Jump to content

ប្រទេសរាជ (ព្រាហ្មណ៍)

ពីវិគីភីឌា

ព្រាហ្មណ៍ប្រទេសរាជ គឺជាអ្នកប្រាជ្ញដែលបញ្ជូនមកពីស្រីលង្កា ឱ្យមកជួយរៀបចំទឹកដីនគរគោកធ្លក។ ទឹកដីខ្មែរ កាល​ជំនាន់​ព្រះថោង​ ​មិនមែន​តូច​នោះ​ឡើយ​ ​ប្រទេស​ជិត​ឆ្ងាយ​ជនជាតិ​សាសន៍​ផ្សេងៗ​ ​បាន​នាំ​គ្នា​កុះករ​មក​រស់នៅ​ក្សេមក្សាន្ដ​ដោយ​សុខ​សន្ដិភាព​សំបូណ៌​សប្បាយ។​ ​ការ​រៀបចំ​ស្រុក​ទេស​ឲ្យ​មាន​រចនាសម្ព័ន្ធ​ ​ក៏​ចាប់ផ្ដើម​មាន​ដែរ។​ ​ព្រះពុទ្ធ​សាសនា​បាន​ជ្រួតជ្រាប មាន​ប្រជាពលរដ្ឋ​ប្រកាន់​គោរព​ពេញ​នគរ។​ ​មិនតែប៉ុណ្ណោះ​សម្ដេច​ព្រះកុម៉ែរាជ ព្រះ​អង្គ​ធ្លាប់​បាន​ធ្វើ​សារ​ថ្វាយ​ទៅ​ស្ដេច​កោះ​ស្រីលង្កា​ ​សុំ​ឲ្យ​ព្រះ​អង្គ​ចំលង​ធ្វើ​មក​នូវ​ព្រះ​ត្រៃបិដក​ និង​ធម្ម​វិន័យ​ ព្រះពុទ្ធ​សាសនា​ដែល​មាន​ទាំង​ប៉ុន្មាន។​ ​មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញ​ព្រាហ្មណ៍​ឈ្មោះ​ ​ប្រទេសរាជ​ ​ត្រូវ​បាន​ស្ដេច​កោះ​សេរីលង្កា​ ​បញ្ជូន​ឲ្យមក​ជួប​រៀបចំ​កិច្ចការ​ទឹកដី​នគរ​គោក​ធ្លក។​