បាបា វ៉ានហ្គា

ពីវិគីភីឌា
Jump to navigation Jump to search
Grandmother Vanga
Vanga.jpg
Clairvoyant and healer
កើត(1911-01-31)31 មករា 1911
Strumica, Ottoman Empire, present day Republic of Macedonia
ស្លាប់11 សីហា 1996(1996-08-11) (អាយុ 85 ឆ្នាំ)
Sofia, Bulgaria[១]
សញ្ជាតិBulgarian[២][៣][៤]
ពន្ធភាពDimitar Gushterov
(m. 1942-1962; his death)

ជីដូន Vanga (ភាសា Bulgarian: бабаВанга) (31 មករា 1911 - 11 សីហា 1996),ឈ្មោះបញ្ជីជាតិ Vangelia Pandeva Dimitrova (Вангелия Пандева Димитрова), ក្រោយពីរៀបការគេហៅថា  Vangelia Gushcherova​(ВангелияГущерова) គឺជាអ្នកទស្សន៍ទាយណ៍អាថ៌កំបាំងប៊្លុលលែសនិងជាគ្រូឪសិថបុរាណគាត់បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់នៅតំបន់ Rupite នៅភ្នំកូហ្សូហ៊ីនៅប្រទេសប៊ុលហ្គារី។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជឿជាក់ថានាងមានសមត្ថភាពមើលឃើញទៅអនាគតបាន។ [៥]Es

ជីវភាព[កែប្រែ]

Vanga កើតនៅ Strumica, រស់នៅចក្រភពOttoman​ក្រោយមកទៅនៅព្រះរាជាចក្រ Bulgari បន្ទាប់មកនៅក្នុងចក្រភពអូតូម៉ង់ប៉ុន្តែនៅឆ្នាំ 1912 ទីក្រុងត្រូវបានប្រគល់ឱ្យទៅប៊ុលហ្គារី។ ពេលប្រសូតចេញ​ នាងជាទារកមិនគ្រប់ខែដែលទទួលរងផលវិបាកពីសុខភាព។ តាមទំនៀមទំលាប់ក្នុងស្រុក ទារកមិនត្រូវបានផ្តល់ឈ្មោះរហូតដល់គេដល់មានជីវិតរស់បានធម្មតា។ នៅពេលទារកនេះយំពេលបានឃើញពន្លឺព្រះអាទិត្យលើកដំបូង លោកយាយឆ្មប់ចេញក្រៅនិងជួបអ្នកចម្លែកម្មាក់ជួយដាក់ឈ្មោះឲ្យ អ្នកចម្លែកនេះឈ្មោះAndromaha, តែគេមិនទទួលស្គាល់យកឈ្មោះនោះ ព្រោះឈ្មោះជាភាសា Greek ។  Vangelia (ភាសាគ្រិច: Βαγγελία មានន័យថា ប្រកាសពីតំណឹងល្អ)។ [៦][៧]

ក្នុងវ័យកុមារភាពរបស់នាង Vangelia ក៏ដូចជាកូនអ្នកធម្មតាម្នាក់ដែរ គឺនាងមានភ្នែកពណ៌ត្នោតនិងសក់ពណ៌បៃតង។ ឪពុករបស់នាងជាសកម្មជនរបស់អង្គការ IMRO ដែលបានចូលបំរើកងទ័ពប៊ុលហ្គារីក្នុងកំឡុងសង្គ្រាមលោកលើកទី 1 ហើយម្តាយរបស់នាងបានស្លាប់ក្នុងវ័យក្មេង ដូច្នេះនាងរស់ជាមួយអ្នកភូមិស្រុកអស់មួយរយៈពេលវែង។ vanga ជាកុមារឈ្លាសវៃ នាងចាប់ផ្តើមនឹកឃើញល្បែងដើម្បីព្យាបាលនូវជំងឺរបស់នាង គឺនាងឲ្យមិត្តភក្តិជួយទៅរកថ្នាំឲ្យ។ ឪពុករបស់នាងបានរៀបការជាមួយស្ត្រីម្នាក់ទៀត ដូច្នេះនាងបានម្នាយចុងជួយថែរក្សានាង។  

.នាងត្រូវព្រុះសង្ឃរាកួយនាំទៅទីឆ្ងាយនឹងធ្លាក់ចុះវាលខ្សាច់ធ្វើឲ្យភ្នែករបស់នាងពោរពេញទៅដោយខ្សាច់ហើយក៏ត្រូវងងឹកទាំងពីពេលនោះទៅ។ នាងក៏ត្រូវបានគេរកឃើើញក្នុងរយៈពេលមួយដែលពោរពេញទៅដោយភាពភ័យខ្លាចក្នុងវាលខ្សាច់ នាងមិនអាចបើកភ្នែកបាន។ នាងត្រូវបានយកទៅព្យាបាលតែគ្មានលទ្ធផលអ្វីសោះ ចាប់ពីពេលនោះទៅនាងមិនអាចមើលឃើញអ្វីជារៀងរហូត។ ឆ្នាំ១៩២៥ គេបាននាំនាងទៅនៅក្នុងផ្ទះ(Blind House) សម្រាប់ក្មេងអភព្វដែលមានភ្នែកងងឹតដើម្បីព្យាបាលតែនៅតែគ្មានលទ្ធផលអ្វី។ នាងនៅក្នុងZemun (Serbia) ៣ ឆ្នាំ ហើយរៀនភាសាBraille រៀនប៉ីអាណូ ក៏ដូចជារៀនប៉ះដេរ បោះសម្អាតផ្ទះជាដើម។ ក្រោយពេលម្នាយចុងរបស់នាងស្លាប់ទៅ នាងក៏ត្រលប់មកផ្ទះដើម្បីចិញ្ចឹមប្អូន ជីវភាពរបស់នាងក្រកំសត់ណាស់ នាងត្រូវធ្វើការពេញមួយថ្ងៃដើម្បីជីវិត។ ឆ្នាំ១៩២៩ Vanga កើតជំងឺសួត គ្រូពេទ្យថានាងនឹងត្រូវស្លាប់ក្នុងពេលខាងមុខនេះ តែនាងបែជាឆាប់ជាសះស្បើយទៅវិញ។

សង្គ្រាមលោកលើកទី II Vanga ត្រូវបានគេជំនឿថាមើលឃើញទៅអនាគត ហើយមានមនុស្សបានមមករកនាង ដើម្បីដឹងពីការស្លាប់រស់របស់ញាតិ ឬរកឃើញសាកសពរបស់គេដែលបានស្លាប់ក្នុងសង្គ្រាម។  ថ្ងៃទី 8 ខែមេសា ឆ្នាំ 1942, ព្រះរាជា Bulgari- Boris III បានមកជួបនាង។

ថ្ងៃទី 10 ខែ ឧសភា  ឆ្នាំ 1942 Vanga រៀបការជាមួយ Dimitar Gushterov បុរសរស់ក្បែរស្រុក  Petrich បានមកសួរនាងពីអ្នកដែលសម្លាប់បងប្រុសបង្កើតរបស់គាត់ តែគាត់ដឹងរឿននេះត្រូវសន្យាថានឹងមិនទៅសងសឹកអ្នកសម្លាប់បងប្រុស។មុនថ្ងៃរៀបការ Dimitar និង Vanga នាំគ្នាទៅស្រុក Petrich ទីនេះគេបានស្គាលនាងជាច្រើន។ Dimitar ត្រូវបានចូលបំរើកងទ័ព Bulgari រហូតដល់Bulgariរួមបញ្ជុល គ្រិចភាគខាងជើង។ ឆ្នាំ េ1947 Dimitar ត្រូវឈឺជំងឺ និងប្រម៉ឹកស្រា ថ្ងៃទី 1 ខែ មេសា ឆ្នាំ 1962 Dimitar ក៏បានស្លាប់ទៅ។

Vanga ស្លាបថ្ងៃទី 11 ខែសីហា ឆ្នាំ 1996 កម្មវិធីបុណ្យសពរស់ Vanga មានអ្នកចូលរំលែកទុកជាច្រើន អ្នកមានឋានន្តរស័ក្តិក៏ចូលរួមជាច្រើនដែរ។

ផ្ទះ Vanga នៅក្នុង Petrich

Notes[កែប្រែ]

  1. NOTES FROM HISTORY: Baba Vanga
  2. Christianity and Modernity in Eastern Europe, Bruce R. Berglund, Brian A. Porter, Central European University Press, 2010, ISBN 9639776653, pp. 252-253; 265.
  3. Gender and Nation in South Eastern Europe, Anthropological yearbook of European cultures, Karl Kaser, Elisabeth Katschnig-Fasch, LIT Verlag Münster, 2005, ISBN 3825888029, p. 90.
  4. Historical Dictionary of Bulgaria, Нistorical Dictionaries of Europe, Raymond Detrez, Rowman & Littlefield, 2014, ISBN 1442241802, p. 57.
  5. Пророчествата на Ванга. Жени Костадинова, Издателство Труд, ISBN 954-528-074-3,Страници 696.
  6. According to Encyclopædia Britannica Eleventh EditionAt the beginning of the 20th century Bulgarians constituted the majority of the population in the region of Macedonia.
  7. Честотно-тълковен речник на личните имена у българите, Николай П. Ковачев, Държавно издателство "Д-р Петър Берон", 1987 г. стр. 58.