បន្សាលោហ:
'''បន្សាលោហ:''' | ||
---|---|---|
សកម្មភាពកំពុងផ្សា |
បច្ចុប្បន្ននេះកិច្ចការបន្សាលោហ: ជាមធ្យោបាយបាយមួយ ដែលដើតួយ៉ាងសំខាន់ ក្នុងវិស័យឧស្សាហកម្ម ហើយវាក៏ជា មុខព្រួយមួយ សំរាប់អភិវឌ្ឍន៏ ប្រទេសជាតិផង ដែរ ។ កិច្ចការន្សានេះ បានជួយសម្រួល ដល់កាងារផ្សេង ៗ ទៀតដូចជា ការបង្កើតគំរូជាដើមក្រៅពីនេះ វាក៏ជួយ កិច្ចការ ជួសជុល កែច្នៃរបស់របរ ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនផង ដែរហើយ ជំនាញនេះ មានប្រជាជនមួយ ចំនួនបានយក ធ្វើជាមុខរបរញ្ចឹមជីវិត ។ ពាក្យថាបន្សាវា មានលក្ខណ:ខុសគ្នា ជាច្រើន ដូចជាបន្សា អគ្គីសនី បន្សាឧស្ម័ន បន្សាទិច , មិច.....។ ប៉ុន្តែយើងខ្ញុំសូមលើកយក ខ្លឹមសារ បន្សារ លោហ: ដោយអគ្គិសនី មក បង្ហាញជូន ដល់បងប្អូនអោយបាន បានយល់ជ្រាប ខ្លះៗ ពីកិច្ចការ នេះ ។ ខ្ញុំបាទសង្ឃឹមថា ទំព័រនេះប្រាកដ ជាមានប្រយោជន៏ដល់បងប្អូន ដែលមានចំណាប់អារម្មណ៏ ពីកិច្ចការនេះ ។ មុននឺងចូលដល់ ខ្លឹមសារនៃ កិច្ចការនេះ សូមបងប្អូន ជ្រាបពីច្បាប់ និរភ័យជាមុនសិន។
ច្បាប់និភ័យ
[កែប្រែ]គ្រោះថ្នាក់ដែលអាចកើតឡើងបានតាមរយ:ការអនុវត្តន៏បន្សាលោហ:មានដូចជា:
- ចំហាយពុលដែលកើតឡើងតាមរយ:បន្សាលោហ:ប្រភេទខ្លះ
- ការផ្ទុះដែលកើតឡើងតាមរយ:បន្លាស់ទី ឬប្រើដប ឧស្ម័ន អាសេទីឡែន មិនបានត្រឹមត្រូវ
- ជាងផ្សា ឬ សហការី ត្រូវរោលឆេះដោយសាសន្ទុះ
- ភ្នែកឈឺបណ្តាលពីកាំរស្មី ឬ កំទេចលោហ: ខ្ទាតចូល
- ទុយោឬ ដបផ្ទុក អង្គធាតុឆាបភ្លើងត្រូវផ្ទុះ
- អគ្គីសនីឆក់
គ្រោះថ្នាក់បណ្តាលពីផ្សែង:
[កែប្រែ]បន្សារលោហ:ប្រភេទខ្លះបង្ករអោយកើតផ្សែង ឬ ចំហាយគ្រោះថ្នាក់ ។
ដូច្នេះហើយទើបចាំបាច់ត្រូវធ្វើអោយចំហាយផ្សែង ដូចពោលនេះ រលាយសាបរលាប
ដោយតំឡើងប្រព័ន្ធសំរាប់ស្រូបខ្យល់ ទៅខាងក្រៅ ឬ ធ្វើការផ្សា ក្នុងបរិវេណ ស្រឡះទូលាយ ។
ប្រភេទផ្សែងដែលកើតពីបន្សាលោហ:
បន្សាលោហ:ប្រភេទណីមួយៗ ផ្សែងមានលក្ខណ:ខុសៗគ្នា ដូចជា:
- ផ្សែងដែលកើតពីបន្សាដែក: តាមធម្មតាវាគ្មានគ្រោះថ្នាក់ទេ
- ផ្សែងដែលកើតពីបន្សាទង់ដែង: តាមធម្មតាវាក៏គ្មានគ្រោះថ្នាក់អ្វីដែរ ក៏ប៉ុន្តែបើយើងមិនជ្រើសរើស រកកន្លែងអោយបានស្រឡះល្អទេនោះ វាអាចនាំអោយ ឈឺភ្នែក ឈឺក្បាល នឹង តឹងទ្រូងជាដើម ។
- ផ្សែងដែលកើតពីបន្សាស័ង្កសី: ដោយឡែកផ្សែងដែលកើតពីបន្សាដែកស្រោប ស័ង្កសី វាមានគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នា និង ផ្សែងដែលកើតពីបន្សាទង់ដែងដែរ។
- ផ្សែងដែលកើតពីបន្សាសំណ: ពេលយើងដកដង្ហើមចេញចូលបណ្តាលអោយជ្រួតជ្រាបគ្រប់ផ្នែកនៃអវ:យវ: ព្រមទាំងឆ្អឹង នាំអោយ ឆ្អឹតឆ្អល់រមូលពោះ រកកល់ចង់ក្អួតចង្អោ ហើយមានអាការ:ផ្សេងៗជាច្រើនទៀត។
- ផ្សែងដែលកើតពីបន្សាម៉ង់កាណែស: វាក៏មានអោយមានគ្រោះថ្នាក់ ដល់ប្រព័ន្ធដកដង្ហើម ហើយ នឹង បំរែបរួល នៃប្រព័ន្ធសរសៃប្រសាទផងដែរ ។
- ផ្សែងដែលកើតពីបន្សាលោហ:ផ្សេង: ទោះជាមិនបង្ករអោយមានគ្រោះថ្នាក់ក៏ដោយ ក៏ចាំបាច់ត្រូវអោយមានខ្យល់បរិសុទ្ធ ចេញចូលបានគ្រប់គ្រាន់ដើម្បីងាយស្រួលក្នុងការដកដង្ហើម ។
ការរៀបចំប្រព័ន្ធផ្លាស់ប្តូបរិយាកាស:
បរិវេណផ្សាលោហ:ដោយអគ្គីសនី ឬដប ឧស្ម័នគួរៀបចំប្រព័ន្ធអោយខ្យល់ចេញចូលបានសមរម្យ ដូចជា:
- បន្ទប់ផ្សាគួអោយមានខ្យល់ចេញចូលបានស្រួល
- ការប្រើខ្យល់ផ្លុំដោយកង្ហារ អាចជួយបញ្ជូនផ្សែង ឬ ចំហាយពុលចេញទៅក្រៅបាន
- នៅពេលធ្វើការផ្សាលោហ:ដែលធ្វើអោយកើតផ្សែង ឬ ចំហាយពុល គួរៀបចំប្រព័ន្ធសំរាប់បញ្ចេញខ្យល់អោយបានសមរម្យ។
- ការផ្ទុះដែលបណ្តាលមកពីបន្សារមិនបើកគំរបធុងះ
- ធុងដែលផ្ទុះភាគច្រើនជាធុងដែលផ្ទុកប្រេង ឥន្ធន:
ដោយសារមិនបានលាងសំអាតប្រេងដែលនៅសេសសល់ក្នុងធុងនោះចេញអោយអស់
។ប្រសិនណាជាត្រូវផ្សា រឺកាត់ធុងដែលផ្ទុកប្រេងឥន្ធន: ចូរប្រយ័ត្នព្រោះកំដៅតាមរយះបន្សារ
នឹងទៅដុតចំហាយប្រេងអោយឆាបឆេះ ហើយអាចនឹងផ្ទុះឡើងបាន ។
ការផ្ទុះនេះវាអាចកើតឡើងបានលុះត្រាតែមានសមាសភាព ៣យ៉ាងគឺ:
ប្រេងឥន្ធន:
[កែប្រែ]- ការដុតអោយឆាបឆេះ
- អុកស៊ីសែន
ដូច្នេះការផ្សា ដោយមិនបានបើកគំរប ធុងគឺត្រូវគ្រប់លើ សមាសភាពទាំងបីយ៉ាងនេះ កុំអោយវាកើតឡើង។ ដើម្បីជៀសវាងកុំអោយការផ្ទុះកើតឡើង យើងអាចធ្វើបានដូចជា:
- កំចាត់ប្រេងឥន្ធន:អោយអស់ពីក្នុងធុងនោះ ដោយយកទៅជ្រលក់ក្នុងទឹក ដើម្បីអោយប្រេង អណ្តែតឡើង ឬ ស្ងោរជាមួយអង្គធាតុរំលាយ ដើម្បីកំចាត់ ឧស្ម័ន ឬ ប្រេងឥន្ធន:ដែលសេសសល់នោះចេញអោយអស់។
- កំចាត់ខ្យល់ ឬ អុកស៊ីសែន ចេញពីភាគកំណាត់ផ្សា ដោយ ការប្រើ ឧស្ម័នសកម្ម ដូចជា អាសូត(N) បណ្ណែនចូលទៅក្នុងដប ឬ ធុងនោះ មុន នឹងផ្សា ។
ឧបករណ៏ការពារគ្រោះថ្នាក់:
[កែប្រែ]ឧបករណ៏ការពារគ្រោះ សំរាប់ជាងផ្សា មានច្រើនប្រភេទដូចតទៅនេះ:
- ក្បាំងមុខ: សំរាប់ការពារគ្រោះថ្នាក់ ពី កាំរស្មី រឺ កំទេចលោហ:
- អាវឃ្លុំ : ជាអាវដៃវែង ពាក់ដើម្បី ឃ្លុំការពារ ធ្វើពីអង្គធាតុដែលធន់ នឹងភ្លើង ដើម្បីការពារ កំទេចលោហ:
- ស្រោមដៃ: ប្រើសំរាប់ធ្វើការផ្សាផជាស្រោមដៃវែង ធ្វើពីអង្គធាតុដែលធន់ នឹងភ្លើង មិន រួញ ហើយ ក៏ មិនមែនជា សមាសធាតុ ចំលងចរន្ត អគ្គីសនីដែរ
- ស្បែកជើងកវែង។
ភ្នែក
[កែប្រែ]ជានិច្ចជាកាលជាងផ្សា ត្រូវតែការពារគ្រោះថ្នាក់ ដែលកើតឡើងចំពោះភ្នែក និងគ្រោះថ្នាក់ដេលកើតឡើង មិន
ត្រឹមតែបណ្តាល មកពីកាំរស្មី នៃ បន្សា រឺ កាត់ប៉ុនោះទេ តែវាអាចកើតមកពី កំទេចលោហ:ទៀតផង។
ដូច្នេះហើយ គួរតែពាក់វ៉ែនតាការពារសំរាប់បន្សា ឧស្ម័ន ហើយពាក់ ក្បាំងមុខ សំរាប់បន្សាអគ្គីសនីជានិច្ច ។
វ៉ែនតា និងក្បាំងមុខ ធ្វើពីអង្គធាតុ ដែលធន់ នឹង ភ្លើង ហើយវាក៏ជា អ៊ីសូឡង់សំរាប់ការពារចរន្ត
អគ្គីសនីផងដែរ។
គ្រោះថ្នាក់បណ្តាលមកពីកាំរស្មីផ្សា:
[កែប្រែ]ការផ្សា និងកាត់លោហ:មានកាំរស្មីកើតឡើង បី ប្រភេទគឺ:
- កាំរស្មីអុលត្រាវីយ៉ូឡេត: ធ្វើអោយស្បែក និង ភ្នែករបស់យើងឡើងស្លោក វាជាកាំរស្មីដែលមើលមិនឃើញ
- ពន្លឺ: ជារស្មីដេលមិនអាចមើលឃើញដោយភ្នែក នៅពេលបង្កើតធ្នូ អគ្គីសសនី បើយើងមិនបានកាពារភ្នែក របស់យើងទេនោះ វានិងធ្វើអោយភ្នែក របស់យើង ឡើងស្រវាំងមួយ សន្ទុះ។
- កាំរស្មីអ៊ិនហ្វ្រារ៉េដ (Infrared Ray) : ជាកាំរស្មីដែលបង្ករគ្រោះថ្នាក់ខ្លាំងបំផុត បើធៀបទៅនឹង កាំរស្មី ដ៏ទៃៗទៀត។ កាំរស្មីនេះ មិន អាចមើល ឃើញដោយភ្នែកទទេបានឡើយ ម្យ៉ាងទៀតកាំរស្មីប្រភេទនេះ បើយើងមិនប្រុងប្រយ័ត្នទេនោះ វាអាចបង្ករអោយភ្នែកយើង ឡើងបាយ ឬ អាច គ្រោះថ្នាក់ ដល់ប្រស្រី ភ្នែកយើងបានទៀតផង។
របៀបអនុវត្តន៏ដើម្បើការពារគ្រោះថ្នាក់
[កែប្រែ]ការរក្សាសុវត្ថភាព ក្នុងបន្សាអគ្គិសនី មានដូចជា:
- ត្រូវពាក់ក្បាំងមុខរាល់លើក មុននឹង ធ្វើការផ្សា
- ត្រូវពាក់វ៉ែនតា និរភ័យរាល់លើកដែលធ្វើការគោះក្រញ៉ម ឬ កំទេចលោហ:
- ផ្ទៃកំរាលធ្វើការផ្សា មិនគួធ្វើពីអង្គធាតុ ដែលភ្លើងងាយឆេះឡើយ
- ប្រមូលសំភារ:ដែលភ្លើងងាយឆេះ ទុកដាក់អោយឆ្ងាយ ពីបរិវេណផ្សា យ៉ាងហោច ១០ហ្វូត
- មិនគួពាក់ស្រោមដៃ រឺ ខោអាវដែលសើម និង ប្រឡាក់ដោយប្រេង ឬ ខ្លាញ់គោឡើយ
- ត្រូវបិទ កុងតាក់រឺ ដក ឌុយចេញ រាល់លើកមុន នឹងជួសជុល រឺ លៃតំរូវ ប៉ុស្តិ័ផ្សា ដើម្បីការពារភ្លើងឆក់
- មិនគួប្រតិបត្តការងារ នៅកន្លែងមានសំណើមឡើយ
- ការបើក ប៉ុស្តិ៏ផ្សាប្រើ រឺ លៃតំរូវចរន្តផ្សា ត្រូវអនុវត្តន៏តាមតម្រារបស់វាជានិច្ច
- រកមធ្យោបាយកាពារគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះភ្នែក ផ្ទៃមុខ និងផ្នែកដ៏ទៃៗទៀតនៃរាងកាយរបស់យើង
- គួរត្រៀមបំពុងពន្លត់អគ្គីភ័យ អោយមានគ្រប់ពេលវេលា
- គួរប្រើឧបករណ៏និងខោអាវដែលស្ងួត
- ចូរកុំផ្សាធុង រឺដប ដែលធ្លាប់ផ្ទុក ឧស្ម័ន ភ្លើងឆេះ ដូចជាធុងប្រេងជាដើម
- កុំអោយក្បាល ក្រចាប់ធូបផ្សាដែលគ្មានអ៊ីសូឡង់ ប៉ះគ្នានឹង ខ្សែដី ឬ ភាគកំណាត់ ក្នុងខណ:ដែល ប៉ុស្តិ៏ផ្សាកុំពុងធ្វើការ
- កុំអោយខ្សែផ្សា និង ខ្សែដីសើមដោយប្រេង នឹង ខ្លាញ់គោ ហើយ កុំយកខ្សែ ផ្សាឆ្វាយជា របុំរុំជុំវិញ ប៉ុស្តិ៏ផ្សា
- គួរផ្សាក្នុងទីកន្លែងដែលមានខ្យល់ចេញចូលបានស្រួស ឬ ប្រើឧបករណ៏ ស្រូបខ្យល់ និង ផ្សែងដែលកើតពី បន្សា
- ខោអាវគួរធ្វើពីក្រណាត់ ដែលភ្លើង មិនងាយឆេះ និង ការពារផ្កាភ្លើង និង ធ្នូអគ្គីសនី ដែលបង្ករគ្រោះថ្នាក់ដល់ស្បែក
- ត្រូវប្រសកដក្នុងចិត្តថា ខ្សែផ្សាសំរាប់ប៉ុស្តិ៏ផ្សាដែលធ្វើតំឡើងនោះ បានតយ៉ាងត្រឹមត្រូវរួចហើយ មុននឹងចាប់ផ្តើមតំណើរការ។ ម្យ៉ាងទៀតកុំប្រើខ្សែផ្សា អោយហួសកំលាំង រហូតដល់ធ្វើអោយវាឡើងក្តៅខ្លាំពេក។
របៀបអនុវត្តន៏ដើម្បីរក្សាសុវត្ថិភាពក្នុងបន្សាឧស្ម័ន
[កែប្រែ]គ្រោះថ្នាក់ដែលកើតពីការប្រើឧបករណ៏ផ្សាឧស្ម័នមានច្រើនយ៉ាងណាស់។
ដូច្នេះចំពោះអ្នកដែលធ្វើការផ្សាឧស្ម័នចាំបាច់ត្រូវសិក្សាអំពីគោលការ
និងវិធីប្រើប្រាស់ហត្ថូបករណ៏ក្នុងបន្សាឧស្ម័នអោយយល់ច្បាស់ជាមុនសិនសឹមចាប់ផ្តើមអនុវត្តន៏។ កំណារ
(ការការពារ) គ្រោះថ្នាក់ដែលអាចនឹងកើតឡើងខណ:ផ្សាឧស្ម័នគួរប្រតិបត្តិដូចតទៅ:ផ្ទៃកម្រាលសំរាប់ការងារផ្សាឧស្ម័ន ត្រូវធ្វើពីអង្គធាតុដែលភ្លើមិនឆេះ ជាទូទៅគេនិយមចាក់បេតុង
- គួរប្រើអង្គធាតុដែលធន់ នឹងកំដៅធ្វើជារបាំងដើម្បីការពារផ្ទៃកម្រាល ឬជញ្ជាំងដែលនៅជិតបរិវេណផ្សានោះដ្បិតពេលផ្សាឧស្ម័ន នឹងមានផ្កាភ្លើង ឬដែកក្តៅៗអាចធ្វើអោយឆាបឆេះបាន។
- គួរអោយខ្យល់ចេញចូលបានស្រួល ដ្បិតអុកស៊ីសែនក្នុងបរិវេណផ្សាឧស្ម័ននោះត្រូវដុតឆេះអស់មួយចំនួនដែលជាហេតុនាំអោយខ្វះអុកស៊ីសែនក្នុងបរិវេណនោះ។ ម្យ៉ាងទៀតមានលោហះប្រភេទខ្លះពេលរលាយវានឹងកើតជាចំហាយដែលផ្តល់គ្រោះថ្នាក់ដល់រាងកាយ ឬជួនកាលមានអុកស៊ីសែនលេចជ្រាបក្នុងបរិវេណនោះ លុះយូៗទៅក៏ច្រើន ហើយនៅពេលវាប៉ះជាមួយប្រេងឬ ខ្លាញ់គោក៏បណ្តាលអោយផ្ទុះតែម្តង។
- កម្រាលសំរាប់រៀនផ្សាឧស្ម័ន ត្រូវធ្វើពីឥដ្ឋដែលធន់នឹងភ្លើង
- ដបអុកស៊ីដសែន និងដបឧស្ម័នត្រូវចងវាអោយេជាប់នឹងកន្លែងរបស់វា
- ជាងផ្សាគួរតែមានឧបករណ៏សំរាប់ការពារគ្រោះថ្នាក់ពីកំទេចលោហះ។ ម្យ៉ាងទៀត មុននឹងតំណើការផ្សា គួរពាក់វ៉ែនតារាល់លើក ដោយប្រើកញ្ចក់ពណ៍ខ្មៅសំរាប់ច្រោះពន្លឺ
- គួរពាក់អាវ វ៉ែនតា ស្រោមដៃ និងអាវស្បែកដើម្បីការពារកំដៅពីបន្សា
- មិនគួរប្រើខ្លាញ់គោឬ ប្រេងជាមួយឧបករណ៏ផ្សាឧស្ម័នទេ
- កុំនាំអណ្តាតភ្លើងឬ ផ្កាភ្លើងមកជិតដបឧស្ម័ន និង ទុយោឧស្ម័នអោយសោះ
- រកុំទុកឈើគូស ឬដែកកេះក្នុងហោប៉ៅឈុតប្រតិបត្តិកា
- គួរទុកអង្គធាតុឆាបឆេះភ្លើងអោយនៅឆ្ងាយពីបរិវេណផ្សាយ៉ាងហោច ៣៥ ហ្វូត
- ពេលដឹកជញ្ជូនផ្លាស់ប្តូរដបឧស្ម័ន ឬដបអុកស៊ីសែនម្តងៗ គួរបិទគំរបដបសិនដើម្បីការពារកុំអោយវ៉ានខូច
- មិនត្រូវយក អុកស៊ីសេក ទៅប្រើការជំនួសខ្យល់់ទេ
- កុំសាកល្បង ស្នាមលេចជ្រាប ឧស្ម័ន ដោយប្រើអណ្តាតភ្លើង
- គួត្រៀមអោយមានបំពង់ ឬ ឧបករណ៏ពន្លត់អគ្គីភ័យ
- ពេលផ្សារួចគួរបិទវ៉ានដបឧស្ម័ន និង ដបអុកស៊ីសែនអោយបានស្រួលបួល។ ម្យ៉ាងទៀតគួរពិនិត្យ មើលបរិវេណជុំវិញថាមានភ្លើងឆេះរឺទេ?