និតិភូមិ នវរ័ត្ន

ដោយវិគីភីឌា
Jump to navigation Jump to search

វរសេនីយ៍ឯកប៉ូលិស បណ្ឌិត និតិភូមិ នវរ័ត្ន (ថៃ: ร้อยตำรวจเอก ดร. นิติภูมิ นวรัตน์) (ឈ្មោះលេង ម៉ូ 5 មិថុនា គ.ស. 1960) កើតនៅភូមិ ដុងក្លាង ឃុំខៅស្មិង ស្រុកខៅស្មិង ខេត្ត ត្រាត តែបានមកចម្រើនធំធាត់នៅមកភូមិស៊ឹងឡាង ឃុំវ៉ាន់យ៉ាវ ស្រុកខ្លុង ខេត្តច័ន្ទប៊ុរី ឪពុកឈ្មោះ ម៉ិង យ៉ូផ្រម មាតាឈ្មោះ ឈឿន យ៉ូផ្រម (ត្រគោលដើមគ្លិនយ៉ូ មានខ្សែស្លាយជ័ជវាលយ៍ ភួលក្សេម នឹងចម្រើនលាភ) មានខ្សែស្លាយខាងម្តាយជាជនជាតិចិនត្រកូលលី នឹងខ្សែបុព្វបុរសខ្លះមកពីអ៊ិនឌៀ គាត់កាន់សាសនាព្រះពុទ្ធ បានបញ្ចប់កាសឹក្សាលំដាប់បណ្ឌិតផ្នែកប្រវត្តសាស្រ្ត ពីស្ថាប័ណ្ណអាស៊ីនឹង អាហ្វ្រិកាសឹក្សា មហាវិទ្យាល័យម៊ូស្គូអតីតសហភាពសូវៀត ដើមឡើយនាមត្រកូល យ៉ូផ្រម តែផ្លាស់មកប្រើនាមត្រកូលរបស់ឪពុកធម៌គឺ អ្នកអង្គម្ចាស់ ឈៅន៍ នវរ័ត្ន (បុត្រព្រះអង្គម្ចាស់ណុប្ផះម៉ាត នវរ័ត្ន អតីតអភិបាលក្រុងច័ន្ទប៊ុរី)

ការ​សិក្សា[កែប្រែ]

  • ចប់មធ្យមសឹក្សា(ផ្នែកវិជ្ជាសាស្ត្រ) ពីសាលារៀនបេញ្ចមរ៉ាឈូធិត ច័ន្ទប៊ុរី (ត្រូវបានច្រើសរើសជាកូនសិស្សចាស់គុំរូ គម្រប់ឆ្នាំទី 90 គ.ស. 2001 នឹងគម្រប់ឆ្នាំទី 100 គ.ស. 2011)
  • បន្ទាប់មក បានទទួលអាហារូបករណ៍ពីសម៉ោសររោតារីច័ន្ទប៊ុរី ចូលរៀននូវសាលារៀនមធ្យមនៃ ទីក្រុងសេនអ៊ឺណាត រដ្ឋវិកតរៀ ប្រទេសអូស្ត្រាលី
  • បន្ទាប់ពីបានត្រឡប់មកប្រទេសថៃវិញ គាត់ក៏បានចូលរៀននៅស្ថាប័ណ្ណការសិក្សាសហករណ៏
  • ក្នុងពេលជាមួយគ្នានេះក៏បានរៀនថ្នាក់បរិញ្ញាប័ត្រផ្នែកសម្ពន្ធភាពរវាងប្រទេស គណះរដ្ឋសាស្រ្ត មហាវិទ្យាល័យរ៉ាមខាំហែង (លេខកូដនិស្សិត 23600406)
  • ធ្លាប់រៀនបរិញ្ញាប័ត្រគណះនិតិសាស្រ្ត ប្រភេទ External Program មហាវិទ្យាល័យឡុនដុន (លេខកូដនិស្សិត U927066998) តែមិនបានសម្រេច
  • ធ្លាប់ជានិសិតអនុបណ្ឌិតផ្នែកមុខវិជ្ជាផែនការភូមិភាគនឹងទីក្រុង គណះស្ថាបត្យកម្មសាស្ត្រ ជុឡាលុងករណ៍មហាវិទ្យាល័យ (លេខកូដប្រចាំខ្លួននិស្សិត B735197)
  • ចប់អនុបណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋកិច្ច គណះរដ្ឋសាស្រ្ត មហាវិទ្យាល័យធម្មសាស្រ្ត (លេខបញ្ជីឈ្មោះនិស្សិត 270375)
  • ចប់បណ្ឌិតទស្សនវិជ្ជាផ្នែកប្រវត្តិសាស្រ្ត ស្ថាប័ណ្ណអាស៊ីនឹងអាហ្វ្រិកាសឹក្សាមហាវិទ្យាល័យម៉ូស្គូ សហពន្ធ-រដ្ឋរុស្សី (លេខបរិញ្ញា No. 003699 នៅថ្ងៃទី 20 កុម្ភះ គ.ស.1998)
  • បញ្ចប់វគ្គសឹក្សាសញ្ញាប័ត្រប៉ូលិសអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ខាងផ្នែនបណ្ឌិតច្បាប់នឹងបណ្ឌិតនយោបាយ ជាមេប៉ូលិសថ្នាក់សញ្ញាប័ត្រ ជុំនាន់ទី 15 ពីសាលារៀនវរសេនីឯកប៉ូលិស
  • ក្រោយមកបានបញ្ចប់ការសឹក្សាវគ្គកាសឹក្សាថ្នាក់ខ្ពស់បំផុតពីវិទ្យាល័យកិច្ជការប៉ូលិស (បតស.31) វិទ្យាល័យកិច្ជការកងទ័ពជើងគោគ (វទប.51) វិទ្យាល័យមហាផ្ទៃ (នប៉ស.57) វិទ្យាល័យការយុត្តិធម៌ (ប៉.យ.ស.11) វិទ្យាល័យការពាររាជាណាចក្រ (វប៉អ.2555/វប៉ម.6) ស្ថាប័ណ្ណវិទ្យាការទីផ្សាទុន (វតថ 5) ហើយស្ថាប័ណ្ណអភិវឌ្ឍន៍នយោបាយនឹងការបោះឆ្នោត (ផតស 5)

ការងារនយោបាយ[កែប្រែ]

គ.ស. 2006 និតិភូមិ ឈរឈ្មោះបោះឆ្មោតសមាជិកព្រឹទ្ធសភា លេខប្រចាំខ្លួនអ្នកឈរឈ្មោះបោះឆ្នោត 164 បានទទួលសំលេងឆ្នោតចំណាត់ថ្នាក់លេខ 1 នៅទីក្រុងបាងកក គឺ 257,420 សំលេង បានទទួលជ័យជំនះទៅលើលោក ស្មាក់ ស៊ុនថនរះវេត ក្រោយមកបានឡើងជានាយករដ្ឋមន្រីរបស់ប្រទេសថៃ, លោក ក្លាណះរុង្គ ច័នធិក, អ្នកស្រី រុស្សនា តូស៊ិត្រាក់កូល, លោកអ៊ុថ័យ ភិម្ភច័យឈុន (អតីតប្រធានរដ្ឋសភា នឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម), លោកភិជិត រ័តតកូល (អតីតអភិបាលក្រុងបាងកក) ហើយបេក្ខជនផ្សេងរួមទាំងអស់ 260 អ្នក នៃទីក្រុងបាងកក ហើយបានចំណាត់ថ្នាក់ទី 1 នៃ បណ្តាអ្នកឈរឈ្មោះទូទាំងប្រទេស ខណះពេលរងចាំសេចក្តីប្រកាស មានការធ្វើរដ្ឋប្រហារមួយបានកើតឡើងដោយគណះបដិរូបការគ្រប់គ្រងក្នុងរបបប្រជាធិប្បតេយ្យដែលមានអង្គព្រះមហាក្សត្រយ៍ជាប្រមុខ នៅថ្ងៃទី 19 កញ្ញា គ.ស. 2006

គ.ស. 2006 បានទទួលព្រះបរមរាជអោងការប្រោសប្រទាន តែងតាំងជាសមាជិកសភានិតិបញ្ញត្តិរបស់ជាតិ រវាងពេលនោះ បានបំពេញទួនាទីជាអ្នកនាំពាក្យកម្មាធិការការពាណិជ្ជកម្ម ប្រធានក្រុមមិត្តភាពសមាជិករដ្ឋសភាថៃ-ហង់ការី គណកម្មការគ្រប់គ្រងការងារប្រចាំជាតិថៃនៃសហភាពរដ្ឋសភា (IPU) នឹងកម្មការគ្រប់គ្រងការងារប្រចាំជាតិថៃនៃសម៉ាជរដ្្ឋសភាអាស៊ី

8 កញ្ញា គ.ស. 2008 គាត់បានបង្កើតគណបក្សសុវណ្ណភូមិ ហើយបានទទួនតំនែងជាប្រធានគណបក្សអស់រយះពេល 1 ឆ្មាំពេញ

បន្ទាប់មកក៏បានស្ម័គ្រចូលជាសមាជិកគណបក្សផឿថៃ នៅថ្ងៃទី 8 មករា គ.ស. 2010 ហើយជាអ្នកឈរឈ្មោះជាសមាជិកសភាតំណាងរាស្ត្របែបបញ្ជីរាយនាម លំដាប់ទី 24 របស់គណបក្សផឿថៃ ក្នុងការបោះឆ្នោតទូទៅនៅថ្ងៃទី 3 កក្កដា គ.ស. 2011 គាត់ជាសមាជិកសភាតំណាងរាស្ត្រឈុតទី 24 របស់រដ្្ឋសភាថៃ រហូតដល់មានព្រះរាជក្រឹត្យរំលាយសភានៅថ្ងៃទី 9 ធ្នូ គ.ស. 2013

ក្នុងរវាងជាសមាជិកសភាតំណាងរាស្ត្រ ឈុតទី 24 គាត់កាន់តំណែងជារងប្រធានទី 1 នៃគណកម្មាធិការកិច្ចការសុរិយោដី ធនធានធម្មជាតិ នឹងបរិស្ថាន នឹងគណកម្មាធិការការបរទេស ក្រៅពីនោះក៏ជារងប្រធានក្រុមមិត្តភាពសមាជិករដ្្ឋសភាថៃ-អ៊ិនឌៀ ក្រុមការងារគ្រប់គ្រងជាតិថៃនៃសហភាពរដ្្ឋសភា (IPU)

ធ្លាប់អនុវត្តតួនាទីសំខាន់ជាប្រធានគណះប្រតិភួតំណាងរដ្្ឋសភាថៃក្នុងការប្រជុំគណកម្មាធិការត្រៀមកិច្ចប្រជុំរដ្្ឋសភាស្តីពីអង្គការពាណិជ្ជកម្មពិភពលោក នៃការិយាល័យរដ្្ឋសភាអ៊ឺរុប ទីក្រុងប្រាស់សេល បេលយៀម គ.ស. 2012 ប្រធានគណះប្រតិភូតំណាងរដ្្ឋសភាថៃក្នុងការប្រជុំរដ្្ឋសភាស្តីពីអង្គការពាណិជ្ជកម្មពិភពលោក នូវការិយាល័យអង្កាពាណិជ្ជកម្មពិភពលោក ទីក្រុងចេនីវ៉ា ប្រទេសស្វីស គ.ស. 2012 តំណាងរដ្ឋសភាថៃក្នុងការប្រជុំរដ្្ឋសភាក្នុងឪកាសប្រជុំសម៉ាជសហប្រជាជាតិលើកទី 68 នៅការិយាល័យធំ ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក គ.ស. 2013

លទ្ធផលការងារផ្នែកចំណេះវិជ្ជា[កែប្រែ]

ជានយកស្ថាប័ណ្ណអាស៊ីនឹងអាហ្រ្វិកាសឹក្សានៃមហាវិទ្យាល័យអ័សស័មឆ័ន ក្រៅពីនេះ ជាអ្នកបង្កើតនឹងបង្ហាត់ភាសាអង្គ្លេសប្រចាំស្ថាប័ណ្ណបាឡានស៍ (ទិវទើម៉ូ) ជាអ្នកសរសេរអត្ថបទកាសែតប្រចាំអត្ថបទ “បើកមេឃសំលឹងមើលពិភពលោក” របស់កាសែតថៃរដ្ឋ ដែលមានការបោះពុម្ភផ្សាយហើយលក់ដាច់ជាងគេក្នុងប្រទេសថៃគឺជាង 1 លានច្បាប់ក្នុងមួយថ្ងៃ ហើយជាពិធីករកម្មវិធីទូរទស្សន៍កម្មវិធី ”បើកកែវយឹតឈ្លុះមើលពិភពលោក” នៅប៉ុស្តិ៍លេខ 3

ការត្រាច់ចរលើពិភពលើក[កែប្រែ]

វរសេនីយ៍ឯកប៉ូលិសបណ្ឌិត និតិភូមិ នវរ័ត្ន មានកេរ្តិ៍ឈ្មោះបោះសំលេងនៅប្រទេសថៃក្នុងការធ្វើដំណើរ ដោយគាត់ចាប់ផ្តើមត្រាច់ចរតាំងពីខែឧសភា គ.ស. 1978 នៅពេលដែលមានអាយុ 17 ឆ្នាំ ទៅមូលរដ្្ឋអូស្រ្តាលី ហើយប្រើជីវិតនៅទីនោះពេញ 1 ឆ្នាំ ក្នុងឋានះជាកូនសិស្សផ្លាស់ផ្តូររោតារី ហើយបន្ទាប់មកក៏ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសផ្រេងៗ

គ្រួសារ[កែប្រែ]

វរសេនីយ៍ឯកបណ្ឌិតប៉ូលិសនិតិភូមិ នវរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ នឹងលែងលះគ្នាចំនួនពីរដង ហើយមានបុត្រ 7 នាក់

ជុំរើសក្នុងការផ្តល់ការសឹក្សា តម្រូវអោយបុត្រចេះដឹង 3 ដំណាក់កាល គឺ ជនបទ ព្រះរាជាណាចក្រថៃ នឹងនៅបរទេស តម្រូវអោយបុត្រមានលក្ខណះសម្បត្តិ 3 ប្រការ គឺ វិញ្ញាណជាថៃ ចិត្តជាសាកល ហើយខ្លួនពោពេញទៅដោយបច្ចេកវិជ្ជា ទើបបានបញ្ជូនបុត្រអោយរៀនទាល់តែចប់ថ្នាក់បឋមទី 6 ពីសាលារៀនវត្តក្នុងជនបទ អោយនៅជាមួយតាយាយនឹងពពួកសាច់ញាតិ បន្ទាប់មកទើបផ្ចុងផ្តើមអោយសឹក្សាតនៅសាលារៀនបឌិន្ទ្រតេជា (សិង្ហ សិង្ហសេនី) ក្នុងទីក្រុងបាងកក មុននឹងអោយចួលប្រលួកក្នុងសង្គមបរទេសដោយផ្ចុងផ្តើមអោយសឹក្សាក្នុងសាលាអន្តរជាតិ ឬទៅបន្តការសឹក្សានៅក្រៅប្រទេស

ព័ត៌មាន​ទាក់ទង[កែប្រែ]



និតិភូមិ នវរ័ត្ន
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ និតិភូមិ នវរ័ត្ន
កំណើត ០៥ មិថុនា ១៩៦០
ទី​កំណើត ខេត្ត​ត្រាត, ប្រទេស​ថៃ
សាសនា ព្រះ​ពុទ្ធ