ប៉ានី យ៉ាថរទូ
ការរចនា
ប៉ានី យ៉ាថរទូ | |
|---|---|
| អនុប្រធានឡាវ | |
| ក្នុងការិយាល័យ 22 មីនា 2021 បម្រើ ជាមួយ ប៊ុនថង ជីតម៉ានី | |
| ប្រធានាធិបតី | ថងលូន ស៊ីស៊ូលីត |
| មុន | ផាន់ខាំ វិផាវ៉ាន់ |
| ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា | |
| ក្នុងការិយាល័យ 23 ធ្នូ 2010 – 22 មីនា 2021 | |
| មុន | ថងស៊ីង ថាំម៉ាវង្ស |
| បន្ទាប់ | សៃសុមផន ផុមវិហាន |
| ប្រធានរដ្ឋសភា | |
| ក្នុងការិយាល័យ 23 ធ្នូ 2010 – 22 មីនា 2021 | |
| មុន | ថងស៊ីង ថាំម៉ាវង្ស |
| បន្ទាប់ | សៃសុមផន ផុមវិហាន |
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
| កើត | 18 កុម្ភៈ 1951 ខេត្តសៀងខ្វាង, ព្រះរាជាណាចក្រឡាវ |
| សញ្ជាតិ | ហ្មុង |
| គណបក្សនយោបាយ | បក្សបដិវត្តន៍ប្រជាជនឡាវ |
| សាច់ញាតិ | យ៉ាថរទូ (ឪពុក) |
| សាលាមាតា | កម្រិតសិក្សាទូទៅ ម.6 កម្រិតសិក្សាក្រៅប្រព័ន្ធ, កម្រិតទ្រឹស្តីនយោបាយកម្រិតខ្ពស់ |
ប៉ានី យ៉ាថរទូ (លាវ: ປານີ ຢາທໍ່ຕູ້; ប្រាណី យ៉ាថរទូ/ប្រណី យ៉ាថរទូ, កើត 18 កុម្ភៈ 1951) ជាអ្នកនយោបាយជនជាតិឡាវនិងសមាជិករបស់បក្សបដិវត្តន៍ប្រជាជនឡាវ
លោកស្រីធ្លាប់ជាប្រធាន និងជាទេសាភិបាលធនាគារ ស.ប.ប. ឡាវ ធនាគារកណ្តាលរបស់ប្រទេស ពីឆ្នាំ 1988 ដល់ឆ្នាំ 1997[១] ក្រោយមកលោកស្រីបានក្លាយជាសមាជិករដ្ឋសភាក្នុងឆ្នាំ 1998 លោកស្រីបានធ្វើជាប្រធានរដ្ឋសភាឡាវពីឆ្នាំ 2010 ដល់ឆ្នាំ 2021[២] លោកស្រីគឺជាសមាជិករបស់ជាតិសាសន៍ហ្មុងរបស់ឡាវ[៣] លោកស្រីជាស្ត្រីដំបូងគេដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានឡាវ