Jump to content

បវរកញ្ញា ភពអន្តរជាតិ (2022)

ពីវិគីភីឌា
Miss Planet International 2022
ឈ្មោះ បវរកញ្ញា ភពអន្តរជាតិ (2022)
ស្ថាប័ន MPI CO.,LTD
ប្រភេទ ការប្រកួតសម្រស់នារីអន្តរជាតិ
ការិយាល័យកណ្ដាល ភ្នំពេញ, ប្រទេសកម្ពុជា
ប្រកួតលើកដំបូង 2019
ប្រកួតលើកទី 2nd Edition
បេក្ខភាព 14 ប្រទេស
ម្ចាស់មកុដ Maria Luisa Varela
ហ្វីលីពីន ហ្វីលីពីន
ម្ចាស់កម្មវិធី អ្នកស្រី Halley Amin
នាយកប្រតិបត្តិ លោក Pedro Francisco
ថវិការចំណាយ 2022: 7$ million
គេហទំព័រ Miss Planet International.com
បវរកញ្ញា ភពអន្តរជាតិ (2023)

បវរកញ្ញា ភពអន្តរជាតិ 2022 (អង់គ្លេស: Miss Planet International 2022) គឺជាកម្មវិធីប្រកួតសម្រស់នារីអន្តរជាតិ លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2022 ត្រូវបានលើកពេលប្រកួតមកថ្ងៃទី 29 ខែមករា ឆ្នាំ 2023 វិញបន្ទាប់ពីកម្មវិធីទាំងមូលបានជួបបញ្ហានៅក្នុងប្រទេស យូហ្គាន់ដា (Uganda) ។ ដូចនេះ MPI និងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានបេក្ខនារីចំនួន 14 ប្រទេស​ដែល​ នឹង ចូលរួមប្រកួតប្រជែងដើម្បីដណ្ដើមយកសម្រស់ឯក ហើយពួកគេត្រូវឆ្លងកាត់​​វគ្គ​ជម្រុះ​បឋម​ រហូតឈានទៅដណ្ដើមយក វគ្គកំពូល​បវរកញ្ញា​ទាំង ៧ និង ​បន្ត​ប្រជែង​យក​មកុដប្រចាំ​ឆ្នាំ ២០២២ នេះ ។[]

ព្រឹត្តិការណ៍ និង ភាពចម្រូងចម្រាស​

[កែប្រែ]

Events & Controversy

ក្នុងឆ្នាំ 2020 និង 2021 ដោយសារតែវិបត្តិសកលនៃការរាតត្បាត Covid-19 ដែលធ្វើឱ្យ MPI មិនបានរៀបចំកម្មវិធីប្រកួតរហូតដល់ឆ្នាំ 2022 នៅពេលដែល MPI បានប្រកាសពីចេតនារបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធី Miss Planet International 2nd Edition (Uganda) ដែលមានប្រទេសសមាជិកចំនួន 68 ដែលបានចុះឈ្មោះរួចរាល់ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ 2022 ប៉ុន្តែការប្រកួតមិនអាចប្រព្រឹត្តទៅបានទេ ដោយសារប្រទេសជាសមាជិកជាច្រើនបានប្រកាសដកខ្លួនដោយលើកហេតុផលផ្សេងៗរបស់ពួកគេ ។ ដោយបារម្មណ៍ និង សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ អំពីការផ្ទុះឡើងនៃមេរោគ Ebola ដោយបេក្ខជនជាច្រើនបានដកខ្លួនចេញប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍នេះ ដែលបណ្តាលឱ្យព្រឹត្តិការណ៍ទាំងមូលដួលរលំ ហើយបានធ្វើឱ្យខាតបង់ទឹកប្រាក់ប្រមាណជា 5 លានដុល្លារអាមេរិក សម្រាប់ការចំណាយ និង ការកក់ទុកលើតម្លៃស្នាក់នៅផ្សេងៗ ហើយកម្មវិធីទាំងមូលដែលគ្រោងនឹងប្រារព្ធធ្វើនៅប្រទេសយូហ្គាន់ដាត្រូវបានលុបចោលភ្លាមៗ ស្របពេលនោះដែរបវរកញ្ញាភ្វីលីពីន Herlene Nicole Budol ដែលបានប្រកាសមុនគេតាមប្រព័ន្ធផ្សព្វផ្សាយ ថានឹងមិនចូលរួមប្រកួត MPI នោះទេ ដូចនេះខាងស្ថាប័ន MPI បានទាក់ទងស្នើសុំផ្លាសប្ដូរបេក្ខភាព ដើម្បីដំណើរការកម្មវិធី ហើយភាពចម្រូងចម្រាសបានកើតឡើងបន្ទាប់ពី ND: Wilbert Tolentino មកពីប្រទេសហ្វីលីពីនបានផ្តួចផ្តើមការទាមទារថា MPI បានបំពានកិច្ចព្រមព្រៀងខណៈពេលដែលគាត់ជា អ្នកកាន់អាជ្ញាប័ណ្ណនៅពេលនោះ ទោះជាយ៉ាងណា MPI មិនបានឆ្លើយតបទៅលោកនោះទេ ព្រោះបញ្ហាប្រឈមគឺកម្មវិធី MPI ទាំងមូលកំពុងតែដួលរលំ ជាចុងក្រោយការប្រកួត MPI បានផ្លាស់មកប្រទេសកម្ពុជាវិញក្នុងអំឡុងខែមករា ឆ្នាំ 2023 នៅមហោស្រពកោះពេជ្រក្នុងរាជធានីភ្នំពេញ ។[]

បេក្ខភាព

[កែប្រែ]

Candidates


អ្នកឈ្នះមកុដ និង លំដាប់រង

[កែប្រែ]

Winner and runners-up 2022

ចំណាត់ថ្នាក់ បេក្ខនារី ទង់ជាតិ ប្រទេស
Miss Planet International Maria Luisa Varela Philippines
1st Runner-Up Jemima Ruth Mandemwa Zimbabwe
2nd Runner-Up Ono Aya Japan
3rd Runner-Up Tiffany Ha Vietnam
4th Runner-Up Katariina Juselius Finland
5th Runner-Up Alina Safronova Latvia
6th Runner-Up Srey Leak Pok Cambodia

ឯកសារយោង

[កែប្រែ]
  1. ABS-CBN News (2022) Miss Planet International postpones pageant to 2023, to move to Cambodia. Website: news.abs-cbn.com, Publication: ABS-CBN News, Nov 13, 2022 07:57 PM PHT.
  2. Philstar Global (2022) Miss Planet International 2022 canceled? Candidates, Wilbert Tolentino speak up, Website: www.philstar.com, Publication: Earl D.C. Bracamonte - Philstar.com, November 11, 2022 | 3:00pm