Jump to content

ប្រវត្តរូបសង្ខេបរបស់មេដឹកនាំខ្មែរក្រហម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រវត្តរូបសង្ខេបរបស់មេដឹកនាំ)

ជីវប្រវត្តតាម៉ុក

ប៉ុល ពត

[កែប្រែ]

ប៉ុលពត កើតក្នុងឆ្នាំ ១៩២៥ត្រូវនិងឆ្នាំឆ្លូវខេត្តកំពុងធំ ។ឪពុករបស់ប៉ុល ពត​ គឺជាម្ជាស់ដីស្តុកស្តមម្នាក់ ។ ប៉ុល ពត បានទៅរស់នៅជាមួយបងប្រុសដែលជាមន្ត្រីធ្វើកានៅក្នុងបរមរាជវាំងនៅពេលអាយុបាន ៦ ឆ្នាំ ។ នៅភ្នំពេញប៉ុល ពត បានសក្សារៀសូត្រនៅតាសាលាបារាំងជាច្រើនហើយបានបួសជាលោកនេន ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បាន​ទទួលអាហារូបកណ៏ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែរមិនបានមិនបានទទួលសញ្ញាប័ត្រ ទេ ។ ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានខ្លាយទៅជាសមាជិកបក្សមុម្មុនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ ។ នៅពេលប៉ុល ពត ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៤៣ ប៉ុ ពត បាន បង្រ្កៀនប្រវិទ្យា និង ភូមិវិទ្យា នីសាលាឯកជនហើយបានចូលរួមជាមួយចលនាកុម្មុនីស្តខុសឆ្បាប់មួយ ។ ប៉ុល ពត រៀបកាជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ ១៩៥៦ ។ នៅឆ្នាំ ១៩៦០ មានថនៈទីបី នៅក្នុងបក្សប៉ុលករកម្ពុជា ។ ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរ ក្នុងឆ្នាំ ១៩៦១ និងជាលេខាបក្ស ក្នុងឆ្នាំ ១៩៦៣ ​។ ក្រោយមក ប៉ុល ពត បានដឹកនាំកងទ័ព្វខ្មែរក្រហមធ្វើសង្រៀមប្រឆាំងនិងរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន៉ នល់ ។ ប៉ុល ពត​ បានខ្លាយជានាយក្សរដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតិយ្យក្នុងឆ្នាំ១៩៧៦​ហើយបានលាលែងពីតំនែងនេះនៅឆ្នាំ ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រងមដដែល ប៉ុល ពត ភាគច្រើននិរទេសខ្លួនទៅប្រទេសថៃ រហូតដល់ថ្ងៃទទួលមេណភាព គឺនៅ​ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៩៨ ។ សាកសព្វប៉ុល ពត ត្រូវបានគេបូជានៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៩៨ ៕

នួនជា កើតឆ្នាំ ១៩២៦ នីខេត្តបាត់ដំបង ។ នៅឆ្នាំ ១៩៤២ នួបជា បានទៅបន្តថ្នាក់មធ្យមសិក្សាកម្រិត២​ នៅទីក្រុងបាងកកដោយរស់នៅវត្តបិណ្ឌចាម៉ាបូពិត ។​ នៅឆ្នាំ១៩៤៤​ នួនជាសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យធម្មសាត​ ដែលនៅទីនោះនួន ជាបានចូលជាសមាជិកបក្សកុម្មុនីស្តថៃ ។ នួនជាវិលត្រឡប់មកប្រទេសកម្ពុជានីឆ្នាំ ១៩៥០ ហើយបានផ្តូសមាជិកភាពរបសើខ្លួនមកជាសមាជិករបសើបក្សកុម្មុនីសន្តឥណ្តូចិន ។ នួនេជាបានចូលសិក្សាវគ្គហ្វឹកហ្វើននៅក្រុងហាណូយក្នុងឆ្នាំ១៩៥៤ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៥ នួនជាត្រូវបានជ្រើសរើសជាអនុលេខាបក្សពលករកម្ពុជានៅឆ្នាំ ១៩៦០ ។ ក្នុងរបបកម្ពុជាប្រជាធិបតិយ្យ នួនជាត្រូវបានជ្រើសតាំងជាប្រធានសភាតំនាងប្រជាជនកម្ពុជា ។ នួនជាក៏មានតំនែងជាអនុលេខាគណៈកម្មាធិការម្ឈិម និងគណៈកម្មាធិការអចិន្រៃយ៏បក្សផងដែរ​ ។ នួន ជា ដើតួនាទីសំខាន់ក្នុងកាបញ្ជាសន្តិសុខហើយក្នុងនាមជាកម្មាភិបាលជាន់ខ្ពស់លំដាប់ទីពីរ នួន ជា ទទួលខុសត្រូវក្នុងកាទទួលខុសត្រូវកាអនុវត្តនយោបាយឃោឃៅជាច្រើន ដែលបានអនុម័តអោយអនុវត្តដោយគណកម្មាធិកាអចិន្រៃ្តបក្ស ។ នួនេជាបាននិរិទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅក្នុងឆ្នាំ ១៩៧៩ ។ នួនជាជាមួយខៀវ សំ ផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីមរណភាពរបស់ ប៉ុល ពត ៕

សុខ សេន កើតនៅថ្ងៃទី ១២ ខែ មិនា ឆ្នាំ ១៩៣០ នៅខេត្តត្រវេញនៅប្រទេសវៀតណាមខាងត្បូង ។ ប្រពន្ធរបស់សុខ សេន ឈ្មោះ យុន យ៉ាត ( ហៅសមមិត្ត នារី អាត )​ ជារដ្ឋមន្រ្តីក្រសួងអបរំនិងវប្បធម៏ក្នុងរបបកម្ពុជាប្រជាធិបតិយ្យ ។ សុខ សេន​ បានទៅសិក្សានៅប្រទេសបារាំង ឆន្លោះឆ្នាំ​ ១៩៥០ និងឆ្នាំ ១៩៥៦ ហើយបានចូលជាសមាជិកកិម្មុនិស្តបារាំង ។ ឆ្នាំ ១៩៦៣ សុខ សេន បានរត់ចូលព្រៃ គេចពីកាតាមចាប់របស់ពូលិស ។ សុខ សេន បានខ្លាយទៅជាអគ្គបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៧១ ។ ក្នុងរយ់កាលកម្ពុជាប្រជាធិបតិយ្យ សុខ សេន​ ជាឧបនាយករដ្ឋមន្រ្តីទីបី ទទួលបន្ទុកកាពារជាតិនិងគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស-២១ ។ សុខ សេន និងក្រុមគ្រួសាត្រូវបានសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​ ១៩៩៧ ៕​​​​​​​​​​​​​​​​​

ខៀវសំផន (សមមិត្តហែម )

ខៀវសំ ផន​ កើតឆ្នាម ១៩៣១ នីខេត្ត សលវាយរៀង ។បន្ទាប់ពីទទួលបានអាហាររូបកណ៏ទៅសិក្សានៅប្រទេសបារាំង ខៀវសំ ផន​ បានបញ្ជប់សញ្ញ៉ាប័ត្រថ្នាក់បណ្តិតអក្សក្សាស្តសេដ្ឋកិច្ច ហើយបានវិលមកកម្ពុជាវិញក្នុងឆ្នាំ១៩៥៩ ។ បន្ទាប់មកសម្តេចព្រះនរោត្តម សី ហនុបាន តែងតាំង ខៀវសំផន ជារដ្ឋលេខាធិការរក្រសួងពានិច្ចកម្ម ។ នៅឆ្នាំ ១៩៦៤ ខៀវ សំផន បានលាលែងពីដមនែង ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈពេលបួនឆ្នាំទៀត ។ ឆ្នាំ ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាផ្នាក់ងារបស់ក្រុមកិម្មុនិស្តខៀវសំផនបានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឆ្នាំ ១៩៧៦ បន្ទាប់ពីកាសុំលាលែងដំនែងរបស់សម្រចព្រះនរោត្តម សី ហនុ ខៀវសំផន ត្រូវបានតែងតាំងជាប្រធានគណៈបរធានរដ្ឋរបស់កម្ពុជាប្រជាធិបតិយ្យ ។ ខៀវ សំផន បានចូលរួមជាមួយរដ្ឋាភិបាលនិរទេសរបស់ប៉ុល​ពត

តាម៉ុក ( ឈ្មោះដើម ឈិត ងឿន )

តាម៉ុកកើតនៅឆ្នាំ ១៩២៦ នៅខេត្តតាកែវ ។ តាម៉ុកបានបួសរៀនជាច្រើឆ្នាំ ហើយបានរៀបកាជាមួយប្អូនជាដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួនអ្នក ។នៅឆ្នាំ ១៩៤៩ តាម៉ុកធ្វើជាប្រធានឥសរៈស្រុក្នុងខេត្តតាកែវ ។ តាម៉កបានចូលជាសមាជិកក្រុមកុម្មនីស្ត នៅឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី ។ នៅខែវិច្ឆកា ឆ្នាំ​ ១៩៧៨ តាម៉ុកត្រូវបានតែងតាំងជាអនុលេខាទូពីរបក្សកុម្មនីស្តកម្ពុជា ។ បន្ទាប់ពីកាដួលរលំរបស់កម្ពុជាប្រជាធិបតិយ្យ តាម៉ុកមិនដែលស្នើសុំកាលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ ។ តាម៉ុកត្រូវបានចាប់ខ្លួនដោយកងទាប់រដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមិនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុងមន្ទីឃុំ ឃាំង ។ តា ម៉ុកស្លាប់ដោយជំងឺនៅថ្ងៃទី ២១ ខែកក្តា ឆ្នាំ ២០០៦ ៕