ប្រវត្ដវិទ្យាល័យសន្ដហ្រ្វង់ស្វ័រ

ពីវិគីភីឌា

ទីតាំង[កែប្រែ]

វិទ្យាល័យសន្ដហ្រ្វង់ស្វ័រ​ មានទីតាំងស្ថិតនៅ​ ភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់​ ខេត្ដតាកែវ សាលានេះមានទំហំដីប្រហែល២០០ម៉ែត្រការេមានអាគាសិក្សាចំនួនពីរខ្នងអគាទី១សម្រាប់សិស្សថ្នាក់ទី១០​ ដល់ថ្នាក់ទី១២ និងអគារទី២ចាប់សម្រាប់សិស្សថ្នាក់ទី៧ដល់ថ្នាក់ ទី៩ហើយមានអគារមូយខ្នងទៀតសម្រាប់សិស្សមតយេ្យសិក្សាមានចំនួយពីថ្នាក់ ហើយសាលានេះមានលំអរទៅដោយសួនច្បារដូចជាផ្ការដើមឈើស្រះទឹក ហើយសាលាក៏មានទីលានកីឡាសម្រាប់អោយសិស្សលេងកំសាន្ដដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់បោះនឹកីឡាបេតងផងដែរ​ មិនតែប៉ុណ្ណោះសាលានេះក៏មានព្រះវិហារកាតូលិកមួួយខ្នងសម្រាប់បងប្អូនដែលជាគ្រិស្ដសាសនាចូលថ្វាយអភិបូជា នៅទីនោះការថ្វាយអភិបូជាគឺមាននៅក្នុងថ្ងៃអាទិត្យ ហើយជារាល់ឆ្នាំនៅវិទ្យាល័យសន្ដហ្វ្រង់ស្វ័រក៏មានការធ្វើកម្មវិធីព្រះយេស៊ូប្រសូត្រជារៀងរាល់ឆ្នាំ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ហើយនឹងមានការចាប់រង្វានផ្សងសំណាងនៅក្នុងកម្មវិធីផងដែរ ហើយមានមនុស្សចូលរួមជាមធ្យមជារៀងរាល់ឆ្នាមប្រហែល៥០០ ពាន់នាក់ ។

គោលបំណងនៃការបង្កើតសាលា[កែប្រែ]

គោលបំណងក្នុងការបង្កើតសាលានេះឡើងគឺដើមឡើយនៅភូមចំការទៀងសិស្សានុសិស្សមួយចំនួនពុំមានលទ្ធភាពទៅបន្ដការសិក្សានៅមហាវិទ្យាល័យហើយនៅពេលនោះលោកអភិបាលអូលីវីយេក៏មានចិត្ដអាណិតអាសួរចំពោះសិស្សានុសិស្សក្រីក្រមួយចំនួនដែលបានសិក្សាចងប់ថ្នាក់ទី១២ហើយតែពុំមានលទ្ធភាពក្នុងការសិក្សាបន្ដទៅទៀត ពេលនោះក៏មានបង្កើតថ្នាក់ចាប់ពីថ្នាក់ទី៧ដល់ឆ្នាំទី៤ សម្រាប់អោយសិស្សសិក្សាហើយដោយសាការសិក្សាមានការលមបាកពេកដោយសារមានសិស្សច្រើនពេក លោអភិបាលក៏សម្រេចចិត្ដផ្ដូចផ្ដើមបង្កើតវិទ្យាស្ថានសន្ដប៉ូលសម្រាប់អោយសិស្សសិក្សាព្រោះថាសាលាមានអគាតិចពេកមិនអាចអោយសិស្សសិក្សាដោយមានចំនួនគ្នាច្រើនពេក ហើយការបង្កើតសាលានេះមានភាពងាយស្រូលនៅពេលសិស្សប្រលងចប់ថ្នាក់ទី១២រូចហើយសិស្សអាចបន្ដការសិក្សានៅវិស្ថននេះនេះ។

ប្រវត្ដិការសិក្សា[កែប្រែ]

ចាប់ពីឆ្នាំ២០០៣ ​មកសាលានេះក័បានទទួលអោយសិស្សចួលរៀនជាបន្ដបន្ទាប់ហើយនៅពេលនោះដែរការចូលរៀនមានតែថ្នាក់ទី១០ ដល់ថ្នាក់ទី១២តែប៉ុណ្ណោះ ក្រោយឆ្នាំ២០០៣ មកសាលាក៏ចាប់ទទូលសិស្សអោយចូលរៀនចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩បន្ដដទៀត ហើយក្នុងការចូលរៀនសាលាតម្រូវអោយមានការប្រលង ជាមុនសិនហើយប្រលងជាប់ទើបបានអាចមានសិទ្ធចូលរៀនបានហើយក្រោយពីដឹងលទ្ធផលហើយត្រូវមកសំភាសក្នុងករណីសិស្សណាមិនមកសំភាសគឺសិស្សនោះគ្នានសិទ្ធក្នុងការចូលរៀនឡើយ។ ហើយសាលានេះបានកកើតជាត១០ ឆ្នាំកន្លងមកហើយ គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១៤។

លទ្ធផលក្នុងការសិក្សាប្រចាំឆ្នាំកន្លងមក[កែប្រែ]

នៅក្នុងឆ្នាំសិក្សា២០០៣ ដល់២០០៤ សិស្សថ្នាក់ទី១២ ប្រលងជាប់សញ្ញាបត្រថ្នាក់ទី១២ ១០០%​ ក្នុងឆ្នាំសិក្សា២០០៤ ដល់២០០៥សិស្សប្រលងជាប់សញ្ញាបត្រទី១២១០០% ក្នុងឆ្នាំសិក្សា ២០០៥ ដល់២០០៦សិសស្សប្រលជាប់សញ្ញាបត្រទី១២ ១០០ើ% ក្នុងឆ្នំសិក្សា២០០៦ ដល់២០០៧សិស្សប្រលងជាប់សញ្ញាបត្រថ្នាក់ទី១០០% ក្នុងឆ្នាំសិក្សា២០០៧ ដល់២០០៨សិស្សប្រលងជាប់សញ្ញបត្រ ១០០% ក្នុងឆ្នាំ២០០៨ ដល់២០០៩សិស្សថ្នាក់នឹងទី១២ ប្រលងជាប់សញាបត្រ១០០% ក្នុងសិក្សា២០០៩ ដល់២០១០សិស្សថ្នាក់ទី១២ប្រលងសញ្ញាបត្រជាប់១០០% ក្នុងឆ្នាំសិក្សា២០១០ ដល់២០១១សិសថ្នាក់ទី១២ប្រលងសញ្ញបត្រជាប់១០០% ក្នុងឆ្នាំសិក្សា២០១១ ដល់២០១២សិស្សថ្នាក់ទី៩ នឹងថ្នាក់ទី១២ប្រលងជាប់សញ្ញាបត្រ១០០%​ ក្នុងឆ្នាំសិក្សា២០១២ ដល់២០១៣ថ្នាក់ទី៩ នឹងទី១២សិប្រលងជាប់សញ្ញបត្រ១០០% ក្នុងឆ្នាំសិក្សា២០១៣ ដល់២០១៤សិស្សថ្នាទី១២ប្រលងជាប់សញ្ញាបត្រ៨៧% នឹងថ្នាក់ទី៩ជាប់១០០%។