និយាយកុហក
Appearance
[១] បុរាណលោកចង់ជាពាក្យប្រដៅទុកថា «ពាក្យច្រើនភូតចាញ់អាត្មា»
នេះបានសេចក្ដីថា អ្នកឯណាច្រើនប្រើពាក្យសម្ដីនិយាយភូតភរអ្នកនោះទោះជាមាន យសសក្ដិខ្ពង់ខ្ពស់ក្ដី មានជាតិ ត្រកូលខ្ពង់ខ្ពស់ក្ដី ដោយសារប្រើសម្ដីវៀចវេរមិនត្រង់ ត្រឹមត្រូវ ត្រឡប់ទៅជាមនុស្សថោកទាបទៅវិញ ។ បើគេស្គាល់ច្បាស់ថាជាមនុស្ស ច្រើននិយាយកុហកបញ្ឆោតគេហើយ ទោះខ្លួននិយាយត្រង់ក៏គេមិនជឿខ្លះគេមិនទាំងស្ដាប់ផង ខ្លះទៀតគេក្រោកចោលមិននិយាយផង ។ យ៉ាងនេះហើយទើបលោកឲ្យឈ្មោះថា «ពាក្យច្រើនភូត ចាញ់អាត្មា» ។
ឯការនិយាយកុហកនេះ បើកាលណាអ្នកទាំងពួងដេញគំនិតទាន់ នោះក៏នឹងកើតសេចក្ដីអៀនខ្មាសចំពោះមុខមហាជនក្រៃលែងទៅទៀត ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ