នៅ ស៊ុន
Appearance
បណ្ឌិត នៅ ស៊ុន (០៣.០៧.១៩៥៤-១០.១០.២០១៧) កើតនៅភូមិត្រពាំងប្រី ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លោកជាភាសាវិទូខ្មែរទទួលការសិក្សានៅសហព័ន្ធរុស្ស៊ី។ ក្រៅពីការបង្រៀននិងដឹកនាំសារណានិងនិក្ខេបបទ លោកធ្លាប់ធ្វើការនៅក្រសួងអប់រំ យុវជន និង កីឡា និង នៅអង្គការក្រៅរដ្ឋាភិបាល។ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៤/៣៩៨ ចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០១៤ លោកជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។ បន្ទាប់មក លោកជាប្រធានស្តីទីនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមលិខិតលេខ ៤៧៥/១៧ របសក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ របស់រាជបណ្ឌិត្យសភាកម្ពុជា ហើយ បន្តិចក្រោយមក ឯកឧត្តមបណ្ឌិត នៅ ស៊ុន ត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦៤២ ចុះថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧៕