ប្រព័ន្ធទឹករងៃ
តើលិកាប្រភេទផ្សេងៗនៃប្រព័ន្ធទឹករឡីមានអ្វីខ្លះ?
នាទីរបស់ប្រព័ន្ធទឹករងៃ
[កែប្រែ]ប្រព័ន្ធទឹករងៃមាននាទី៖
- រក្សាតុល្យភាពធាតុរាវក្នុងសព៌ាង្គកាយ
- ជួយការពាររាងកាយប្រឆាំងនឹងភ្នាក់ងារបង្កជម្ងឺ។
សរីរាង្គនៃប្រព័ន្ធទឹករងៃ
[កែប្រែ]សរីរាង្គនៃប្រព័ន្ធទឹករងៃរួមមាន សរសៃទឹករងៃ ទឹករងៃ ក្រពេញទឹករងៃ និងគោលិកាស៖
សរសៃទឹករងៃ
[កែប្រែ]សរសៃទឹករងៃគឺជាបំពង់សម្រាប់បង្ហូរទឹករងៃ។
ទឹករងៃ
[កែប្រែ]ទឹករងៃគឺជាធាតុរាវពណ៌លឿង និងក្នុងសរសៃទឹករងៃ ដែលមានប្លាស្មា និងគោលិកាស។
យើងអាចហៅទឹករងៃម្យ៉ាងទៀតថា ឈាមគ្មានគោលិកាក្រហម។
ក្រពេញទឹករងៃ
[កែប្រែ]ក្រពេញទឹករងៃគឺជាម៉ាសជាលិកា សម្រាប់ច្រោះទឹករងៃ មុនវាចូលមកប្រព័ន្ធឈាមវិញ។
វាចែកចេញជា៖
- ក្រពេញអាមីដាល មានមុខងារការពារជម្ងឺ និងប្រឆាំងមេរោគផ្នែកក្បាល។
- ក្រពេញទីមុស ស្ថិតនៅត្រង់ បោះដៃផុតផ្នែកក្រោយខាងខ្នង។ នៅក្មេង វាបង្កើតឡាំផូស៊ីត ការពារឲ្យរាងកាយលូតលាស់។
- ក្រពេញផាល ស្ថិតនៅក្នុងពោះយ៉ាងជ្រៅ វាបន្សាបជាតិពុលរបស់ឈាម។
គោលិកាស
[កែប្រែ]គោលិកាសមានពីរប្រភេទ៖
- គោលិកាសប្រភេទB មាននាទីបង្កើតអង់ទីករ
- គោលិកាសប្រភេទT មាននាទីបង្កើត[អង់ទីករ]]និង ផលិតNK cell (Natural Killer cell)which it kills the foreign body and kill its self too,but it cant be memory cell or antibody cell។
ជម្ងឺប្រព័ន្ធទឹករងៃ
[កែប្រែ]ជម្ងឺប្រព័ន្ធទឹករងៃមានរោគសញ្ញាដូចជា ឡើងប៉ោង នៅក្លៀក ក្រលៀន និងនៅត្រង់ក។
មូលហេតុនៃរោគសញ្ញាដូចនេះដោយសារមានមេរោគចូលក្នុងផ្នែកណាមួយនៃរាងកាយ នាំឲ្យវាផលិតអង់ទីករខ្លាំង។
មេរោគហ៊ីវ (HIV)៖
- H: មនុស្ស
- I: ប្រព័ន្ធនៃស៊ាំមនុស្សចុះខ្សោយ
- V: មេរោគ
មេរោគហ៊ីវ គឺជាមេរោគម្យ៉ាងដែលបំផ្លាញប្រព័ន្ធនៃភាពស៊ាំមនុស្សឲ្យចុះខ្សោយ ហើយទីបំផុតត្រូវស្លាប់។ អ្នកផ្ទុកមេរោគហ៊ីវចេះតែចុះខ្សោយទៅៗ ជាលំដាប់ខាងសុខភាព ហើយការព្យាបាល ឬការប្រើថ្នាំមិនដូចទៅនឹងអ្នកមិនផ្ទុកមេរោគហ៊ីវនោះទេ។ មេរោគហ៊ីវមិនបានធ្វើឲមនុស្សស្លាប់ដោយផ្ទាល់នោះទេ គ៏នៅពេលដែលប្រព័ន្ធនៃភាពសុំាំរបស់កំពុងតែចុះខ្សោយជាលំដាប់នោះ មានជម្ងឺឱកាសនិយមផ្សេងៗទៀតដូចជា ជម្ងឺរាក ជម្ងឺរលាកសួត ជម្ងឺខួរក្បាល ជម្ងឺរបេង ជាដើម ដែលអាចបណ្តាលឲជនមានផ្ទុកមេរោគនោះស្លាប់៕