ប្រដាប់របត់ឈាម

ពីវិគីភីឌា
ប្រដាប់របត់ឈាម

ប្រដាប់របត់ឈាម គឺជាសំណុំសរីរាង្គ ដែលរ៉ាប់រង របត់ឈាម និងទឹករងៃ ឲ្យឆ្លងកាត់កោសិកា។ វាគឺជាប្រព័ន្ធដែលដឹកនាំ៖

  • អុកស៊ីសែន និងអាហារទៅឲ្យកោសិកា
  • ឧស្ម័នកាបូនិច និងសំណល់ពីកោសិកាមកវិញ។

ប្រដាប់នេះរួមមានបេះដូង និងសរសៃឈាម។

បេះដូង[កែប្រែ]

បេះដូងជាសរីរាង្គដែលសំខាន់ជាងគេ។ វាកន្ត្រាក់ពីអាយុ១ខែរហូតដល់ស្លាប់។

ទីតាំង និងរូបរាងនៃបេះដូង[កែប្រែ]

  • បេះដូងស្ថិតនៅចន្លោះសួតទាំងពីរ
  • ទ្រដោយសន្ទះទ្រូង
  • វាមានរាងកោន ចុងស្រួចបែរទៅក្រោយ ប៉ែកខាងឆ្វេង
  • មានទំហំប៉ុនក្តាប់ដៃ។

ទម្រង់ក្នុងនៃបេះដូង[កែប្រែ]

ពំនុះបណ្ដោយនៃបេះដូង

ព្នុះបណ្ដោយបេះដូងឃើញ៖

  • ពណ៌ក្រហម
  • ប្រហោងក្នុង
  • មានពីរចំហៀង ចែកចេញជាបួនថត៖ ថតលើខាងស្តាំ និងថតក្រោមខាងស្តាំផ្ទុកឈាមខ្មៅ ថតលើខាងឆ្វេង និងថតក្រោមខាងឆ្វេង ផ្ទុកឈាមក្រហម
  • សន្ទះខ័ណ្ឌបេះដូងជាពីរចំហៀង
  • ប្រឹសមានពីរ មួយស្ថិតនៅថតលើ និងក្រោមខាងស្តាំ ឯមួយទៀតស្ថិតនៅថតលើ និងក្រោមខាងឆ្វេង។ វាជាសន្ទះទប់ឲ្យឈាមហូរតាមទិសដៅតែមួយ។

ចលនានៃការកន្ត្រាក់បេះដូង[កែប្រែ]

ក្នុងលក្ខខណ្ឌធម្មតា បេះដូងកន្ត្រាក់ ៧៥ដង ក្នុងមួយនាទី។ ការកន្ត្រាក់ម្តងៗហៅថា ចង្វាក់បេះដូង។ នៅពេលកន្ត្រាក់ បេះដូងរួមតូច ឈាមត្រូវបញ្ជូនចេញ៖

នៅពេលសម្រាក ឈាម មកបំពេញថតលើស្តាំ (ឈាមខ្មៅ) និងថតលើឆ្វេង (ឈាមក្រហម)។

ថតក្រោមស្តាំ បញ្ជូនឈាមចេញពីបេះដូងទៅកាន់សួត។ ថតក្រោមឆ្វេង បញ្ជូនឈាមចេញពីបេះដូងទៅកាន់កោសិកា។ ការកន្ត្រាក់ម្ដងមានបីដំណាក់កាល៖

  • ការសម្រាកទូទៅ ឈាមមកបំពេញថតលើទាំងពីរ
  • ការកន្ត្រាក់ថតលើទាំងពីរ ឈាមមកកាន់ថតក្រោម
  • ការកន្ត្រាក់ថតក្រោមទាំងពីរ ឈាម ចេញពីបេះដូងទៅកាន់ក្នុងសរសៃឈាម។

នៅពេលថតលើសម្រាកឈាមមកបំពេញតាមវ៉ែន។ ថតលើកន្ត្រាក់ ឈាមមកបំពេញថតក្រោមតាមប្រឹស។ ថតក្រោមកន្ត្រាក់ ឈាមបញ្ជូនចេញតាមអាកទែ

      • សម្លេងកន្ត្រាក់

សម្លេងទឹប បញ្ជាក់ថាឈាមចូល។ សម្លេងឌឹប បញ្ជាក់ថាឈាមចេញ។

សរសៃឈាម[កែប្រែ]

សរសៃឈាមគឺជាបំពង់សម្រាប់នាំឈាម។

  • អាកទែ ជាសរសៃនាំឈាមចេញ។
  • វ៉ែន ជាសរសៃនាំឈាមចូល។
  • អាកទែសួត សម្រាប់នាំឈាមខ្មៅចេញ។
  • អាកទែអាអក សម្រាប់នាំឈាមក្រហមចេញ។
  • វ៉ែនសួត សម្រាប់នាំឈាមក្រហមចូល។
  • វ៉ែនកាវ សម្រាប់នាំឈាមខ្មៅចូល។

សរសៃឈាមប្តូរ គឺជាសរសៃប្រសព្វគ្នារវាងកូនវ៉ែន និងកូនអាកទែ មាននាទីសម្រាប់ធ្វើបណ្តូរ អុកស៊ីសែន កាបូនឌីអុកស៊ីត អាហារ និងសំណល់។

លក្ខណៈ[កែប្រែ]

អាទែ៖

វ៉ែន៖

សរសៃឈាមប្តូរ៖

ដំណើរឈាមរត់[កែប្រែ]

ដំណើរឈាមរត់មានពីរយ៉ាង គឺ ដំណើរឈាមរត់ខ្លី ឬឈាមឆ្លងកាត់សួត និងដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ៖

ដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ[កែប្រែ]

ឈាមសម្បូរអុកស៊ីសែន និងអាហារចេញពីថតក្រោមឆ្វេង តាមអាអកអាទែ កូនអាទែ សរសៃឈាម ប្តូរចូលក្នុងកោសិកា។ ក្នុងកោសិកាឈាមបាត់បង់ អុកស៊ីសែន និងអាហារ រួចផ្ទុកកាបូនឌីអុកស៊ីត និងសំណល់ ប្រែជាពណ៌ក្រហមក្រមៅ ចេញពីកោសិកាតាម កូនវ៉ែន វ៉ែន វ៉ែនកាវ មកកាន់ថតលើស្តាំនៃបេះដូង។

តំហែរក្សាប្រដាប់របត់ឈាម[កែប្រែ]

ជម្ងឺប្រដាប់របត់ឈាម[កែប្រែ]

ជម្ងឺប្រដាប់របត់ឈាមបណ្តាលមកពីខ្លាញ់ក្នុងសរសៃអាកទែលូតលាស់ខ្លាំង នាំឲ្យអាកទែបាត់ភាពយឺតនៃចលនា ហើយបេះដូងនៅដដែល នាំឲ្យសម្ពាធឈាមកើនឡើង (ជម្ងឺលើសឈាម)។
មូលហេតុនៃជម្ងឺប្រដាប់របត់ឈាមមាន៖

  • ការបរិភោគប្រៃ
  • ការជក់បារី
  • ការផឹកស្រា
  • ខ្វះលំហាត់ប្រាណ
  • ភាពធាត់ហួស
  • ការប្រើប្រាស់គ្រឿងញៀន

តំហែរក្សា[កែប្រែ]

  • កុំបរិភោគប្រៃហួស
  • កុំជក់បារី និងផឹកស្រា
  • កុំប្រើគ្រឿងញៀន
  • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
  • ត្រូវជម្រើសអាហារឲ្យបានត្រឹមត្រូវ៕