Jump to content

ប្រភេទចម្លាក់

ពីវិគីភីឌា

ប្រភេទនៃចម្លាក់នៃប្រាសាទបុរាណខ្មែរចែកចេញជា៣គឺ[]

  • ចម្លាក់លិប៖ គឺជាក្បាច់ដែលគេឆ្លាក់នៅល់ផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្ម មើលទៅមិនសូវឃើញខ្ពស់ ឬផុសចេញពីផ្ទៃថ្មខ្លាំងទេ។ គេច្រើនធ្វើក្បាច់នេះនៅតាមប្រាសាទ។
  • ចម្លាក់លៀន៖ គឺជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាប់សាច់ថ្មឱ្យជ្រៅ មើលទៅរូបចម្លាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម។ គេនិយមធ្វើរូបចម្លាក់លៀននៅតាមផ្តែរ សសរពេជ្រ និងជញ្ជាំង (ដូចជារូបអប្បរា)។
  • ចម្លាក់លោត៖ ម្តងនេះគេឆ្លាក់រូបបដិមា សិវលិង្គ ពុំមែននៅលើជញ្ជាំងទេ គឺដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកជាប់និងជញ្ជាំងដោយទំរ ព្រោះខ្លាចរលំ។ បន្តមកទៀតគេឆ្លាក់ជារូបបដិមាដាច់តែឯង។
  1. សៀវភៅ សំណួរចម្លើយអរិយធម៌ខ្មែរ ទំព័រទី១៣១។