Jump to content

បរមត្ថវិជ្ជា

ពីវិគីភីឌា

បរមត្ថវិជ្ជាសិក្សាអំពីព្រលឹង។ ទស្សនវិទូសម័យបុរាណ បាននាំគ្នាសិក្សាចិត្តសាស្រ្តដោយយកទ្រឹស្តីព្រលឹងធ្វើជាមូលដ្ឋាន ដែលថាព្រលឹងគឺជាចិត្តគំនិតមនុស្ស ដែលគ្មានការទាក់ទងនឹងសរីរាង្គកាយអ្វីទាំងអស់។ ប៉ុន្តែមានទស្សនវិទូពូកែៗខ្លះ ចេះតែសង្ស័យថា ក្រែងព្រលឹងមិនអាចដាច់ចេញពីសរីរាង្គ។ នៅក្នុងគោលគំនិតនេះ គេនាំគ្នាបែរមកសិក្សាអំពីបាតុភូតទាំងឡាយ ដែលចេញពីឧបករណ៍សម្ភារៈ។ ពីពេលនោះ ការពិចារណាអំពីព្រលឹងមនុស្សក្នុងន័យចិត្តវិទ្យា ក៏បានខ្លាតឆ្ងាយអំពីចិត្តវិទ្យាបន្តិចម្តងៗពីមូលដ្ឋានពិចារណាបែបបរមត្ថវិជ្ជា។ អារីស្តូត បានចាប់ផ្តើមធ្វើការពិចារណាមួយ ដែលយោលយ៉ាងខ្លាំងទៅលើការយល់ឃើញតាមវិញ្ញាណ។ សតវត្សរ៍ទី១៧ ទស្សនវិទូ លោក ដេស្កាត មានយកទស្សនៈចិត្តសរីរវិទ្យាមកពិចារណានៅក្នុងការសិក្សារបស់លោកមួយស្តីអំពីតណ្ហារបស់ព្រលឹង។ ចំនែកលោក ម៉ាឡេប្រេន វិញធ្វើការសិក្សាមួយអំពី ការស្រាវជ្រាវរកការពិត នៅក្នុងការសិក្សានេះលោកស្រាវជ្រាវរកឥទ្ធិពលនៃជំនោអារម្មណ៍របស់មនុស្ស []

ឯកសារយោង

[កែប្រែ]
  1. ក្បួនចិត្តសាស្រ្ត ឆ្នាំ១៩៧៣ វ៉ាន់ឌីកាអុង ទំព័រទី១៤