Jump to content

ប្រភពនៃផ្កាស្លាបី

ពីវិគីភីឌា

ផ្កាស្លាបី

[កែប្រែ]
 កាលពីព្រេងនាយ មានកុមារកំសត់៤នាក់​បានទៅរៀនសិល្ប៏សសាស្ត្រអំពី អាចារ្យទិសាបាមោក្ខ ម្នាក់រៀនទាយ​ ម្នាក់ទៀតរៀនបាញ់ ម្នាក់ទៀតរៀនមុជទឹក ម្នាក់ទៀតរៀនប្រស់​។​ រៀនចេះហើយក៏ត្រលប់មកស្រុកវិញ លុះមកដល់មាត់សមុទ្រ កុមារចេះទាយបានទាយថា​ ព្រឹកនេះនិងមានសត្ចហត្ថីលឹង្គ​ ពាំព្រះរាជបុត្រីមួយអង្គមកដល់ទីនេះ។ កាលបានឃើញមកមែន​ កុមារចេះបាញ់បានបាញ់ធ្លាក់ចូលក្នុងទឹកស្លាប់​ កុមារចេះមុជទឹកបានមុជទៅស្រង់នាងមក​ កុមារចេះប្រស់បានប្រស់ឲ្យនាងរស់សើឡើងវិញ។ លុះរស់ឡើងវិញហើយ នាក់ទាំងបួន​នាក់ក៏ដណ្ដើមគ្នា​ចង់បានធ្វើប្រពន្ធរៀងៗខ្លួន។ ពេលនោះបានរកពោធិសត្វឲកាត់ក្ដី ពោធិសត្វកាត់សេចក្ដីថា កុមារចេះទាយត្រូវបានជាឪពុក កុមាចេះប្រស់ត្រូវបានជាម្ដាយ កុមាចេះបាញ់ត្រូវបានជាបង កុមាចេះមុជត្រូវបានជាប្ដីនាង។ ពព្រោះគេបានបីត្រកងនាងពីក្នុងទឹកមក(បានត្រកងរាងកាយមុនគេ)។ នាក់ទាំង៤​ក៏ព្រមទទួល ហើយសុំឲ្យពោធិសត្វចាត់ចែងវត្ថុអ្វីមួយ​ទុកសម្រាប់ឲ្យកូនប្រសារ គោរពមាតាបិតា​ និង​ បងព្រមទាំងញាតិក្នុងពេលធ្វើមង្គលការ​។ ពោធិសត្វសម្រចថាត្រូវយកផ្កាស្លាមួយខ្ពរ មកដោតជាបីដុំ។ ទី១​ ជាផ្កាស្លាច្បងសម្រាប់ឪពុក ទី២សម្រាប់ម្ដាយ ទី៣សម្រាប់បងទទួល។

តពីនោះមក ក៏មានផ្កាស្លាបី ក្នុងពិធីមង្គលការជាប់ជាប្រពៃណីយ៏ដល់សព្វថ្ងែនេះ។