បទពង្សាវតារខ្មែរ

ដោយវិគីភីឌា
Jump to navigation Jump to search

បទពង្សាវតារខ្មែរ ជាស្នាដៃរបស់ សាស្រ្តាចារ្យនួនកន (១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨


អត្ថន័យក្នុងបទនេះ មានលក្ខណៈជាតិនិយម ដោយបានទូន្មានយើងគ្រប់គ្នាឲ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់យើងកាលពីសម័យមហានគរដែលបានផ្សព្វផ្សាយរហូតដល់ចុងបូព៌ា។ បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិ បណ្តុះគំនិតជាតិនិយម និងបង្ហាញពីមោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ។ ជាងនេះទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរគ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យមុតមាំ ដើម្បីថែរក្សានិងលើកតម្កើនវប្បធម៌ជាតិខ្លួនឲ្យរុងរឿងដូចសម័យមហានគរ។​


ជាធម្មតា បទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុនៅពេលព្រឹកៗ ក៏ដោយជាត្រូវបានសិស្សានុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកង លាន់ឮសូរយ៉ាងពិរោះរណ្តំពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។


អត្ថបទ​ចម្រៀង[កែប្រែ]

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ សាស្រ្តាចារ្យនួនកន (១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

បទ​ចម្រៀង[កែប្រែ]

បទពង្សាវតារខ្មែរ


ឯកសារ​យោង[កែប្រែ]

Choun Nath