នួន សារី

ពីវិគីភីឌា

លោកស្រី នួន សារី ហៅយាយយ៉យ ជាសិល្បករផ្នែកចម្រៀងបុរាណ ចម្រៀងសម័យ តារាសម្ដែង ចម្រៀងអាយ៉ៃ និងជាតារាកំប្លែងល្បីមួយរូបនៅកម្ពុជា។

ប្រវត្តិសិល្បៈ[កែប្រែ]

លោកស្រីនួន សារី ហៅយាយ យ៉យ ជា​អ្នក​រួម​ស្រុក​ជាមួយ​លោកយាយ សេរីយ៉ា និង​លោកតា សង្ហារ ផន ដែលជា​អ្នកសិល្បៈ​ជំនាន់ លន់ នល់​។ អ្នកស្រី​ក៏ត្រូវ​បាន​អ្នកសិល្បៈ​ជើងចាស់​ទាំងពីរ នាំមក​បង្រៀន ឲ្យ​ចេះ​ចម្រៀង​សម័យ ប្រពៃណី អា​យ៉ៃ យីកេ និង​ជំនាញ​ជាច្រើន​ផ្សេងទៀត​។​ និយាយ​ពី​ផ្នែក​ចម្រៀង​អា​យ៉ៃ យាយ​យ៉យ មាន​ដៃគូ​ជាច្រើន តែ​ដៃគូ ដែល​ពេញចិត្ត​របស់​ទស្សនិកជន​ជាងគេ គឺ​លោក​ព្រហ្ម ម៉ាញ ដែល​ជា​ដៃគូ​ជួប​ចុងក្រោយ​របស់​អ្នកស្រី​តែម្ដង​។​