Jump to content

បរិយាប័ន្ន

ពីវិគីភីឌា

បរិយាប័ន្ន សំដៅដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និង ក្រុមនានាក្នុងការចូលរួម និងការទទួលផលពីសកម្មភាពនានា របស់សង្គមដោយមិនរើសអើង។គោលបំណងនៃបរិយាប័ន្ន គឺ ការផ្តល់នូវសិទ្ធិដល់ក្រុមផ្សេងៗគ្នា ជាពិសេសស្រ្តី កុមារ ជនក្រីក្រ ជនពិការ ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផ្សេងទៀត ឱ្យទទួលបាននូវឱកាសសមស្រប ព្រមទាំងធានាថា មតិយោបល់ និងការយល់ឃើញនានារបស់ក្រុមទាំងនោះត្រូវបានយកមកពិចារណាសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ពួកគេ ក៏ដូចជាដើម្បីធានាឱ្យពួកគេទទួលបាន និងប្រើប្រាស់ ដោយស្មើភាពនូវផលប្រយោជន៍ពីការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងលក្ខខណ្ឌនានាផ្នែកសង្គម នយោបាយ និងរូបវន្ត។ កំណើនបរិយាប័ន្ន ត្រូវបានរួមបញ្ចូលក្នុងគោលដៅ អភិវឌ្ឍដោយចីរភាពរបស់រដ្ឋាភិបាល។