ប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយម

ពីវិគីភីឌា

ប្រទេសកម្ពុជាតំណាក់កាលក្រោមរបបសង្គមរាស្រ្តនិយម(គ.ស ១៩៥៥-១៩៧០)

ការបង្តើតសង្គមរាស្ត្រនិយម[កែប្រែ]

ព្រះបាទនរោត្តម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋនៃសង្គមរាស្ត្រនិយមពីឆ្នាំ ១៩៥៥-១៩៧០

នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានធើ្វសេចក្តីប្រកាសស្តីអំពីការបងើ្កតអង្គការនយោបាលថ្មី។ នៅក្នុងលក្ខន្តិកៈ នៃអង្គការ នេះបាននិយាយថា ទិសដៅរបស់អង្គការ “បងើ្កតបុគ្គលស័្មគ្រចិត្ត ដើម្បីបុព្វហេតុជាតិរួមសមាជិតអង្គការឯកភាពគ្នាជាធ្លុងមួយស្មោះត្រង់មិនមែនដើម្បីរក ចំណេញផ្ទាល់ឡើងវិញ ដែលមានប្រវត្តិសាស្រ្តដ៏ខ្ពង់ខ្ពស់របស់ខ្លួនតាំងពីអតីតកាលមក។ សង្គមប្រឹងប្រែងសា្តរមាតុភូមិដោយមានទឹកចិត្តភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ សង្គមប្រឹងប្រែងលើកកម្ពស់កម្រិតជីវភាពប្រជាជន ជំរុញឲ្យមានវិឌ្ឍភាព សង្គម សេជ្ជកិច្ច វប្បធម៌... អង្គការសង្គមរបស់ យើងការពារឯកភាពជាតិនាំទៅរកភាពដ៏ប្រពៃ ដែលជាប្រពៃណីទំនៀមទម្លាប់ ឆ្លុះបញ្ចំងឲ្យអតីតដ៏អស្ចារ្យនៅក្នុងទំនាក់ទំនងដ៏ស្អិតរមួកពីរយ៉ាងគឺ៖ សាសនានិងព្រះមហាក្សត្រ”។

នៅក្នុងលក្ខន្តិកៈ សង្គមបានកំណត់កាតព្វកិច្ចសមាជិតរបស់អង្គការដូចតទៅៈ មិនចូលជាសមាជិកបក្សនយោបាយណាឡើយ ធ្វើពលិកម្មអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចឲ្យបានទិសដៅរបស់អង្គការ ទន្ទឹមនឹងនេះ មានជំហរជាពលរដ្ឋស្អាតស្អំ វិន័យនិងភក្គីភាពចំពោះប្រជាជន។

អង្គការ សង្គមរាស្ត្រនិយមដែលសម្តេចព្រះនរោត្តមសីហនុ បានបដិសេធមិនឲ្យហៅ បក្ស ព្រះអង្គបានប្រឹងប្រែងបង្កើតឲ្យទៅ ជាអង្គការមហាជនដ៏ធំតែមួយ។នៅក្នុងខណៈនេះ សម្តេចព្រះនរោត្តមសីហនុ មានទិសដៅបព្ចាប់ប្រព័ន្ធនយោបាយពហុបក្សនៅក្នុងប្រទេស ហើយបងើ្កតនូវប្រព័ន្ធទំនាក់ទំនងមួយដ៏ធំវិញ ដែលមាននៅក្នុងប្រទេសកម្ពុជារាប់រយឆ្នាំមកហើយគឺ ព្រះមហាក្សត្រជារាស្រ្តជំនួស អគ្គមគ្គុទេសន៏មហាជន នៅក្នុងទិសដៅលុបបំបាត់ចោលឲ្យអស់ពួកក្នុងនាមបក្សនយោបាយ និងសភាតំណាងរាស្រ្ត។ នៅក្នុងពេលជាមួយគ្នានេះ សម្តេចព្រះនរោត្តម សីហនុ ចង់បងើ្កតផ្ទាំងទស្សនីយភាពមួយក្រោមការចូលរួមពីសំណាក់ប្រជាជន នៅក្នុងសកម្មភាពនយោបាយរបស់ប្រទេសជាតិ ធ្វើនេះដើម្បីរារាំងកុំឲ្យកម្លាំងពលករទទួលឥទ្ធិពលពីកម្លាំងបដិវត្តន៏ប្រជាធិបតេយ្យពីក្រៅប្រទេសបាន។ ទិសដៅអង្គការនយោបាយ “សង្គមរាស្រ្តនិយម” លុបបំបាត់ឲ្យអស់នូវឥទ្ធិពលបក្សនយោបាយ ជាពិសេសពីកម្លាំងឆ្វេងនិយមក្នុងជូរកសិករ ដែលមានប្រមាណ ៩០% នៃចំនួនប្រជាជនទាំងអស់។ ដូច្នេះយើងឃើញថាទិសដៅរបស់សង្គមរាស្រ្តនិយមទាក់ទាញមហាជនដើម្បីរារាំងដំណើរចលនាបដិវត្តន៏និងបង្កស្ថានភាពមួយដើម្បីពង្រីកទំនាក់ទំនង ព្រះមហាក្សត្រ ប្រជារាស្រ្ត ឲ្យកាន់ដែលរឹងមាំឡើងវិញ។

នៅក្នុងសេចក្គីថ្លែងការជារបស់សម្តេចព្រះនរោត្តម សីហនុ អំពីទិសដៅនយោបាយ “សង្គមរាស្រ្តនិយម” តែងតែបានគូសបញ្ជាក់ដូចតទៅៈ

  • បដិសេធប្រព័ន្ធពហុបក្ស ដែលនាំឲ្យមានអស្ថេរភាពនយោបាយសង្គម។
  • ដើម្បីសម្ភ័ន្ធភាពជាតិ។
  • មានអារម្មណ៏ស្នេហាជាតិ និងភក្តីភាពចំពោះប្រពៃនី ទំនៀមទម្លាប់។
  • តស៊ូប្រឆាំងនឹងអំពើអយុត្តិធម៍ និងអំពើពុករលួយ បក្សពួកនិយម។
  • ដើម្បីវឌ្ឍនភាព “លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន”។
  • មាគរ៌ដ៏ចម្បងដើម្បីទទួលនូវទិសដៅទាំងនេះគឺ ភក្តីភាពចំពោះ “ព្រះមហាក្សត្រ និងសាសនា”។

យើងគូរតែធ្វើការកត់សម្គាល់ដែរថា នៅលើបាវចនាបានសរសេរថា ជាតិ សាសនា ព្រះមហាក្សត្រ “ ដែលជាមូលដ្ឋានសម្រាប់សកម្មភាពទាំងស្រុងរបស់អង្គការ សង្គមរាស្រ្តនិយម ហើយដែលបានបង្កើតអង្គការនេះឡើងជាលើកទីមួយ ក្រោមព្រះរាជតម្រិះសម្តេចព្រះនរោត្តម សីហនុ។ រីឯគួប្រជែងដ៏សំខាន់របស់ព្រះអង្គគឺ

ក្រមអ្នកប្រជាធិបតេយ្យដែលស្ថិតនៅក្នុងស្ថានភាពណែទម្រង់លក្ខន្តិកៈរបស់បក្ស ដែលបានអនុម័តនៅក្នុងមហាសន្និបាត ឆ្នាំ ១៩៥៤ រយៈ ២ ខែ មុនពេលបងើ្កតអង្គការនយោបាយសង្គមរាស្រ្តនិយម។នៅក្នុងនោះសល្ខន្តិកៈរបស់គណបក្សបរជាធិបតេយ្យបានបង្ហាញឲ្យឃើញនូវទិសដៅរបស់គណបក្សគឺ “បម្រើជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងទឹកចិក្តគោរពដល់រដ្ឋធម្មនុញ្ញ។ យ៉ាងណាមិញ សម្តេចព្រះនរោត្តម សីហនុ បានមានបន្ទូលដដែលក្នុងរយៈពេលពីរខែក្រោយមកទៀតប៉ុន្តែព្រះអង្គបានទទួលប្រិយភាពខ្លាំងជាងគណបក្សប្រជាធិបតេយ្យប្រជាជនស្តាប់បានយល់បាន ពីព្រោះប្រជាពលរដ្ឋធ្លាប់គោរពអស់ពីដួងចិត្តចំពោះបន្តូលរបស់ព្រះមហាក្សត្រ ដែលគេតែងតែចាត់ទុកថាជាតំណាងប្រពៃណី ទំនៀមទម្លាប់នៅ្កក្នុងសង្គមខ្មែរ។ នៅក្នុងការអះអាងរបស់ព្រះអង្គ សម្ត្តេចព្រះនរោត្តម សីហនុ បានបង្កើតឡើងនូវទ្រឹស្តី សង្គមនិយមបែបព្រះពុទ្ធសាសនា។ យ៉ាងណាមិញ ទ្រឹស្តីនេះបានបងើ្កតឡើងក្រោយពេល “អង្គការនយោបាយសង្គមរាស្រ្តនិយម” បានចាប់បដិសន្ធិឡើងបន្តិច។ជំនួយយោសហរដ្ឋអាមេរិចចំពោះកម្ពុជា