Jump to content

ប្រវត្តសាស្រ្តនៃប្រទេសកម្ពុជា

ពីវិគីភីឌា

[P ១]មីប្រវត្តសាស្រ្តនៃប្រទេសកម្ពុជា ការចុះការបរិច្ឆេទកាបូនវិទ្យុសកម្ម នៃរូងភ្នំនៅឯល្អាងស្ពាន នៅពាយព្យកម្ពុជាបង្ហាញថាមនុស្ស ជាអ្នកដែលបានធ្វើភាជន៍ជាច្រើនកំពុងតែរស់នៅកម្ពុជា នៅដើមដំបូងត្រូវនឹងឆ្នាំ៤២០០ម.គ. (មុនសម័យធម្មតា) ។o[១] ភស្តុតាងបន្ថែមខាងបុរាណវត្ថុបន្ថែមបង្ហាញថាផ្នែកនៃតំបន់ផ្សេងទៀត ឥឡូវនេះហៅថាកម្ពុជា ដែលត្រូវបានមនុស្សរស់នៅពីប្រហែល១០០០-២០០០ម.គ.ក្នុងសម័យវប្បធ៌មយុគថ្មរំលីង ។ លលាដ៍ក្បាលនិងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនបានចុះកាលបរិច្ឆេទពី១៥០០ម.គ.[១] មនុស្សទាំងនេះទំនងជាបានធ្វើអន្តោប្រវេសន៍ពីចិនភាគអាគ្នេយ៍ មកកាន់ឧបទ្វីបឥណ្ឌូចិន ។ ពួកអ្នកប្រាជ្ញបណ្ឌិតតាមដានការដាំដុះស្រូវដំបូង និងការធ្វើសំរិទ្ធិដំបូងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដោយមនុស្សទាំងនេះ ។[១] នៅសតវត្សទី១នៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍការចិញ្ចឹមសេះជាបងប្អូន រៀបចំសង្គមនិងនិយាយភាសាជាច្រើន ដែលមានទំនាក់ទំនងខ្លាំងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះ ។[១] វប្បធ៌មនិងជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១នៃគ.ស.ចាកហួសឆ្ងាយពីដំណាក់កាលនៃយុគដំបូង ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដនៅក្នុងផ្ទះ ដែលបានសង់លើសរសរខ្ពស់ៗដែលជាកន្លែងដែលពួកគេដាំដុះស្រូវ នេសាទត្រីនិងចិញ្ចឹមសត្វ ។ ការស្រាវជ្រាវថ្មីៗនេះបានដោះសោរនូវរបកគំហើញនៃដីលើក រាងមូលសិប្បនិមិត្ត ដែលចុះកាលកំណត់ដល់សម័យយុគថ្មរំលីង របស់កម្ពុជា ។1 ប្រជាជនខ្មែរ គឺជាក្រុមមនុស្សមួយក្នុងចំណោម អ្នកស្រុកដំបូងបង្អស់នូវអាស៊ីអាគ្នេយ៍ ។ ពួកគេក៏នៅក្នុងចំណោមអ្នកដំបូងនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនានិងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងនូវក្រុមរាជាអាណាចក្រកណ្ដាលនៅពាសពេញទឹកដីដ៏ធំ ។ ដំបូងឡើយបង្អស់គេបានស្គាល់នគរនៅតំបន់មួយ ភ្នំដែលបានរុងរឿងរីកចំរើន ពីប្រហែលសតវត្សទីមួយរហូតដល់សតវត្សទី៦ ។ នគរនេះត្រូវបានបន្តដោយចេនឡាដែលបានគ្រប់គ្រងផ្នែកដ៏ធំនៃកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ សម័យទំនើបនេះ ។ អត្ថបទដើមចម្បង: កម្ពុជាសម័យអាណាចក្រភ្នំ អាណាចក្រភ្នំបានចំរើនលូតលាស់នូវឧត្តមភាព ពីទីក្រុងកំនើតប្រកបដោយឥទ្ធិពលនិងសម្បូណ៌សប្បាយនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមជាខត្តិករៈ មានន័យថាទីក្រុងល្បីល្បាញ ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញ ដោយការពិតថាកាក់រ៉ូម៉ាំងជាច្រើនត្រូវបានរកឃើញនៅស្ថានីយបុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២និងទី៣ ។[២] ក៏ប៉ុន្តែភាគច្រើននៃការដោះដូរពាណិជ្ជកម្មក្រៅប្រទេស របស់អាណាចក្រភ្វូណនគឺត្រូវបន្តកាន់តែជិតស្និទ្ធិ ទៅនឹងទឹកដីកំនើតរួមមានឥណ្ឌា ជាពិសេសតំបន់បេងកាល់ នៃប្រទេសឥណ្ឌា ។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមបានល្អមុនឆ្នាំ៥០០ម.គ. (មុនការប្រើប្រាស់ជាសាកលនូវសំស្ក្រឹតជាភាសាមួយក្នុងប្រទេសឥណ្ឌា) ។[៣] ដោយមានការដោះដូរពាណិជ្ជកម្មឥណ្ឌា បាននាំមកនូវឥណ្ឌូនីយកម្មនៃវប្បធ៌មភ្វូណន និងសាសនាព្រហ្មញ្ញ រឺ ហិណ្ឌូ ។ ភ្វូណននិងសង្គមរបស់វាកំពុងតែសម្រេចជោគជ័យ ដែលបានកាន់កាប់ផ្នែកនៃអាស៊ីអាគ្នេយ៍នេះ នឹងបានបន្សល់ទុកហិណ្ឌូជាសាសនាអស់រយៈពេល៩០០ឆ្នាំ ។ លក្ខណៈនៃវប្បធ៌មខ្លះបាននឹងបន្តកាន់តែយូរអង្វែង ។ អាណាចក្រនេះបានឈានមកដល់វិសាលភាពដ៏ធំទូលាយបំផុតក្រោមការគ្រប់គ្រងនៃ ផ្វាន់ ចេម៉ាន់ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា ។ អ្នកភ្វូណនបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយម និងពាណិជ្ជកម្មផ្ដាច់មុខ ដែលបានក្លាយជាគំរូសំរាប់ចក្រភពមួយចំនួនក្នុងតំបន់ ។ ការនាំចេញពីអាណាចក្រភ្នំមានរុក្ខផលនិងលោហៈធាតុដ៏មានតំលៃរួមមាន មាស ដំរី ភ្លុក កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជាក្រវាញ ស្បែកម្រ័ក្សណ៍ខ្មុក និងឈើក្រអូប ។[២] ផ្វាន់ ចេម៉ាន់បានពង្រីកកងនាវា និងបង្កើននូវការិយាធិបតេយ្យហ៊្វូណន ដោយបង្កើតឡើងនូវទំរង់ដូចសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីនិងអត្តសញ្ញាណក្នុងតំបន់យ៉ាងថ្មីថ្មោងដ៏ច្រើន ជាពិសេ ចក្រភពខ្មែរ យុគមាសនៃអរិយធ៌មខ្មែរ យ៉ាងណាក៏ដោយវាជាសម័យកាលមួយចាប់ពីសតវត្សទី៩ដល់សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរដែលបានដាក់ឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំពីរាជធានីនៅតំបន់អង្គរនៅឯភាគខាងលិចកម្ពុជា ។ ព្រឹត្តិកាន៍ដ៏សំខាន់វាមាននៅឆ្នាំ៨០២ម.គ. ព្រះបាទជ័យវរ្ម័នទី២ ស្ដេចខ្មែរ ដំបូងបានឡើងលើភ្នំគូលែន អនាគតរមណីយដ្ឋានអង្គរវត្ត ។[៤] ក្រោយមកទៀត ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការច្នៃប្រឌិតថ្មីខាងវប្បធ៌ម ។ ព្រះបាទជ័យវរ្ម័នទី៧ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយការធ្វើសង្គ្រាមបានជ័យជំនះជាច្រើនដង ។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំនើតពួកចាម នៅតាមមាត់សមុទ្រដ៏មានអំណាច ។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យដោយសារដាយវៀត ។ សមរភូមិប្រយុទ្ធ ក៏បានបង្ហាញអំពីការចូលទីវង្គត់របស់ព្រះបាទសូរ្យវរ្ម័នទី២ដែរ ។ បន្តបន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧ ខ្មែរបានឆ្លងកាត់ការដាំក្បាលចុះបន្តិចម្ដងៗ ។ កត្តាដ៏សំខាន់គឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (ថៃ រឺ សៀម ) ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធបញ្ចេញបញ្ចូលទឹកខ្វាត់ខ្វែងបន្តិចម្ដងៗ ដែលរ៉ាប់រងលើដំណាំស្រូវដ៏លើសលុប ។ ស្ដេចអង្គរ បាននៅបន្តរហូតដល់ឆ្នាំ១៤៣១ នៅពេលនោះពួកថៃបានកាន់កាប់បានអង្គរធំ និងស្ដេចកម្ពុជាបានភៀសព្រះកាយទៅភាគខាងត្បូងនៃប្រទេស ។ យុគអន្ធកាលនៃកម្ពុជា សតវត្សទី១៥ដល់ទី១៩គឺជាសម័យកាលមួយនៃការធ្លាក់ចុះបានបន្ត និងការបាត់បង់ទឹកដី ។ កម្ពុជាបានរីករាយនូវកំឡុងពេលដ៏ខ្លីមួយ នៃភាពសម្បូររុងរឿងកំឡុងសតវត្សទី១៦ ពីព្រោះតែស្ដេចប៉ុន្មានអង្គរបស់ប្រទេសនេះ ជាអ្នកបានសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍ នៃទន្លេសាបតាមបណ្ដោយទន្លេមេគង្គ បានជំរុញដល់ការដោះដូរពាណិជ្ជកម្ម ជាមួយនឹងផ្នែកផ្សេងៗនៃអាស៊ី ។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះពួកអ្នកផ្សងព្រេងនិសាសនទូតអេស្ប៉ាញ និងប៉ទុយហ្កាល់ បានមកទស្សនាប្រទេសនេះលើកដំបូង ។ ក៏ប៉ុន្តែការសញ្ជ័យយករាជធានីថ្មី នៅលង្វែក របស់ថៃនៅឆ្នាំ១៥៩៤បានបង្ហាញដំណាក់កាលធ្លាក់ចុះ នូវជោគវាសនារបស់ប្រទេសនិងកម្ពុជា ។ ដោយក្លាយជាកូនអុកមួយក្នុងការតស៊ូប្រជែងអំណាចរវាងអ្នកជិតខាង ដែលកាន់តែប្រកបដោយឥទ្ធិពលទាំងពីរ គឺសៀមនិងយួន ។ កម្ពុជានៅក្រោមអាណាព្យាបាលសៀម ។ ការតាំងទីលំនៅរបស់យួននៅលើតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឲមានការបញ្ចូលតំបន់នេះនៅចុងសតវត្សទី១៧ជារបស់យួន ។ យួនបានប្រើយុទ្ធសាស្ត្រមួយស្រដៀងទៅនឹងពួកធម្មយាត្រា និងពួកនិគមជនអាមេរិកខាងជើង៖តាំងលំនៅហើយក៏បានអះអាងខ្លួន ។ ការរំលោភទន្ទ្រានរបស់បរទេសបានបន្ត រហូតដល់ពាក់កណ្ដាលទីមួយនៃសតវត្សទី១៩ ។ ការឈ្លានពានដ៏ជោគជ័យដោយយួនបានបន្ថែមការដាក់កំហិត លើអាណាព្យាបាលភាពរបស់ថៃក្នុងប្រទេសកម្ពុជា និងបានបង្កើតឲព្រះរាជាណាចក្រក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិរាជយួន ។

សង្ខេបប្រវត្តិសាស្ត្រកម្ពុជា

[កែប្រែ]

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។​ ​ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​ ​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតង។

ស្ថានភាព​សង្គម​មុន​សម័យ​អង្គរ​កែប្រែ

[កែប្រែ]

នៅ​ដើម​គ្រឹស្តសករាជ​មាន​រដ្ឋ​មួយ​ដែល​សំខាន់​ជាងគេ​បាន​កើតឡើង​នៅ​អាស៊ី​អាគ្នេយ៍​ ​មានឈ្មោះ​ថា​អាណាចក្រ​ភ្នំ​។​ ​តាម​ ​ឯកសារ​អ្នកការទូត​កាំ​ង​ថៃ​ ​បឋម​ក្សត្រ​នៃ​អាណាចក្រ​ភ្នំ​ឈ្មោះ​ហ៊ុនទៀន​ ​នៅ​ឧបទ្វីប​ណ្ឌូ​ចិន​ក្នុង​កំឡុង​៥​សតវត្ស​ ​អាណាចក្រ​ ​ភ្នំ​ជា​មហាអំណាច​មួយ​ដែល​មាន​រដ្ឋ​ចំណុះ​មួយ​ចំនួន​។​ ​ឆ្លៀតឱកាស​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​អាណាចក្រ​ភ្នំ​ ​ព្រះរាជា​នគរ​ ​ចេ​ន​ឡា​នាម​ភ​វ​វរ្ម័ន​ ​បាន​លើកទ័ព​មក​វាយ​និង​ដាក់​អាណាចក្រ​ភ្នំ​ជា​ចំនុះ​។​ ​ក្រោយមក​ចេ​ន​ឡា​ក៏​បាន​ទទួល​ឋានៈ​ជា​រដ្ឋ​ ​អ​ធិ​តេ​យ្យរ​ហូត​ដល់​ពាក់កណ្តាល​ទី​២​នៃ​សតវត្ស​ទី​៨​។​ ​នៅ​សតវត្ស​ទី​៨​ ​ចេ​ន​ឡា​ស្ថិត​ក្នុង​សម័យកាល​ខ្មៅ​ងងឹត​ ​គ្មាន​ស្ថេ​រ​ភាព​ ​នយោបាយ​ដោយ​ការ​បែកបាក់​ផ្ទៃក្នុង​។​ ​នេះ​ជា​មូលហេតុ​ដែល​នាំ​អោយ​ជ្វា​ហ៊ាន​លូកដៃ​មក​កកូរ​កិច្ចការ​ផ្ទៃក្នុង​របស់​ ​ប្រទេស​ជាតិ​។

ស្ថានភាព​សង្គម​សម័យ​អង្គរ​ ​កែប្រែ

[កែប្រែ]

ពី​ឆ្នាំ​ ​៨០២ ដល់​ឆ្នាំ​ ​៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែ​រហូត​ដល់​ពាក់កណ្តាល​ទី​១​នៃ​សតវត្ស​ទី​៩​ ​ការ​បង្កើត​ក្រុង​អង្គរ​គឺជា​ការ​បង្កើត​របប​គ្រប់គ្រង​ថ្មី​មួយ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។​ ​ទ្រង់​បាន​រៀបចំ​សន្តិ​វង្ស​អង្គរ​មុន​គេ​បង្អស់​ព្រមទាំង​បាន​គ្រងរាជ្យ​យូរ​ជាង​ក្សត្រ​មុនៗ​ទៀត​ផង​ (៨០២-៨៥០)។ ក្នុង​ដំនាក់​កាលនោះ​មាន​ព្រឹត្តិការណ៍​ជា​ ​ច្រើន​ដូច​ជា​ការ​រំដោះជាតិ​ចេញពី​ការ​ត្រួតត្រា​របស់​ជ្វា​ ​ការ​បង្រួបបង្រួម​ជាតិ​ ​ការ​កសាង​រាជធានី​ ​សោ​ធ​បុ​រៈការ​ខិតខំ​ ​ពង្រីក​នយោបាយ​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ​និង​សេដ្ឋកិច្ច​នៅ​សម័យ​នោះ​។​ ពី​ឆ្នាំ​ ​៩៤៤ ដល់​ ​១១៧៧ ជា​ដំណាក់​រុងរឿង​និង​រីក​ចម្រើន​របស់​ចក្រភព​អង្គរ​។​ ​ ពី​ឆ្នាំ​ ​១១៧៧ ដល់​ ​១២១៨ ជា​ដំនាក់កាល​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ពុំ​ធ្លាប់​មាន​មក​ក្នុង​ ​ប្រវត្តិសាស្ត្រ​ជាតិ​ ​ហើយ​ដែល​ផ្តើម​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ព្រះ​អង្គជា​វីរបុរស​រំដោះជាតិ​អោយ​ផុត​ ចេញពី​ចាម​ឈ្លានពាន​ ​ហើយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​កាន់​យុគ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​ដែល​គេ​ហៅ​ ​ថា​ ​យុគមាស​។

ស្ថានភាព​សង្គម​ក្រោយ​សម័យ​អង្គរ​កែប្រែ

[កែប្រែ]

ឆ្នាំ​ ​១៤៣១ ព្រះបាទ​ពញាយ៉ាត​បាន​សម្រេច​ព្រះ​ទ័យ​លើក​រាជធានី​ចេញពី​អង្គរ​មក​តាំងនៅ​ទួល​បា​សាន​ ​បន្ទាប់​មក​ក៏​ ​លើក​ពី​ទួល​បា​សាន​ទៅ​តាំងនៅ​ភ្នំ​ដូនពេញ​(ចតុមុខ​) វិញ​។​ ​លុះ​សម្រេចការ​កសាង​ហើយ​ ​ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​នគរ​ ​ថា​ ​ក្រុង​ចតុមុខ​មង្គល​មហានគរ​ឆ្នាំ​១៤៣៧​ ​ព្រះ​អង្គ​បាន​សម្ពោធ​រាជធានី​។​ ​ ក្រោយ​ពី​ព្រះបាទ​ពញាយ៉ាត​សុគត​ទៅ​ ​សង្គម​ខ្មែរ​ត្រូវ​បែកខ្ញែក​ជា​បក្សពួក​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ​ ​រាស្ត្រ​រង​ទុក្ខ​ ​វេទនា​រហូត​ដល់​ប្រទេស​ត្រូវ​បាន​បែក​ចែក​ជា​បី​អាណាចក្រ៖

  • អាណាចក្រ​ខាងជើង​ ​មាន​រាជធានី​នៅ​កំពង់សៀម​គ្រប់គ្រង​ដោយ​ព្រះបាទ​ស្រី​រាជា​ ​។
  • អាណាចក្រ​ខាងកើត​ ​មាន​រាជធានី​នៅ​ស្រី​ស​ឈរ​គ្រប់គ្រង​ដោយ​ព្រះ​បាន​ស្រីសុរិយោទ័យ​ ​។
  • អាណាចក្រ​ខាងត្បូង​ ​មាន​រាជា​ធានី​នៅ​ចតុមុខ​គ្រប់គ្រង​ដោយ​ព្រះបាទ​ធម្ម​រាជា​ ​។

ការ​បែកបាក់​ ​និង​ចំបាំងរាំងជល់ឥត​ឈប់​ឈរ​រវាង​បក្សពួក​ខ្មែរ​ទាំង​បី​នេះ​បាន​ផ្តល់​ផលវិបាក​ដល់​សង្គម​ខ្មែរ​ ​ដូច​ជា​ ​ចោរកម្ម​ ​ការ​កាប់សម្លាប់​ ​គ្រោះ​ទុរ្ភិក្ស​។​ ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ខ្លោចផ្សា​បែប​នេះ​អស់​រយៈពេល​១០​ឆ្នាំ​គឺ​ពី​ ​១៤៧៥ ដល់​ ​១៤៨៥ ទើប​ព្រះបាទ​ធម្ម​រាជា​ខិតខំ​បញ្ចប់សង្គ្រាម​គ្នា​ឯង​នេះ​ដោយ​ពឹង​សៀម​អោយមក​ជួយ​។​ ​នៅ​ក្នុង​ឆ្នាំ​១៥២៩​ ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​គង់នៅ​ក្នុង​បន្ទាយលង្វែក​។​ ​ព្រះបាទ​អង្គចន្ទរាជា​បាន​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​លើ​គ្រប់​ ​វិស័យ​។​ ​ក្នុង​វិស័យ​យោធា​កងទ័ព​ខ្មែរ​បាន​ចូល​វាយលុក​នៅ​ប្រទេស​សៀម​រហូត​ដល់​ក្រុង​អយុធ្យា​។​ ​ក៏​ប៉ុន្តែ​នៅ​ចុង​ ​សតវត្ស​ទី​១៦​ ​រឹទ្ធានុភាព​អាណាចក្រ​កម្ពុជា​ត្រូវ​ថយ​ចុះ​ ​ជា​ហេតុ​នាំ​អោយ​សៀម​លើកទ័ព​ចូល​មក​វាយ​ក្រុង​លង្វែក​បាន​ ​ក្នុង​ឆ្នាំ​ ​១៥៩៣។ ការ​បែក​បន្ទាយលង្វែក​ជា​ឱកាស​មួយ​ដែល​នាំ​អោយ​សៀម​ពង្រីក​ទ្ធិ​ពល​កាន់តែ​ខ្លាំ​ឡើងៗ​មក​លើ​ ​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងទៀត​ធ្វើ​អោយ​ខ្មែរ​បាត់បង់​ទ្រព្យសម្បត្តិ​ក្បួនច្បាប់​អ្ន់កប្រាជ្ញ​បណ្ឌិត​ ​ហើយ​វប្ប​ធ​ម៍​ខ្មែរ​ក៏​ត្រូវ​ ​ហូរ​ចូល​ក្នុង​ប្រទេស​សៀម​អស់​។​ ​ភាព​បរាជ័យ​ក្នុង​សម័យ​លង្វែក​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់​ចំនុះ​សៀម​។​ ​ នៅ​ឆ្នាំ​១៦១៣​ ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ដាក់រាជ្យ​អោយ​បុត្រា​នាម​ ​ជ័យ​ជេដ្ឋា​ទី​២​(១៦១៨ - ១៦២៨) ព្រះ​អង្គ​បាន​ ​លើក​រាជធានី​មក​តាំងនៅ​ឧត្តុង្គ​។​ ​នៅ​ន្លោះ​ឆ្នាំ​(១៦២០-១៨៦៣) មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ ​ដូច​ជា​ ​ទំនាក់ទំនង​ ​ខ្មែរ​-ថៃ​ ​និង​ ​ខ្មែរ​-យួន​ ​ព្រមទាំង​ព្រឹត្តិការណ៍​ចំបង​ពីរ​ទៀត​គឺ​សម្ព័ន្ធភាព​រវាង​ខ្មែរ​នឹង​យួន​ ​និង​ការ​ ​ដណ្តើម​អំនាច​គ្នា​ ​រវាង​យួន​ ​និង​សៀម​លើ​ប្រទេស​កម្ពុជា​។

កម្ពុជា​ក្រោម​អាណាព្យាបាល​បារាំង​កែប្រែ

[កែប្រែ]

សន្ធិសញ្ញា​ថ្ងៃ​ទី​ ​១១ សីហា​ ​១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សៀម​ដែល​ជា​គូរ​ប្រជែង​ ​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង​ ​និង​សៀមរាប​ទៅ​ ​អោយ​សៀម​។​ ​រហូត​ដល់​ ​១៨៦៧ ទើប​សៀម​ទទួលស្គាល់​សិទ្ធិ​ត្រួតត្រា​របស់​បារាំង​លើ​កម្ពុជា​។​ ​ក្នុង​ការ​ត្រួតត្រា​ ​ដំបូង​ ​បារាំង​ធ្វើ​វិធី​ត្រជាក់​។​ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ​១៧ មិថុនា​ ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង​ ​ហើយ​គំរាម​គំ​ហែង​ ​ព្រះបាទ​ ​នរោត្តម​បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុសញ្ញា​មួយ​ ​ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ ​ព្រះ​អង្គ​។​ ​ដំណាក់កាល​ចុង​ក្រោយ​ ​បារាំង​បាន​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​អោយ​បារាំង​ ​ដោយ​បញ្ចូល​ ​កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​បារាំង​។​ ​ដោយសារ​ការ​កេងប្រវ័ញ្ច​ ​និង​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក​ ​ប្រជារាស្ត្រ​ ​ខ្មែរ​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់​ ​ដូច​ជា​ចលនា​ ​តស៊ូ​របស់​ក្រឡាហោមគង់​ ​(១៨៨៥- ១៨៨៦) ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក​(១៨៨៥-១៨៨៦)។ ទោះបី​ចាល​នា​តស៊ូ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ ​ឃោរឃៅ​ពី​សំណាក់​ ​កងទ័ព​បារាំង​ក៏​ដោយ​ ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​ ​(១៩២៧ -១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ក្នុង​រាជ្យ​ទី​១​ ​(១៩៤១ - ១៩៥៥)។

កម្ពុជា​នៅ​ចុង​សម័យ​អាណានិគមនិយម​បារាំង​កែប្រែ

[កែប្រែ]

ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ ​បាន​សោយរាជ្យ​ក្នុងអំលុងពេល​នៃ​សង្គ្រាមលោក​លើក​ទី​២​។​ ​ពេល​នោះ​ដោយ​ជប៉ុន​មាន​ ​ជោគជ័យ​នៅ​ចុង​បូព៌ា​ ​និង​អាស៊ី​អាគ្នេយ៍​ ​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​ពីរ​ជាន់​គឺ​ ​បារាំង​ ​និង​ជប៉ុន​។​ ​ក្រោយ​​មក​មាន​ចលនា​តស៊ូ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។​ ​ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន​ ​មាន​សឺ​ង​ង៉ុ​កថា​ញ់​ជា​មេដឹកនាំ​។​ ​នៅ​ដើមឆ្នាំ​ ​១៩៥២ សឺ​ង​ង៉ុ​កថា​ញ់​បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។​ ​ក្រុម​មួយទៀត​លំអៀង​ទៅ​កាន់​កុំ​ម្មុយ​នី​ស​ ​បាន​ក្លាយ​ ​ជា​រណសិរ្ស​ ​អ្នក​ស្នេហា​មា​តិ​ភូមិ​ខ្មែរ​ ​ហៅ​កាត់​ថា​ខ្មែរ​ឥស្សរៈមាន​ទូ​សា​មុត​ជា​ប្រធាន​។

ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ជាតិ​កែប្រែ

[កែប្រែ]

នៅ​ឆ្នាំ​ ​១៩៤៥ ជប៉ុន​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង​ចេញពី​កម្ពុជា​។​ ​ពេល​នោះ​ជប៉ុន​ ​បាន​លើក​សឺ​ង​ង៉ុកថាញ់​ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​បារាំង​ ​ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ​លាវ​ ​និង​វៀតណាម​។​ ​ព្រះបាទ​នរោត្តម​ ​សីហ​នុ​ ​តែង​រិះរក​គ្រប់​លទ្ធភាព​ដើម្បី​រំដោះប្រទេស​ជាតិ​ពី​អាណានិគម​បារាំង​ជា​និ​ច្ច។​ ​ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​ ​មក​កម្ពុជា​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​បះបោរ​។​ ​អសន្តិសុខ​កើត​មាន​ទូទាំង​ផ្ទៃ​ប្រទេស​ ​ធ្វើ​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​​វេទនា​ដោយសារ​សង្គ្រាម​ ​។ ដោយ​យល់​ថា​ការ​ទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំង​ពេក​ ​ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការ​តស៊ូ​តាម​ផ្លូវ​ទូត​ ​ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។​ ​ពី​ឆ្នាំ​១៩៥១​-១៩៥៣ ដោយសារ​មានការ​គាបសង្កត់​ពី​មតិ​សកលលោក​ ​និង​ដោយសារ​ស្ថានភាព​របស់​ខ្លួន​ចុះ​ខ្សោយ​ទាំង​ផ្នែក​នយោបាយ​ ​និង​ ​យោធា​នៅ​ឥណ្ឌូ​ចិន​។​ ​ទីបំផុត​បារាំង​ក៏​បាន​យល់ព្រម​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ​៩ ខែវិច្ឆិកា​ ​ឆ្នាំ​ ​១៩៥៣។

សង្គមរាស្ត្រនិយម​កែប្រែ

[កែប្រែ]

ក្រោយ​ពី​បារាំង​បាន​ប្រគល់​ឯករាជ្យ​ពេញ​បរិបូរ​ណ៍​មក​ ​នៅ​ខែ​មិ​នា​ ​ឆ្នាំ​១៩៥៥​ ​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​ ​ចាក​ចេញពី​រាជ្យ​បល្ល័ង្ក​ ​ហើយ​យាង​ព្រះបាទ​នរោត្តម​សុរា​ម្រិ​ត​ ​ជា​ព្រះ​បិតា​ឡើង​សោយរាជ្យ​។​ ​ប្រទេស​កម្ពុជា​បាន​ ​ស្គាល់​ពន្លឺ​អស់​រយៈពេល​១៧​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៧០​ ​ក្នុង​រាជ​សង្គមរាស្ត្រនិយម​ ​ដែល​មាន​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហ​នុ​ ​ជា​ព្រះ​ប្រមុខរដ្ឋ​។​ ​ក្រោយ​ពី​ប្រទេស​កម្ពុជា​មាន​វិ​បត្ត​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដ៏​ធ្ងន់​ធរ​ ​យោង​តាម​សមាជជាតិ​នា​ខែសីហា​ ​ឆ្នាំ​១៩៦៩​ ​ព្រះបាទ​សម្តេច​នរោត្តម​ ​សីហ​នុ​ ​បាន​ប្រគល់​ភារកិច្ច​អោយ​ ​លោក​ ​ឧត្តមសេនីយ​ ​លន់​ ​ណុ​ល​ ​និង​ទ្រង់​សិរិ​មតៈ​ ​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​។​ ​លុះដល់​ ​ថ្ងៃ​១៨​ ​មិ​នា​ ​ឆ្នាំ​១៩៧០​ ​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ ​និង​រដ្ឋសភា​បាន​ប្រកាស​ទម្លាក់​នរោត្តម​សីហ​នុ​ចេញពី​ឋានៈ​ព្រះ​ ​ប្រមុខរដ្ឋ​។

របប​សាធារណរដ្ឋ​ខ្មែរ​

[កែប្រែ]

ថ្ងៃ​ទី​ ​៩ ឧសភា​ ​១៩៧០ ព្រះរាជាណាចក្រ​កម្ពុជា​ ​ត្រូវប្តូរឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ​នៅ​ក្រោយ​រដ្ឋប្រហារយោធា​ក្រោម​ការ​ដឹក​​នាំ​របស់​ លន់​ណុ​ល​ ​និង​ទ្រង់​សិរិ​ម​តៈ​។​ ​សម្តេចព្រះនរោត្តម​សីហ​នុ​បាន​ថ្លែង​ប្រកាស​មិន​ ​ទទួលស្គាល់​របប​ភ្នំពេញ​ហើយ​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​និង​បង្កើត​កំលាំងប្រដាប់អាវុធ​រំដោះ​​ជាតិ​កម្ពុជា​។​ ​ចាប់តាំងពី​ថ្ងៃ​ទី​ ​៣០ ខែមេសា​ ​១៩៧០ កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បាន​ធ្វើការ​​វាយប្រហារ​យ៉ាង​ខ្លាំង​ក្លា​លើ​កងទ័ព​លន់​ ​ណុ​ល​ ​និង​បរទេស​។​ ​ប្រទេស​កម្ពុជា​រង​ភាព​ខ្ទេចខ្ទាំ​ដោយសារ​តែ​សង្គ្រាម​ក្នុងស្រុក​រហូត​មក​ដល់​ថ្ងៃ​ទី​ ​១៧ ខែ​ ​មេ​សា​ ​១៩៧៥ ទើប​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ ​ខ្មែរ​របស់​លន់​ណុ​ល​។​ ​

របប​កម្ពុជា​ប្រជាធិបតេយ្យ​កែប្រែ

[កែប្រែ]

ពី​ថ្ងៃ​ទី​ ​២៥ ខែមេសា​ ​ឆ្នាំ​ ​១៩៧៥ ក្រុម​ខ្មែរក្រហម​បាន​ធ្វើ​មហាសន្និបាត​វិ​សាម​ញ្ញោ​ដី​ម្បី​រៀបចំ​រដ្ឋធម្មនុញ្ញ​ ​ថ្មី​ហើយ​បាន​ដាក់​ឈ្មោះ​ប្រទេស​ថា​ ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រដ្ឋាភិបាល​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ ​បង្កើត​ឡើង​ដោយ​មាន​ ​ប៉ុ​ល​ពត​ ​ជា​អ្នកដឹកនាំ​របប​នោះ​។​ ​ប្រជារាស្ត្រ​ខ្មែរ​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាប់សម្លាប់​ ​យ៉ាង​រង្គាល​។

របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​កែប្រែ

[កែប្រែ]

ក្រោយ​ពី​ផ្តួលរំលំ​របប​ ​ប៉ុ​ល​ពត​ ​នៅ​ថ្ងៃ​ ​៧ មក​រា​ ​១៩៧៩ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​កើតឡើង​ ​នៅ​ថ្ងៃ​ទី​ ​២ ខែ​ ​ធ្នូ​ ​១៩៧៨ បាន​ប្រកាស​ប្រទេស​កម្ពុជា​ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ​បន្ទាប់​មក​ដូរ​ជា​ ​រដ្ឋ​កម្ពុជា​ ​ដែល​មាន​បក្ស​ប្រជា​ជន​បដិវត្តន៍​កម្ពុជា​ជា​អ្នកដឹកនាំ​។​ ​មាន​រដ្ឋ​កម្ពុជា​នេះ​ហើយ​ទើប​មានព្រះ​រាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​នៅក្នុង​ស្រុក​ខ្មែរ​ម្ដង​ទៀត ។

ព្រះរាជាណាចក្រ​កម្ពុជា​ ​កែប្រែ

[កែប្រែ]

នៅ​ថ្ងៃ​ទី​ ​២៣ តុលា​ ​១៩៩១ សន្ធិសញ្ញា​ក្រុង​បារី​ស​ ​ស្តី​ពី​ការ​រួបរួម​ជាតិ​បាន​ផ្តល់​លទ្ធភាព​ដល់​ការ​យាង​និវត្ត​ ​មាតុភូមិ​វិញ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​។​ ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ ​ទី​ ​២៤ កញ្ញា​ ​១៩៩៣ ព្រមទាំង​ប្តូរ​ឈ្មោះ​ប្រទេស​ជា​ព្រះរាជាណាចក្រ​កម្ពុជា​វិ​ញ។​ ​រាជរដ្ឋាភិបាល​ក្នុង​អណ​ត្តិ​នោះ​ ​ដឹកនាំ​ដោយ​សហ​នាយក​ ​រដ្ឋមន្ត្រី​ពីរ​រូប​គឺ​ ​សម្តេចក្រុមព្រះ​ ​នរោត្តម​ ​រណ​ឬ​ទ្ធិ​ ​ជា​នាយក​មន្ត្រី​ទី​១​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​មន្ត្រី​ទី​២​ ​។


ហូលី រស្មី:28កម2022
Cite error: <ref> tags exist for a group named "P", but no corresponding <references group="P"/> tag was found