បារ៉ាក អូបាម៉ា

ពីវិគីភីឌា

លោក បារ៉ាក អូបាម៉ា កើតនៅថ្ងៃទី ៤ សីហា ឆ្នាំ ១៩៦១ បច្ចុប្បន្នជាប្រធានាធិបតីទី ៤៤ នៃសហរដ្ឋអាមេរិក ។គាត់គឺជាប្រធានាធិបតីស្បែកខ្មៅដំបូងបំផុត​ដែលកាន់អំណាចនៅសេតវិមាន ។ មុនពេលគាត់​ ឈ្នះ​ឆ្នោត​​​​គាត់មាន​តំណែងជាព្រឹទ្ធសមាជិក នៅរដ្ឋអ៊ីលីណយ(Illinois) ចាប់ពីខែមករា ឆ្នាំ២០០៥ រហូត ដល់ការលាលែងរបស់គាត់ បន្ទាប់ពីការឈ្នះឆ្នោត ក្នុងការបោះឆ្នោតនៅឆ្នាំ ២០០៨ ។ អូបាម៉ា​​​​ បាន​បញ្ចប់​​​​ការ​សិក្សា​នៅសកលវិទ្យាល័យ កូឡុំប៊ី(Columbia University) និង សាលាច្បាប់ ហាវ៉ាត(Harvard Law School)