ប្រវត្ដិភូមិ ភិ
ភូមិភិ
[កែប្រែ]ភូមិភិ គឺមានដើមកំណើតមកពីព្រុំដែននៃប្រទេសវៀតណាមក្នុងឆ្នាំ១១៩១ដោយប្រជាជនភូមិពិបាករកស៊ីវៀតណាមយកទឹកដីអស់ក៏មករកទឹកដីសម្រាប់ប្រកបមុខរបរជាប់ទន្លេសេសាន ហើយមានអូរតូចមួយដែលភាសាចារ៉ាយហៅអូរភិ ព្រោះវាមានជាតិល្វេង។ កាលពីមុនប្រជាពលរដ្ឋក្នុងភូមិរស់នៅវៀតណាមដែលនៅជិតទឹកអ៊ូដែលមានឈ្មោះថាអ៊ូ ភិ ក្រោយមកបានផ្លាស់ទីលំនៅដោយសារជីដូនជីតាពីដើមពួកគាត់មករកស៊ីតាមម៉ាតទន្លេដោយឃើញថាភាពងាយស្រួលក្នុងការរកស៊ីចឹញ្ចិមជីវិតពួកគាត់ក៏បានផ្លាស់ទីលំនៅដ្ឋានមករស់នៅតាមម៉ាត់ទន្លេរហូតដល់សព្វថ្ងៃនេះ បន្ទាប់ពីការផ្លាស់ទីលំនៅអ្នកភូមិត្រូវការដីធ្វើចំការប៉ុន្ដែដីនៅជុំវិញភូមិនោះសុទ្ធតែជាដីព្រៃសត្វខ្លារស់នៅ ដោយលេកសត្វខ្លាមិនអនុញ្ញាតិ អោយអ្នកភូមិរស់នៅធ្វើចំការនោះទេ ហើយអ្នកភូមិបានសុំសត្វខ្លាទៅរស់នៅ ទីកន្លែងនោះ។ ដោយហេតុនេះហើយខ្លាបានដាក់លក្ខណ្ឌ៏ជាមួយអ្នកភូមិ។ បើអ្នកឯងចងបានដីនោះ ត្រូវមានការដោះដូរកូនក្រមុំជាមួយហ្នឹងខ្ញុំ ប៉ុន្តែលុះត្រាតែកូនក្រមុំនោះជាកូនក្រមុំមេកន្រ្ទីញភូមិ។ ហើយនៅពេលនោះមេកន្រ្ទីញក៏ដាច់ចិត្ដឲ្យកូនក្រមុំទៅសត្វខ្លា ហើយអ្នកភូមិក៏បានយល់ព្រមតាមសម្ដីរបស់ខ្លា ដែលចង់បានកូនស្រីនោះ ដូច្នេះហើយទើបអ្នកភូមិអាចប្រើប្រាស់តំបន់ដីព្រៃនេះជាកន្លែងដែលរស់នៅបានសុខសាន្តរហូតដល់សព្វថ្ងៃ។
អំពីការរស់នៅកាលពីសម័យមុន
[កែប្រែ]បើតាមប្រពៃណីជនជតិកាលពីសម័យមុនស្ថានភាពរស់នៅយ៉ាងដូចម៉្តេចដែរ? ស្ថានភាពក្នុងការរស់នៅតាមបែបប្រពៃណីកាលពីមុន មុននឹងផ្លាស់ទីកន្លែងណាមួយពួកគាត់សង្កេតទៅតំបន់និងធ្វើពិធីសែនដើម្បីសួរម្ចាស់ទឹកម្ចាស់ដីអាចផ្ដល់ភាពសុខសាន្ដដល់អ្នកភូមិដែរទេ? អាចដឹងតាមរយៈការពន្យល់សព្វដល់ចាស់ទុំដែលទៅធ្វើពិធីបន់ស្រន់សុំម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំក្នុងនោះដែរបើសិនជាម្ចាស់ទឹក ម្ចាស់ដី ពន្យល់សព្វមិនអនុញ្ញាតិ ចាស់ទុំ មិនអាចនាំអ្នកភូមិទៅរស់នៅតំបន់នោះបានទេ។ប្រសិនបើចាស់ទុំ នៅតែប្រឆាំង ឫ ប្រព្រឹត្តិអ្នកភូមិមិនមានភាពសុខសាន្ដបានទេ។ប្រសិនមានការអនុញ្ញាតិអ្នកភូមិអាចទៅរស់បានដោយសុខសប្បាយ។ក្នុងការរស់នៅនោះអ្នកភូមិប្រកបមុខរបរកសិករសម្រាប់ជីវិតដោយធ្វើចំការ ហើយការស្លៀកពាក់បែបប្រពៃណីទាំងប្រុស ទាំងស្រីចេះសាមគ្គីភាពគ្នាទៅវិញទៅមក។
- ការប្រកបមុខរបរសំខាន់ៗនៅភូមិ ភិ ពីមុនមានដូចជា៖
- ធ្វើចំការដាំស្រូវ ម្នាស់ ចេក ពោត ល្ងរ ដាក់អណ្ទាក់ អង្គប់ ដាក់ស្ទូច ដាក់ទ្រូ ក្នុងនោះមានស្រូវសម្រាប់ដោះដូរជាមួយ គោ ក្របី ជ្រូក មាន់ ដូរជាមួយអ្នកភូមិនិង អ្នកភូមិជិតខាង
- ល្ងរ លក់ទៅឲ្យចិននៅវើនសៃមកទិញក្នុងភូមិផ្តាល់ឫក៏យកទៅលក់ចិនដែលរស់នៅវើនសៃ។
- តំបាញ់កណ្តេលលក់ទៅឲ្យអ្នកនៅក្នុងភូមិនឹងភូមិនៅជិតខាង។
- ការប្រើប្រាស់ដីធ្លី និង ធនធានធម្មជាតិដូចជា ៖
- ធនធានធម្មជាតិនៅពេលត្រូវការឈើធ្វើផ្ទះគឺជាឈើដែលត្រង់ហើយធំល្មមដោយមិនមានការប្រើប្រាស់ឈើធំៗច្រើនទេភាគតិចក្នុការប្រើប្រាស់ឈើធំៗដែលសម្រាប់ធ្វើក្តាមឈូស ទូក។
- ដីធ្វើចំការវិលជុំដាំដំណាំ ដាំស្រូវ ដែលអាចហូបបានហើយមិនចេះដណ្តើមដីគ្នាទេ។
- ជីវភាពពួកគាត់ដែលរស់នៅកាលពីមុនមានការសម្បូសប្បាយដោយសាតែមានធនធានធម្មជាតិ។
- សំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឫ តាមរដូវកាលមានអ្វីខ្លះក្នុងសម័យនោះ?
សំភារៈប្រើប្រាស់ប្រចាំថ្ងៃ មាន កាផា កាំបិត ឃ្លោក ដឹង …។
- ប្រចាំខែមានបំពុងដាំស្រូវ ឈើប៊ុករណ្ដៅដាំស្រូវ (ខែ មេសា ដល់ ឧសភា)
- កាផាដាក់ស្រូវ កូនកាផាសម្រាប់បូតស្រូវ (ខែ កញ្ញា ដល់ វិច្ឆិកា)
- ប្រចាំខែមានបំពុងដាំស្រូវ ឈើប៊ុករណ្ដៅដាំស្រូវ (ខែ មេសា ដល់ ឧសភា)
- កាផាដាក់ស្រូវ កូនកាផាសម្រាប់បូតស្រូវ (ខែ កញ្ញា ដល់ វិច្ឆិកា)
អំពីការគ្រប់គ្រង
[កែប្រែ]រចនាសម្ព័ន្ធជនជសតិចារ៉ាយ
[កែប្រែ]- តាមប្រពៃណីជនជាតិចារ៉ាយនៅមានការរស់នៅតាមត្រកូលពេលខ្លះនៅផ្ទះជិតគ្នា ឫ នៅជាមួយគ្នា
ជាក់ស្ដែងមានគ្រួសារ
នៅភូមិ ភិ ត្រកូល ក្លាន នៅផ្ទះជាមួយគ្នាដែលមានបន្ទក់១៧គ្រួសារ។
- បានជាចារ៉ាយ ជឿជាក់នឹងគោរពទៅលើគាត់ ដោយសារ ចាស់ទុំភូមិ និង ចាស់ទុំត្រកូល ព្រោះពួកគាត់មានការគ្រប់គ្រងបានល្អ ទ្រឹស្តីល្អ។ ឧទហរណ៏នៅបេលដែលមានភ្លៀងធ្លាក់ដំបូងចាស់ទុំតំអោយមានការសម្រាក់ពីការងារ ជាពិសេស ដើរចូលក្នុងព្រៃ។
- តាមប្រពៃណីទំនៀមទំលាប់របស់ជនជាតិ ចារ៉ាយ អ្នកដែលចាត់ចែងគ្រប់គ្រងគឺ ចាស់ទុំភូមិ នឹង មេត្រកូល។
ឧទាហរណ៏ៈ មានបុរសម្នាក់បានលូចក្របីមួយដែលនៅក្នុងភូមិ បើគេចាប់បាននោះអ្នកដែលប្រព្រឹត្តិត្រូវមានការសងសំណងម្ចាស់ក្របីវិញ ប៉ុន្ដែក្នុងករណីដែលអ្នកប្រព្រឹត្តគ្មានលុយសងទេនោះចាស់ទុំភូមិនិងសងសំណងជំនួសបុគ្គលដែលប្រព្រឹត្តហើយយកអ្នកដែលលួចទៅនូវជាចាស់ទុំភូមិដើម្បីយកទៅអប់រំមានការដោះស្រាយច្បាស់លាស់គ្មានលំអៀងទៅលើបុគ្គលណាម្នាក់នោះឡើយ។
- ការរៀបចំភូមិរោងរង្វង់មូល ហើយសាលារោងនៅចំកណ្តាលភូមិជានិច្ច។
អំពីការគោរពនិង ជំនឿ
[កែប្រែ]- ពិធីដែលនាំអោយសមាជិកភូមិអាចជួបជុំគ្នា គឺ សែនភូមិ ពិធីបុណ្យខ្មោច ឡើងសាលារោង រៀបការ សែនចំការ សម្រាក់ពីការនូវពេលរដូវប្រាំង កម្មវិធីសែនតាមផ្ទះ។ ប្រពៃណីជនជាតិចារ៉ាយមានជុំនឿជាក់លាក់ទៅលើ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ពៃ្រភ្នំ។
- តំណមភូមិមាន៖ អាញី ពស់ថ្លាន់ ឆ្អឹងខ្លា ប្លុកដំរី សត្វព្រៃចូលកណ្តាលភូមិ។ តំណមតាមត្រកូល សេវ មានតំណម សត្វ រមាស ក្លាន មានតំណម ត្រពាំងបន្លា រចំ មានតំណម សាច់គោ សារិកាកែវ ពូស់ មានតំណម ទន្សង
- មានឥទ្ធិពលគឺ ចាស់ទុំភូមិ និងមេត្រកូលអប់រំណែនាំដល់កូនចៅដែលតំណមនៅក្នុងនិងតាមត្រកូល រួចផុតពីគ្រោះថ្នាក់។ការសែននាំឲ្យកូនចៅសុខសាន្ត ធ្វើឲ្យកូនចៅស្ដាប់ការណែនាំរបស់ទុំភូមិនិងមេត្រកូលជៀរាងការប្រព្រឹត្តិខុសដោះស្រាយបញ្ហាដោយជោគជ័យ។
- ការរស់នៅតាមបែបប្រពៃណីប្រឈមមុខទៅនឹង សំភារៈប្រើប្រាស់ ( អំបិល សម្លៀកបំពាក់ ) ពិបាក់ក្នុងការធ្វើតំណើរ ឆ្ងាយពីទីផ្សារ។ បើប្រៀបធៀបការរស់នៅកាលពីមុន និងបច្ចុប្បន្ន កាលពីមុនងាយស្រួលក្នុងការប្រកបមុខរបរចឹញ្ចឹមជីវិត អត់មានជម្ងឺច្រើន ចេះគោរពចាស់ទុំ បច្ចុប្បន្ន តម្រូវការមនុស្សច្រើនព្រៃឈើអស់ ប្រែប្រួលអាកាសធាតុមានទឹកជំនន់ មានជម្ងឺច្រើន ដោយសារតែមានជាតិគីមីច្រើន។ ដោយសារតែមានច្បាប់និងអនុវត្តច្បាប់ដីសម្បទានសេដ្ឋកិច្ចនិង អ្នកមានអំណាចមួយចំនួនការចង់បានរបស់អ្នកភូមិមួយចំនួន។