​ដែលជា​អគ្គមហេសី​ព្រះអង្គ ដោយ​បាត់​ស្វាមី​យូរពេក ក៏​សួរ ពួក​ភិ​លៀង​ទាំងអស់​ថា តើ​ស្វាមី​យ៉ាង​ទៅណា​ទើប​បាត់​មិនឃើញ​មក​យ៉ាង​ដូច្នេះ? ភិ​លៀង​ទាំងអស់​បាន​ឆ្លើយ​ប្រាប់​វិញ​ថា ព្រះអង្គ​កំពុង​ក្រសាល​បាស្កា​ជាមួយ​មាណព​ម្នាក់ ដែលមាន​រូបរាង​សង្ហា​ពន់ពេក​ក្រៃ។ គ្រាន់តែ​បានឮ​ពាក្យ​ភិ​លៀង​ទាំងអស់​ប្រាប់ថា​មាន​មាណព​ស្អាត​សង្ហា​មកលេង​បាស្កា​ជាមួយ​ព្រះអង្គ​នោះ កែវ​កាកី​ក៏​កើត​ចិត្ត​បេតី​ចង់ឃើញ​មាណព​នោះ​តែម្ដង កែវ​កាកី​ក៏បាន​ដើរទៅ​ដល់​ចុង​រាជរោង​ហើយ​ឈរ​រេរា​នៅ​ទីនោះ កែវ​កាកី​គយគន់​សព្វ​ប្រាណ របស់​គ្រុឌ​ហើយក៏​ពេញចិត្ត​ពេក​ក្រៃ​ថែមទាំង​ចង់បាន​គ្រុឌ​ជា​ស្វាមី​ទៀតផង។ គាប់​ជួន​ពេលនោះ​មាណព​រូប​សង្ហា​ងើប​ភ័​ក្រ​ឡើង​ត្រង់​ក៏​ប្រទះឃើញ​នាង​កែវ​កាកី ហើយក៏​កើត​ចិត្ត​គុំ​គួច​លួច​បេតី ក្នុង​ចិត្ត​គិតថាៈ ស្រី​នេះ​ល្អ​អី​ល្អ​យ៉ាងនេះ​គ្មាន​ទាស់​ត្រង់ណា​សោះឡើយ សូម្បីតែ​ស្រី ក៏​នៅមាន​ទាស់​ខ្លះ​ដែរ តែ​នេះ​រក​កន្លែង​ទាស់​គ្មាន​ទាល់តែសោះ​នេះ​បើ​យើង​ស្មាន​មិន​ខុស​ទេ នាង​ប្រហែលជា​អគ្គមហេសី​អង្គ​ក្សត្រ​នេះហើយ​មើល​ទើប​ហ៊ាន​មកឈរ​ដោយ​មិន​ខ្លាចញញើត​យ៉ាងនេះ​នោះ។ គ្រុឌ​បក្សា​សំលឹង​កាកី​មិន​ដាក់​ភ្នែក សំលឹង​កាន់តែ​យូរ​កាន់​តែមាន ចិត្ត​ស្រលាញ់​ខ្លាំងឡើងៗចំនែកឯ​កាកី​ដឹងថា​គ្រុឌ​សំលឹង​មក​ខ្លួន​ហើយ ក៏​ញញឹម​ដៀង​ភ្នែក​មើល​ចំហៀង​ផង ចំ​ផង លុះ​ខ្សែ​ភ្នែក​ប៉ះចំ​គ្នា​ក៏​ញញឹម​ដាក់​ប៉ប្រៃ​ធ្វើ​ឲ្យ​គ្រុឌ​ញាប់​ញ័រ​អស់​ហឫទ័យ​កើត​សេចក្ដីស្នេហា​ចំពោះ​នាង​ជា​ពន្ធ​ពេក។ លុះ​ឃើញថា​គ្រុឌ​ឈ្លក់​វង្វេង​សំលឹង​នាង​មិន​ឈប់​ហើយ កាកី​ក៏​ធ្វើជា​ធ្លាក់​ស្បៃ​ដែល​គ្របដណ្ដប់​លើ​រាងកាយ​ធ្វើ​ឲ្យ​សុដន់​ទាំង​គូ​របស់​នាង​បាន​បង្អួត​បង្ហាញ​ចំពោះ​ភ្នែក​គ្រុឌ​ដែល​តាម​សំលឹង​គ្មាន​ឈប់​នោះ។ គ្រុឌ​បក្សា​ឃើញ​ហើយ​ស្ទើ​តែ​ស្ទុះ​ទៅ​ចាប់បី​ទៅ​តែម្ដង​ក្នុងពេល​នោះទេ ប៉ុន្តែ​ចិត្ត​មួយ​នៅ​នឹក​គិតដល់​កេរ្តិ៍ខ្មាស់ ដូច្នេះហើយ​ទើប​គ្រុឌ​ខំ​សង្កត់ចិត្ត​លេង​បាស្កា​ជាមួយ​មហាក្សត្រ ដោយ​ធ្វើយ៉ាងណា​ដើម្បី​កុំ​ឲ្យ​អង្គ​ក្សត្រ​ព្រហ្ម​ទ​ត្ត​ចាប់​អារ​ម្ម​ពី​រឿង​ហ្នឹង​ឡើយ។ ចំនែក​អង្គ​ក្សត្រ​ព្រហ្ម​ទ​ត្ត​ទ្រង់​ក្រសាល​បាស្កា​យ៉ាង​សប្បាយ​ពុំបាន​ចាប់អារម្មណ៍​និង​មហេសី​ដែល​លបលួច​ប្រើ​ខ្សែ​ភ្នែក​ដាក់​មាណព​រូប​សង្ហា​នៅ​ចំពោះមុខ​ព្រះអង្គ​ឡើយ។ លុះ​ព្រះ​សូរិយា​ទន់​ទេរ​បន្ទាបខ្លួន​ចុះ​បន្តិច កែវ​កាកី​ក៏​វិល​ត្រលប់​ទៅ​រាជដំនាក់​វិញ​ដោយ​ទុក​ឲ្យ​មាណព​នៅ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ម្នាក់ឯង​យ៉ាង​ក្រៃលែង​ក្នុង​ចិត្ត​គិតថាៈ

ត្រូវតែ​យក​អគ្គមហេសី​នេះ​ទៅ​ឲ្យ​បាន​ក្នុង​ពេលនេះ។

គិត​ស្រេច​មាណព ក៏​ក្រាបបង្គុំ​លា​ព្រះមហាក្សត្រ​ចរ​ចេញទៅ​យ៉ាង​ឆាប់​ទៅដល់​ដើម​ជ្រៃ​ភ្លាម​មាណព​ក៏​សែកមន្ត​វិជ្ជា​ប្រែ​ក្រលា​ទៅជា​គ្រុឌ​យ៉ាង​ធំ​សំបើម ហើយ​ហោះ​ឡើង​ទៅលើ​មេឃ​បង្ក​ខ្យល់ព្យុះ​យ៉ាងខ្លាំង​ង​ងិ​ត​អស់​ភព​ផែន​ពសុធា។

ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ទ្រង់​យល់​ហេតុការណ៍​ចំលែក​ពេក​អស្ចារ្យ​ទ្រង់​យាង​ទៅ​គង់​មុខ​នាម៉ឺន​សព្វ​មុខមន្ត្រី​និង​សេនាបតី​យ​ទាំងឡាយ ដែល​កំពុង​ផ្អើល​នឹង​ហេតុការណ៍​ដ៏​ចំលែក​នេះ។ ចំនែក​គ្រុឌ​ហោះ​ផ្លោះ​ផ្លោង​រំលង​អស់​ភពផែនដី រួច​ហើយក៏​ចុះចូល​ទៅដល់​កន្លែង​រប​ស់​កែវ​កាកី ឃើញ​ហើយ​គ្រុឌ​ក៏បាន​និយាយ​លួងលោម​ថាៈ

ហៃ​ប្អូន​មាសស្ងួន​មាសបង​អើយ ប្អូន​ដឹង​ទេ​ថា​បង​នេះហើយ​ជាមាណ​ពពី​ថ្ងៃនោះ ចាប់តាំងពី​ពេលដែល​បានឃើញ​ប្អូន​មក ចិត្ត​បង​មិនមាន​ស្ងប់​ឡើយ ចង់បាន​ប្អូន​ជា​គូគាប់​ភ្ចា​ប់​និស្ស័យ​ពី​ពេលនេះ​ឥឡូវនេះ​ទៅ ប្អូន​អើយ​បង​ខំប្រឹង​ហិចហោះ​ផ្លោះ​ស្កាត់​មករក​ប្អូន​ហេតុអ្វី​ក៏ ប្អូន​ធ្វើ​មិនដឹង​ផ្ទុំ​លក់​ធ្វើ​ព្រងើយ​យ៉ាងនេះ។ បង​នេះ​នឹង​នាំ​ប្អូន​ទៅ​ទី​ស្ថានរ​បស់បង​ដែលជា​ស្ថាន​សុខ​សួគ៌ា​មានសម្បត្តិ​មហាសាល គ្មាន​ទ្រព្យសម្បត្តិ​មនុស្ស​ណា​នឹង​ប្រៀប​បានឡើយ បង​នឹង​នាំ​ប្អូន​ហោះ​ផ្លោះ​ដែន​មហាសាគរ ដែន​គិរី​បុព្វ​តា​ទៅ​មើល​ម្រឹគីម្រឹគា​បក្សា​ក​ប្សី​ហិចហើរ​ច្រៀង​បំពេរ​នៅ​ទី​ស្ថាន​ព្រះ​ឥសូ។ លួងលោម​រួចស្រេច​ហើយ​គ្រុឌ​ក៏​លើក​ត្រកង​អង្គ​ប្រាណ​កែវ​កាកី​ថែថើប​ដោយ​ក្ដី​ស្រលាញ់​ពន់ពេក​ពុំ​ចេះ​ឆ្អែតឆ្អន់​ឡើយ។ ចំនែក​កាកី​នាង​បាន​ស្ដាប់ឮ​អស់​ស័ព្ទ​សំដី​ដែល​គ្រុឌ​បាន​និយាយ​ទាំងអស់ តែ​នាង​មិន​ហ៊ាន​ឆ្លើយតប​ទេ ព្រោះ​ថាបើ​នឹង​ឆ្លើយថា​ព្រម​នោះ​ដូចជា​អៀន​មាត់​ទើប​នាង​សំងំ​ធ្វើជា​កំពុង​លង់លក់​ដោយ​មិនដឹង​ខ្លួន។

វគ្កទី​ ​២

[កែប្រែ]

ដោយ​ឃើញ​ឱកាសល្អ​ក៏​ហោះ​នាំ​កែវ​កាកី​ទៅ​ដល់ទី​ស្ថាន​របស់ខ្លួន ដោយ​គ្មាន​នរណាម្នាក់​បានដឹង​ដាន​សោះឡើយ។

ដល់​ហើយ​គ្រុឌ​បានដាក់​កែវ​កាកី​លើ​ទីទែន​សយនា ហើយក៏​ប្រែ​ប្រាណ​ជា​ទេវបុត្រ​មួយរូប​ដ៏​ស្រស់​សង្ហា ចូលទៅ​បបោសអង្អែល​ថែថើប​កាកី​ដោយ​ក្ដី​ស្រលាញ់​ពេក​កន្លង។ ចំនែក​កាកី​ប្រើ​កិរិយា​ធ្វើជា​រុញច្រាន រូបអង្គ​ទេវបុត្រ​រួច​និយាយថាៈ

ឱ​ព្រះអង្គ​អើយ ខ្ញុំម្ចាស់​នេះ​មាន​ស្វាមី​រួចទៅហើយ មិនគួរ​ឡើយ​ព្រះអង្គ​មក​ស្នេហា​ចំពោះ​ខ្ញុំមចាស់​ដូចនេះ​ទៀត​ទេ​ម្យ៉ាងទៀត​ព្រះអង្គ​មិនគួរ​ឡើយ​មាន​ព្រះទ័យ​មិន​ស្មោះត្រង់​នឹង​ក្សត្រា​ទៅ​លបលួច​យក​ខ្ញុំម្ចាស់​ដោយ​មិន​គិត​អាណិត​ដល់​ព្រះទ័យ​ព្រះអង្គ​តិចតួច​ឡើយ ហើយ​នេះ​បើ​ខ្ញុំមចាស់​ព្រម​ស្រលាញ់ ព្រះអង្គ​ខ្លាច ក្រែង​ថ្ងៃក្រោយ​ទៅ ព្រះអង្គ​ណាយចិត្ត​ឈប់​ស្រលាញ់​ខ្ញុំម្ចាស់​ទៅយក​ស្រី​សួរ​មកវិញ​នោះ ខ្ញុំមចាស់​នឹង​ទៅជា​យ៉ាងណា អ្នកផង​នឹង​ដៀល​ថា​ជា​ស្រី​ស្រើប​មាន​ស្វាមី​ហើយ​ឆ្លៀត​ទៅយក​ប្ដី​ជា​គ្រុឌ​ទៀត ចំនែក​ព្រះអង្គ​ក៏មាន​ឈ្មោះថា​ជា​អ្នក​លួច​ភរិយា​គេ​មក​ដែរ។

គ្រុឌ​ស្ដាប់ឮ​សំដី​កាកី​និយាយ​ត្អូញត្អែរ​សព្វគ្រប់​ហើយ ក៏​ឆ្លើយ​វិញ​ថាៈ

បង​នេះ​ដឹង​ហើយ​ថា​ប្អូន​មាន​ស្វាមី​រួច ចំណែក​ព្រះអង្គ​ទ្រង់​ក៏​ស្រលាញ់​ទុក​ព្រះទ័យ​ចុះ​ពោះ​បង​ខ្លាំង​ណាស់ដែរ តែ​បង​មិន​ខ្លាច​ទ្រង់​ឡើយ​បើសិនជា​ទ្រង់​សណ្ដាប់​រឿងនេះ​នោះ។ ប្អូន​ដឹង​ទេ​កាលពី​ព្រឹក​មិញ​នេះ បើតាម​ចិត្ត​ដែល​ស្រលាញ់​ប្អូន​នោះ បង​ស្ទើរតែ​ស្ទុះ​ទៅ​កន្ត្រាក់​ចាប់បី​ប្អូន​ហោះ​មក​តែម្ដង​ទៅហើយ តែ​នេះ​បងការ​កេរ្តិ៍​ទាំង​ប្អូន​ទាំង​បង ដូច្នេះហើយ​ទើប​បង​ទ្រាំ​ដល់​យប់​ទើបបាន​យក​ប្អូន​មក​ទីនេះ ប្អូន​អើយ​ប្អូន​គិតក្រែង​គេ​និន្ទា​ដៀល​បង​ថា​លួច​ភរិយា​គេ តែ​ប្អូន​កុំ​ភ័យ​ថ្វី​ព្រោះ​កាលដែល​បង​យក​ប្អូន​មកនេះ មិនមាន​នរណា​មួយ​ស្គាល់​ដឹងថា​បង​នេះ​ជា​អ្នក​នាំ​ប្អូន​មក​ទី​នេះឡើយ។

កែវ​កាកី​ស្ដាប់​គ្រុឌ​ហើយ​សេន​ពេញចិត្ត​ពេក​ក្រៃ​ក្នុង​ចិត្ត​ជ្រួលច្របល់​ស្មាន​មិនត្រូវ តែ​សង្កត់ចិត្ត​ធ្វើជា​និយាយថាៈ

នេះ​ព្រះអង្គ​ពោល​ពាក្យ​បែបនេះ​នាំ​ឲ្យ​ខ្ញុំម្ចាស់​រឹងរឹតតែ​សង្ស័យថា ស្រី​សួរ​គ​គោក​ម្ដេចក៏​ព្រះអង្គ​មិន សព្វព្រះទ័យ បែ​ជា​មក​សព្វព្រះទ័យ​អ្វី​លើ​រូបខ្ញុំ​ម្ចាស់​ដែលជា​ស្រី​នៅ​ផែនដី​នោះ ឬមួយ​ក៏​ព្រះអង្គ​ពោលថា ស្រលាញ់​តែ​ព្រះ​ឱស្ឋ​ព្រះអង្គ​ទេ បើដូច្នោះ​មែន​ខ្ញុំម្ចាស់​នឹង​សោកសង្រេង​អស់​មួយជីវិត​ហើយ។

គ្រុឌ​បាន​ស្ដាប់​កាកី​និយាយ​រួច​ហើយក៏​ឆ្លើយ​លួងលោម​វិញ​ថាៈ

ឱ​កែវ​កាកី​ប្អូន​សំលាញ់​អើយ ពិតមែនតែ​ស្រី​សួគ៌​សែន​ស្រស់​ល្អ ស្អាត​មា​នគ​គោក​ក៏ពិតមែន តែ​បង​នេះ​មិនត្រូវ​ហរ​ទ័យ​សោះ ប្អូន​កុំ​ភ័យ​ថា​បង​នេះ​នឹង​ដោះដៃ​ចោល​ប្អូន​នោះ ចូរ​ប្អូន​ជឿ​បង​ចុះ​ថា ពាក្យ​ដែល​បង​និយាយ​ហើយ​ជា​ពាក្យពិត។

ស្ដេច​គ្រុឌ​មាត់​ចេះតែ​និយាយ ដៃ​ចេះតែ​បបោសអង្អែល​កែវ​កាកី ឲ្យ​លង់​ក្នុង​អារម្មន​ណ៍រ​កស្មាន​មិន​ត្រូវតែ​មាត់​ចេះតែ​និយាយថា​អាណិត ខ្លួន​ដែល​ត្រូវ​មក​បង្ខំ​ប្រតិព័ទ្ធ ដោយ​មិន​អាចជួយ ឬត​វា​បាន​ព្រោះ​ខ្លួន​ជា​ស្រី​ហើយ​មាន​តែមួយ​អង្គឯង។

ទោះជា​កែវ​កាកី​ខំ​និយាយ​យ៉ាងណា​ក៏​គ្រុឌ​មិនបាន​គិត​ឬ​ស្ដាប់​អ្វី​ទាំងអស់ គេ​គិតតែ​បី​ក្រសោប​ឱប​ប្រាណ​កែវ​កាកី​ហើយក៏​ស្រង់ក្លិន​ខ្លួន​កែវ​កាកី​ដែលជា​ក្លិនពិដោរ​យ៉ាង​ពិសេស​លើស​អស់​ស្រី​នានា​លើ​ភពផែនដី​ហើយ​ក្លិន​យ៉ាង​ពិសេស​ដែល​គ្រុឌ​បានទទួល​ហើយ​នោះ ធ្វើ​ឲ្យ​គ្រុឌ​ភ្លេច​អស់​ព្រៃព្រឹក្សា ភ្លេច​អស់​អាហារ​ដែល​ធ្លាប់តែ​បរិភោគ​ក្ដា​ជា​រៀងរាល់ថ្ងៃ។ ចំនែក​កាកី​ពេលនេះ​នាង​ក៏​ភ្លេច​អស់​នូវអ្វីៗ ដែល​ធ្លាប់មាន​ពីមុនមក​ដែរ ដូចជា​ល្បែង​កំសាន្តផ្សេងៗ ទាំង​ឧទ្យាន​ដែល​ធ្លាប់​លេង​កំសាន្ត​ជាពិសេស​នាង​ភ្លេច​ទាំង​ព្រះមហាក្សត្រ​ព្រហ្ម​ទ​ត្ត​ដែលជា​ស្វាមី​នាង​ទៀតផង។

យើង​ឈប់​ស្លេះ​រឿង​កែវ​កាកី​និង​ស្ដេច​គ្រុឌ​តែត្រឹម​នេះ​សិន សូម​បែ​មក​មើល​ឯ​ព្រះរាជវាំង​វិញ​ម្ដង ក្រោយ​ពេលដែល​មេឃង​ងិ​ត​ព្យុះភ្លៀង​ត្រូវបាន​ស្ងប់ស្ងាត់​ហើយ​នោះ ព្រះរាជា​ព្រហ្ម​ទ​ត្ត​យាង​ចូល​ក្រឡាបន្ទំ​ដើម្បី​រក​ព្រះ​មហេសី​កែវ​កាកី​ស្រាប់តែ​ស្ងាត់ឈឹង​ទ្រង់​ស្លុត​អស់អង្គ​ព្រះកាយ ទ្រង់​ដណ្ដឹងសួរ​អស់​ស្រីស្នំ​ភិ​លៀង​ទាំងឡាយ គ្មាន​នរណាម្នាក់​បានដឹង​ឡើយ។ ព្រះអង្គ​ទ្រង់​ចាត់​ឲ្យ​រត់​រក​គ្រប់​ទីកន្លែង​ដែន​មណ្ឌល​នៅតែ​មិនបាន​ជួប ទីបំផុត​ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ទ្រង់​ព្រះ​កន្សែង​នឹក​ស្ដាយ​កែវ​កាកី​ជា​ពន់ពេក​ទ្រង់​ព្រះ​ចិន្តា​ថាៈ

ឱ​មាស​មិត្តរ​បស់បង​អើយ​ពេលនេះ​តើ​ឲ្យ​បង​ទៅរក​ប្អូន​នៅឯណា? ប្អូន​អើយ​បង​នេះ​សែនស្ដាយ​ប្អូន​ពេក​កន្លង​ព្រោះថា​ប្អូន​ជា​ស្រី ដែល​ដឹង​អស់​ការ​រាក់​ជ្រៅ​ដឹង​ទាប​ដឹង​ខ្ពស់​សមជា​ឯក​ក្ស​ត្រី​ស្រី​កល្យាណ​មែន។ បង​ស្ដាយ​ប្អូន​មាន​ប្រាជ្ញា ចេះ​ចាត់ចែង​ចរចារ​ពុំ​ចេះ​ឆ្ងល់​ដល់​អ្វី​ឡើយ។ ប្អូន​ចេះដឹង​សុខទុក្ខ​ដល់​ស្រីស្នំ​ទាំងឡាយ ប្អូន​អើយ​បើ​គិតដល់​ក្លិន​ខ្លួន​នួនស្រី​ដែល​ធ្លាប់​ផ្ទុំ​ផ្ទឹម​ខ្នើយ​និង​បង​នោះ​បង​គិតថា​នឹង​គ្មាន​ស្រី ណា​នឹង​ប្រដូច​បានទេ បង​ធ្លាប់​យល់​ភ័​ក្រ​ប្អូន​គង់​ក្រសាល​ជិត​បង ធ្លាប់​ស្រង់​គង្គារ និង​រាំលេង​កំសាន្ដ នាំ​ឲ្យ​ទុក្ខសោក​ទាំង​ប៉ុន្មាន​និរាស​ចេញ​បាន​ហើយ​យល់​តែ​សេចក្ដីសុខ​ស្កប់ស្កល់​ពេញ​ទាំ​អ​កាយ ប៉ុន្តែ​ប្អូន​អើយ​ពេលនេះ​តើ​ប្អូន​ព្រាត់​ទៅ​ឯណា? តើ​បាន​សុខ​ឬ ក៏​ជា​ទុក្ខ? ប្អូន​អើយ​បើ​ពេលនេះ​បង​ដឹងថា​ប្អូន​នៅ​ស្ថាន​ណា​នោះ បង​នឹង​តាម​ទៅយក​ប្អូន​មកវិញ​ជាក់​ជាមិនខាន តែ​ពេលនេះ​ព្រលឹង​មាសបង​អើយ បង​បានតែ​គិត​ និងរងចាំ​ប្អូន​តែប៉ុណ្ណោះ។

ស្ដេច​ព្រហ្ម​ទ​ត្ត​ទ្រង់​សោកសង្រេង​នឹក​ជាយា​គ្រប់​ទិវារាត្រី ទ្រង់​ភ្លេច​ទាំង​ស្រង់​គង្គារ ភ្លេច​អស់ទាំង​ល្បែង​ដែល​ទ្រង់​ធ្លាប់​ក្រសាល​កំសាន្ត ភ្លេច​អស់​ស្រីស្នំ​និម្មល​ទាំងឡាយ ពេល​សោយ​ក្រយាស្ងោយ​ទ្រង់​សោយ

ទាំង​ទុក​សោក​គ្រាម​ក្រំ​ពេក​កន្លង។ ទីបំផុត​ព្រះអង្គ​ទ្រង់​ក៏​ត្រាស់​បញ្ជា​ឲ្យ​ហៅ​គ​ន្ធ័​ន មក​ចូលគាល់​ព្រះអង្គ​ហើយ​ទ្រង់​បាន​ប្រាប់​រឿង​ដែល​ជាយា​បាន​បាត់​ពី​ប្រាសាទ។ គ​ន្ធ័​ន​បាន​ស្ដាប់​ហើយក៏​ក្រាប​សម្ដេច​ព្រហ្ម​ទ​ត្ត​ហើយ​ទូល​ថាៈ

សូម​ទ្រង់​ព្រះមេត្តាប្រោស កាលដែល​ព្រះអង្គ​ទ្រង់​ក្រសាល​បាស្កា​និង​ចៅ​មាណព​នោះ ទូលបង្គុំជាខ្ញុំ​បានឃើញ​ព្រះ​មហេសី​ទ្រង់​យាង​ឆ្ពោះទៅ​ទ្វារ​ហើយ​មើលទៅ​ចៅ​មាណព ចំនែក​ចៅ​មាណព​ក៏បាន​មើលទៅ ព្រះ​មហេសី​វិញ​ដែរ ហើយក៏​បាន​ញញឹម​ដាក់គ្នា​ទៀតផង។ ទូលបង្គំជាខ្ញុំ​ឃើញ​ហើយ​មាន​សេចក្ដី​ក្រោធ យ៉ាងខ្លាំង​ជំនួស​ព្រះអង្គ ទូលបង្គំ​ស្ទើរតែ​ស្ទុះ​ទៅ​ស៊ី​សា​ចើ​ទាំង​រស់​ទេ ប៉ុន្តែ​ទូលបង្គំ​ខំ​ទប់​កំហឹង​ហើយ​សញ្ជឹង​គិតថា បើសិនណា​ចៅ​មាណព​ជា​មនុស្ស​ធម្មតា​នៅ​ស្រុក​អាយ​ហេតុ​ម្ដេចក៏​ឃើញ​ហើយ​មិន​ថ្វាយ បង្គំ​យ៉ាងនេះ ម្យ៉ាងទៀត​បើ​អ្នក​មកពី​ឆ្ងាយ​វិញ​នោះ​ហេតុ​ម្ដេចក៏​ទៅមក​បាន​ឆាប់​យ៉ាងនេះ? ទូលបង្គំ​គិត​មើលទៅ​ឃើញថា​ប្លែក​ណាស់ ឬមួយ​ក៏​ចៅ​មាណព​ជា​ក្រុង​គ្រុឌ​ក្លែងរូប​កាយ​បំភ័ន​ភ្នែក​ដើម្បី​លេង​បាស្កា និង​ព្រះអង្គ ហើយ​លបលួច​យក​អគ្គ​ទេពី​ទៅ​សោយសុខ​នៅ​សិម្ពលី ហើយ​មើលទៅ​ទូលបង្គំ​យល់​ដូច្នេះ ប៉ុន្តែ​យ៉ាងណា​នោះ​សូមទាន​ល្អងធូលីព្រះបាទ​រង់ចាំ៧ថ្ងៃ​សិន ទូលបង្គំ​គិតថា​គេ​ប្រាកដជា​នឹង​មក​ជាមិនខាន​ពេលនោះ​យើង​នឹង​តាមដាន​ឲ្យ​បានដឹង​ការពិត ហើយ​បើ​បានដឹង​ប្រាកដ​ហើយ​យើង​នឹង​ប្រើ​កល​យ៉ាងណា​ដើម្បី​ឲ្យ​គេ​ជូន​ព្រះ​មហេសី​ត្រឡ​បើ​មកវិញ។

អង្គ​ក្សត្រ​ព្រហ្ម​ទ​ត្ត​ទ្រង់​ស្ដាប់​គ​ន្ធ័​ន​ហើយ ហាក់​បាន​ធូ​ស្បើយ​ក្នុង​អារម្មណ៍​ខ្លះ​ទើប​មាន​ព្រះបន្ទូល​ថាៈ

ហៃ​គ​ន្ធ័​នប​ង​សំលាញ់​អើយ បើ​ពិត​ដូច្នោះ​មែន​អង្គ​អញ​សែន​ត្រេកអរ​ក្រៃ​ហើយ​ដូច្នេះ​ចូរ​បង​រៀបចំ​ប្រុងប្រៀប​ផង​ចុះ​ហើយ​កាលដែល​ធ្វើដំនើរ​ក្នុង​ផ្លូវ​ឆ្ងាយ​នោះ ចូរ​បង​ប្រយ័ត្នប្រយែង​ខ្លួនប្រាណ​ផង ហើយយ៉ាងណាៗនោះ​សូម​បង​ឆា​បើ​ត្រឡ​បើ​មកវិញ។

គ​ន្ធ័​ន​ស្ដាប់​ហើយក៏​ក្រាបបង្គំ​លា​ព្រះមហាក្សត្រ​ត្រលប់​ទៅ​ទី​ស្ថាន​របស់ខ្លួន​វិញ ចំណែក​អង្គ​ក្សត្រ​ទ្រង់​ក៏​យាង​ចូល​ក្រឡាបន្ទំ​ដែរ​តែ​ទ្រង់​ចេះតែ​មានការ​សោកសៅ​នឹករលឹក​កែវ​កាកី​ជានិច្ច។​​​​​

វគ្កទី​ ​៣

[កែប្រែ]

យើង​ឈប់​ស្លេះ​រឿង​ស្ដេច​សោយសោក​ត្រឹមនេះ​សិន យើង​បែ​មក​មើល​ស្ដេច​គ្រុឌ​និង​កែវ​កាកី​វិញ ម្ដង នៅពេលដែល​គ្រុឌ​និង​កាកី​បាន​តើន​ពី​ផ្ទំ​មក​នោះ ស្ដេច​គ្រុឌ​បាន​លោម​កាកី​ថាៈ

ឱ​ប្អូន​ស្ងួន​មាសមៃ​ស្រី​សោភា បង​នឹង​នាំ​ប្អូន​ទៅ​កំសាន្ដ​ដល់​ជ្រុងជ្រោយ​ព្រៃ​ជ្រៅ​រួចហើយ និង​ហួស​ទៅដល់​ស្រះ​ជលស័យ​ទៀតផង។

និយាយ​រួច ស្ដេច​បក្សា​ក៏​លើក​បីត្រកង​កាកី​ហើយ​ហោះ​ផ្លោះ​គិរី​សុមេរុ​ជាទី​កំសាន្ដ​ទ័យា​គ្រុឌ​រៀបរាប់​ប្រាប់​កាកី​ថាៈ

- ប្អូន​អើយ​ប្អូន​មើល​បុព្វ​តា​សុមេរុ​វ​ង្កូ​ល​នេះ គួរ​ស្ងប់​ស្ងែ​ង​ណាស់​គឺថា​កំពូល​ដ៏​ខ្ពស់​របស់​វា​មាន​ពន្លឺ​ចិញ្ចែងចិញ្ចាច​សឹង​ជា​មណី​រង្សី និង​ប្រៀបបាន​ដូចជា​សែង​សូរិយា​សន្ធោសន្ធៅ​ក្រហមច្រាល​ឆ្អិនឆ្អៅ ដូចជា​ត្បូង ទទឹម​ដែល​ចាំង​ឆ្លុះ​នឹង​ថ្ម​និល ប្អូន​អើយ​សឹង​មាន​ពន្លឺ​ភ្លឺ​ផ្លេក​ទាំងអស់ ចំណែក​ព្រៃ​ដ៏​ខៀវស្រងាត់​នេះ​វិញ ប្អូន មើល​ត្រង់​កន្លែង​នោះ​ជាទី​កន្លែង​ទឹកធ្លាក់​ដ៏​ខ្ពស់​ដែលមាន​ទឹក​ហូរ​ស្រោចស្រព​ទៅ​សមុទ្រ ហើយ​ចំនែក​នៅសមុទ្រ​វិញ ប្អូន​មើលចុះ​មាន​មច្ឆា​តូចធំ ហែបហែល​គាង​គូ​ប្រដេញ​គ្នា​យ៉ាង​សប្បាយ ខ្លះទៀត​លោត​ទៅ​ពាំ ចាប់​ចំណី​ទន្ទាំទន្ទេង​បង្ក​ឲ្យ​មាន​រលក​ទឹក​ខ្ចរខ្ចាយ​មើលទៅ​គួរ​ឲ្យ​សប្បាត​ណាស់។

បន្ទាប់ពី​បានរ​រៀបរាប់​សុមេរុ​វ​ង្កូ​ល និង​សមុទ្រ​មក​ស្ដេច​បក្សា​ក៏​ហោះហើរ​នាំ​កែវ​កាកី​ទៅ​មើល​ដល់​ព្រះ​ហេម ពា​ន្ត មើល​គិរី​បុព្វ​តា សត្វ​បក្សាបក្សីម្រឹគីម្រឹគា​តូចធំ ដេញ​ប្រឡែង​គ្នា​ពេញ​ព្រៃព្រឹក្សា​មើលទៅ​គួរអោយ សប្បាយរីករាយ​ណាស់។ លុះ​មើល​ចប់សព្វគ្រប់​ហើយ​គ្រុឌ​ក៏​នាំ​កែវ​កាកី​ត្រឡប់​ទៅ​ក្រុង​សិម្ពលី​វិញ។

ធ្មេចបើកៗដល់​គំរប់៧ថ្ងៃ​ស្ដេច​គ្រុឌ​គិតថាៈ

-​​ ឱកាស​អង្គ​អញ​លបលួច​កែវ​កាកី​មក​សិម្ពលី​នេះ​ដ​លើ​គំរប់៧ថ្ងៃ​ហើយ គឺ​ដល់ពេល​ដែល​អញ​ត្រូវ​ទៅលេង បាស្កា​ជាមួយ​ស្ដេច​ព្រហ្ម​ទ​ត្ត​ទៀតហើយ នេះ​បើ​អញ​មិន​ទៅ​ទេ​នោះគេ​នឹង​សង្ស័យ​មកលើ​រូប​អញ​ថា​លួច ពង្រត់​នាង​កែវ​កាកី​ជាក់​ជាមិនខាន។

គិត​ស្រេច​ហើយ​ទើប​គ្រុឌ​សំរេចចិត្ត​ប្រាប់​កែវ​កាកី​ដោយ​លួងលោម​ថាៈ

- ហៃ​កែវ​កាកី​ថ្លើមរ​បស់បង​អើយ ពេលនេះ​គឺ​ដល់ពេល​កំនត់៧ថ្ងៃ​ដែល​បង​ត្រូវ​ទៅលេង​បាស្កា​ហើយ ចូរ​ប្អូន នៅទីនេះ​ចុះ​ណា៎ បង​សូម​លា​ប្អូន​ទៅ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ លុះ​រសៀល​ព្រះ​សូរិយា​បង​នឹង​ត្រលប់​មកជួប​ប្អូន វិញ​ជាក់​ជាមិនខាន។

កាកី​ស្ដាប់​គ្រុឌ​និយាយ​រួចហើយ ក៏​បង្គំ​ទូល​វិញ​ថាៈ

- ប​ពិត​ព្រះអង្គ​ដ៏​មានគុណ​អើយ សូម​ព្រះអង្គ​គន់​គិត​ប្រណី​ដល់​រូប​កាកី​ជា​ស្រី បើ​ទុក​នៅ​កន្លែង​តែ​អង់​ឯង ដូច្នេះ​ប្អូន​ពិតជា​ខ្លាច​ណាស់ រាល់ថ្ងៃ​កាកី​និត្យនៅ​ក្រាន់​បាន​ព្រះអង្គ​ជាទី​ពំនាក់ ឥឡូវ​បើ​ព្រះអង្គ​យាង​ទៅ ប្អូន​ពិតជា​ខ្លាច​ណាស់ ខ្លាច​ខ្មោច​ព្រៃ​ស្ថិតនៅ​ទី​ស្ថាន​នេះ ឬ​មូ​យ​ក៏មាន​យក្ស​សាមាន្យ​មក​ប៉ង​ព្យាបាទ​លើ​រូប ប្អូន​នោះ​ប្អូន​ពិតជា​មិនអាច​ត​ឫទ្ធិ​និង​គេ​បានទេ​នេះ​ម្យ៉ាង ម្យ៉ាងទៀត​ប្អូន​នេះ​ធ្លាប់មាន​ប្រុស​មួយ​ហើយ​លែង​លះបង់​មក​រួមរស់​និង​ប្រុស​ដទៃ ឃើញថា​វា​ពុំ​ប្រពៃ​រួចទៅហើយ នេះ​បើ​ថែម​ប្រុស​ថ្មី​មួយទៀត​នោះ វា​ប្រាកដ ជា​ខុស​និង​ច្បាប់​ពេក​ណាស់ណា៎ដូច្នេះ​សូម​ព្រះអង្គ​កុំ​យាង​ទៅ​ចោល​ខ្ញុំម្ចាស់​ថ្វី។

គ្រុឌ​បក្សា​ស្ដាប់ឮ​កែវ​កាកី​និយាយអង្វរ​ដូច្នេះ ហាក់​មានចិត្ត​ទោរទន់​អាណិត​ក៏​លួងលោម​វិញ​ថាៈ

ហៃ​កែវ​កាកី​ថ្លើមថ្លៃ​មាសបង​អើយ ពេលនេះ​ណា​បើ​បង​មិន​ទៅ​ទេ ម្លេះ​សម​គេ​នឹង​គិតថា បង​នេះ​បាន​លប លួច​យក​ប្អូន​មក​មិន​ខាន ប្អូន​អើយ​ចូរ​ប្អូន​កុំ​សោកា​ថ្វី ព្រោះថា​បង​ទៅ​មិនយូរ​ឡើយ ត្រឹម​សូរិយា​ទន់​ទេ​បង​នឹង​វិលវៃ​រក​ប្អូន​ជាក់​ជាមិនខាន មួយទៀត​បង​នឹង​សែកមន្ត​ចង​ទ្វារ​ប្រាសាទហើយ​ទោះបីជា​ខ្មោច ព្រាយ បី​សាច​ឯណា​ក៏ដោយ​មិនអាច​ស្រាយ​បានឡើយ។

លួងលោម​រួចហើយ គ្រុឌ​បក្សា​បាន​ត្រកង​កែវ​កាកី​យក​ដាក់​លើ​ក្រឡាបន្ទំ រួច​ក៏​ចេញមក​សែកមន្ត​ចង​ទ្វារ ប្រាសាទ​ហើយ ក៏​ហោះ​ផ្លោះ​រំលង​ជលសារ​គិរី​បុព្វ​តា​រួច​ហើយក៏​មកដល់​គោលដៅ​ដើម​ជ្រៃ​ដូច​បំណង គ្រុឌ​ក៏បាន​ប្រែ​ប្រាណ​ជា​មាណព​កាលណា​ក៏​ប្រញាប់​យាត្រា​ទៅរក​ប្រាសាទ​ដែល​អង្គ​ព្រហ្ម​ទ​ត្ត​គង់នៅ។

ព្រះមហាក្សត្រ​ទ្រង់​ទត​ឃើញ​មកដល់​ដូច្នោះ​មាន​សេចក្ដី​ក្រោធ​យ៉ាងខ្លាំង ប៉ុន្តែ​ទ្រង់​ខំ​រំងាប់​សេចក្ដី​ក្រោធ​ធ្វើ ជា​មិនដឹង ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​រៀប​ក្ដារ​បាស្កា​មាណព​គ្រុឌ​ហាក់​រអៀសខ្លួន​ដែរ តែ​ធ្វើ​ពើ​ជា​មិនដឹង​អ្វី​ទាំង អស់​អង្គុយលេង​ធម្មតា។ លុះដល់​សូរិយា​ទន់​ទេរ​ជ្រេ​បន្តិច មាណព​ក៏​ក្រាប​សមពះលា​ស្ដេច​ត្រលប់​ទៅ​ទី ស្ថាន​របស់ខ្លួន​វិញ មាណព​ធ្វើដំនើរ​សំដៅទៅ​ដើម​ជ្រៃ​ដោយ​មិនដឹង​ខ្លួន​ថា មាន​គ​ន្ធ័​ន​ដើរ​តាម​ពីក្រោយ​ទេ។

ដល់​ដើម​ជ្រៃ​ហើយ​មាណព​ក៏​ប្រែ​ប្រាណ​ជា​គ្រុឌ​ភ្លៀម ចំណែក​គ​ន្ធ័​ន​វិញ ក៏​ប្រែ​ប្រាណ​ជា​ស្រ​ម៉ើ​ល​ដ៏​តូច​មួយ​ទុំ​លើ​រោម​របស់​គ្រុឌ។ ដោយ​ក្នុង​ចិត្ត​នឹក​ទៅដល់​កាកី ហើយ​ប្រញាប់​ត្រលប់​ទៅវិញ​នោះ គ្រុឌ​មិនបាន​ចាប់ អារម្មណ៍​ដឹងថា​មាន​អ្វី​តោង​ខ្លួន​នោះឡើយ គេ​បាន​ហោះ​ផ្លោះ​ជលសារ​សំដៅ​សិម្ពលី​ភ្លាម ដល់​ហើយក៏​ស្រាយ​មន្ត​បើកទ្វារ​ប្រាសាទ​ហើយ​ចូល​ទៅរក​កែវ​កាកី​ដោយ​ក្ដី​សប្បាយរីករាយ​ក្នុង​ចិត្ត​ឥតឧបមា ទាំងពីរ​កាយា​សេព​សុខ​សោត​និ​ន្ទ្រា​ឥតមាន​អំពល់​ខ្វល់​អ្វី​ឡើយ។

ព្រឹកព្រាង​ភ្លឺស្វាង​ព្រះ​សូរិយា​ចាំង​ឆ្លុះ​រស្មី​ភ្លឺ​ត្រចះ​ឯ​មណ្ឌល​សិម្ពលី​ក្រុង​គ្រុឌ​តើន​ពី​ក្រលាបន្ទំ ហើយក៏​សំណេះសំណាល​និង​កែវ​កាកី​មហេសី​សំណ​ព​ព្រមទាំង​លា​នាង​ឧ​ត្ត​ម ដើម្បី​ចេញទៅ​រក​ចំណីអាហារ​នៅឯ​ព្រៃព្រឹក្សា​លុះ​លា​រួច​ហើយក៏​ចេញ​ចាក​មក​ក្រៅ​ហើយ​សែកមន្ត​ចង​ទ្វារ​ប្រាសាទ​ហើយក៏​ហោះ​ផ្លោះ​ផ្លោង​ចេញទៅ​បាត់។

ក្រោយ​ពេលដែល​គ្រុឌ​ចេញទៅ​ផុត​បន្តិច​គ​ន្ធ័​ន​ក៏​ប្រែ​ប្រាណ​មកវិញ កាកី​បានឃើញ​គ​ន្ធ័​ន​ដូច្នោះ​ក៏​គិតថាៈ

- នេះ​មុខជា​ព្រះមហាក្សត្រ​ត្រាណត្រើយ​ប្រើ​ឲ្យ​មករក​អញ​ហើយ គួរ​អញ​ប្រើ​កល​ដើម្បី​ឲ្យ​គ​ន្ធ័​ន​យល់ថា​អញ​នេះ​ព្រួយចិត្ត។

គិត​រួចស្រេច​ហើយ​កាកី​ក៏​និយាយ​ទៅកាន់​គ​ន្ធ័​ន​ថាៈ

- ឱ​ថ្ងៃនេះ​ជា​ភ​ព្វ​ល្អ​របស់ខ្ញុំ​ពេក​ក្ដាត់ ដែល​បាន​ជួប​បងគ​ន្ធ័​ន ធ្វើ​ឲ្យ​ប្អូន​បាន​ធូ​ស្បើយ​ក្នុង​ចិត្ត​ខ្លះ បង​អើយ​ប្អូន​សព្វថ្ងៃ​កើតទុក្ខ​អ្វី​ម្លេះ​ទេ គិតថា​នឹងមិន​បាន​ត្រលប់​ទៅវិញ​ទេ តែ​ពេល​ប្អូន​បាន​ធូរចិត្ត​ហើយ ប្អូន​ចង់ដឹងថា​បង​មក​ដោយ​វិធី​ណា​ទៅ? ព្រះអង្គ​ប្រើ​ឲ្យ​បង​មក ឬមួយ​ក៏​បង​ដឹង​ហើយ​មក​ដោយ​ចិត្ត​ឯង?

គ​ន្ធ័​ន​ស្ដាប់​កាកី​ហើយក៏​ឆ្លើយ​ទៅវិញ​ថាៈ

- ខ្ញុំបាទ​មក​ទីនេះ​ដោយ​ចិត្ត​ឯង​ទេ មិនមាន​នរណាម្នាក់​ដឹង​ឡើយ។ ខ្ញុំ​បាន​និម្មិត​កាយ​អោយ​តូច​ហើយ​ជ្រែក​តោង​រោម​គ្រុឌ​មក​ទេ ចំនែក​ព្រះអង្គ​ទ្រង់​ពុំបាន​ព្រួយព្រះទ័យ​គិតដល់​អ្នក​ឡើយ តែ​ចំពោះ​ខ្ញុំ​វិញ​កាល ដែល​ខ្ញុំ​ខំប្រឹង​ស្វះស្វែង​មកនេះ​គឺ​ខ្ញុំ​នឹក​អាណិត​ដល់​អ្នក​ទេ ឥលូវ​ព្រេងវាសនា​គឺ​បាន​នាំ​ខ្ញុំ​អោយមក​ជួប​អ្នក​ពិតមែន។

កាកី​ឮ​ពាក្យ​គ​ន្ធ័​ន​និយាយ​ពាក្យ​បញ្ចូល​ចិត្ត​ប៉ង​លើ​រូប​ខ្លួន​ដូច្នោះ ក្នុង​ចិត្ត​គិត​អរ​ដែរ តែ​ធ្វើជា​ស្មោះ​ចំពោះ​ព្រះមហាក្សត្រ​ទើប​ឆ្លើយ​វិញ​ថាៈ

- នេះ​ពិតជា​បុណ្យ​ព្រេងសំណាង​មែនហើយ ដែល​បាន​នាំ​បងអោ​យមក​ដល់​ទីនេះ ខ្ញុំ​គិតថា​វា​ជា​ផ្លូវ​ដ៏​ល្អ​ដែល​បង​នាំ​ដំណឹង​ទៅ​ទូល​ព្រះអង្គ ទ្រង់​ប្រាកដជា​សប្បាយ​ព្រះទ័យ ហើយ​និង​សង​បង​យ៉ាង​ពេញចិត្ត​ជាក់​ជាមិនខាន។

- ខំ​ស្កាត់​ពី​នាយ​ដល់​អាយ​សង្វាត​ស្វែងរក​ស្ទើ​ស្លាប់​ខ្លួន បានមក​ដល់​ហើយ​គ្មាន​បានទទួល​គុណ​អ្វី​សូម្បីតែ បន្តិច បែ​ជា​អោយ​ព្រះមហាក្សត្រ​សងគុណ​ជំនួស​ឯនាយ​ឯណោះ​ទៅវិញ ទ្រង់​ប្រាកដជា​មិនបាន​ដឹង​ពី​ការដែល​ខំ​ស្វះស្វែង​នោះទេ គួរ​ណាស់​តែ​អ្នក​នៅឯ​នេះ​ដឹងគុណ​ខ្លះ​ទើប​គួរសម (គ​ន្ធ័​ន​ធ្វើ​ឆ្លើយ​បែប​អន់ចិត្ត)

កាកី​ស្ដាប់​ហើយ​ធ្វើជា​សើច​ហើយ​និយាយថាៈ

- តើ​ខ្ញុំ​មាន​អ្វី​ថ្លៃថ្លា​ទៅ​ដែល​ធ្វើអោយ​បងគ​ន្ធ័​ន​អរ​នោះ?

- មាន​គឹ​ពិតជា​មាន តែ​អ្នក​ពុំ​នឹក​ដល់​សោះ

- បង​ថា​ប្អូន​មាន​អ្វី​នោះ​ប្អូន​មិនដឹង​ទេ តែ​ប្អូន​មានតែ​ខ្លួន​ប៉ុណ្ណោះ នឹង​ធ្វើជា​ខ្ញុំបំរើ​ក្រែង​មិន​ទទួល ហេតុនេះ ហើយ​ទើប​ប្អូន​ថា​មិនមាន​នោះ។

គ​ន្ធ័​ន​ស្ដាប់​កាកី​ហើយក៏​ញញឹម​សង​វិញ​ហើយ​និយាយថាៈ

ខ្ញុំ​នេះ​សង្វាត​មកពី​នាយ​ដល់​អាយ គ្មាន​គិត​ប្រាថ្នា​អ្វី​គិតតែ​ម្យ៉ាង​តែប៉ុណ្ណោះ ថាបើ​បាន​នោះ​អរ​លើសអ្វីៗទាំងអស់។

- តើ​អ្វី​ទៅ​ដែល​អ្នក​ប្រាថ្នា​នោះ? (កាកី​ធ្វើ​ពើ​សួ​រគ​ន្ធ័​ន)

វគ្កទី​ ​៤

[កែប្រែ]

-គឺ​រូប​អ្នកនឹង​ហើយ​ដែល​ខ្ញុំ​ប្រាថ្នា បើ​អ្នក​ព្រម​ស្រលាញ់​ខ្ញុំ​នោះ ខ្ញុំ​ពិតជា​អរ​លើស​អ្វី​ទាំងអស់​មែន។

កាកី​ស្ដាប់​គ​ន្ធ័​ន​ហើយ នាង​ក៏មាន​ចិត្ត​ត្រេកអរ​ដែរ​តែ​ធ្វើជា​ស្មោះ​ចំពោះ​ស្ដេច​ព្រហ្ម​ទ​ត្ត ក៏​ឆ្លើយ​ទៅវិញ​ថាៈ

នោះ​មិន​បានទេ​ណា៎​បង ប្អូន​នេះ​ខ្លាច​ថា​បង​នឹង​បង់ទ្រព្យ នឹង​រក​ដោះខ្លួន​មិន​រួច​ណា​បង។

គ​ន្ធ័​ន​ឮ​កាកី​និយាយ​ដូច្នោះ ក្នុង​ចិត្ត​កើតក្ដី​ប្រតិព័ទ្ធ​យ៉ាងខ្លាំង​ក៏​ខិតចូល​ជិត​នែបនិត្យ​កាយ លូកដៃ​អោប​កា​កូ​នែបនិត្យ​ដោយ​ក្ដី​ស្រលាញ់​ពេញចិត្ត​យ៉ាងខ្លាំង។ ចំនែក​កាកី​ក៏​ពេញចិត្ត​ចំពោះ​គ​ន្ធ័​ន​ដែរ ប៉ុន្តែ​កា​កេរ្ដិ៍​ជា​ស្រី​នាង​ធ្វើជា​និយាយថាៈ

អញ​ស្មាញ​ជា​ស្មោះ ថា​ទៅ​ប៉ុណ្ណោះ​ស្រាប់តែ​វិល​វេះ ប្រលោម​ប្រលែង អញ​ឯង​អញ​នេះ ហ៊ា​ម​ហួស​ម្ដេច​ម្លេះ អញ​ពុំដែល​យល់។

មាត់​ចេះតែ​ប្រកែក​ដោយ​កល​មាយា ចំនែក​ខ្លួនប្រាណ​បណ្ដោយអោយ​គ​ន្ធ័​ន​កៀកកើយ​តាម​អំពើ​ចិត្ត។ គ​ន្ធ័​ន​យល់ថា​នាង​មិន​ប្រកែក​អ្វី​ទេ នោះ​ក៏​រួមរស់​យ៉ាង​សុខក្សេមក្សាន្ដ​នឹង​គ្នា​បំភ្លេចចោល​នូវ​អ្វី​ទាំងអស់ សូម្បីតែ​សង្សារ​ថ្មោងថ្មី​របស់​កាកី​ក៏ត្រូវ​ភ្លេច​ដែរ។

លុះ​ព្រះ​សូរិយា​បន្ទាបខ្លួន​ចុះ​បន្តិចម្ដងៗបាំង​បាត់ និង​គិរី​ទើប​គ​ន្ធ័​ន​ប្រែកាយ​ជាស​ភាព​ដើម​វិញ។ ដើម្បី​កុំអោយ​គ្រុឌ​សង្ស័យ។ ចំនែក​គ្រុឌ​បេះ​បាន​ផ្លែ​ផល្លា​គ្រប់មុខ​ហើយ ចរ​ចូល​មណ្ឌល​វិញ​ដោយ​ពុំបាន​ដឹងថា គ​ន្ធ័​ន​មក​លួច​រួមរស់​នឹង​កែវ​កាកី​ទេ។ ធ្មេចបើកៗរយៈពេល៦ថ្ងៃ​បាន​កន្លងផុតទៅ​យ៉ាង​ឆាប់រហ័ស​ថ្ងៃទី៧ក៏បាន​ចូលមក​ដល់​គ្រុឌ​បានរៀបចំ​ប្រាណ​ហើយ​ផ្ដែផ្ដាំ​លា​កែវ​កាកី​សង្សា​ថ្មោងថ្មី​បណ្ដូលចិត្ត​ដើម្បី​ទៅលេង​បាស្កា​ជាមួយនឹង​ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ចំនែក​គ​ន្ធ័​ន​ដឹង​ការ​ដូច្នោះ​ក៏​មក​ក្បែរ​ហើយ​តោង​រោម​គ្រុឌ​បាន​យ៉ាង​ងាយ ដោយ​គ្រុឌ​មិន​ចាប់អារម្មណ៍​សូម្បីតែ​បន្តិច​ឡើយ។ លុះ​ផ្ដែផ្ដាំ​រួចហើយ​គ្រុឌ​ក៏​ហោះ​ផ្លោះ​មហាសាគរ​ហើយក៏​បាន​ចូលដល់​មណ្ឌល​ទី​ដើម​ជ្រៃ​របស់ខ្លួន។

បន្ទាប់ពី​បាន​ប្រែកាយ​ជា​មាណព​ដ៏​ស្រស់ស្អាត​រួច​ហើយក៏​ប្រញាប់​ចរ​ចូល​ទៅរក​ព្រះមហាក្សត្រ​ភ្លាម … ព្រះអង្គ​ព្រហ្ម​ទ​ត្ត​យល់​ជាក់​ជា​មាណព​មក​ដូច្នោះ ក៏​ត្រាស់បង្គាប់​អោយ​រៀប​ក្ដារ​អោយ​ទ្រង់​ក្រសាល​បាស្កា​ជាមួយ​មាណព។

មាណព​សង្ហារ​នៅ​លេង​បាស្កា​ជាមួយ​ស្ដេច​ព្រហ្ម​ទ​ត្ត​រហូតដល់​ថ្ងៃរសៀល​ជ្រាលជ្រេរ​បន្តិច​ទើប​ថ្វាយបង្គំ​លា​ត្រលប់​ទៅ​ទី​ស្ថាន​របស់ខ្លួន​វិញ។មាណព​ចេញផុត​ទៅ​ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ទ្រង់​ក៏​យល់ឃើញ​គ​ន្ធ័​ន​មកដល់​ដែរ ទ្រង់​ត្រាស់​សួរ​គ​ន្ធ័​ន​ថាៈ

-ហៃ​បងគ​ន្ធ័​ន បង​ចរលីលា​ទៅរក​កាកី​នោះ តើ​បាន​ដំណឹង​យ៉ាងណាដែរ?

គ​ន្ធ័​ន​ស្ដាប់ឮ​ព្រះអង្គ​ត្រាស់​សួរ​ដូច្នោះ​ក៏​ប្រញាប់​ឆ្លើយថាៈ

-ប​ពិត​ព្រះករុណា​ជា​ម្ចាស់​ទូលបង្គំជាខ្ញុំ​បាន​ត្រេ​ចរក​គ្រប់ទិសទី​មិនបាន​ជួប​បែ​ជា​ទៅ​ជួប​ឯ​មណ្ឌល​សិម្ពលី​ឯណោះ​ទៅវិញ​ឃើញថា គ្រុឌ​វា​បាន​ពង្រត់​ក្ស​ត្រី​យកទៅ​រួមរស់​ជាមួយនឹង​គ្នា​មែន។ ចំនែក​ទូលបង្គំ​រង់ចាំ​មើល​ពេល​គ្រុឌ​មិន​នៅ​ល៏​បង្ហាញខ្លួន​ភ្លាម កាកី​ឃើញ​ហើយ​ដណ្ដឹងសួរ​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​ធ្វើជា​ស្រដី​រឿង​ផ្សេង​ទៅវិញ ព្រោះ​ចង់ដឹង​ការពិត​ថា​តើ​កាកី​នៅ​បារម្ភ​ពី​សុខ​ទូ​ក្ខ​ព្រះអង្គ​ដែរឬទេ? ប៉ុន្តែ​គ្មានទេ កាកី​បែ​ជាមាន​កិរិយា​មិន​គប្បី​គឺ​ចូល​ជិត​និយាយ​ដោយ​ស្និទ្ធស្នាល និង​ប្រើ​កល​មាយា​ដាក់​ទូលបង្គំ​ទៅវិញ គ្មាន​ទុក្ខ​បន្តិច​សោះឡើយ ទូលបង្គំ​គិតក្នុងចិត្ត​ថា​យើៈ

“អ្នកនេះ​ដល់​ម្លេះ​មិញ​តើ​ ឯ​ម្លេះ​ថាបើ វិល​មក​បូរី។ ទំនងជា​ល្អងធូលី ព្រះបាទ​ពុំ​ភី- រម្យ​រួម​ស្នេហ៍ស្នង។

ត្បិត​គ្រុឌ​ពង្រត់​ទៅ​គ្រង​រួមរស​កន្លង​ជា​ពី​អង្គ​ហើយ។ ហើយ​ច្បាប់​ទំលាប់​មុន​ឡើយ មហេសី​ត្រាណត្រើយ​ពុំដែល​ដូច្នេះ។

ទូលបង្គំ​គិត​ឃើញ​ដូច្នេះហើយ ទើប​ហ៊ាន​លរ​លេង​តទល់ និង​នាង​វិញ​ដោយ​ពុំ​បានទូល​ព្រះអង្គ​ជាមុន។

ព្រះមហាក្សត្រ​ព្រះបាទ​ព្រហ្ម​ទ​ត្ត​ទ្រង់​សណ្ដាប់​គ​ន្ធ័​ន​និយាយ​ដូច្នេះហើយ​ទើប​ព្រះអង្គ​ត្រាស់​ទៅកាន់​គ​ន្ធ័​ន​វិញ​ថាៈ

-ហៃ​បងគ​ន្ធ័​ន បង​កុំ​សង្ស័យ​ភិតភ័យ​ថ្វី​ព្រោះថា​អញ​នេះ​ពុំ​យកទោស​អ្វី​ពី​បង​ឡើយ ចូរ​បង​កុំ​បារម្ភ​ខ្លាច​ថ្វី។ សោក​ថ្វី​មេ​ស្រី​ចិត្ត​ងាយ​នោះ បើ​វា​ដល់​ម្លេះ​អស់ហើយ តើន​រណា​នឹង​រាប់បាន​ទៀត។ ហើយ​បើ​ធ្វើ​ខ្លាំង​ជាងនេះទៀត​ក៏​អញ​មិន​ខឹង​ដែរ​អញ​នឹង​ពុំ​យកគុណ​ជា​ទោស​ឡើយ។ឥឡូវនេះ​ចូរ​បង​គិត​រក​ឧបាយកល​យ៉ាងណា ដើម្បី​យក​វា​ឲ្យ​បាន​មកវិញ​គ្រាន់​នឹង​មើលមុខ​លេង​កុំ​ឲ្យ​វា​ពង្រត់គ្នា​ទៅ​នៅ​ដោយបាន​សុខ​សប្បាយ​តាមចិត្ត​វា​នោះ។ គ​ន្ធ័​ន​ស្ដាប់​អង្គ​មហាក្សត្រ​មានបន្ទូល​រួច​ទើប​ក្រាបបង្គំ​ទូល​ថាៈ

-ទូលបង្គំ​គិតថា យើង​ត្រូវ​រងចាំ៧ទិវា​សិន ទំរាំ​គ្រុឌ​មក​ទូលបង្គំ​នឹង​យក​ពិន​មក​ដេញ ហើយ​ច្រៀង​ជា​ទំនុក​ទំនង​ដែល​ទាក់ទង​និង​ពាក្យ​សំរើបសំរាល​ក្នុង​តណ្ហា​ដែល​ទូលបង្គំ​បាន​និត្យនៅ​និង​គ្នា​នោះ ទូលបង្គំ​ជឿជាក់ថា បើ​គ្រុឌ​បាន​ស្ដាប់​នូវ​ពាក្យ​អធិប្បាយ​យ៉ាងនេះ​ហើយ​ប្រាកដជា​នឹង​ទ្រាំ​ធ្មេចភ្នែក​យក​តទៅទៀត​មិន​រួច​ឡើយ មុខជា​នឹង​នាំយក​កាកី​មកវិញ​មិន​ខាន។ អង្គ​ក្សត្រ​ព្រហ្ម​ទ​ត្ត​ទ្រង់​សណ្ដាប់​ឮ​គ​ន្ធ័​ន​និយាយ​ដូច្នោះ​ហើយ ទ្រង់មាន​ព្រះទ័យ​សោមនស្ស​ពេក​ក្រៃ​ទ្រ​ងើ​មានបន្ទូលថាៈ

-ហៃ​គ​ន្ធ័​នប​ង​អើយ បង​នេះ​ចេះ​ត្រិះរិះ​ត្រូវ​ទំនង បើ​បាន​ដូច​ប៉ង​នោះ​យើង​នឹង​សប្បាយ​ព្រះ​ហរ​ទ័យ​ណាស់។

ទ្រង់​មានបន្ទូល​រួចហើយ​ក៏​យាង​ចូល​ក្រលាបន្ទំ​ដោយ​ព្រះទ័យ​សុខ​សប្បាយ​ជា​ពន់ពេក។

វគ្កទី​ ​៥

[កែប្រែ]

លុះដល់​គំរប់៧ថ្ងៃ ក៏បាន​ឈាន​ចូលមក​យ៉ា​ឆាប់រហ័ស​នៅ​សិម្ពលី​គ្រុឌ​បក្សា​បន្ទាប់ពី​បាន​លា​កាកី​សំណ​ប់​ចិត្ត​រួច​ហើយក៏​ស្ទុះ​ហោះ​ផ្លេកផ្លោះ​កាត់​មហាសាគរ​ធ្វើ​ព្រងើយ មិនបាន​ខ្វល់​ដឹង​ឮថា​នឹង​មានរឿង​អ្វី​កើតឡើង​ឡើយ។ មួយសន្ទុះ​ក្រោយមក​គ្រុឌ​ក៏បាន​មកដល់​មណ្ឌល​ដើម​ជ្រៃហើយក៏​ចូលទៅ​ប្រែខ្លួន​ជា​មាណព​យ៉ាង​ឆាប់​មួយ​រំពេច។ បន្ទាប់ពី​រៀប​ច្លួ​ន​ប្រាណ​រួចហើយ មាណព​ក៏​ប្រញាប់​ធ្វើដំណើរ​ទៅ​រាជវាំង​ភ្លាម។ ស្ដេច​ព្រហ្ម​ទ​ត្ត​កាលបើ​ឃើញ​មាណព​ហើយក៏​ប្រញាប់​រៀបចំ​ក្ដារ​ដើម្បី​ឲ្យ​ព្រះអង្គ​ក្រសាល​បាស្កា​ជាមួយនិង​មាណព​ព្រះអង្គ​ទ្រង់​ទត​មើល​ចំគ​ន្ធ័​ន គ​ន្ធ័​ន​យល់​ការ​ក៏​ប្រញាប់​ចាប់​ពិន​មក​ដេញ​លេង​ជា​ភ្លេង​យ៉ាង​ពិ​រោះ​រណ្ដំ ហើយក៏​ស្រែកច្រៀង​ថាៈ

ឱះឱ​ព្រះពាយ រំភើយ​រំភាយ ​​​ ផាត់​ក្លិន​គ​ន្ធា

រស​រូប​ក្លិន​ស្រី កាកី​ស្ងួនភ្ងា បង​ចាំ​ជាក់​ជា

ក្លិន​ប្អូន​មិញ​ទេ។

ឱ​ក្លិន​កាកី មិន​ដូច​អស់​ស្រី នឹង​ស្រី​អស់គេ

រែងតែ​អប់​អស់ គន្ធរស​វិលេប្ន៍ កាកី​មាសមេ

ក្រអូប​អង្គឯង។

ឱ​ក្លិន​កាកី ត្រកាល​កល​អ្វី ពិដោរ​ល្វើយ​ល្វែង

ដិតដោយ​អង្គា កាល​គ្រា​រៀម​រែង ប្រលោម​ប្រលែង

ព្រលឹង​ប្អូន​តន់។

ឱ​ស្ថាន​សិម្ពលី ជា​សុខ​ឥតបី ឥ​បើ​មាន​ម-

ន្ទិ​ល​ទាល់តែ​បាត់ លះលាក​តំបន់ ប្អូន​អើយ​បង​គន់

បង​គិតដល់​ស្រី។

ប្រាស​ប្រាំ​ពីថ្ងៃ បាត់​ក្លិន​ប្អូនថ្លៃ ថ្ងៃនេះ​ហេតុអ្វី

ពិដោរ​ក​ក្លិន​ខ្លួន ប្អូន​ស្ងួនពិសី ដោយ​គេ​បេតី

តន់​តូច​ពុំងារ។

ទើប​ជាប់​ក្លិន​មេ ក្លិន​ដិតដោយ​គេ ឈ្ងុយ​ឈ្ងុប​មហិមា

ឱ​ម្លេះ​សម​ស្រី កាកី​ក​ល្យា- ណី​នៅ​កំព្រា

ត្រមោច​ម្នាក់ឯង។

ចំនែក​គ្រុឌ កាលបើ​បាន​ស្ដាប់​គ​ន្ធ័​ន​ស្រែកច្រៀង​ក្ដែងៗដោយ​ឥតមាន​ក្រែងរអែង​ចិត្ត​សោះ​នោះ ក្នុង​ចិត្ត​នឹក​ក្រេវក្រោធ​យ៉ាងខ្លាំង​គិតថា ”អា​ដែង​នេះ​ច្រៀង​ជា​ទំនុក​សរសើរ​ពី​កែវ​កន្និដ្ឋា​ហើយ…” គិត​ដូច្នោះ​ហើយ​ខំអត់​សង្កត់ចិត្ត ធ្វើ​ហាក​មិនដឹង​រឿង​អ្វី ដើម្បី​កុំ​អោយគេ​ដឹង​ពិ​សេចក្ដី​ពិត។

ឯគ​ន្ធ័​ន​សោត ដឹង​ដើម​គ្រុឌ​ក្រោធ រែង​រឹត​ចាប៉ី

ផ្សំ​ស័ព្ទ​សូរសៀង ច្រួច​ច្រៀង​ស្រដី ថា​ឱ​ស្រស់​ស្រី

កែវ​កន្និដ្ឋា។

ម្លេះ​សមនាង​នឹក នាង​នឹក​សន្ធឹក សន្ធៃ​ផ្សាយ​ផ្សា

បើ​បាន​បង​នៅ ថ្នម​ពៅ​ឥ​ឲ្យ​ជា សោះ​ប្អូន​រងា

រំងាប់​ចិត្ត​ចៅ។

ស្ដាយ​អើយ​មក​ប្រាស ព្រាត់​វរមិត្រ​មាស ពុំបាន​នែប​នៅ

ថ្នាក់ថ្នម​ផ្ដេកផ្ដិត ក្នុង​ចិត្ត​ចង់ទៅ ទៀត​តាម​ថ្នម​ពៅ

នៅ​ស្ថាន​សិម្ពលី។

វគ្កទី​ ​៦

[កែប្រែ]

គ្រុឌ​បក្សា កាលបើ​បានឮ​គ​ន្ធ័​ន​ច្រៀង​រាលដាល​ដល់​ស្ថាន​សិម្ពលី​នោះ​ក្នុង​ចិត្ត​រែង​ខឹង​ក្ដួលក្ដៅ​តានតឹង​ដូច​កល​ព្រះ​អគ្គី​ឆាបឆេះ​ពេញ​ក្នុង​ឱ​រ៉ា​ស្ទើ​តែ​ទ្រាំ​មិនបាន ប៉ុន្តែ​ខំ​សង្កត់ចិត្ត​សួរ​ទៅ​គ​ន្ធ័​ន​ទាំង​ទើសទាល់​ថាៈ

-នែអ្នក​ចំរៀង អ្នក​ច្រៀង​រៀបរាប់​ដឹង​ដល់​សិម្ពលី អ្នក​ដឹងថា​ជាទី​ស្ថាន​របស់​គ្រុឌ​ដែរឬទេ? យើង​ស្ដាប់​ហាក់​ប្លែក​ណាស់ ព្រោះថា​យើង​មើលទៅ​អ្នក​គឺជា​មនុស្ស​ដែល​ដើរ​ដោយ​ដី​ធម្មតា​ទេ ហេតុអ្វី​ក៏​អ្នក​បានដឹង​ពី​ទី​ស្ថាន​គ្រុឌ​ដែល​ស្ថិតនៅ​ទីទាល់​ភ្នំ​សត្តបរិភ័ណ្ឌ​ឯណោះ​ទៅវិញ។

អ្នក​ដឹងថា​ទីនោះ​មាន​ព័ទ្ធ​ទៅដោយ​ជលធី​គិរី​ឈ្មោះថា​សត្ត​សីទន្តរ​មាន​ទ្វីប៧ជាន់​មាន​ទាំង​សមុទ្រ​ខ័​ណ្ឌ​ធំធេង​ពេក​ក្រៃ។ ក្នុង​សមុទ្រ​មាន​មច្ឆា​និករ​កុ​ម្ភា មាន​ទាំង​នាគ​កាច​ពេក​កន្លង បើសិន​មនុស្ស​សត្វ​ធ្លាក់ចូល​ទៅក្នុង​ទឹក​ហើយ​គឺ មិនអាច​មានជីវិតរ​ស់បាន​ឡើយ។ ចំនែក​គ្រុឌ​គឺ​ហោះ​ផ្លោះ​ផ្លោង​រំលង​អស់​គិរី​បុព្វ​តា​មហាសមុទ្រ​នោះ ទើបបាន​ទៅដល់​មណ្ឌល​ទិ​ព្ធ​ជាទី​ស្ថាន​សិម្ពលី​នោះឯង។ យើង​ឆ្ងល់​ថា​ហេតុ​ម្ដេចក៏​អ្នក​ច្រៀង​រៀបរាប់​ពី​ស្ថាន​នោះបាន អ្នក​ច្រៀង​លេង​ទំនង​ដំនើរ​ទី​ស្ថាន​ដោយ​ព្រេង​និទាន និង​ល្បើក​អ្វីផ្សេងៗ ឬមួយ​ក៏​អ្នកចេះ​សិ​ល្បិ៍​សាស្ត្រ​អាច​ហោះ​ផ្លោះ​រំលង​ទៅបាន? ត្រង់​ថា​អ្នក​បាន​ទៅដល់​នោះ​យើង​សែន​ឆ្ងល់​ពេក​កន្លង​បើ​អ្នកចេះ​របៀន​តើ​បាន​រៀន​ពី​គ្រូ​ណា​យើង​សុំ​រៀន​ផង​បានទេ? គ​ន្ធ័​ន​បាន​ស្ដាប់​គ្រុឌ​ចប់​ហើយក៏​សើច​ញ​ញឹ​ហើយ​ឆ្លើយ​ប្រាប់​គ្រុឌ​វិញ

-យើង​នេះ​មិនបាន​ហ៊ាន​ផ្សង​ហោះ​ផ្លោះ​ផ្លោង​ទៅនោះ​ទេ កាលដែល​យើង​បាន​ទៅនោះ​គឺ​យើង​ហ៊ាន​ដោយសារ​គ្រុឌ យើង​បាន​ជ្រែក​រោម​ទៅ​ឯ​ស្ថាន​សិម្ពលី យើង​បាន​ជួប​កែវ​កាកី គ្រុឌ​នែបនិត្យ​ស្នេហា​នាង​នៅពេល​រាត្រី​លុះដល់​ពេល​ថ្ងៃ​គ្រុឌ​តែងតែ​ចេញ​ទៅរក​ចំណីអាហារ​បេះ​ផ្លែ​ផល្លាផ្សេងៗដោយ​មិនដឹងថា​យើង​នេះ​នៅ​នែបនិត្យ​ស្នេហា​កែវ​កាកី​នាពេល​ថ្ងៃ​នៅទេ គិត​ទៅ​យើង​នៅ​នឹក​ស្រណោះ​ក្លិន​ខ្លួន​ស្ងួន​ពិដោរ​កែវ​កាកី​ណាស់​ព្រោះ​ធ្លាប់​ថ្នាក់ថ្នម​ស្នេហា​ពេល​គ្រុឌ​មិន​នៅ​ធ្លាប់​គេង​កើយ​រួម​ខ្នើយ​តែមួយ​ជាមួយគ្នា​រយៈពេល៧ថ្ងៃ​ដែល​យើង​នៅ​ជាមួយគ្នា។ ឱ​កែវ​កាកី​ស្ងួន​មាសបង​អើយ​ពេលនេះ​សម​ព្រលឹង​នៅ​ស្ងាត់​តែឯង​ហើយ មាសបង​អើយ​បើសិនជា​ពុំមាន​គ្រុឌ​នោះ យើង​នឹង​រួមរស់​ជាមួយគ្នា​លុះ​អស់​ជីព​ជន តែ​បង​គិតថា​បង​នឹង​យក​ប្អូន​មក​ឲ្យ​បាន​ថ្វីត្បិតតែ​បង​ដើរ​ដោយ​ដី ហើយ​ធ្វើដំនើ​រហោះ​ឆ្លង​មហាសាគរ​ដោយសារ​គ្រុឌ​ក៏ពិតមែន​នោះ។ គ​ន្ធ័​ន​គិតតែ​ច្រៀង​ថ្វាយ​ព្រះមហាក្សត្រ​ចំនែក​គ្រុឌ​វិញ​ស្ដាប់​កាន់តែ​យូរ​កាន់​តែមាន​អារម្មណ៍​ហាក់​គេ​យក​កាំបិត​មកចាក់​ឆ្កៀល​ក្នុង​បេះដូង​ឲ្យ​ឈឺផ្សារ​ពេញអង្គ​ប្រាណ គ្រុឌ​អោន​មុខ​និង​ពាក្យកាព្យ​ទំនុក​របស់​គ​ន្ធ័​ន​ក្នុង​ចិត្ត​នឹក​ខឹង​ផង​ស្ដាយ​ផង ស្ដាយ​ក្លិនក្រអូប ស្ដាយ​ទាំង​រូប​កាយ ស្ដាយ​ចិត្ត​ដែល​ខំ​ស្រលាញ់​អស់ពី​ឱ​រ៉ា ខឹង​ព្រោះ​ខ្លួន​ខ្លៅ គេ​ពុំ​កោតក្រែង ចាញ់ល្បិច​គេ គេ​លបលួច​ទៅហើយ​គេ​យក​ច្រៀង​ថ្លែង​កាល​គេ​ស្នេហា​ទៀត។ ឱ​ខ្លួន​អញ​អើយ អញ​នេះ​បំណាច់​មាន​រិ​ទ្ធិ​ចេះ​ប្រែ​ក្រឡា ហោះ​ផ្លោះ​រំលង​ជលសារ មិនគួរណា​មក​អាស្រូវកេរ្ដិ៍ ដោយសារ​ការប្រមាថ​ប្រុស​ដូចគ្នា “ លោ​កថា​ឲ្យ​មាន គំនិត​គិត​ធ្យាន កល​កង់​រាជរថ” ។ អញ​នេះ​បាត់​សំលាញ់​ក៏​ព្រោះតែ​ស្រី ស្រី​ស្រើបស្រាល​ពុំ​ចេះ​ស្កប់ ពុត​ស្រី​ដូច្នេះ​អញ​និង​ចាំ​ទុក​អស់​មួយជីវិត។ គ្រុឌ​គិត​ស្រេច​ហើយក៏​ស្រដី​ទៅកាន់​គ​ន្ធ័​ន​វិញ​ថាៈ

-អើ​អ្នក​ប្រុស​ប្រាណ អ្នក​ពិត​ជាមាន​ប្រាជ្ញា​វៀងវៃ​ពិតណាស់ ផ្សំ​សូរ​សម​ស័ព្ទ​និង​ពិណ​ពិ​រោះ​ពេក​ក្រៃ ទុកដាក់​សំដី​ជួប​ជួន​ឥតបី ទញ់​ទាល់​ទំនង។

និយាយ​ចប់​កាលណា គ្រុឌ​មាណព​បាន​លា​ស្ដេច​ព្រហ្ម​ទ​ត្ត​ចរ​ចេញទៅ​ភ្លាម​ទៅដល់​ដើម​ជ្រៃ​ហើយ ក៏​ប្រែ​ក្រឡា​ជា​គ្រុឌ​ហើយ​ហោះ​ផ្លោះ​ផ្លោង​ទៅដល់​ស្ថាន​សិម្ពលី​ភ្លាម។ គ្រុឌ​បាន​សែកមន្ត​បើកទ្វារ​ប្រាសាទ​ចរ​ចូលទៅ​យល់​អង្គ​កាកី​ក្នុង​ចិត្ត​ក្នុង​ចិត្ត​ក្រោធ​ពេក​ក្រៃ ដូច​កល​អគ្គី​ឆេះ​ពេញ​ឱ​រ៉ា ប៉ុន្តែ​គ្រុឌ​ខំប្រឹង​អត់សង្កត់​ចិត្ត​ខឹង​ទាំង​ប៉ុន្មាន​សិន គ្រុឌ​ឡើង​គង់​លើ​អា​សានៈ ហើយ​ស្រដី​សួរ​កាកី​ដោយ​ស័ព្ទ​វាចារ​ធម្មតា​ថាៈ

ហៃ​កាកី​ស្ងួន​មាសបង កាលដែល​យើង​យាត្រា​ចាកចេញ​ពី​នគរ​ពារាណសី​មក​នៅ​ស្ថាន​សិម្ពលី​នេះ គិត​ទៅ ២២រាត្រី​ហើយ យល់ថា​ប្រាកដ​ប្រកប​ដោយបាន​សុខសាន្ត​តែ​យើង​ចង់​សួរថា តើ​មាន​នរណា​អាច​ប្លែង​បន្លំ​ខ្លួន​ចូលមកក្នុង​ប្រាសាទ​នែបនិត្យ​ជិត​កាយ​នាង​ដែររឺទេ?

កាកី​ស្ដាប់ឮ​គ្រុឌ​សួរ​ហើយក៏​ឆ្លើយ​ដោះសា​រថាៈ

-ព្រះអង្គ​អើយ តើន​រណា​ឡើយ​នឹង​ទំ​លុះ​ទ្វារ​នេះ​ចូល​បាន ខ្ញុំ​នៅតែ​ម្នាក់ឯង​សោះ​ទេ មិនដែល​យល់​ដល់​នរ​ណា​ម្នាក់​សោះឡើយ។

គ្រុឌ​ស្ដាប់​កាកី​ហើយ ក្នុង​ចិត្ត​ក្ដួលក្ដៅ​ឆួល​ឆេះ​ពេក​កន្លង នឹក​ក្នាញ់​នឹង​ស្រដី​ឆ្លើយ​ដោះសារ​របស់​កាកី គ្រុឌ​ឆ្លើយតប​វិញ​ថាៈ

-ជើ​នេះ​នាង​ចេះ​ធ្វើ​ពើ​បានល្អ​ណាស់​ទេតើ ប៉ុន្តែ​ការពិត​នោះ​អញ​បានដឹង​អស់ហើយ អញ​នេះ​ខំ​ស្រលាញ់​អស់ពី​ចិត្ត​ពី​កាយ​មិន​គិតពី​រឿង​បាប​បុណ្យ មិន​គិតពី​កេរ្ដិ៍ឈ្មោះ​ត្រូវ​បាត់បង់​ខំ​យក​នាង​មក​គិតថា​នឹង​នែបនិត្យ​ដូច​កល​ជីវិត​មូល​អង្គ​តែមួយ​មិន​ដឹងអី​ចិត្ត​នា​សាធារណ៍​សោះ​នៅ​ជាមួយគ្នា​រាល់ថ្ងៃ​ហើយ​នៅ​ឆ្លៀត​មាន​សា​ហាយ​ទៀត ឥលូវ​វា​ជិនណាយ វា​ត្រលប់​ទៅ​ស្ថាន​របស់​វា​វិញ​ហើយ ហើយ​នាង​ដឹងថា​វា​ជា​នរណា​ទេ? គឺជា​គ​ន្ធ័​ន​ភិ​លៀង​របស់​ស្ដេច​ព្រហ្ម​ទ​ត្ត​ជា​ស្វាមី​របស់​នាង​នឹង​ហើយ។

វគ្កទី​ ​៧

[កែប្រែ]

កាកី​ស្ដាប់ឮ​ជាក់​ក្នុង​ចិត្ត​ភិតភ័យ​ស្ទើ​លោះ​ព្រលឹង​ពេក​ណាស់​តែ​ខំប្រឹង​ធ្វើ​ពើ ហើយ​និយាយថាៈ

-នេះ​ខ្ញុំ​ចង់តែ​សើច​ទេ ហេតុ​ម្ដេចក៏​ព្រះអង្គ​ពោល​ដូច្នេះ? គឺ​អោយ​អាស្រូវ​ពេក​ណាស់ ថាបើ​មាន​នរណា​បានឃើញ​ខ្ញុំ​នេះ​សា​ហាយ និង​គ​ន្ធ័​ន សូម​យកមក​ផ្ទាន់​មក​ផ្ទឹម​ប្រទល់​មុខ និង​គ្នា​មកហើយ​បើជា​ការពិត​នោះ សូម​កាត់​សិរសារ​ចុះ​សូម​តែ​ព្រះអង្គ​កុំ​ថា​ខ្ញុំម្ចាស់​នេះ​ពុំ​ត្រូវ​ពុំ​ត្រង់នោះ។ ព្រះអង្គ​គិត​មើលថា​ស្ដា​ន​សិម្ពលី​នេះ​ស្ថិតនៅ​ខ្ពស់​ក្រៃពេក​រហូត​ជិត​ជើងភ្នំ​ព្រះ​សុមេរុ​ឯណោះ តើ​មនុស្ស​ឯណា​នឹង​ហ៊ាន​ហោះ​ផ្លោះ​ផ្លោង​ឰ​ស​ត្ដ​សីទន្តរ​បាន។ ចំនែក​ទ្វារ​ទៀត​ក៏​ចង​ដោយ​សាស្ត្រ​គម​កុំថាឡើយ​មនុស្ស​ទោះ​ទេវតា ឥន្ទ​ព្រហ្ម​ឯណា​ក៏​មិនអាច​ស្រាយ​បានដែរ។ គ​ន្ធ័​ន​ក៏​ដូច្នេះ​ដែរ ទោះ​មានចិត្ត​ប៉ុនប៉ង​យ៉ាងណា ក៏​មិនអាច​ហោះ​ផ្លោះ​ផ្លោង​មក​បានដែរ ហើយ​ខ្ញុំម្ចាស់​ទៀត​នេះ​ក៏​ជា​ក្សត្រ​ក្សាន្ដ​ពូជពង្ស​សណ្ដាន​ជា​ហង្ស​ដែល​ត្រូវជា​គូ និង​ហង្ស​ខ្ញុំម្ចាស់​នេះ​មិនដែល​ភ្លេចខ្លួន​បោះបង់​ចិត្តចោរ​ច​ចើក​ចង់​រហូតដល់​ខ្លួន​ជា​ហង្ស​បែរជា​ទៅ​គប់​គូរ និង​ក្អែក​ទៅវិញ​នោះ​ដូចនេះ​សូម​ព្រះអង្គ​មេត្តា​គិត​រំលែក​ប្រណី​ព្រះទ័យ​ប្រោសប្រាណ​ដល់​ខ្ញុំម្ចាស់​ផង​ចុះ​ព្រះអង្គ។ ខ្ញុំម្ចាស់​ស្មោះស្ម័គ្រ​រួម​ស្ថាន និង​ព្រះអង្គ​ហើយ​មិនទាន់បាន​ប៉ុន្មាន​ផង តើ​ឲ្យ​ខ្ញុំម្ចាស់​នេះ​នឹងធ្វើ​ម្ដេចទៅ​កើត សូម​ព្រះអង្គ​គិត​មើល​ផង​ចុះ​កុំ​ជឿ​ពាក្យ​ញុះញង់​របស់គេ នាំអោយ​ឆ្ងល់​វិលវល់​កង្វល់​ក្នុង​ប្រាណ​អី​ព្រះអង្គ។

គ្រុឌ​ស្ដាប់​កាកី​ហើយ ក្នុង​ចិត្ត​រិត​តែ​ក្នាញ់​ពេក​កន្លង ទើប​វាចារ​ទៅ​ថាៈ

-អញ​នេះ​ដឹង​អស់ហើយ ស្រី​ពាល​អប្រិយ​នេះ បើ​មិនដឹង​ពុត​ទេ​ប្រាកដជា​ជឿ​នាង​ដោយ​កល​ដោយ​ល្បិច​ក្បាច់ក្បូរ​ដោះសារ​របស់​នាង​ហើយ តែ​ពេលនេះ​នាង​មិនបាច់​បង្វេះ​បង្វែង​សេចក្ដី​ទេ គ​ន្ធ័​ន​វា​បាន​ដេញចាប៉ី​ច្រៀង​ថា​វា​បាន​មកដល់​ទីនេះ ហើយ​បាន​រួមរស់​ជាមួយ​នាង​អស់​រយៈពេល៧ថ្ងៃ​ទៀតផង វា​ដេញចាប៉ី​ឌឺដង​ដោយ​ពាក្យ​ពាល​ចំពោះមុខ​ធ្វើអោយ​អញ​ខ្មាស់​អស់​មនុស្សា​ស្ទើ​តែ​ប្រែ​ក្រលា​ជ្រែក​មហាប្រឹថពី​តែម្ដង​ទេ។ យើង​នេះ​គិតស្មាន​ថា​នាង​ស្មោះ​ស្មានថា​ជា​ហង្ស​តែង​ស្រង់​ស្រះស្រី​ដឹងអី​នាង​ជា​ស្រី​ស្រើបស្រាល​មាន​ប្រុស​ដោះដូរ​មិនចេះចប់​ជា​ហង្ស​អប្រិយ​មក​ផឹកទឹក​ថ្លុក​ល្អក់។ ចិត្ត​នាង​ប្រៀបដូចជា​ជលធី ដែល​ហូរ​គ្រប់ទិសទី​មិន​រើស​ព្រែក នាង​ជា​ស្រី​ដែល​ល្អ​តែ​រូប ប៉ុន្តែ​ចិត្ត​ស្អុយ​ក្រៃ​ប្រៀប​នឹង​លាមក​យើង​នឹង​នាំ​នាង​ត្រឡប់​ទៅក្នុង​រាត្រី​នេះហើយ។

កាកី​ស្ដាប់ឮ​ដូច្នោះ​ហើយ លើកដៃ​ទាំងពី​ប្រណម​ហើយ​ក្រាបទូល​ដោយ​អង្វរ​ថាៈ

-សូមទាន​ព្រះអង្គ​មេត្តាករុណា សូម​ទ្រង់​មេត្តា​ឆ្វេងយល់​ផង ពេលនេះ​ម្ដេច​ឡើយ​ក៏​ព្រះអង្គ​ជឿ​ពាក្យ​គេ​ថា ដោយ​កល​ប្រាជ្ញា​ដោយ​ល្បិច​សំដី នេះ​បើ​គេ​ច្រៀង​ថា​ព្រះអង្គ​មាន​កែវភ្នែក​ព្រះ​ឧ​ទុរា​នោះ តើ​ព្រះអង្គ​នឹង​វះ​ចិន្តា​ដោយ​ពាក្យ​គេ​ថា​ដែរ​ឬអ្វី សូម​ព្រះអង្គ​សូម​ទ្រង់​ព្រះ​ចិន្ដា​ផង​ចុះ។ បើ​ព្រះអង្គ​ស្ដាប់​តែ​ម្ខាង ហើយ​ទ្រង់​ក្រេវក្រោធ​យ៉ាងនេះ ខ្ញុំម្ចាស់​នឹង​សូម​ពិសោធ​ថ្វាយ បើ​ពិត​ដូចជា​គេ​ថា​នោះ​ខ្ញុំម្ចាស់​ហ៊ាន​បូជាជីវិត​មិន​ស្ដាយ​ឡើយ​នេះ​ម្យ៉ាង។ ម្យ៉ាងទៀត​បើ​ព្រះអង្គ​នាំ​ខ្ញុំម្ចាស់​ត្រលប់​ទៅ​នគរ​វិញ​ខ្ញុំម្ចាស់​សុខចិត្ត​ស្លាប់​នៅទីនេះ​ជាមួយ​ព្រះអង្គ​ប្រសើរ​ជាង​ត្រលប់​ទៅ។

គ្រុឌ​ស្ដាប់ឮ​កាកី​ពោល​ពាក្យដោះសារ​ធ្វើ​ពើ​យ៉ាងនេះ រឹតតែ​ខឹង​ទ្វេ​ឡើ​មួយកំរិត​ទៀត គ្រុឌ​ឡើង​ញ័រ​អស់អង្គ​ប្រាណ​ភក្ត្រា​ឡើង​ក្រហមទុំ​កែវភ្នែក​ស្ទើរ​ស្រក់ឈាម ចំនែក​ក្នុង​ប្រាណ​ស្ទើរ​រលេះរលួយ​ថ្លើម​ប្រមាត់​សាច់​សួត​គ្មាន​សល់​អ្វី​ឡើយ។ គ្រុឌ​តប​ទៅវិញ​ដោយ​សំដី​មុតមាំ​ថាៈ

-នែ​មេចោរ​ច្រើន​ប្រួត អញ​ឯង​មិន​ឆ្កួត និង​ពាក្យ​នៃ​មេ​មាយា។ បើ​អញ​រួមរក្ស​ស្នេហា និង​មេ​លុះ​អនាគត គេ​ដៀល​ចំហុត។ ថា​អញ​ជា​ស្ដេច​ក្រុង​គ្រុឌ ជា​អ្នក​ពាល​ពុត អង្គុយ​ជឿ​ពាក្យ​មាយា។ វា​ផិត​ទុកចិត្ត​ថា​ជា ធ្មេចភ្នែក​ស្នេហា ល្ងើ​ល្ងង់​វង្វេង​ខ្លៅ​ខ្លោះ។

ថា​ស្រេច​គ្រុឌ​ក៏​ចាប់បី​ពរ​កាកី​ហោះ​ផ្លោះ​គី​រី​បុព្វ​តា មហាសាគរ​ឆ្ពោះ​ដល់​ដែនដី​ពារាណសី​ភ្លាម។ បន្ទាប់មក​ក៏​ដាក់​កាកី​នៅមុខ​ទី​ព្រលាន​ព្រហ្ម​ទ​ត្ត ហើយក៏​ថាៈ

-នែ​ហង កាលដែល​នៅ​និង​អញ​មាន​ប្រុស​តែ​ម្នាក់ នាង​ពុំ​ស្កប់​ពុំ​ស្កល់​ចិត្ត​ល្បែង ឥលូវ​នេះ​ហង​ប្រលែង​និង​ប្រុស​ឲ្យ​ស្កប់​ចុះ ទាំងថ្ងៃទាំងយប់​កុំ​ឲ្យ​ស្ងប់ស្ងួត​ស្រាកស្រាន្ដ។ ហើយ​តាំងពី​ពេលនេះ​រហូតដល់​ទៅ​និ​ពា​ន្ដ កុំ​ឲ្យ​អញ​បាន​ប្រសព្វ​ដូច្នេះ​ទៀតឡើយ។ ថា​ហើយ​គ្រុឌ​ក៏​ហោះ​ផ្លោះ​ផ្លោង​ធ្វើ​ព្រងើយ សំដៅ​ទី​ស្ថាន​សិម្ពលី ដោយ​ទុក​កាកី​ឲ្យ​នៅ​កណ្ដោចកណ្ដែង​ម្នាក់ឯង​មុខ​ព្រះ​ទីលាន​ព្រះបាទ​ព្រហ្ម​ទ​ត្ត។

ព្រឹកព្រាង​ព្រះ​សូរិយា​រះ បញ្ចេញ​រស្មី​ក្រហមច្រាល​ពេញ​ផ្ទៃមេឃ​ឯ​ទិសបូព៌ មនុស្សម្នា​ទាំងឡាយ​ក្រោកពីដំណេក​ចេញ​បំពេញការងាររៀងៗខ្លួន ចំនែក​ស្ដេច​ព្រហ្ម​ទ​ត្ត ព្រះអង្គ​ទ្រង់​តើន​ឡើង​ហើយ ទ្រង់​ជំ​រះ​ព្រះកាយ​លាប​លាយ​គ​ន្ធា​រស​រួច​ទ្រង់​អប់​ព្រះ​ពស្ត្រ​ភូសា ព្រះ​ទំរង់ ព្រះខ័ន រួចហើយ​ទ្រង់​ចរយាត្រា​ចេញមកក្រៅ ទ្រង់​យល់​អង្គ​កាកី​អង្គុយ​នៅ​ទី​ព្រះ​លាន​មួយ​អង្គឯង។ ទ្រង់​យល់ឃើញ​ដូច្នោះ​ហើយ ក្នុង​ព្រះទ័យ​ព្រះអង្គ​សែន​ក្រេវក្រោធ​ពេក​ក្រៃ អួលអាក់​ក្នុង​ឱ​រ៉ា​ស្ទើរ​ទ្រាំ​មិនបាន។ ព្រះអង្គ​ខំអត់​សង្កត់​ព្រះ​ចិន្ដា ព្រោះ​ចង់​ជ្រាប​ដឹង​ពី​ល្បិច​កិច្ចកល​របស់​កាកី ទើប​ទ្រង់​មានបន្ទូល​ចំអកចំអន់​ទៅ​ថាៈ

-ឱ​កាកី​ស្រស់​ស្រី​ពន្លក​មាសបង​អើយ ពេលដែល​ប្អូន​បាន​ទៅ​នៅ​នា​ស្ដា​ន​សួគ៌​សោយសុខ​នោះ បង​តែងតែ​ទន្ទឹង​មើលផ្លូវ​ប្អូន​សញ្ជប់សញ្ជឹង​ទាំងយប់​ទាំង​ថ្ងៃ​ស្ទើរ​ផ្ទំ​មិន​លក់ ឥលូវ​នេះ​ប្អូន​បានមក​ព្រះ​លាន​ហើយ ហេតុអ្វី​ក៏​នៅ​ធ្វើ​ព្រងើយ​អង្គុយ​ជ្រប់​យ៉ាងនេះ អញ្ជើញ​ប្អូន​ស្ងួន​ឡើងមក​ប្រាសាទ​សួស្ដី។ បងអរ​ពេក​ពិត​ដែល​ប្អូន​មកដល់​នេះ​បង​នឹក​មិន​ភ្លេច​ទេ​កាលដែល​បង​ផ្ចុងផ្ដើម​ប្អូន​ពីមុនមក​ដល់ពេលនេះ បង​តែង​តំកើង​ប្អូន​ឲ្យ​ខ្ពស់ជាង​ឯក​ឥត​គូ​ប្រៀបបាន​មាន​ភិ​លៀង​ឆ្វេង​ស្ដាំ​ចាំ​បំរើ មិនដឹង​សោះ​ថា​ប្អូន​មានចិត្ត​គេចកែ​ទៅ​ស្នេហ៍ និង​គ្រុឌ ប្រាសចាក​ពី​ប្រាសាទ​បរិពារ​ទៅ​នៅ​ដល់​ស្ថាន​សិម្ពលី។ ប៉ុន្តែ​កាលដែល​ស្នេហ៍ស្និទ្ធ និង​គ្រុឌ​បានតែ​ប្រាំពី​រាត្រី​ក៏​ក្រឡាប់​ក្រឡាស់​ប្រែចិត្ត​ទៅ​ព័ទ្ធព័ន្ធ និង​គ​ន្ធ័​ន​វិញ។ គិត​ទៅ​ប្រុស​មួយ​ហើយ​ទៅ​ស្រ​វ៉ា​ចាប់​ប្រុស​មួយទៀត ថែម​រហូតដល់​ទៅ​បីនាក់ ពេលនេះ​តើ​ស្កប់​ឬ​នៅ? ឬមួយ​ក៏​ចង​ថែម​ដល់​បួន​ប្រាំ​ព្រួត​ទៀត? នាង​ធ្វើ​នេះ​មិនគួរ​រាប់រក​សោះ យើង​ខំ​លើក​តំកើង​នាង​ជា​ឆ្នើម​លើ​នគរ តែ​នាង​បែ​ជា​ប្រ​ព្រិ​ត្ត​ខ្លួន​យ៉ាងនេះ លើ​ជម្ពូទ្វីប​ទោះ​ខំ​ស្វែងរក​ពី​តូច​លុះ​មរណា ក៏​មិនបាន​ដូច​នាង​ដែរ គិត​មើល​តើ​ឲ្យ​យើង​យក​នាង​ទុក​ម្ដេច​បាន? កាកី​បន្ទាប់ពី​បាន​ស្ដាប់​បន្ទូល​ព្រះព្រហ្ម​ទ​ត្ត​រួចហើយ ក៏​លុតជង្គង់​លើកដៃ​សំពះ​ហើយ​ទួញ​ទូល​ដោះ​ប្រាណ​ថាៈ

-បពិត្រ​ព្រះអង្គ​ក្សត្រ​ក្សាន្ដ ខ្ញុំម្ចាស់​មានចិត្ត​ស្រលាញ់​ព្រះអង្គ​ឥតមាន​ធ្វេស​ធ្វេស​អាក​រេ​ឡើយ សូម​ព្រះអង្គ​ទ្រង់​ព្រះ​ចិន្ដា​ផង​ចុះ… កាលដែល​កើត​ព្យុះ​ខ្យល់​ង​ងិ​ត​សូន​សុង​នោះ ក៏​លេច​គ្រុឌ​តិ​រិ​ច្ឆា​ន​ចូលក្នុង​ទី​ស្ថាន​រាជដំណាក់​របស់ខ្ញុំ​ម្ចាស់​ខ្ញុំម្ចាស់​ខំប្រឹង​ស្រែកហៅ​ព្រះអង្គ តែ​មិនឃើញ​ព្រះអង្គ​ទៅ​ឡើយ ពេលនោះ​គ្រុឌ​ក៏​ចាប់ ពរ​បី​ខ្ញុំម្ចាស់​ហោះ​ចេញទៅ។

វគ្កទី​ ​៨

[កែប្រែ]

ខ្ញុំម្ចាស់​ពុំ​គិត ពុំ​ចូលចាប់​ចិត្ត ស្នេហ៍​និង​គ្រុ​ឌា

ដៃ​ក្ដិច​ខ្វារ​ខ្ញាំ ជេរ​ខាំ​ដៀល​ថា ឲ្យ​លែង​ចោល​នា

កណ្ដាល​ន​ភី។

ឲ្យ​ធ្លាក់​ចូលក្នុង សមុទ្រ​លិចលង់ ​​ ក្សិណក្ស័យ​ជីវី

ត្បិត​ឃ្លាត​បង់​បោះ នឹង​អង្គ​ចក្រី គ្រុឌ​ជា​បក្សី

ពុំលែង​ពុំ​ស្ដាប់។

គ្រុឌ​ពុំ​ស្ដាប់​ខ្ញុំម្ចាស់​ឡើយ គិតតែ​ខំ​ហោះ​ផ្លោះ​ផ្លោង​រហូត​ដល់ទី​ស្ថាន​របស់​គ្រុឌ ខ្ញុំម្ចាស់​សោយសោក​ស្ទើ​ស្លាប់​ខ្លួន​ទឹកភ្នែក​ស្រក់​ហូរ​មិន​ដាច់​បីដូច​លោហិត ខ្ញុំម្ចាស់​ពុំមាន​ចិត្ត​ប្រែ​ពី​ព្រះអង្គ​បែ​ស្រលាញ់​គ្រុឌ​ឡើយ។ ប៉ុន្តែ​ដោយ​រិ​ទ្ធិ​អំនាច​របស់​គ្រុឌ ឯខ្ញុំ​ម្ចាស់​ជា​ស្រី និង​មាន​កំលាំង​អ្វី​ទៅ​តបត​មានតែ​កើត​ទុក​ពុំ​ស្រាកស្រាន្ដ គិត​ថាបើ​គ្រុឌ​មក​បៀតបៀន​ខ្លួនប្រាណ​នោះ​ខ្ញុំម្ចាស់​នឹង​ស៊ូ​ក្ស័យ​ហើយ​ព្រោះតែ​ចិត្ត​គិតតែ​ព្រះអង្គ​មួយគត់ ព្រោះ​គិតថា​ក្រែង​ថ្ងៃ​ណាមួយ​ខ្ញុំម្ចាស់​នឹង​បាន​ត្រឡប់​មកជួប​ព្រះអង្គ​វិញ តែបើ​មិន​បានមក​ទេនោះ ខ្ញុំម្ចាស់​សូម​ក្ស័យ​ទៅវិញ​ប្រសើ​ជាង។ ប៉ុន្តែ​ពេលនេះ​ខ្ញុំម្ចាស់​និយាយ​តើ​មាន​នរណា​នឹង​ជឿ​ពី​ចិត្ត​ស្មោះ​របស់ខ្ញុំ​ម្ចាស់​ចំពោះ​ព្រះអង្គ ជា​រៀងរាល់ថ្ងៃ​ខ្ញុំម្ចាស់​តែង​អង្វរករ​គ្រុឌសូមអោយ​គ្រុឌ​ជិនណាយ និង​ជូន​ខ្ញុំម្ចាស់​មក​ព្រះអង្គ​វិញ។ ជា​សំណាងល្អ បាន៧ថ្ងៃ​គ​ន្ធ័​ន​វាងវៃ​ក៏បាន​ទៅដល់​ស្ថាន​សិម្ពលី ប្រាប់ថា​ព្រះអង្គ​កើតទុក្ខ​ពុំ​ស្បើយ ខ្ញុំម្ចាស់​ដឹង​ហើយក៏​ស្លុតចិត្ត​ស្ទើរ​ក្ស័យ ញាប់​ញ័រ​ក្នុង​ចិត្ត​ង​ងិ​ត​មុខ​ដួលសន្លប់​បាត់ស្មារតី ដោយ​មិនដឹង​ថាគ​ន្ធ័​ន​បានធ្វើ​អ្វី​ចំពោះ​ខ្ញុំម្ចាស់​នោះទេ ខ្ញុំម្ចាស់​ក៏​មិនបាន​ដឹង​សោះ​ថា​ចិត្ត​គាត់​ដូច្នោះ​ដែរ នេះ​ខ្ញុំម្ចាស់​ទូល​ព្រះអង្គ​សុទ្ធតែជា​ពាក្យពិត​ពុំបាន​មុសា​អ្វី​ឡើយ។ អង្គ​ក្សត្រ​ព្រះបាទ​ព្រហ្ម​ទ​ត្ត​ទ្រង់​សណ្ដាប់​នូវ​ពាក្យ​ទួញ​ទូល​ច​ញ្ចូ​ល​ព្រះ​ចិន្ដា​របស់​កាកី​ហើយ​ទ្រង់​ក្ដៅ​ក្នុង​ឱ​រ៉ា​ប្រៀប​ដូច​ភ្លើង​ឆេះ​ព្រះកាយ ទ្រង់មាន​ព្រះរាជឱង្ការ​ដោយ​អាជ្ញា​ដែលមាន​ព្រះ​សូរខ្លាំងៗថាៈ

អញ​ជា​ចមក្សត្រ ឥសូរ​រាស្ត្រ​រដ្ឋ គ្រប់គ្រង​នគ​រា

ខ្សត់​អ្វី​ខ្មោច​ស្រី ចំណី​រាគា ស្រី​អញ​មាន​ជា

រាប់រយ​សែន​សល់។

រី​ខ្លួន​មេ​មួយ កុំបី​មេ​ព្រួយ ដោះសារ​វិលវល់

នឹង​យក​មេ​ទុក ធ្ងន់​ស្រុក​អំពល់ នឹង​ឮ​ដឹង​ដល់

ប្រទេស​នានា។

បើ​គេ​ដឹង​រឿង ដឹង​រ៉ាវ​ក្បួន​ក្បឿង គេ​នឹង​និន្ទា

រី​មាយា​មេ សមតែ​ដាក់​នា ពោងពាយ​ឲ្យ​វា

អណ្ដែត​ទឹក​ទៅ។

នេះហើយ​ទើប​សមគំនិត​ស្រី​ចិត្តចើក។ ព្រះអង្គ​ព្រហ្ម​ទ​ត្ត​មានបន្ទូល​រួចហើយ​ក៏​ត្រាស់បង្គាប់​ទៅ​អា​មាត្រ​ថា “ឲ្យ​យក​កាកី​ទៅ​ដាក់​ពោងពាយ​ទៅ”បាន​ដូច​ព្រះ​ចិន្ដា​អា​មាត្រ​ក៏​ម្នីម្នា​ទៅ​នាំ​កាកី​ចេញទៅ​កំពង់ទឹក​ភ្លាម ទៅដល់​ហើយក៏​ដាក់​កាកី​បណ្ដែត​ក្នុង​ពោងពាយ ហើយ​ច្រាន​ចេញទៅ​យ៉ាង​លឿន​ស្លៅ​ផុតពី​កំពង់ទឹក​សម​ដូច​ព្រះរាជអាជ្ញា​រួចស្រេច​ហើយក៏​នាំគ្នា​ត្រលប់​ទៅ​ទូល​ព្រះមហាក្សត្រ​ព្រហ្ម​ទ​ត្ត​រាជា​តាម​ដំនើររឿង​ក្សត្រ​ទ្រង់​សណ្ដាប់​ហើយ​មាន​ព្រះរាជ ឱង្កា​ថាៈ “ នេះហើយ​ទើប​សម​មុខ​វា”

វគ្កទី​ ​៩

[កែប្រែ]

ឈប់​ស្លេះ​ត្រឹមនេះ​រឿ​ស្ដេច​ព្រហ្ម​ទ​ត្ត យើង​បែរមក​មើល​កាកី​ត្រូវ​បណ្ដែតពោងពាយ​ត្រូវ​ខ្យល់​បក់​រសាត់​ផាត់​កណ្ដោចកណ្ដែង​តែ​ឯកឯង​សែន​សង្វេក​ចិត្ត​ខ្សឹកខ្សួល​អួលអាក់ នាង​សោយសោក​ទឹកភ្នែក​ហូរ​ឥត​ឈប់​បែរមក​ក្រោយ​មើល​ស្រុក​នឹក​ស្ដាយ​សព្វសារពើ ស្ដាយ​កេរ្ដិ៍ឈ្មោះ​ដែល​ធ្លាប់​ជាធំ​លើស​អស់​ស្នំ​ទាំងឡាយ ធ្លាប់​រស់នៅ​សុខ​សប្បាយ​មាន​ខ្ញុំកំដរ​ឆ្វេង​ស្ដាំ ស្ដាយ​តូរ​តន្ត្រី ភ្លេង​មហោរី​ធ្លាប់​រេ​រាំ​កំសាន្ដ​កាយ ស្ដាយ​ទែនសយនា​ជា​កន្លែង​សុខ​សម្រាន្ដ ស្ដាយ​ស្រះស្រង់​ឧទ្យាន​តែង​ក្រសាល​ឥត​ឯ​ឃ្លាត ស្ដាយ​បុណ្យ​ដែល​បាន​ទៅ​នៅ​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណីតមិនគួរ​កម្ម​អ្វី ប្រាស់ព្រាត់​មក​នៅលើ​ពោង​ពាង​តែ​ឯកឯង​ទៅវិញ។ កាកី​អង្គុយ​មើល​ទៅមុខ​ទៅក្រោយ ឆ្វេង​ស្ដាំ​គឹ​សុទ្ធតែ​ទឹក​ទាំងអស់​គ្មាន​កោះ​គ្មាន​ត្រើយ​គឺមាន​តែ​ទឹក និង​មេឃ​តែប៉ុណ្ណោះ ទឹករលក​បោក​ផ្ទប់​បែកខ្ចាយ មច្ឆា​តូចធំ​ហែល​មក​បង្កើយ​ហាមាត់​សឹង​ត្រ​បាត់​បរិភោគ នាង​ភិតភ័យ​ជា​ពន្ធ​ពេក​ទួញ​យំ​រៀបរាប់ថាៈ

-ឱ​ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​ប្រាសព្រាត់​អស់ហើយ​ទីលំនៅ​ធ្លាប់​សុខ​សប្បាយ​ស្រីស្នំ​ខ្ញុំកំដរ​ទាំងឡាយ ព្រាត់​ទាំង​ព្រះរាម​ដ៏​ឧ​ត្ត​ម​ទៀតផង តើ​ពេលនេះ​បាន​នរណា​ជាទី​ពំនាក់។

នាង​យំ​រៀបរាប់​មិន​ឈប់​ឱ​រ៉ា​ស្ទើរ​ប្រេះ​ធ្លាយ​នាង​ប្រះ​ខ្លួន​ននៀល​ក៏​បាត់ស្មារតី​ទៅ។ លុះ​ភ្ញាក់ស្មារតី​ឡើងវិញ​នាង​នឹកឃើញ​កាល​ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ស្វែងរក​ឥសី​ដើម្បី​ទៅ​នមស្សកា​នាង​គិតថាៈ

-ឱ​ពេលនោះ​អញ​យកកំណើត​ក្នុង​ផ្កា​កណិកា ដែលមាន​រស​កលិនក្រអូប​ក្រអែប​លើស​ផ្កា​ទាំងពួង តាបស​ឥសី​មាន​ព្រះ​គុណ​បាន​យាត្រា​ទៅយក​អញ​ចេញពី​ក្នុង​ផ្កា ហើយ​សន្ម​ត់​នាម​តាម​ឈ្មោះ​ផ្កា​ថា”កាកី។ កាលណោះ​តាបស​បាន​ប្រទាន​ខ្ញុំ​ឲ្យ​ទៅ​ព្រះអង្គ ហើយ​ទ្រង់​ក៏​នាំ​ខ្ញុំ​ទៅដល់​ទី​ស្ថាន​មណ្ឌល ហើយ​ក៏បាន​អភិសេក​ខ្ញុំ​ជា​មហេសី ឱ​ម្ដេច​ពេលនេះ​ព្រះអង្គ​ពុំ​គិត ពុំ​អាណិត​នឹក​ប្រណី​អាសូរ​ខ្ញុំ​ជា​ស្រី ត្បិត​ឥសី​បាន​ផ្ដាំ​ថាៈ

ទោះ​ទោស​ខ្ញុំ​ឆ្គាំឆ្គង គួរ​ព្រះ​បង​ជូន​ប្អូន​រ៉ា

ទៅ​ឯ​ឥសី​លា ឬ​ក្សត្រា​នឹង​ឥ​ឲ្យ​ក្ស័យ។

គួរ​ស្ដេច​នឹង​សម្លាប់ ឲ្យ​ខ្ញុំ​ស្លាប់​នៅ​ក្រុង​ក្រៃ

ម្ចាស់​អើយ​ប្អូន​មហាភ័យ ​​​ ភិត​រឹត​ស្លាំង​ស្លុត​ពន់ពេក។

ឱ​យប់​យូរ​ទៅហើយ ខ្ញុំ​សំលឹង​ទៅ​មេឃ​ឃើញ​តារា​រះ​រាយ​ព្រោងព្រាត​ភ្លឺ​ត្រចះត្រចង់​ពពក​រសាត់​កាត់​ផ្ទៃមេឃ​ស្រឡះ​មើលចុះ​ព្រះ​ច័ន្ទ​រះ​ភ្លឺ​ថ្លា​ប្រៀបបាន​នឹង​ព្រះអង្គ​ដែលមាន​តារា​រះ​ព័ទ្ធជុំវិញ​ប្រៀបដូចជា​ស្នំ ចាំ​គាល់​នៅ​ជា​ប្រក្រតី

ឱ​ប្អូន​ធ្លាប់​រែង​នៅ នឹង​ព្រះ​ចៅ​ជា​មហេសី

គឹ​កម្ម​កាយ​ប្អូនស្រី នា​នាំ​នែប​នឹង​គ្រុ​ឌា។

កម្ម​ម្ដេច​នាំ​ប្រសព្វ នឹង​គន្ធព្វ​ទៀត​ពីរ​គ្រា

ទាំងនេះ​ហេតុ​វេរា នឹង​និរាស​រៀម​ទៀត​ទៅ។

ឱ​ពាក្យចាស់​បុរាណ​លោក​តែ​ពោលថា “អ្នកណា​លូក​ភ្លើង អ្នកនោះ​នឹង​ក្ដៅ” “អ្នកណា​សាង​កម្ម កម្ម​នោះ​នឹង​តាម​សង​វិញ​មិន​ខាន” ដូច​រូបខ្ញុំ​នាពេលនេះ គឺ​កម្ម​តាម​ដោយ​ដាន​ប្រៀបបាន​នឹង​ស្រមោល អន្ទោលតាមប្រាណ​កម្មនេះ​គឺ​កម្ម​ក្រាស់ក្រៃ​កន្លង នឹង​រក​អ្វី​មក​ប្រៀប​ពុំបាន​នេះ​គឺ​កម្ម​ពី​ព្រេងនាយ​នាំ​ឲ្យ​វង្វេងចិត្ត​គិត​អ្វី​មិន​យល់​ឡើយ។ ស្រណោះ​ធ្លាប់​ផ្ទំ​ផ្ទឹម​ព្រះ​ចៅចម​ចក្រី ធ្លាប់​មហេសី​ដែល​ព្រះអង្គ​នែបនិត្យ​ជិត​ប្រក្រតី​មិនដែល​ឃ្លាត។ ស្រណោះ​កាល​មួយ​នៅ​ស្ថាន​សិម្ពលី សែនសប្បាយ​ជា​ពន់ពេក​មិនគួរ​គ​ន្ធ័​ន​ទៅ​លែបខាយ​ឲ្យ​អន្តរាយ​ដល់​រូប​កាយ​យ៉ាងនេះ​ទេ។ ឥលូវ​នេះ​ខ្ញុំ​មក​រង​ទុក្ខ​តែម្នាក់ឯង​កណ្ដាល​គង្គា ពីថ្ងៃ​នេះ​តទៅ​មានតែ​សេចក្ដីស្លាប់​តែប៉ុណ្ណោះ​នេះ​បើ​ស្លាប់​នៅលើ​គោក​គ្រាន់​បាន​តាបស​ឥសី​ព្យ​បាល​ឲ្យ​រួច​ជីវិត តែ​ពេលនេះ​មក​ស្លាប់​ក្នុង​ទឹក​សមជា​ចំណី​ត្រី​ជាក់​ជាមិនខាន។ ឱ​ខ្លួន​ខ្ញុំ​អើយ​កើតមក​កំព្រា​ម្នាក់ឯង​កណ្ដាល​ផ្កា តើ​នឹង​បាន​នរណា​មកជួយ​ស្រោច​ពី​គង្គា​ទៅ​លាក់​បំពួន​បាន​សង្ឃឹម​ព្រះ​សិទ្ធា​លោក​នៅឯ​ព្រៃ​ស្មសាន តើ​នឹ​បាន​នរណា​នាំ​ពត៌មាន​ទៅប្រាប់​គាត់ពេលនេះ​ខ្ញុំ​មានតែ​សេចក្ដី​ទុក្ខ​ទួញ​យំ​តែប៉ុណ្ណោះ​មើលចុះ​ណា​ខ្លាច​ត្រីធំៗហែល​មក​ក្បែរ​ផង ណា​ខ្លា​ចរលក​បោកបក់​ម្ដង​សឹង​ប៉ុន​ភ្នំ។

ឱ​គួរ​ឲ្យ​អាណិត​កែវ​កាកី​ណាស់ កើត​ទុក​កណ្ដោចកណ្ដែង​សោកសង្រេង​លើ​ពោងពាយ ដែល​អណ្ដែត​លោត​ប៉​ប្លឹ​ម ប៉ប្លុង​កណ្ដាល​ជលសារ​តាម​កំលាំង​ខ្យល់​បក់​លុះ​គម្រប់៧ទិវា​ពោងពាយ​កំសត់​ក៏ត្រូវ​រលក​បោក​បែក​ខ្ចាត់ខ្ចាយ​ពីគ្នា​នាំយក​រូប​កាកី​ឲ្យ​លិចលង់​ក្ស័យ​ជន​ជីវី​ក្នុង​មហាសាគរ​ដ៏​សែន​ជ្រៅ​នោះ​ទៅ។

រឿង​កាកី​សន្ម​ត់​ថា​ចប់​ត្រឹម​ប៉ុណ្ណេះ រឿងនេះ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី (ព្រះ​បរមកោដ្ឋ) ព្រះអង្គ​បានរៀបចំ​ចងក្រង​រឿងនេះ​ឡើង ទុកជា​គំរូ​ដល់​យុវ​ត្តី​ក៏ដូចជា​ស្ត្រី​ខ្មែរ​គ្រប់រូប​កុំ​ឲ្យ​យក​តំរាប់​តាម កែវ កាកី គឺថា​ទីបំផុត​បាន​ត្រឹម​អន្តរាយ​ខ្លួនឯង​តែប៉ុណ្ណោះ។

សរសេរដោយ ព្រះបាទ អង្គ ឌួង