Jump to content

ទាវអគ្គរាជ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នារាយណ៍រាជាទី១)
ព្រះម្នាងទាវអគ្គរាជ
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ
(តំណែងព្រះម្នាង)
រជ្ជកាលគ.ស.១៣៨៥-១៤៣២
រាជ្យមុនព្រះមេនាងសៀមស្រងៀម
រាជ្យបន្តអ្នកព្រះម៉ែនាងគង
ស្វាមី/មហេសីព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ
សន្តតិវង្សរាជវង្សចតុមុខមង្គល (ដោយរៀបអភិសេក)
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ
(រួមជាមួយសាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម)និងព្រហ្មញ្ញសាសនាបែបខ្មែរ)

ព្រះម្នាងទាវអគ្គរាជ គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាសម័យកាលចតុមុខនិងជាព្រះភរិយាតំណែងព្រះម្នាងនៃព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ៕

ប្រវត្តិ

[កែប្រែ]

ព្រះបាទសម្ដេចព្រះបរមរាជាពញ្ញាយ៉ាតមានព្រះមហេសីនិងព្រះស្នំជាច្រើន ហើយមានតែមានព្រះនាមបីអង្គ-នាក់ប៉ុណ្ណោះជាភរិយាផ្លូវការ ព្រមទាំងមានព្រះបុត្រាផ្លូវការចំនួនបួនព្រះអង្គ។

យ៉ាងណាក៏ដោយក៏ឯកសារពង្សាវតារខ្មែរមួយចំនួន ដូចជា ព្រះរាជពង្សាវតារកម្ពុជា ឆ្នាំ១៧៩៦ (ពាក្យសៀមពាក្យនេះហៅ ពង្សាវតារមឿងលង្វែក ចុល្លសករាជ ១១៥៨ ឬ ពុទ្ធសករាជ ២៣៣៩) ដោយព្រះបាទអង្គអេងមានសេចក្ដីថា : មានព្រះនាមព្រះភរិយានៃព្រះបាទសម្ដេចព្រះបរមរាជាពញ្ញាយ៉ាត គឺ អគ្គមហេសី ១អង្គ មហេសីរង ១អង្គ ស្នំឯក ៣អង្គ និង មានអ្នកម្នាងចំនួន ៣ អង្គ ព្រមទាំងមានព្រះនាមព្រះបុត្រាបុត្រីចំនួនដប់ព្រះអង្គ។ ដោយព្រះម្នាងទាវអគ្គរាជគឺជាព្រះភរិយាតំណែងព្រះម្នាងនៃព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជមានព្រះរាជបុត្រីមួយព្រះអង្គ សម្ភពនឹងព្រះម្នាងទាវអគ្គរាជ ទ្រង់ព្រះនាម ព្រះទេពក្ខណា៕ [១][២]


ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះមេនាងសៀមស្រងៀម
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ
(តំណែងព្រះម្នាង)

គ.ស.១៣៨៥-១៤៣២
តដោយ
អ្នកព្រះម៉ែនាងគង