Jump to content

បុស្បុក

ពីវិគីភីឌា
ព្រះបរមរាជវាំង
ព្រះបរមរាជវាំង


បុស្បុក (puṣpaka) បុស-ស្បុក សំ.; បា. ( ន. ) (បុស្បក; បុប្ផក “ផ្កា, កន្សោម​ផ្កា”) ទី​អាសានៈ ឬ វេទិកា​មាន​សណ្ឋាន​ជា​បល្ល័ង្ក​ខ្ពស់​ទ្រ​រង​ដោយ​ជើង​កោស​ច្រើន​ថ្នាក់, មាន​សសរ​បួន, រាង ៤ ជ្រុង​ស្រដៀង​នឹង​បារាំ​កំពូល, ដំបូល​មាន​កំពូល​រាង​ច្រឡោ សណ្ឋាន​ដូច​កំពូល​ប្រាសាទ​ក៏​មាន, រាង​មូល​ជា​កន្សោម​តាឱ ឬ​កន្សោម​ផ្កា​ក៏​មាន, វិចិត្រ​រចនា​ដោយ​ផ្កា​រំយោល​ផ្សេង​ៗ តាម​គួរ​ដល់​ការ​ប្រកប, ប្រើ​ជា​ទី​សម្រាប់​គង់​នៃ​ព្រះ​មហា​ក្សត្រ ក្នុង​ព្រះ​រាជ​ពិធី​រាជា​ពិសេក​នៅ​វេលា​ថ្វាយ​ព្រះ​សិទ្ធរស (ស្រោច​ទឹក) និង​សម្រាប់​ប្រើ​ក្នុង​ពិធី​ស្រោច​ទឹក​ចម្រើន​ព្រះ​ជន្ម​នៃ​សម្ដេច​ព្រះ​សង្ឃ​នាយក​ជាដើម ។